ខំអានបន្តិចបានយល់ ?

អាជីពជាអ្នកបកប្រែគឺជារឿងមួយ​ដែល​មនុស្សភាគច្រើន​ប្រាថ្នាចង់បាន ព្រោះ​ជាអាជីព​ដែល​ប្រើប្រាស់​សមត្ថភាព និង ជំនាញ​ពិសេសផ្ទាល់ខ្លួន ។ ការបកប្រែអត្ថបទពីភាសា​មួយទៅជាភាសាមួយទៀត​តម្រូវ​ឲ្យអ្នកបកប្រែស្វែងរក​ព័ត៌មាន និង ប្រភព​ឲ្យបានច្បាស់លាស់ ព្រមទាំងបត់បែន​ទៅតាម​សាច់រឿង នីមួយ ៗ ផងដែរ ។ ពេលខ្លះយើងបក​ប្រែដោយ​ប្រើប្រាស់អត្ថន័យចំៗ ពេកនឹងធ្វើ​ឲ្យអ្នកអាន​មិនយល់​ពីគោលបំណង​ដែលយើងចង់និយាយ ។ តែទោះជាយ៉ាងណាក៏ខ្ញុំយល់ថា ការបកប្រែអត្ថបទ​វាមាន​ភាព​ងាយ​​ស្រួលជាង​អ្នកបកប្រែផ្ទាល់ ព្រោះយើងមានពេលវេលាសម្រាប់ស្រាវជ្រាវ និង ពិនិត្យឡើងវិញ​ចំពោះ​អត្ថបទ​ដែល​យើង​បានបកប្រែ ។ នេះគ្រាន់តែជាការយល់ឃើញ​ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហើយ​ខ្ញុំក៏គ្មានជំនាញខាងនេះដែរ ។ ប៉ុន្តែអ្វី​ដែល​ខ្ញុំ​លើកឡើង​មកនិយាយថ្ងៃនេះ​ក៏ព្រោះតែថ្ងៃនេះ​ខ្ញុំបាន​អាន​អត្ថបទ​មួយរបស់​ សប្បាយ តែបើអានមួយដងពិតជាមិនយល់ទេ ដូច្នេះអ្នកអានត្រូវតែ​ព្យាយាមអាន ម្តងជាពីរដង ទើបយល់ពីអត្ថន័យ​ដែលគាត់ចង់​និយាយ ។

សូមអានអត្ថបទរបស់សប្បាយ

article-0-12257D6F000005DC-381_634x540 article-2114371-12257D30000005DC-575_634x861

Advertisements

7 responses to this post.

  1. បើអានបន្តិចមិនយល់ ចឹងអ្នកល្មមៗ មិនពិបាកអានណាស់ហើយ? ដូចខ្ញុំចឹង ពេលខ្លះ​អត់​សូវ​មាន​ពេល រឺ​ខ្ជិលផង ចឹងចូល​ចិត្ត​អាន​អ្វី​ត្រួសៗ មិន​បាន​លំអិត​ទាំង​អស់​ពេក​នោះទេ ។ បើ​អត្ថបទណាពិបាកអាន គឺ​អត់ខ្ចីអាន​តែម្តង 🙂

    Reply

    • ពិតមែនហើយផ្កាយ​ខ្ញុំក៏ដូចជាផ្កាយដែរ គឺភាគច្រើនមិនបានមើលទាំងអស់នោះទេ មើល​ត្រួស ៗ ប៉ុណ្ណោះ ។ នេះប្រហែលមកពីគាត់ប្រញាប់ចុះផ្សាយហើយមើលទៅ ឬ មួយ​បកប្រែភ្លាម​ក៏ចុះផ្សាយតែម្តង​ដោយ​មិនបានពិនិត្យមើលឡើងវិញ ? ដូច្នេះដើម្បីជៀសវាង​ និង ឲ្យអ្នកអានស្រួលអាន សូមមេត្តាជួយពិនិត្យឲ្យបានល្អិតល្អន់មុននឹង​ចុះផ្សាយ ដើម្បីកុំឲ្យអ្នក​​អាន អានហើយឈឺក្បាលមកអង្គុយគិត​ឡើងវិញ​ ថាតើគេចង់និយាយពីរឿងអ្វីដូច្នេះ ?

      Reply

      • មិនដឹងដែរបងអើយ ​នេះ​ជា​របៀប​នៃ​ការ​សរសេររ​បស់​គេ រឺ​ក៏​ជា​ប្រពន្ធគ្រប់​គ្រង​របស់​គេ យើង​មិន​អាច​ដឹងបាន ។ មួយ​ទៀត​គេ​អាច​និយាយ​បាន​ថា មកពីយើង​មើលមិន​ច្បាស់ រឺ​ចេះមិនដល់បានមើលអត់យល់ចឹងណាបង ។ ចឹង​យើង​មាន​តែ​ស្ងាត់ៗៗទៅ បើទោះ​ជួបអត្ថបទ​ច្រើន​ដែល​មើល​មិន​យល់ គឺ​រំលង​ម៉ង 🙂

      • អីគេ​ហ្នឹងហ្អាស់ផ្កាយ ប្រពន្ធអ្នកគ្រប់គ្រងជាអ្នកសរសេរមែនទេ ? គិៗៗៗៗ សង្ស័យតែដូចផ្កាយនិយាយអញ្ចឹង មកពីវិជ្ជាគុណយើងខ្សោយ​ពេកបានជាអានមិនយល់អញ្ចឹងនោះ អញ្ចឹង​មិនបាច់អានទេណ៎ស់នាំតែឈឺក្បាលទេ ។

  2. «ចំណាយលុយទិញសម្លៀកបំពាក់ដើម្បីបំពេញចន្លោះខ្វះខាត» រួចចុះនាងហ្នឹងខ្វះកន្លែងណា?????
    ខ្ញុំមិនដែលបានចូលមើលទេ ចូលមើលតែកោះសន្តិភាព។ បងពូកែតាមដានណាស់តើ!

    Reply

  3. បងចូលចិត្តអានសប្បាយ ព្រោះចូលចិត្តតាមដានព័ត៌មានតារា ជាពិសេសចូលចិត្ត​មើល​ម៉ូដសម្លៀកបំពាក់ ។ តែសម្រាប់កោះសន្តិភាព និង ដើមអម្ពិលមើលព័ត៌មានទូទៅ ។

    Reply

    • ជាធម្មតា​ការងារបកប្រែរបស់​ពួកគេ​ធ្វើឱ្យ​រួច​តែពី​ដៃដើម្បីឱ្យ​មាន​ព័ត៌មាន​បញ្ចេញទាន់​គ្នា ព្រោះ​មាន​វេបសាយត៍​ព័ត៌មាន​ជា​ច្រើន​កំពុ​ង​ប្រជែង​គ្នា ។ ភាគ​ច្រើន​គេ​មិន​បាន​យល់​ពី​តម្លៃ​​ការងារ (យល់​តម្លៃ​លុយ) និង តម្លៃ​អក្សរសាស្រ្ត​នោះទេ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: