ក្រតែចាយច្រើន ?

ប្រទេសអ្នកមានគេចេះចាយ ប្រទេសអ្នកក្រដឹងតែពីចាយ ។ ត្រង់នេះខ្ញុំចង់និយាយដល់ រឿងដែលស្រុក យើងនិងស្រុកគេមានវិធីផ្សេងគ្នាក្នុងការកាត់បន្ថយការចំណាយរបស់រាស្ដ្រ ។ និយាយឲ្យរួមតូច មកទៀត គឺការចាយវាយលើការធ្វើដំណើរ ។ នៅរាល់បុណ្យទាន ស្រុកគេគេមានវិធានការបង្កើនជើងរត់របស់ឡាន ប៉ុន្ដែតម្លៃសេវាមិនបានឡើងទេ ។ ដោយឡែកនៅស្រុកយើងមិនខុសគ្នាទេរឿងជើងរត់របស់ឡាន តែតម្លៃ បានកើនឡើងទ្វេដង ហើយគេគិត ពី ចំនួនកៅអី ពោលគឺកៅអីមួយតម្លៃប៉ុន្មាន ប៉ុន្តែសម្រាប់ស្រុកគេវិញ គេគិតពីអាយុ បើសិន ជា ក្មេងតម្លៃផ្សេងពីមនុស្សចាស់ តែអង្គុយកៅអីមួយដូចគ្នា ។ នៅថ្ងៃធម្មតា តម្លៃសំបុត្រឡានពីភ្នំពេញទៅប៉ោយប៉ែតស្ថិតក្នុងរង្វង់ ៣០០០០ រៀល ។ ពេលបុណ្យទាន គេតម្លើង យ៉ាង គំហុកដល់ទៅ ៦០០០០រៀល ។ រាស្ដ្រគេនិងរាស្រ្ដយើងក្រដូចគ្នា ប៉ុន្ដែភាពក្រីក្ររបស់ គេបានទទួល ការ គាំពារពីអ្នកដឹកនាំច្រើនជាងស្រុកយើង ។ ពេលបុណ្យទានម្ដងៗ រាស្ដ្រយើងសប្បាយចាយលុយ អ្នកឆ្លៀត ឱកាសសប្បាយនឹងតម្លើងថ្លៃទំនិញ ។ តែបន្ទាប់ពីរដូវបុណ្យ ទានបានបញ្ចប់អ្នកសប្បាយចាយ ត្រូវធ្វើ ការ ដើម្បីរស់តទៅទៀត ដោយឡែកអ្នកសប្បាយរាប់លុយ គេចេះតែមានទៅ ៗ ។

សូមភ្ជាប់សាច់រឿងទៅនឹងទិដ្ឋភាពជាក់ស្ដែងដែលខ្ញុំបានជួបក្រោយចូលឆ្នាំខ្មែរ ។ មុននឹងត្រឡប់មក ធ្វើការវិញ  យើងបានស្វះស្វែងរកទិញសំបុត្រឡានទុកឲ្យហើយ ព្រោះជាធម្មតា ការទិញសំបុត្រ ទុកឲ្យ ហើយយើងមានឱកាសបានកន្លែងអង្គុយស្រួល ព្រោះការធ្វើដំណើររបស់យើងមានក្មេងៗ ។ ខ្ញុំចូលចិត្ដប្រើ សេវាដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរ ព្រោះជិតផ្ទះ ។ ដឹងអីថ្ងៃទៅទិញសំបុត្រ គេមិនលក់ឲ្យទេ ខ្ញុំក៏បានសាកសួរគេពីម៉ោងចេញដំណើររបស់រថយន្តក្រុងទៅកាន់ប៉យប៉ែត តែបុគ្គលិករបស់ក្រុមហ៊ុននោះបែរជាឲ្យនាមប័ណ្ណជំនួសវិញហើយប្រាប់ថាចាំតេមកកក់ក៏បានដែរ ។ ឆ្ងល់ថាមនុស្សមកដល់ហើយ ចាំ បាច់អីត្រូវតេកក់សំបុត្រវិញ ។ ព្រឹកទៅម្ដង ល្ងាចទៅម្ដង ទៅទាំងពីរលើកទិញមិនបានទាំងពីរលើក ។ តម្លៃសំបុត្រមួយ គឺ ៥០០០០ រៀល អាចថាថោកជាថ្ងៃមុន ៥០០០ រៀល ។ អ្នកលក់វាយឫក មិនសូវ រួសរាយ ព្រោះលក់សំបុត្រហត់ពេកក៏មិនដឹង ។ ឬមួយក៏ក្រុមហ៊ុនសំចៃប្រាក់ក្នុងការជួលបុគ្គលិកក៏មិនដឹង មិនឲ្យគ្នាឈប់ថ្ងៃចូលឆ្នាំបានជាគាត់មួម៉ៅសួរអ្វីក៏មិនបានបែបនោះ ។

មួយយប់ពេញដេកគិត បើកន្លែង កន្លុកកន្លៀត កូនៗពិតជាពិបាកហើយ ។ ស្អែកឡើង ប្អូនបើកឡានជូនមកចំណតឡាន យើងដូចជារារែក និងសូមបែកចិត្ដពីពន្លឺអង្គរហើយថ្ងៃនេះ ។ យើងក៏ហួសទៅក្រុមហ៊ុនកាពីតូល ។ អ្នកដំណើរត្រៀប ត្រា ដូចនៅបេនពន្លឺអង្គរដែរ ។ យើងចូលទៅសាកសួរព័ត៌មាននិងទិញសំបុត្រ ។ នៅទីនេះសំបុត្រថ្លៃ ៤០០០០ រៀល គឺថោកជាងពន្លឺអង្គរ ១០០០០ រៀល ។ ចឹងយើងសន្សំបាន ៤០០០០ រៀលមួយពព្រិចភ្នែក ។ រៀប ចំឥវ៉ាន់រួចរាល់ យើងបានឡើងទៅរកកន្លែងអង្គុយដែលបានកំណត់ ។ ជាលើកទីមួយហើយដែលយើង ជិះកន្ទុយឡាន គឺកៅអីចុងប៉ូច ។ មានអីស្រួលដែរព្រោះកៅអីក្រោយវែងហើយកាត់បន្ថយការរំខាន ពីអ្នកផងដើរកាត់ ។

  ឱ! ខ្មែរអើយខ្មែរនៅក្បែរខាងយើងគេទៅមុខអស់ហើយម៉េចយើងមិនធ្វើខ្លួនឲ្យដូចគេខ្លះទៅ ខុសគេតែឯងបែបនេះវាពិបាកណាស់ អាណិតអ្នកក្រផង !

នៅមានរឿងជាច្រើនទៀតដែលចង់និយាយនៅទីនេះ តែសូមស្លេះត្រឹមនេះសិនចាំមានពេលខ្ញុំនឹងលើក យកមកបើកកកាយជម្រាបជូនតទៅទៀត ។

Advertisements

18 responses to this post.

  1. ពេលបុណ្យទានបែបនេះណា ជាពេល​ក្រុមហ៊ុនដឹក​អ្នកដំណើរ​ អ្នកបើកតាក់ស៊ី​គ្រប់​ទឹក​ហើយ គេនាំគ្នាថា High season វាចឹងហើយ យូរៗគេអារការហុតឈាមអ្នកក្របានម្ដងអញ្ចឹង!!!(sic!) អាណិតតែកម្មកររោងចក្រដែលមិនហ៊ានស៊ីចុកអីទេ ពេលចូលឆ្នាំសល់លុយបន្តិចបន្តួច ខំប្រមូល​ជិះឡានទៅចូលឆ្នាំជាមួយម៉ែឪបងប្អូន បែរជាត្រូវពួកព្រាយជញ្ជក់ឈាមអស់នោះ កាប់ឆៅទៀត សំរេចសំរួល រកតែលុយសល់ទុកជិះឡានមកធ្វើការវិញមិនចង់បានផង។ ឯខាងសាលាក្រុង ឮថាមានវិធានការណ៍អីផាកធ្ងន់ធ្ងរ គ្មានឃើញធ្វើអីគេកើតផង!!! ដូចតែរាល់ឆ្នាំចឹងឯង ស្រែកកោកៗថាកុំឡើងថ្លៃឡានៗ នៅតែឡើងអាដែលៗ!!!

    Reply

    • វិធានការណ៍ស្រុកខ្មែរ និង ស្រុកគេខុសគ្នាដូចមេឃនិងដី ស្រុកគេតែកាលណាគេចេញ​សេចក្តីប្រកាសតាមវិទ្យុ ឬ ទូរទស្សន៍ហើយនោះគ្មាននរណាហ៊ាន​រំលោភបំពានឬរឹងទទឹង​នោះ​ទេ ម្នាក់​ៗគោរព​ច្បាប់របស់ស្រុកគេណាស់ ចម្លែកអីតែខ្មែរយើង អ្នកស្រែក​ចេះតែស្រែកទៅ​ឯអ្នកហ៊ានចេះតែធ្វើ​ទៅ ព្រោះ​គ្មាននរណាធ្វើអីគេបានផង​ ។​

      Reply

  2. ហេ​ហេ​នឹង​មក​ចូល​ឆ្នាំនៅ​ស្រុក​ខ្មែរ​ដែរ​ចោះ​បង! និយាយ​ពី​តម្លៃ​រថយន្ត​វិញ​ពិត​ជាអស្ចារ្យ​ណាស់ ពី​ភ្នំ​ពេញ​ទៅ​ផ្ទះខ្ញុំ (នៅ​ស្រុក​គង​អូន «តាមពិត​ស្រុក​គង​ពិសី​ទេ តែ​ពិសី=អូន» ) ចំង៉ាយ​ពី​វត្តភ្នំ​ដល់​ផ្ទះគឺ ៦០គីឡូម៉ែត្រ គេ​យក​ថ្លៃ ១០០០០៛ នេះ​ប្អូន​ខ្ញុំ​ជីះ​ពី​ផ្ទះ​មក​ក្រោយ​ចូល​ឆ្នាំ​បាន​បី​ថ្ងៃ ។

    Reply

  3. ទៅដល់ស្រុកគងពិសី10000 ប្រហែលជាឡើងថ្លៃបន្តិចទេមើលទៅនោះ ព្រោះបើតាមដឹង​តម្លៃធម្មតាពីភ្នំពេញទៅដល់ស្រុករបស់សម្ផស្សប្រហែលជា 6000 ទៅ​ 8000 រៀលមែនទេ ?
    តែទោះជាយ៉ាងណាបើប្រៀបជាមួយតម្លៃ​រថយន្តអ្នកស្រុកក្បែរយើង​គឺខាងយើងថ្លៃជាងគេ​ដដែលហ្នឹង​។

    Reply

    • តម្លៃ​ធម្មតា​គឺ ៧០០០៛ ហើយ​ឡើង​ថ្លៃ​រហូត​នឹង​យ៉ាប់​ណាស់​ស្រុក​ខ្មែរ

      Reply

      • តែបានឡើងថ្លៃប៉ុណ្ណេះហើយគាត់មិនចុះវិញទេមើលទៅនោះ ។

  4. សួស្តីបងស្រី ចូលឆ្នាំបានទៅលេងណាខ្លះ?

    Reply

  5. សួស្តីបុរិន្ទ បងទៅលេងស្រុកយើង ទៅដើររកផ្ទះបុរិន្ទដែរ តែអត់មានអ្នកស្គាល់ ទៅរកនៅភូមិវើដប្រេសក៏រកមិនឃើញ ផ្ទះចាក់សោស្ងាត់ជ្រៀបតែម្តង ។​ ហើយចុះបុរិន្ទវិញ​ទៅដល់ណាខ្លះ ? មួយរយៈនេះមិនស្ងាត់ម្លេះ ការងាររវល់ណាស់មែនទេ ?​

    Reply

  6. ស្ងាត់យូហើយព្រោះទៅខេត្តរហូត។ ទើបតែមកពីបាត់ដំបង ថ្ងៃនេះទៅកំពង់ចាមទៀតហើយ ថ្ងៃសុក្រទើបមកវិញ អត់ដែលបាននៅមើលផ្ទះទេ។ bye

    Reply

  7. បើអត់មានពេលនៅផ្ទះអញ្ចឹងជួលបងឲ្យទៅបោសពីងពាងឲ្យក៏បានដែរ ព្រោះពេលនេះបង​ទំនេរ​ ។

    Reply

  8. មកពីធ្វើការល្ងាចមិញស្តាប់វីអូអេ ក៏គេនិយាយរឿងថ្លៃធ្វើដំណើរដែរ។ បងជាអ្នកយកព័ត៌មានឬ? បើចឹងមែនខ្ញុំមានខ្សែធំហើយ។

    Reply

    • បើបានដូចកល្យាណថាមែននោះមានទៅឆ្អី តែនេះជារឿងពិតដែលបងបានជួប ធ្លាប់តែ​ទិញសំបុត្រទុកមុនបានកន្លែងអង្គុយស្រួល តែដឹងអីលើកនេះគេអត់លក់ឲ្យទេ គេថាភ្ញៀវ​ច្រើន​​​ពេក ឯតម្លៃសំបុត្រក្រុមហ៊ុន​ថាប៉ុណ្ណាគឺប៉ុណ្ណឹងហើយ ។ បងក៏ទៅក្រុមហ៊ុន​កាពីតូលព្រោះខឹងខាងពន្លឺអង្គរទៅដល់ខាងគេថោកជាងដល់ទៅ ១០០០០រៀល ឯណោះ។ ឃើញថាចំណេញ ៤០០០០លើគោកមិនបាច់ទៅហាលខ្យល់ហាលថ្ងៃអីទេ ។ នេះហើយស្រុកខ្មែរ កោរបានអ្នកក្រទេ (អ្នកមានឯណាមកជិះឡានក្រុងនោះ) ៕

      Reply

  9. រឿងនេះដូចកន្លងមួយខែ តែដូចកាលពីម្សិលមិញដូច្នោះ ស្រុកខ្មែរមិនថាសេវាដឹកជញ្ជូន សូម្បីអ្វីៗជាច្រើនទៀតក៏មានភាពរាំងស្ទះ ស្ទើរតែគិតថា «ង៉ោង» ទៅហើយ!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: