សួស្តីឆ្នាំថ្មី ២០១២

នាឱកាសបុណ្យចូលឆ្នាំថ្មី​នេះ សូមទេវតាឆ្នាំថ្មីជួយថែរក្សាបងប្អូនខ្មែរឲ្យជួបប្រទះ​តែសេចក្តីសុខ សេចក្តីចម្រើន​រកស៊ីមានបាន សុខទាំងកាយសប្បាយទាំងចិត្ត ធ្វើដំណើរទៅណាមកណា​មាន​សុវត្ថិ​ភាព​ជានិច្ច ។

ថ្ងៃនេះ​ដើររកផ្ទះមេភូមិវើដប្រេស​មិនឃើញសោះ មិនដឹង​ជាគាត់លើកផ្ទះ​យកទៅទុក​នៅឯណា​ទេ មាន​បង​ប្អូន​ណាស្គាល់ទេជួយប្រាប់ផង ! តែបើមិនស្គាល់ក៏មិនអីដែរ ជួយប្រាប់តគ្នាក៏បានដែរ កុំឲ្យគាត់ថា​ បាត់​សមាជិកក្នុង​ភូមិ មិនដឹងទៅណា​មកណា​មិនឲ្យដំណឹងសោះអញ្ចឹងនោះ !

សម្រាប់​ផ្ទះខ្ញុំ​ខែនេះ​ប្រហែលជាត្រូវ​បិទទ្វារមួយរយៈមួយរយៈហើយ បើមានបងប្អូន​ណា​ឆ្លងកាត់​ទីនេះ​​សូមចូលមកជួយ​បោសកណ្តៀរឲ្យផង ក្រែងលោវាស៊ី​ផ្ទះ​មួយនេះ​ពុកផុយអស់ ចំណែកទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ប្រមូលយកទៅខ្លះ​ទុកខ្លះ (យកទៅទាំងអស់អត់បាន បើយកទៅបានយកទាំងអស់​មិនទុកទេ សូម្បី​តែកន្លាត​ក៏មិនចង់ទុកដែរ ព្រោះគ្នានៅជាមួយយើង​ប្រៀបដូចជាបងប្អូនទៅហើយ) ។

ចំណែកនៅខាងក្រៅផ្ទះ​គ្មានដើមឈើដើមផ្កាអីដូចផ្ទះកល្យាណនោះទេ ព្រោះនៅតែក្នុងបន្ទប់មួយ​ប៉ុណ្ណោះ​ (កន្លែងស៊ី ដេកជាមួយគ្នា) តែខាងមុខផ្ទះ​មានអំពូលពីរដែរ បើបងប្អូនណាត្រូវការ​យកទៅប្រើ​ចុះកុំខ្លាចចិត្តអី ។

ជាចុងក្រោយនេះ​សូមជម្រាបលាអ្នកភូមិ​យើង​មួយរយៈសិន ។ សូមឲ្យអ្នកភូមិ​យើង​ជួបតែសំណាងល្អ និង សេចក្តីសុខនាឱកាសឆ្នាំថ្មីនេះ  ! bye bye ….

Advertisements

11 responses to this post.

  1. សួស្ដីឆ្នាំថ្មី! សូមអោយការធ្វើដំណើរទៅជួបជុំគ្រួសារពោរពេញដោយភាពរីករាយ​ សុភមង្គលនិង​សុវត្ថិភាព។

    Reply

    • ចាស អរគុណណាស់ជីវី មកវិញហើយ​បានឃើញគេជូនពរ គិៗៗៗ។

      Reply

  2. សួស្ដី​ឆ្នាំ​ថ្មី! សូម​ជូន​ពរ​ឱ្យ​បង​ប្អូន​នៅ​ភូមិ​ វ៉ឺដ​ហ្រ្វេស​ ទាំង​អស់​គ្នា ជួម​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ ។

    Reply

    • សាធុ ៗ ៗៗ អរគុណណាស់សម្ផស្សដែលឆ្លៀតពេលចូលមកលេង ។

      Reply

  3. អត់ចេះជូនពរឆ្នាំថ្មីអីនឹងគេទេ ចេះត្រឹមតែថា សូមបងនិងក្រុមគ្រួសារមានសេចក្តីសុខ ចម្រើន និងសុខភាពល្អ។
    សុំខ្ចីអំពូលភ្លើងប្រើសិន យកទៅចាប់ចង្រិតនៅកំពង់ធំ 😀

    Reply

    • អូ អញ្ចឹងតើបានជាងងិតឈឹង មកដល់ផ្ទះវិញ​រាវរកសោចាក់​ទ្វារទម្រាំឃើញ បានអ៊ិនចុចពិល​ជួយកុំអីវីវរហើយ ។ កល្យាណចាប់ចង្រិត​បានច្រើនទេ ចែកអ្នកភូមិ​យើងខ្លះ​ផង ?

      Reply

      • I can’t use UNICODE Khmer.

        Aiy…I don’t know that is Borng’s question since KNY. Now it’s too late…

        Nothing from Kampong Thom and the lamp still be there because I can’t take it without approval 😀

  4. បើទៅហើយ ទុកសោរផ្ទះឱ្យខ្ញុំ ខ្លាចក្រែងបានទៅលេង មិនពិបាករកសណ្ឋាគារ នាំអស់លុយច្រើន ! សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូម៉ាដា និង បុត្រីទាំងពីរ និងគ្រួសារ ឱ្យបានជួបប្រទះតែសេចក្តីសុខកាយ សម្បាយចិត្ត គ្រប់បេលវេលា កុំបីឃ្លៀងឃ្លាតឡើយ !

    Reply

  5. តុកៗ! ! សូម៉ាដា ម្ចាស់ផ្ទះអើយ ទៅដល់ណាដល់ណីហើយ?
    សួស្ដីឆ្នាំថ្មី !

    😀

    Reply

  6. ជម្រាបសួរលោកពូ អត់មានទៅដល់ណាក្រៅពីផ្ទះនៅ​ភ្នំពេញទេ តែពេលនេះ​ត្រឡប់មកវិញហើយ ។ សួស្តីឆ្នាំថ្មីលោកពូ !

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: