ប៉ម ឬ ប៉ោម

ខ្ញុំធ្លាប់តែហៅផ្លែឈើម្យ៉ាងដែលត្រូវនឹងពាក្យភាសាអង់គ្លេសថា​ apple ឬបារាំងថា​ pomme ថា “ប៉ោម” ។ ទើបមកប្លែកត្រចៀកដោយមានអ្នកខ្លះហៅផ្លែឈើខាងលើថា ប៉ម ។

កាលពីនៅក្មេង ៗ មិនធ្លាប់បានញ៉ាំផ្លែប៉ោមទេ ផ្លែឈើដែលពេញនិយមសម្រាប់​ពួកក្មេង ៗ ជំនាន់ខ្ញុំគឺជាផ្លែឈើ​ប្រចាំភូមិស្រុករបស់យើង មានដូចជា ផ្លែក្រខុប ក្ងោក អំពិលទឹក កន្ធំថេត អំពិលខ្ចី ទុំ អូញម៉ូញជាដើម ។ កាលពីថ្ងៃចូលឆ្នាំរៀបរណ្តាប់ទទួលទេវតាមានផ្លែឈើជាច្រើនមុខដើម្បីទទួលទេវតា​ឆ្នាំថ្មី ។ ក្រោយពីទទួលទេវតាចប់សព្វ គ្រប់ហើយ ក៏យក​ផ្លែឈើ​ទាំងនោះ​មក​ចិត​ញ៉ាំ​ក្នុង​នោះ​មាន​ផ្លែប៉ោមផងដែរ ។ ចិត​ដាក់ចាន​រួចរាល់ហើយក៏បបួលក្មួយៗ ឲ្យមកញ៉ាំជាមួយគ្នា ។ ស្រាប់​តែ​ពេលនោះគេ​ឆ្លើយ​បែប​ស្រុះ​គ្នាមកថា “មីង អាមួយ​ហ្នឹងគេហៅថា​ផ្លែ​ប៉ម មិនមែនប៉ោមទេ សង្ស័យ​តែមីង​ភ្លេច​ខ្មែរ​អស់​ហើយ​មើលទៅ ?” ក្មួយ​ខ្ញុំ​និយាយបណ្តើរសើច​បណ្តើរ​តាម​និស្ស័យ​របស់​ក្មេង ៗ ។ មិនបង្អង់យូរ ស្ទុះភ្លែតទៅបើកគម្ពីរមើល ហ្អាស់! ហ្អា ក្មួយៗ ចាញ់មីងហើយ លើក​គម្ពីរ​មក​ហើយ​អាន​ឲ្យពួកគេសា្តប់ ពេលនេះ​ដល់ វេន មីងសើចម្តងវិញហើយ ។

ខ្ញុំបានព្យាយាមសួរក្មេង ៗ និង ចាស់ៗ ជាច្រើននាក់ទៀត ប៉ុន្តែចម្លើយរបស់ពួកគាត់គឺ “ប៉ម” ​ចុះបងប្អូនអ្នកភូមិយើងវិញហៅ “ប៉ម ឬ ប៉ោម” តាមទម្លាប់ភាសានិយាយណា៎?

clip_image002clip_image004imageimage

Advertisements

15 responses to this post.

  1. ខ្ញុំហៅ​ ប៉ោម ថែម មឹះ កុំឱ្យគេដៀលកូនគ្រូបារាំង

    Reply

    • អីយ៉ា រកកូនគ្រូបារាំងឃើញមួយហើយតើ ! ហើយចុះពេលទៅទិញ​ប្រាប់គេថា មីង​យកផ្លែប៉ោមមឹមួយគីឡូ​មែនទេ ? (ប្រយ័ត្នអ្នកលក់​រកអត់ឃើញណ៎ា !)

      Reply

      • ជួនកាលគេសួរបញ្ជាក់ដែរហ្នឹងបង។ តែចូលចិត្តចង្អុលហើយញញឹមដាក់គេកុំឱ្យគេខឹង!

      • ភាសាដែលកល្យាណប្រើហ្នឹង បងប្រើញឹកញាប់ណាស់ ព្រោះនិយាយទៅគេស្តាប់អត់បានមានតែប្រើភាសាគ គឺចង្អុលនោះឯង !

  2. ខ្ញុំធ្លាប់រៀនភាសាបារាំងដែរហ្នឹង តែធ្លាប់មាត់​អស់ ហៅតែ​ ប៉មៗៗ ម៉ាឡាហូតហើយ 😀

    Reply

    • មែនអី ជីវី ! បើអញ្ចឹងមែនសង្ស័យតែ១០ឆ្នាំអីទៀតនោះផ្លែប៉ោម​ក្លាយជាប៉មយាមអស់ហើយ​មើលទៅនោះ ព្រោះក្មេង ៗ ភាគច្រើនហៅអញ្ចឹងដែរ គិៗៗៗ ។ ចាំមើលក្លាយជាប៉ម​យាម​ហើយ​ញ៉ាំ​​កើតទៀតអត់ ? និយាយលេងទេណាជីវី តិច ងង៉ក់គំហកដាក់កូនទៀត ។

      Reply

  3. ងង៉ក់ផុយដូចនូនូនោះអី ព្រោះកូន និង ម៉ាក់ប្រហែលជាមិនខុសគ្នាប៉ុន្មានទេ ? ម៉ាក់ងង៉ក់​ចង់ឲ្យប៉ា ៗ មកលួង ឯកូន ៗងង៉ក់បានម៉ាក់មកក្បែរ ។ ត្រូវខ្លះ ៗ ទេជីវី ?

    Reply

    • និយាយរឿងលួងអីទេបង!! អៀនណាស់!!! ហុហុហុ 😳 កូនបីហើយ មេឃលែងចាញ់​សម្រស់​អូន​ហើយ។

      Reply

      • កូនប៉ុន្មានក៏នៅតែចាញ់បានដែរឲ្យតែខាងយើងពូកែយកចិត្តគេ ម្ងិកម្ញក់ដូច​កាលនៅពី​ក្មេង​លមើល ស្វាមីទៅណារួចមិនអញ្ចឹងហីកញ្ញាកូនបី ?

      • ហេហេហេ ហៅគេកញ្ញាកូនបីទៀតហើយ 😳 មិនហ៊ានម្ញិកម្ញ៉ក់​ទៀតហេ ខ្មាស់កូនណាបង

  4. ខ្ញុំ​ហៅ​ថា​ ប៉ម​ ប៉មៗ ដែរ​នឹង​អត់​ដែល​ចាប់​អារម្មណ៍​ពី​ការ​សរសេរ​ទាល់​តែ​សោះ ព្រោះ​មិន​ដែល​សរសេរ​ផង​ ។

    Reply

    • អរគុណណាស់សម្ផស្សដែលឈៀងចូលមកលេងផ្ទះបង ។ ប្រហែលជា៩០ភាគរយទៅហើយ​ដែលនាំគ្នាហៅថា ប៉ម សង្ឃឹមថាមិនយូរទេផ្លែប៉ោមត្រូវបាត់មុខពីពិភពគុនហើយ ។

      Reply

      • ប្រហែល​ជា​មិន​បាត់​ទេ​ព្រោះ​ឥឡូវ​ដឹង​ហើយ​ ។​ ចាប់​ផ្ដើម​ហៅ​ថា​ប៉ោមៗ​ដែរ​ហើយ​។

  5. ប្រយ័ត្នតែទៅទិញផ្លែប៉ោម ដល់អ្នកលក់សួរបញ្ជាក់ម្តងទៀតទិញ ប៉ម ដដែល ។ និយាយលេងទេណា សម្ផស្ស សួស្តីឆ្នាំថ្មី ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: