Kittiya Show งานกิติยาวิทัยทัศน์

នៅប្រទេសថៃថ្ងៃវិស្សមកាលមកដល់នៅតាមសាលារៀននីមួយ ៗ គេមានរៀបចំកម្មវិធីមួយសម្រាប់ ជួបជុំ អាណាព្យាបាលសិស្ស ព្រមទាំងការដាក់តាំងបង្ហាញសមិទ្ធផលនានារបស់សាលាដែលគេ ទទួល បាននាពេលកន្លងមក ។ ជាមួយគ្នានោះដែរសាលាក៏បានរៀបចំឲ្យមានការសម្តែង របស់សិស្សនៅក្នុងសាលារបស់ខ្លួនផងដែរ ដូចជា ការសម្តែងរបាំ រាំ និង ច្រៀង ។ សម្រាប់សាលារៀនកិតិយាកម្មវិធីនេះមានឈ្មោះថា “Kittiya Show งานกิตืยาวิทัยทัศน์”ដោយនៅតាមថ្នាក់រៀននីមួយ ៗ តម្រូវឲ្យមានការបង្ហាត់បង្រៀនរាំដល់សិស្សរបស់ខ្លួនសម្រាប់ត្រៀមខ្លួនសម្តែងរយៈពេលមួយសប្តាហ៍មុននឹងកាសម្តែងមកដល់ ។ ការបង្ហាត់ បង្រៀន នេះគឺសាលាគេមិនបានជួលគ្រូពីខាងក្រៅមកបង្រៀនទេ ព្រោះសាលាគេមានឧបករណ៍ និង គ្រូផ្នែកសិល្បៈ ប្រចាំនៅសាលារបស់គេផងដែរ ។ ការសមរាំនេះនឹងធ្វើឡើងបន្ទាប់ពីប្រឡងឆមាសទី២បានបញ្ចប់ទៅ ។ នៅថ្ងៃសម្តែងពិតប្រាកដគេនឹងឲ្យថ្នាក់នីមួយៗសម្តែងរយៈប្រាំនាទី ។

សាលាកិតិយាមានថ្នាក់មតេយ្យ រហូតដល់មធ្យមសិក្សា ដូច្នេះសាលាក៏ត្រូវរៀបចំឲ្យមានការសម្តែងនេះរហូតដល់ទៅពីរថ្ងៃគឹថ្ងៃទី ១២ និង ១៣ មីនា ឆ្នាំ ២០១២ ។ សម្រាប់កូនស្រីទាំងពីរខ្ញុំឆ្នាំនេះគេសម្តែងថ្ងៃផ្សេងពីគ្នា ដូច្នេះយើងក៏ត្រូវទៅទាំងពីរថ្ងៃ ។

នៅក្នុងកម្មវិធីសម្តែងទាំងពីរថ្ងៃនេះ សាលាមានរៀបចំទទួលបាយទឹកសម្រាប់អ្នកដែលចូលរួមទស្សនា ញ៉ាំមួយឆ្អែតមិនកំណត់ (ដើម្បីកុំឲ្យខាតមុនចូលមើលការសម្តែងញ៉ាំម្តង ចេញមកវិញញ៉ាំម្តងទៀត) ។ នេះគឺជាទិដ្ឋភាពខ្លះ ៗ នៃពិធី

ព័ត៌មានបន្ថែមធនីតា និង ម៉ានេត្រ

P3130229aP3120222a

P3120030aP3130289a

P3130255aP3130270a

P3120144aP3130306a

P3130325aP3130340a

P3130330aP3130368a

P3120156aP3120171a

P3120168aP3130362aP3130244a

P3120220aP3120038aP3120224a

Advertisements

6 responses to this post.

  1. មើលរូបម្តងមួយៗ ចាំខំមិន ហើយមើលឱ្យច្បាស់អស់ន័យក្នុងរូប។
    តែសំខាន់គឺត្រង់ម៉ាក់ៗប្រាប់ថា ញ៉ាំដល់ទៅពីរដងកុំឱ្យខាត!!! ហ៊ឺ ទៅមួយគ្រួ រួចញ៉ាំពីរដងទៀត នេះបានពិតជារួចថ្លៃបង់សាលាកូនៗមែន គំនិតល្អបង!!!
    សូមចូលរួមអបអរក្មួយៗផង មិនដឹងជាគេងមិនលក់ប៉ុណ្ណាទេមុនថ្ងៃសម្តែង!

    Reply

  2. បងហើយបងចុះអីក៏គួរឱ្យខ្នាញ់ម្ល៉េះ! ប៉ានិងម៉ាក់ចេញមកវិញបែបស្ងួតជើងធ្មេញហើយ! ជ្រួញមុខទៀត!

    Reply

  3. កល្យាណពិតជាពូកែយល់ចិត្តមែន បើញ៉ាំតែម្តងពិតជាខាតធំហើយ មួយឆ្នាំមានម្តងត្រូវញ៉ាំ​ឲ្យ​ឆ្អែតណា ! បានអីស្ងួតជើងធ្មេញបើដេញតាមថត​ ខ្លាចមកផ្ទះវិញ​ម្ចាស់ខ្លួន​ទារមើលរូបថត​គេសម្តែងអត់មាននោះពិតជាវីវរហើយ ម៉ាក់ថតរូបសន្លឹក​ឯប៉ាំវិញ​ថតវីដឺអូ ហើយម្យ៉ាងទៀត​ចង់បានរូបយកមកអួត​យាយនៅផ្ទះផង ។ ឆ្នាំមុនយកមកចាក់ឲ្យពួកគាត់មើល(គាត់​មើល​ចៅ​​គាត់​ឡើងភ្លឹក)ឯណោះ ។

    Reply

  4. ពុទ្ធោ បងទាំងពីរក្លាយជា Paparazzi ហើយ…
    Your little stars!

    Reply

  5. និយាយអីហ្នឹង​ កល្យាណ​អត់យល់ជួយបកស្រាយផង !!!!

    Reply

  6. ពួកហ្នឹងជាអ្នកប្រមាញ់រូបថតតារាល្បីៗ ដើរថតគ្រប់កន្លែងដែលពួកតារាទៅ ធ្វើអ្វីក៏ត្រូវពួកហ្នឹងចាប់បានតាមកាមេរាដែរ។ បងទាំងពីរជិតដូចហើយ តែខុសពីពួកប៉ាប៉ារាស៊ី ត្រង់តារារបស់បងគឺជាអ្នកចង់ឱ្យបងថត!!!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: