ការកម្តៅម្ហូបដោយម៉ៃក្រូវ៉េវ

វិទ្យាសាស្ដ្រពិតជាមានការវិវត្ដមិនឈប់ឈរ ។ ការវិវត្ដនេះចេញដំណើរពីការបំពេញតម្រូវការរបស់ មនុស្ស និង ឆ្ពោះទៅរកការប្រកួតប្រជែង ។ ទីនេះសូមលើកយកពីការរីកចម្រីនមួយទាក់ទងនឹងការ ចម្អិនអាហារ ហើយក៏មិន បូរ បាច់ ទៅគ្រប់ រឿង របស់កិច្ចការនេះដែរ គឺសូមនិយាយពីការកម្ដៅម្ហូប ។ កាលពីដើមរាល់ការចម្អិនត្រូវឧស ឡើងកូតបន្ដិចធ្យូង ផុតដល់សម័យនេះរបស់អស់ទាំង នោះលែង សូវមានហាង លក់ឧសធ្យូងបានដូរមកលក់គ្រឿងចម្អិនដើរដោយហ្គាស និង អគ្គសនីស្ទើរអស់ទៅ ហើយ  ។ ប៉ុន្តែសម្រាប់អ្នកផ្ទះខ្ញុំ(ប្រទេសខ្មែរ ជាពិសេសម្តាយរបស់ខ្ញុំទោះបីជាមាន វត្ថុប្រើប្រាស់ទំនើប យ៉ាងណាក៏ដោយក៏គាត់មិនចូលចិត្តប្រើដែរ ព្រោះគាត់ គិត ថាវា មិន ឆ្ងាញ់ មិនឈ្ងុយដូច ជាការប្រើ ឧស ឬ ធ្យូងនោះទេ ។ តែក៏មិនមែនថាមិនទទួលយកសម្ភារៈទំនើបៗទាំងនោះដែរ គឺគាត់ ប្រើបា្រស់វានៅពេលដែលប្រញាប់ ឬ ក្នុងករណី បន្ទាន់តែប៉ុណ្ណោះ តែសម្រាប់កូន ៗ ការប្រើប្រាស់ វិធីដាំស្លដោយសម្ភារៈទំនើប ៗ វិញប្រើប្រាស់ញឺកញាប់ណាស់ ជាពិសេស នៅពេល ដែលជម្ងឺ ខ្ជិល ចូលខ្លួន ។

មកដល់ស្រុកគេនេះធ្យូងក៏មានដែរប៉ុន្ដែរោគខ្ជិលវាយលុកពេញទីហើយម្យ៉ាងទៀតដោយគ្មានទីកន្លែង សម្រាប់ប្រើប្រាស់ចង្រ្កានធ្យូងផង ព្រោះផ្ទះបាយគេប្រើប្រាស់ សុទ្ធតែគ្រឿងអគ្គីសនីអញ្ចឹង ហើយគ្រប់ យ៉ាងបើមិនទិញគេស្រាប់ គឺត្រូវធ្វើខ្លួនឯង ។ ឯ ការធ្វើខ្លួនឯងទៀតសោតសុទ្ធសឹងប្រើប្រាស់អគ្គីសនី តែអណ្ដាត នៅតែមិនទាន់ស៊ាំ នឹង ផលិតផលអាហារពីអគ្គិសនីនៅឡើយដែរ នេះប្រហែលជា អណ្តាតខ្ញុំស៊ាំ នឹងឧសធ្យូងហើយមើលទៅ ដូច្នោះអាហារដែលប្រើប្រាស់ដោយអគ្គីសនី មិនត្រូវចិត្ត ខ្ញុំ ដូចជាធ្យូង ឬ ឧសទេ (សង្ស័យតែកាត់ទៅរកម្តាយខ្ញុំហើយមើលទៅពេលនេះ) ។

ពេលនេះចូលដល់សាច់រឿងធំវិញម្តងនោះគឺការកម្ដៅម្ហូបសល់ នៅទីនេះយើង ប្រើ ទូទឹកកសម្រាប់ទុក ម្ហូបអាហារសម្រាប់ថ្ងៃស្អែក ឬ ម្ហូបសល់ (ហៅថាសល់ដូចមិនសូវ សម គួរហៅថាម្ហូបចាប់ទុក ឬ ម្ហូបកក ហើយពេលណាចង់ញ៉ាំក៏យកវាទៅកម្តៅ) ។ ការ កម្ដៅ ម្ហូបសព្វថ្ងៃនេះគេប្រើម៉ាយក្រូវេវអូវិនច្រើនបំផុត ។ ការដែល មាន ឧបករណ៍ ប្រភេទ នេះ នាំឲ្យពួកជ្រូកនិងសត្វចិញ្ចឹមមួយចំនួនលែងសូវមានលាភ ព្រោះអាងអីគេ ទុកក្នុងទូទឹកកក ហើយយកមកកម្ដៅហូបបានទៀត ។ កាលពីមុនល្មម ៗ ប្រោក ទៅ ក្នុងធុងបាយជ្រូកហើយ ឬ ចាក់ឲ្យសម្លាញ់ ពីរបី ក្បាលដែលនៅចាំក្រោមតុ ចែកគ្នាឆ្ងាញ់ ។ ពេលមក ដល់ ដំបូងខ្ញុំមិនដែលធ្វើអញ្ចឹងទេ ព្រោះកាលនៅផ្ទះ សូម្បីតែសម្លកកក៏ខ្ញុំកម្រនឹងញ៉ាំដែរ តែដោយសារ តែមកទីនេះខ្ជិលឡើងចុះផ្សារ ក៏ប្រើ ប្រាស់ទូទឹកកក និង ម៉ៃក្រូវ៉េវជាមិត្តសម្លាញ់ គឺទៅផ្សារម្តង អាចញ៉ាំ បានពី ៣ ទៅ ៤ ថ្ងៃ ឯណោះ ។

អាហារដែលកម្ដៅដោយម៉ៃក្រូវេវក្ដៅដូចប្រើធ្យូងឧសដែរ ប៉ុន្ដែដូចលើកឡើងខាង ដើមចឹង គឺអត់សូវ ឆ្ងាញ់ទេ (សម្រាប់ខ្ញុំ) ។ រាល់ថ្ងៃនេះហូបម្ហូបកកស្ទើររាល់ថ្ងៃ ។ តើមាន ផល វិបាកអ្វីដែរទេចំពោះការប្រើ អគ្គិសនីក្នុងការចម្អិន ពិសេសការ កម្ដៅ តាមរយៈទូ ម៉ៃក្រូវេវ ?

រាវនេះរាវនោះ ទៅប៉ះអត្ថបទមួយនិយាយអំពីរឿងនេះ ។ គេមានការ ពិសោធន៍មួយ យកបង្ហាញ ។ គេ យកដើមឈើលម្អពីរដើមដាំក្នុងផើង ។ ទាំងពីរដើមនេះមាន សុខភាពល្អដូចគ្នា ។ កូនឈើ ទាំងពីរ ត្រូវ បានគេស្រោចទឹកដូចដើមឈើទូទៅដែរ ។ ប្លែកត្រង់ថាដើមឈើទីមួយគេយកទឹកដែល ឆ្លងការដាំ ធម្មតាមកស្រោច និង មួយដើមទៀតឆ្លងការកម្ដៅដោយម៉ៃក្រូវេវ ។ មិនមែនស្រោចទាំងពុះទេ!!! គឺទុក ឲ្យកម្ដៅ ចុះត្រជាក់មកតាមសីតុណ្ហភាពធម្មតា ។ លទ្ធផលបង្ហាញថា មួយអាទិត្យ ក្រោយមក ដើម ឈើដែលប្រើទឹកពីម៉ៃក្រូវ៉េវចាប់ផ្ដើមប្រែប្រួល ចំណែកដើមឈើដែលប្រើទឹក ដាំដោយវិធីទូទៅស្ថិតនៅ លក្ខណៈដើម ។

ការពិសោធន៍ខាងលើនេះមិនមានការបកស្រាយតាមបែបវិទ្យាសាស្ដ្រនោះទេ គឺយកសភាពដែល ភ្នែក ទទេមើលឃើញ ។ យ៉ាងណាក្ដី លទ្ធផលនេះជាព័ត៌ មាន គួរឲ្យចាប់អារម្មណ៍និង បារម្មណ៍ ពិសេស ចំពោះអ្នកដែលកំពុង ស្ថិតក្នុង គន្លង អាហារ កម្ដៅដោយម៉ៃក្រូវ៉េវ នោះរួមទាំងក្រុមគ្រួសារខ្ញុំផងដែរ ។ វាស់ដោយភ្នែកទទេ ដើម ឈើមួយដើមប្រើទឹកពីម៉ៃក្រូវ៉េវតែមួយសប្ដាហ៍ប្រែសភាព ចុះបើបញ្ហា បែបនេះ កើតមាន ចំពោះមនុស្សយើងវិញ ។ ពេលនេះយើងមើលមិនទាន់ឃើញ តែផលអវិជ្ជមានវា កំពុងរួមកម្លាំងគ្នាជារៀងរាល់ថ្ងៃ ហើយវានឹងផ្ទុះឡើងនាថ្ងៃណាមួយក៏មិនដឹង ។

ការរង់ចាំការសិក្សាស្រាវជ្រាវអំពីរឿងនេះហាក់ដូចជានៅឆ្ងាយនៅឡើយ ឬ ក៏ត្រូវចាំដល់ក្រុមហ៊ុន ផលិតរបស់អស់ទាំងនេះរលំ ឬ លក់អស់ពីស្ដុកសិន ទើបគេចេញមកប្រកាស ?

សូមស្លេះត្រឹមនេះសិនចុះ ព្រោះដល់ម៉ោងកម្ដៅម្ហូបទៀតហើយ !

អត្ថបទទាក់ទង ការប្រែប្រួលរបស់រុក្ខជាតិដោយម៉ាក្រូវ៉េវ

plant2_smallplant6_small

imagesMicrowave

Advertisements

26 responses to this post.

  1. ពិតជាគួរអោយបារម្ភណាស់ រាល់ថ្ងៃនេះរបស់ដែលយើងញ៉ាំមិនដឹងថាមួយណាមាន សុវត្ថិភាព មួយណាអត់ទេបង! នៅស្រុកយើងវិញ ខ្ញុំឮគេថាត្រប់វែង ត្រសក់ ឪឡឹក ដែលយកពីយួនមក ផ្លែតូចៗទេ គេបាចម្សៅម្យ៉ាងពីលើ ហើយគ្របទុកម៉ាយប់ ស្អែកឡើង រីកប៉ុនៗណាណី 😯 ឥឡូវលែងហ៊ានហូបអីផ្ដេសផ្ដាសហើយ! 😦

    Reply

  2. រឿងនេះបងក៏ធ្លាប់ឮគេនិយាយដែរ តែពិត ឬ យ៉ាងណានោះក៏គ្មានអ្នកណាដឹងច្បាស់ដែរ ចំណែក​ឯខាងក្រសួង​ដែលមានសមត្ថកិច្ចគួរតែស៊ើបរឿងនេះឲ្យបានច្បាស់ហើយ​ចេញ​មក​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋបានដឹង តែមើលទៅ​ពួកគាត់ដូច​ជាមិនសូវអើពើទេ ។ ដូច្នេះ​ប្រជាពល​រដ្ឋយើង​ចាំតែរងគ្រោះ​ដោយ​សារជាតិពុលអស់ទាំងនោះ ។ តែ​សំណាងដែរ​ដែល​មាន​អង្គការ … (ចាំឈ្មោះអត់បាន)មួយដែលគាត់បានបង្ហាត់បង្រៀន​ និង ណែនាំប្រជា​ពល​រដ្ឋយើង​ឲ្យដាំដំណាំដោយ​មិនប្រើប្រាស់ជាតិគីមី ។ យើងអាចទៅរកទិញ​ផលិតផលទាំងនោះ​នៅតាមតំណាងចែកចាយរបស់គាត់បាន ។​​

    Reply

    • អង្គការសេដាកណាបង គេមានផ្សារឈ្មោះសេដាក មានលក់សុទ្ធតែទំនិញគ្មានជាតិគីមី តែនិយាយទៅអីវ៉ែអីវ៉ាន់លក់នៅទីនោះមានតិចតួចពេក យើងជៀសទិញខាងក្រៅមិនរួចដដែល។ និយាយរឿងក្រសួងមានសមត្ថកិច្ចវិញ មិនដឹងខាងណាធ្វើអោយពិតប្រាកដទេ ខាងសុខាភិបាលចង់ធ្វើ ខាងកាំកុងត្រូលថារឿងទាក់ទង នឹងចំណីអាហារនេះគេម៉ៅផ្ដាច់់ហើយ តែតាមដែលបានឃើញនោះ ឃើញតែកាំកុងត្រូល ចុះតាមផ្សារមើលតែ កាលបរិច្ឆេទផុតកំណត់របស់ផលិតផលប៉ុណ្ណោះ (sic) [អាបែបនឹងនរណាក៏ចេះមើលដែរ] 😕

      Reply

  3. អង្គការសេដាកមែនហើយ អរគុណដែលបានប្រាប់​និយាយអញ្ចឹង ផ្សារនោះនៅឯណា​ដែរជីវី ? ចំពោះរឿងកាំកុងត្រូល និង សុខាភិបាល​មើលទៅដូចជាមិនត្រូវ​គ្នាមែនទេ ? បើទាំងពីរនេះ​រួម​គ្នាទៅពិតជាធ្វើឲ្យប្រជាជនយើងគេចផុតពីបញ្ហាសុខភាពជាមិនខានមែនទេអ្នកគ្រូពេទ្យ ?ចំពោះការចុះទៅឆែកឥវ៉ាន់ផុតកំណត់សង្ស័យគ្រាន់តែជាលេសទៅរកលុយក្រៅផងក៏មិនដឹង បើនៅក្នុង​ការិយាល័យយូរពេកទៅស្ងួតមាត់នោះអី ។

    Reply

    • ផ្សារសេដាកនោះមាននៅផ្លូវត្រសក់ផ្អែមជិតវិទ្យាល័យបឹងកេងកងមួយ មាននៅជិតសាលា Home of English ដែលនៅជិតតុលាការយោធាមួយ និងមានច្រើនទៀតតែខ្ញុំមិនបានដឹងច្បាស់ដែរ។ រឿងពីរក្រសួងនេះរួមគ្នាបែបមិនងាយទេបង បើខាងកំកុងត្រូលគេថា ចេះដឹងអី មើលតែរឿងថ្នាំទៅកុំមកលូកដៃរឿងចំណីអាហាររបស់គេ។ និយាយអោយអស់ទៅណាបង ម៉ាក់ខ្ញុំគាត់ជាឳសថការីដែរ បានទៅក្រៅប្រទេសបំពាក់បំប៉នរឿងជាតិគីមីពុលលើ​ចំណីអាហារហ្នឹង តែខាងសុខាភិបាលកំសោយពេកគ្មានធ្វើអីចេញទេ​(ម្យ៉ាងគ្មានកញ្ចប់ថវិការរឿង ចំណីអាហារហ្នឹងផង)។ បានត្រឹមប្រាប់គ្នីគ្នាកូនចៅយើង អោយដឹងថា ចំណីណាមានសុវត្ថិភាពណាអត់ប៉ុណ្ណឹងឯង។ ម្យ៉ាងទៀត ពេលខ្លះប្រាប់គេថាកុំហូបរបស់ហ្នឹង មិនល្អទេមានដាក់ជាតិគីមី បានត្រឹមគេថាអោយមកវិញ ថា«ចឹងម៉ាស្រុកខ្មែរ គេងាប់អស់ហើយ បើគេហូបអោយគ្រប់តែគ្នាបែបណុងនោះ» ឯងខំប្រាប់គេអោយល្អគេថាអោយចឹងទៅវិញទៅណា 😡

      Reply

      • នៅ​តាម​ផ្លូវ​​ចូល​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយន៍​ក៏​មានមួយ​ដែរ

  4. និយាយដល់រឿងប្រាប់គេហើយ ហើយឡងមកវិញហ្នឹងខ្ញុំធ្លាប់ជួបដែរ ។​ នោះគឺ រឿងជក់បារី ។ អាននិងស្ដាប់ព័ត៌មានប្រទះរឿងជក់បារីនាំឲ្យកើតរោគមហារីក ខាតអាយុ​ ជក់បារី​ដូច​ដុត​លុយចោល ។ល។​ និង ។ល។​ ហើយនាំរឿងហ្នឹងទៅដំណាលឲ្យអ្នក​ស្គាល់គ្នាស្ដាប់ ។ អ្នក​ដែលគេជក់បារីស្រាប់ ជះត្រឡប់ម​ក​វិញថា “អត់ជឿទេ ព្រោះអ្នកមិនជក់ហ្នឹង​ហើយច្រើន​ងាប់មុនអ្នកជក់” ។​ Sic!!!

    Reply

    • សង្ស័យតែអញ្ចឹងមែនទេដឹងលោកខ្មែរលីង ? តែនិយាយពីរឿង​ជក់បារីនេះ​ពិតជាគួរឲ្យ​ខឹង​ខ្លាំង​ណាស់ ជាពិសេសអ្នកដែលជក់បារី​ហើយ​ធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ។ នៅកន្លែងដែលខ្ញុំ​ស្នាក់នៅ​គេមានដាក់ផ្លាកសញ្ញាហាមជក់​បារី​ក្នង​បរិវេណ និង បន្ទប់ស្នាក់នៅ តែគេមិនបាន​ដាក់​ផ្លាកសញ្ញាក្នុងជណ្តើរយន្តទេ ។ ដូច្នេះ​បង ៗ គាត់ញៀនបារី​ទ្រាំមិនបាន​គាត់ក៏ជក់​វាក្នុង​​ជណ្តើរយន្តតែម្តង អ្នកដែលចូល​ទៅតាមក្រោយគាត់ពិតជាពិបាកទ្រាំណាស់ ទម្រាំ​​ដ​​ល់​គោល ដៅរបស់យើង​ត្រូវបិទ​ច្រមុះ តែខោអាវយើងវិញជោគទៅ​ដោយ​ផ្សែងបារី ។

      Reply

  5. មនុស្សយើងពិបាកផ្គាប់ចិត្តណាស់ជីវី បើយើងណែនាំគេឲ្យដើរផ្លូវល្អគេមិនសូវចង់ដើរទេ តែបើអាក្រក់វិញឆាប់ណាស់ ។ ពិតជាគួរឲ្យខឹងខ្លាំងណាស់​អ្នកដែល​និយាយ​ដូច្នោះ តែគិត​យូរទៅ​គួរឲ្យអាណិតទៅវិញ​ទេ ព្រោះខ្ញុំជឿ​ថា​កាលដែលគាត់​និយាយ​បែបនេះ​មក​ពី​ការអប់រំ និង ការផ្សព្វផ្សាយ​ពី​បញ្ហាសុវត្ថិភាព​ចំណី​អា​ហារ​នៅស្រុក​យើង​មានចំនួន​តិចតួច ឬ​ ស្ទើរ​តែ​គ្មាន​សោះទៅហើយ ។​ ចំណែករដ្ឋាភិបាលយើង​វិញរិតតែក្រទៅទៀត​គ្មានកញ្ចប់ថវិកា​ចំពោះ​បញ្ហានេះ​​ ។ ដូច្នេះប្រជាពលរដ្ឋខ្មែរមាន​តែទ្រាំញ៉ាំជាតិគីមី​នឹងបន្តទៀតទៅ ហើយសង្ឃឹមថា​ខាងរដ្ឋាភិបាលនឹងព្យាយាមរក​កញ្ចប់ថវិកា​មកបំពេញ​ចំណុចនេះបាននាពេលឆាប់ ៗ​ទៅចុះ ។ តែថា​បើជីវីមានពេលទំនេរជួយឆ្លៀត​សរសេរប្រកាសប្រាប់ពីចំណី​អា​ហារណាខ្លះ​ដែលយើងគួរញ៉ាំ និង មិនគួរញ៉ាំ ? បងពិតជាចង់ដឹងខ្លាំងណាស់ សូមអរគុណទុកជាមុនណាជីវី ។

    Reply

    • ខ្ញុំក៏កំពុងរកមើលឯកសារដែលពាក់ព័ន្ធរឿងចំណីអាហារហ្នឹងដែរ បែបជិតបានដាក់ប្រកាសហើយ សូមរង់ចាំទស្សនាភាគបន្ត 😉

      Reply

    • បង! រួចពន្ធលើប្រាក់ខែខ្ញុំគេយកទៅណារាល់ខែ? ឬក៏តិចពេក? បែបចឹងហើយបានជាមិនព្រមចាត់ចែងឱ្យបានសមស្រប… គួរឱ្យអាណិតរដ្ឋាភិបាលយើង

      Reply

      • តិចពេកទេដឹង កល្យាណជួយថែមទៀតទៅ ។ និយាយអញ្ចឹងទៅដល់ណាខ្លះ បានជាផ្ញើរសារមិនចូលសោះអញ្ចឹង សង្ស័យតែនៅកណ្តាលព្រៃភ្នំហើយ​មើលទៅ !!

      • បែបតិចពេកមែនហើយ តែមិនថែមលើផ្នែកហ្នឹងទេ សុខចិត្តយកទៅធ្វើបុណ្យវិញ។
        ខ្ញុំទៅតាមភូមិឆ្ងាយពីផ្លូវជាតិ ហើយដើរទៅតាមស្ទឹងតាមប្រឡាយមើលអូរមើលទឹក តែនិយាយពីទូរស័ព្ទវិញ បងតេរកក៏មិនចូលដែរគឺជាប់រវល់រហូត។ ដូច្នេះហើយបានជា ខ្ញុំដូរទៅអិនចុចពិល ព្រោះមានតែអាមួយហ្នឹងទេដែលមានថ្មកាន់បានយូរ។
        អញ្ជើញទៅណាដែរបងថ្ងៃសម្រាកចុងសប្តាហ៍?

      • បង​កល្យាន​យក​ទៅ​ធ្វើ​បុណ្យ​ដោយ​ប្រគេន​លោក​ឱ្យ​លោក​ទិញ​ Ipone ទិញ​កាតទូរស័ព្ទ ​តែ​ទៅ​ស្រី ឬ​ក៏​សាង​សង់​សណ្ឋាគេ​កុដិ​ទៅ​បង! អត់​ដែល​ឃើញ​លោក​យក​លុយ​ទៅ​កសាង​ផ្លូវ​ ឬ​អណ្ដូង​ទឹក​តាម​ភូមិ​សោះ ។

      • ទេ សម្ផស្ស។ ខ្ញុំជាមនុស្សគម្រិះណាស់ មុននឹងធ្វើបុណ្យជាមួយនរណាខ្ញុំមើល ខ្ញុំសម្លឹង ខ្ញុំសម្លក់រកទំនុកដែលខ្ញុំប្រាថ្នាសម្បើមហើយ។
        ព្រះសពព្រះតេជគុណនៅវត្តក្បែរភូមិខ្ញុំ លោកជាអ្នកបណ្តុះបណ្តាលមនុស្ស។​ លោកសង្ឃដែលមកបួសរៀន គឺគិតតែរៀន ធម៌បាលី ដល់ម៉ោងទំនេរ លោកជួលមេជាង មកឱ្យបង្រៀនធ្វើជាងចម្លាក់ ជាងគំនូរ ជាងឈើ ។ល។ មានទាំងហៅឱ្យក្មេងៗកូនសិស្សលោកជួយបង្រៀនលោកនេនៗឱ្យចេះភាសា​អង់គ្លេសបានខ្លះផង។ ការនេះលោកធ្វើទៅបានប្រយោជន៍ពីរយ៉ាង មួយគឺលោកទាំងនោះពេលសឹកទៅវិញមានចេះមុខជំនាញមួយទៀតដែរ ដែលអាចចិញ្ចឹមជីវិតនិងគ្រួសារបាន មួយទៀតលោកបានរបស់ដែលត្រូវធ្វើ គឺប្រាក់ដែលពុទ្ធបរិស័ទចូលកសាងវត្ត គឺទៅទិញសម្ភារៈសម្រាប់បង្រៀនលោកនេន ទាំងនោះនិងជួលគ្រូ។
        តែបើនិយាយពីគុណភាពវិញ រូបចម្លាក់ខ្លះគ្មានមួយណាស្អាតទេ តែលទ្ធផលរបស់ លោកគឺលោកនេនខ្លះសព្វថ្ងៃជាមេជាងផ្ទះថ្ម ជាជាងគំនូរ ជាជាងចម្លាក់ស្បែក ជាងកាត់កញ្ចក់។ល។ ខ្លះទៅជាគ្រូបង្រៀនសាលាបាលី ខ្លះទៅជាគ្រូអង់គ្លេស។
        ស្មាទោសទៅចុះ ខ្ញុំមិនមែនអ្នកគោរពពុទ្ធសាសនាអីមាំមួនទេ តែខ្ញុំស្រឡាញ់គំនិត បណ្តុះមនុស្សរបស់លោក។ លុះលោកសុគតទៅ មានព្រះមេគុណមួយអង្គទៀត បន្តគំនិតនេះ គឺបណ្តុះក្មេងៗកំព្រាឱ្យចេះលេងភ្លេង ខ្លះបួសខ្លះរៀនតនៅសាលាបាលី ឯភ្នំពេញ លោកជួយទំនុកបម្រុងរហូតដល់រៀនចប់ តែមិនមែនទំនុកបម្រុងសព្វយ៉ាង ទេ ត្រូវចេះបិណ្ឌបាត្រខ្លួនឯង ត្រូវចេះបាលី ពេលគេនិមន្តទៅសូត្រមន្តអីកើតនឹងគេ។
        ខ្ញុំមិនសូវដឹងរឿងធ្វើបុណ្យធ្វើទានអីទេ ដឹងតែម៉ែជាអ្នកចាត់ចែង គ្រាន់តែដឹងថា យើងធ្វើបុណ្យម្តងៗមានបែងចែកបច្ច័យជាបីចំណែក មួយបង្សុកូល មួយកសាងវត្ត មួយទៀតសម្រាប់ផ្គត់ផ្គង់បាយទឹក ភ្លើងអុស។

        សុំអត់ទោសខ្ញុំផងបងសុធាដែលខ្ញុំនិយាយបែករឿងទៅឆ្ងាយពីចំណងជើងដើម។
        សុំទោសផងបើសិនជាមានការខុសទាស់អីក្នុងការបញ្ចេញយោបល់របស់ខ្ញុំតប សម្ផស្ស។

      • កល្យាណ ព្រះសង្ឃដែលកល្យាណនិយាយនោះនៅស្រុករបស់កល្យាណមែនទេ​? ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឮដូច្នោះ​បើតាមខ្ញុំដឹងអ្នកដែលបួសរៀន​កាលពីសម័យមុនគឺគេមានបង្ហាត់​បង្រៀន​ជំនាញ​ផ្សេង ៗ ទៀតក្រៅពីបាលី ឬ ធម៌ ព្រោះកម្រមានសង្ឃណាដែលបួសមួយជីវិតណាស់ ។
        សម្ផស្ស គ្មានមនុស្សល្អទាំងអស់ទេលើលោកយើង​នេះ មនុស្សល្អ និង មនុស្សអាក្រក់​មានចម្រុះគ្នា សូម្បីតែនៅក្នុង​ក្រុមគ្រួសារ​ដ៏តូចមួយរបស់យើងក៏មានដែរ ។ បងប្អូនបង្កើតតែចិត្តគំនិតបែរជាផ្ទុយគ្នាស្រឡះ​។​ចំពោះការធ្វើបុណ្យ បើយើងតាំងចិត្តថានឹងធ្វើបុណ្យហើយ ទោះជាគេយកទៅធ្វើអី ធ្វើទៅជារឿងបុគ្គល ដូច្នេះអ្នកសាងបុណ្យបានបុណ្យហើយ ។
        សុំទោសដែលឆ្លើយតបយឺតបងបានឃើញខំមិនរបស់សម្ផស្សតាំងពីថ្ងៃដំបូង តែឆ្លើយតបមិនបានព្រោះអ៊ីនថើណែតមានបញ្ហា ។

      • ចាសបង លោកគឺព្រះមេគុណខេត្តដែលខ្ញុំនឹងម៉ែតែង​ឈ្លោះគ្នា​រឿងយករបស់ទៅ ប្រគេនលោក ឱ្យតែថាមានស្អីតិចគឺទុកប្រគេនលោកទាំងអស់។ ដល់ថ្នាក់ណាបង ដល់ថ្នាក់ខ្ញុំហែកទុរេន លិទ្ធទាំងដៃទៀត គាត់ស្ទុះមកចាប់យកទៅប្រគេនលោក ខ្ញុំបែបធ្លាក់នរកហើយមើលទៅ។ ខ្ញុំទើបឃើញព្រះមេគុណនៅស្រុកខ្ញុំប៉ុន្មានអង្គទេ ដែលបួសមិនសឹក ព្រះតេជគុណដែលខ្ញុំថ្វាយបង្គំនោះ បួសតាំងពីអាយុ៧ឆ្នាំ តែសឹកក្នុងសម័យប៉ុលពត លោកកាចណាស់ លោកសុគតហើយ។ ដល់លោកក្រោយនេះបួសតាំងពីអាយុ១៦ឆ្នាំ សព្វថ្ងៃអាពាធ ស្គមសល់តែឆ្អឹងទេ ខ្ញុំគិតឈប់យកកម្មនឹងលោកហើយ ប្រុងទិញថ្នាំកម្លាំងទៅប្រគេនម្តង។

      • មនុស្សចាស់គឺអញ្ចឹងហើយ ធ្វើតាមចិត្តគាត់ខ្លះក៏ល្អដែរ ធ្វើឲ្យគាត់សប្បាយចិត្ត ។ សង្ស័យតែដូចកល្យាណគិតហើយមើលទៅ តែមិនមែនធ្លាក់នរកទេ គេថាញ៉ាំមុនព្រះសង្ឃក្លាយជាអាប​នោះអី គិៗៗៗ ។រៀនធ្វើបុណ្យ​តាមអ៊ំស្រីទៅជាតិក្រោយនឹងក្លាយជាទេពអប្សរ (ស្រីស្អាត មិនដឹងជាមានជាតិក្រោយមែន ឬ អត់ផង)​។ និយាយអញ្ចឹង​សម្លេងអ្នកកំពង់ធំច្រើនតែរដើន ចុះម៉េចបានជាសម្លេងកល្យាណ​ពិរោះម្លេះ​(និយាយមែនណា) សង្ស័យតែចូលសមខារ៉ាអូខេញឹកញាប់ហើយមើលទៅ !!!

      • អាប!!! ធ្វើបុណ្យមិនកើតទេ បើពាលម្ល៉ឹងៗនោះបងអើយ។ ខ្ញុំមិនទាន់អស់សប្បាយទេ ចាំខ្ញុំសប្បាយអស់ចិត្តសិនខ្ញុំ ឈប់ពាលខ្ញុំធ្វើបុណ្យវិញម្តង។
        ពីរោះគ្រាន់បើតែពេលណាផ្អែមល្ហែមទេ បើខឹងវិញ តែឆ្កែខ្ញុំហ្នឹងក៏វារត់បាត់ដែរ គ្មាននរណាហ៊ានក្បែរឡើយ។ 😀
        ការាអូខេចូលញឹកមែនតែអត់ដែលបានច្រៀងទេ។ ខ្ញុំចូលចិត្តចម្រៀង ទោះបីសម្លេងខ្ញុំដូចគោរោទិ៍រកគ្នាវាក៏ដោយ។

  6. ច៎ាស កំពុងតែរង់ចាំហើយ ! អរគុណ​ម្តងទៀតណា៎ ។

    Reply

  7. អានៗ ចុងក្រោយស្មានតែបងម្ចាស់អត្ថបទហ្នឹងសម្រេចចិត្តបន្ថយការប្រើវា ទីបំផុត…ហ៊ឺ…

    Reply

  8. ប្រើដែរតែមិនសូវញឹកញាប់ដូចមុន ទាល់តែទាល់ខ្លាំងណាស់បានប្រើ បន្តិចទៀត​សង្ស័យតែស្វិតអស់ដូចដើមឈើនោះហើយខ្ញុំ គិៗៗៗៗ

    Reply

  9. មែនអិកល្យាណ ! ចុងសប្តាហ៍នេះមិនបានទៅណាទេ ព្រោះម្សិលមិញ​នាំកូនត្រាច់ចរផ្សារ​តាំងពី​ព្រលឹមដល់យប់ម្នាក់ ៗ អស់ជើងហើយ ។ ថ្ងៃនេះគិតថាសម្រាកសន្សំកម្លាំងសិន ព្រោះ​មិនយូរទេ​នឹងត្រូវដើរផ្លូវ​ឆ្ងាយហើយ ដូច្នេះត្រូវចាប់ផ្តើមសន្សំថ្ម​ពីថ្ងៃនេះ​ទៅខ្លាច​ដល់​ថ្ងៃប្រើ​មែន​​ទែនអស់​ថ្មដូចកល្យាណ​ពិតជាវីវរហើយ ។ និយាយអញ្ចឹងខាងកល្យាណបើកម៉េលក្នុង​យ៉ា​ហូបានដែរឬទេ ខាងនេះមិនដឹងជាយ៉ាងម៉េចទេ បើកអត់បានសោះ ។

    Reply

    • ខ្ញុំបើកបានតាមធម្មតាបង ដូចជាអត់មានបញ្ហាទេ។
      ប្រហែល ISP បង កំពុងជួសជុល សូមចាំបន្តិចទៅមុខជាបើកបានហើយ យ៉ាហ៊ូមិនសូវមានបញ្ហាដូចហត់មេលខ្ញុំទេ។

      ជូនពរបងៗកូនៗសន្សំកម្លាំងទុកឱ្យបានច្រើន 😀

      Reply

  10. ច៎ាស ! អរគុណហើយ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: