គុណប្រយោជន៍នៃបាយ

បួនឆ្នាំមុននេះកូនៗធ្លាប់បានទៅរៀននៅសាលាឯកជននៅស្រុកយើង ។ ប៉ុន្ដែខ្ញុំមិនដែលឮគេ​សូត្រ​ឬ និយាយ ពីទម្លាប់មុនការទទួលទាន ឬ គុណប្រយោជន៍​នៃបាយម្តងណាឡើយ ។ តែនៅពេលនេះ​ខ្ញុំក៏ មិនបានដឹងថា តើ ក្មេងៗនៅស្រុកយើងគេមានទម្លាប់ឲ្យរំឭកគុណបាយមុននឹងញ៉ាំបាយហើយ​ឬនៅ ? ពីមុនធ្លាប់ឃើញជនបរទេស មួយចំនួនអង្គុយទ្រឹងមួយស្របក់មុននឹងគេចាប់ផ្ដើមទទួល​ទាន​​អាហារ(ជា​ពិសេសក្នុងភាពយន្ត​អាមេរិកាំងអ្នកដែលកាន់សាសនាគ្រឹស្ត)។ មុនដំបូង​ក៏នឹកឆ្ងល់​ដែរថា​តើ​គេ​​​ធ្វើ​អ្វី​ហ្នឹង ?

ទើបមកប៉ុន្មានឆ្នាំមុននេះ ក្រោយពីកូនៗបានចុះឈ្មោះចូលរៀននៅសាលាថៃ ខ្ញុំបាន​ឮពួក​គេសូត្រ​បទ​ដែល​មានខ្លឹមសារទាក់ទងនឹងបាយ គេសូត្រមុនពេលទទួលទាន  ។ ខ្ញុំចាប់អារម្មណ៍នឹងរឿងនេះ ហើយ​គិត​ថានេះ​ជាវិធីល្អ​មួយដែល​អប់រំ​កុមារឲ្យដឹងអំពីគុណប្រយោជន៍នៃគ្រាប់បាយ​ ។​ ខ្ញុំបានប្រែ​ខ្លឹម​សារ​នៃ​បទ​សូត្រនេះ​ជាភាសា​ខ្មែរ​ផ្ទាប់​ដោយភាសាថៃ មានចុងចួនខ្លះមិនមានខ្លះ ព្រោះមិនពូកែ​ខាង​កំណាព្យ​ផង ។ ហេតុនេះបើបងប្អូន ញាតិញោម​ណាចាប់អារម្មណ៍មេត្តាជួយសម្រួលតាមការគួរផង ។

ខ្លឹមសារ​នៃអត្ថបទសូត្រ​នោះមាន​ដូចតទៅ ៖

បាយអើយ ៗ បាយ ข้าวเอ๋ยข้าวสุก

ជនរាល់រូបកាយ ត្រូវមានបាយជាអាហារ เราต้องกินทุกบ้านทุกฐานถิ่น

មុននឹងបានអ្នកមកពិសា กว่าจะได้ข้าวมาให้เรากิน

អ្នកស្រែធ្វើការ នឿយស្ទើរវាល់ឆ្នាំ ชาวนาสิ้นกำลังเกือบทั้งปี…
លោកត្រូវទ្រាំក្ដៅ ទ្រាំភ្លៀងរងារព្យុះ ต้องทนแดด ทนฝน ทนลมหนาว

ទម្រាំបានបាយនោះមកនេះណា กว่าจะได้ข้าวจากนามาถึงนี่
ហេតុនេះគួរចាំរាល់រូបា คนกินข้าวควรจำไว้ให้จงดี
គុណកសិករមហាត្រាមិនបាន ។ ชาวนามีคุณแก่เราไม่เบาเลย..
បាយគ្រប់ចានអាហារគ្រប់យ៉ាង ข้าวทุกจานอาหารทุกอย่าง
ដួសហើយហូបកុំខាន សល់ចោលអសារ อย่ากินทิ้งขว้างเป็นของมีค่า
អ្នកក្រអ្នកក្សត់ច្រើនក្រាស់ណាស់ណា ผู้คนอดอยากมีมากหนักหนา
អាសូរនេត្រាកុមារទុរគត ។ สงสารบรรดาเด็กตาดำ ๆ

បើស្រុកយើងមានកម្មវិធីនេះដែរជាការប្រសើរមួយ ។ ព្រោះយ៉ាងតិចបំផុត ក៏អាចជួយឲ្យក្មេង ៗ មាន​គំនិត​​សន្សំសំចៃ យល់អំពីតម្លៃ និង ការលំបាកក្នុងការធ្វើស្រែដើម្បីបានស្រូវនេះដែរ ។

“នៅពេលដែលអ្នកពិសាសល់ មានមនុស្សជាច្រើនលាននាក់កំពុងតែស្រេកឃ្លាន”។

US_long_grain_ricea16012012349a

Koeh-232a21112011313a

Advertisements

25 responses to this post.

  1. ដូចជាភ្លេចហើយ ខ្ញុំចាំបានថាម៉ែចិញ្ចឹមធ្លាប់សូត្រកំណាព្យឱ្យស្តាប់ដែរពីរឿងបាយនេះ។ តែគាត់ខូចយូរណាស់ហើយ។
    អរគុណបងដែលនាំរឿងល្អៗមកចែកគ្នាគិត។

    Reply

    • កល្យាណជួយគិត ហើយរកនឹកកំណាព្យនោះឡើងវិញផង ក្រែងលោនឹកឃើញ បងរង់ចាំអានណា៎ !

      Reply

      • ម្ចាស់បទទៅជាមួយកំណាព្យហ្នឹងទៅហើយ។ ធ្វើម៉េចទៅបង?
        ម្តាយចិញ្ចឹមគាត់ធ្លាប់នៅក្នុងវាំងគាត់មានពេលទំនេរច្រើន គាត់អានបានច្រើន ម្តាយខ្ញុំនៅ តែគាត់មិនសូវបានដឹង ច្រើនទេ។

  2. ពិតជាគួរឲ្យស្តាយណាស់ ដែលកល្យាណចាំអត់បានអញ្ចឹង ។ គាត់ពិតជាមនុស្សដែល​មានរបៀប​វិន័យ​ ហើយពិតជាអ្នកដែលជិតស្និតនឹងកល្យាណជាងម្តាយបង្កើត​ហើយ​មែនទេ ?

    Reply

    • ស្តាយណាស់បង តែថាបើគាត់នៅរស់ដល់សព្វថ្ងៃ ខ្ញុំមានប្រកាសច្រើនណាស់ដែលត្រូវដាក់ ដោយគ្រាន់តែយកគំនិតរបស់គាត់មកគឺបានហើយ។
      ចាស គាត់ជាមនុស្សមានរបៀបមហាសែនរបៀប តែយ៉ាងណាក៏ដោយក៏គ្រប់គ្រង កូនសេរីម្នាក់នេះមិនបានដែរ 😀
      គាត់ខូចតាំងពីខ្ញុំនៅក្មេង គាត់មិនសូវស្និតជាមួយខ្ញុំយូរទេ តែខ្ញុំស្រឡាញ់គាត់។ បើសិនជាអាច ខ្ញុំគិតថាចាស់ៗមួយចំនួនប្រហែលជាមានចាំ​កំណាព្យខ្លះ និយាយ​ពីគុណព្រះមេ(?) យើងនាំគ្នាស្វែងរកយកមកចងក្រងទុក ប្រហែលជាល្អ ព្រោះសូម្បីតែ​ពីជំនាន់ម្តាយមកកូនក៏យើងនៅតែភ្លេចទៅបាន។

      Reply

  3. ទើបតែអានប្រកាសរបស់នរណាមិនដឹងទេ ចាំអត់បាន សរសេរចោទសួរទៅចាស់ ៗ វិញថា ” ឱ្យតែមនុស្សដែល​ស្លាប់ទៅ​ហើយសុទ្ធតែល្អទាំងអស់ អ្នកនៅរស់ គ្មាននរណាស្មើទេឬ ? ” ឥឡូវឃើញ​ថាពិតដូច​ជាចាស់​ៗ គាត់និយាយមែន ។ ការពិតទៅអ្នកដែលស្លាប់ទៅហើយ គឺម្នាក់ ៗ នឹកឃើញ​តែអនុស្សាវរីយ៍​ល្អ ៗ ដែលមានជាមួយគាត់ ភ្លេចអស់គុណវិបត្តិដែលគាត់​មាន តែចំណែកឯអ្នកដែលនៅរស់វិញ តែងតែធ្វើនេះខុស នោះខុសជានិច្ច អត់ដែលត្រូវ​ចិត្ត​គេម្តងណាទេ ។

    Reply

    • 😀 មិនដឹងជាម្នាក់ណាទេសរសេរប្រកាសនោះ!
      គេថាចានក្នុងរាវតែងរណ្តំ ព្រោះនៅជិតពេកចេះតែប៉ះពារគ្នា!
      បងយល់ថាម៉េចដែរ? បងរណ្តំដែរទេ? សួរនេះមិនមែនចង់ជីកឬសទេ គ្រាន់តែចង់ «ដុតគល់» ប៉ុណ្ណោះ…

      Reply

      • នរណាថាចានក្នុងរាវរណ្តំនោះកល្យាណ នៅផ្ទះបងមិនធ្លាប់ឮទេ ព្រោះបងផ្កាប់​ចាន​តែ​មួយ​ប៉ុណ្ណោះក្នុងរាវ ហើយរាវនោះជារាវជ័រទៀត អញ្ចឹងមានរឿងអីត្រូវឮទៅ ? និយាយលេង​ទេកល្យាណ​ បើចង់កល្យាណចង់ដុតគល់ហើយនោះ កុំភ្លេចគាស់​វា​ឡើង ហាលឲ្យស្ងួតផង បើដុតទាំងរស់អញ្ចឹងមិនងាយឆេះទេ បើទោះ​ជាឆេះក៏ផ្សែង​ហុយចូលភ្នែកអ្នកដុតដែរ ។ ក្នុងផ្ទះណាក៏ដូចតែគ្នាដែរ តែងតែមានបញ្ហាមិនចេះចប់​មិន​ចេះ​ហើយ ដូច្នេះយើងជាម្ចាស់​ខ្លួន ត្រូវស្វែងរកប្រភព​នៃបញ្ហា និង ដោះស្រាយ​ដោយ​សន្តិវិធី មិនមែនយកកំហឹង​ទល់​និង​កំហល់នោះទេ ។ អ្នកដែលចេះសម្រប​ខ្លួន​តាមស្ថានការណ៍គឺជាអ្នកដែលឈ្នះរហូត ។

  4. នៅ​តាម​សលា​រដ្ឋ​ស្រុក​ខ្មែរ​អត់​មាន​កំណាព្យ ឬ បទ​ចម្រៀង​ច្រៀង​ពី​បាយ​នោះ​ទេ ។ គួរឱ្យ​ស្ដាយ​ដែរ ។ ប៉ុន្តែ​នៅ​តាម​សាលា​ខ្លះ​នៅ​ជនបទ​មាន​ចែក​អាហា​ពេល​ព្រឹក​ឱ្យសិស្ស​ក្រោម​គម្រោង​របស់​អង់ការ យូនី​សេហ្វ​។

    Reply

  5. មែនអីសម្ផស្ស ពិតជាគួរឲ្យត្រេកអរណាស់​ នេះគឺជាការជួយរំលែកទុក្ខ​ប្រជាពលរដ្ឋ​យើង​មួយ​ភាគផងដែរ ។

    Reply

  6. បាទ​ពិត​មែន​ហើយ! ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​បាន​ទៅ​ដល់​ដៃ​ក្មេង​ប្រ​ហែល​តា​៧០% ទេ ។ ហើយ​កម្ម​វិធីនេះ​ក៏​ធ្វើ​ឱ្យ​នាយក​សាលា​បឋម​សិក្សា​ត្រូវ​ដក​ចេញ​មិន​តិច​គ្នា​ដែរ​ដោយ​សារ​តែ​កេងបន្លំ​ស្បៀង​របស់​សិស្ស ។ ហើយ​បច្ចុប្បន្ន​នាយក​សាលា​ខ្លះ​ដែល​ទើប​តែ​ឡើង​ថ្មី មិន​ហ៊ាន​ទទួល​កម្មវិធី​ស្បៀង​នេះ​ទេ ។ គួរ​ឱ្យ​ស្តាយ​ខ្លាំងណាស់ ។

    Reply

    • នៅម្ដុំបឹងត្របែក មានអាហារដ្ឋានមួយហៅថា«ផ្ទះបាយកុមារ» គេទទួល កុមាររើសអេតចាយ អនាថា អោយហូបអាហារពេលព្រឹកនៅទីនោះ តែមិនដឹងថាគោលការណ៍គេមានដូចម្ដេចខ្លះ​ទេ ​ទើបក្មេងក្រីក្រទាំង​នោះអាចចូលហូបបាន ខ្ញុំដឹងត្រឹមថាក្មេងដែលចូលហូប​ត្រូវគេ​ប្រាប់​អោយ​​លាងដៃ​ និងសំអាត ខ្លួនជាមុនសិន ដើម្បីអនាម័យរស់នៅល្អ។ ពេលហូបរួច ក្មេងទាំងនោះអាច​ទៅរកចំណូលសំរាប់គ្រួសាររបស់គេរៀងៗខ្លួនបាន ដោយមិនចាំបាច់រស់នៅជាមួយអង្គការនោះទេ។

      Reply

  7. ចុះម្ចាស់ផ្ទះនេះទៅណាបាត់យូរម៉េះ ខ្ញុំដើររកបួនប្រាំផ្ទះហើយមិនឃើញសោះ?

    Reply

    • អត់មានទៅណាទេ នៅក្រវិជុំវិញស្រុកថៃនេះឯង ។ សុំទោស​បងប្អូនអ្នកភូមិផង​ដែលមិនបានប្រាប់ដំណឹងជាមុន សុខៗបាត់ខ្លួនតែម្តង បងទៅចូលរួមសិក្ខាសាលា​ស្តីពីវប្បធម៌អាស៊ាននៅទីក្រុងបាងកកគេរៀបចំឡើងពីថ្ងៃទី ៧ ដល់ ១២ ឧសភា ។ អរគុណណាស់ដែលបារម្ភពីបង ។

      Reply

      • កុំសុំទោសអីបង ខ្ញុំគ្រាន់តែបាត់បង ក៏ដើររុកផ្ទះគេផ្ទះឯងក្រែង បងទៅសំងំរកបាយរកទឹកអីទៅ គ្រាន់ខ្ញុំទៅឃើញបានហូបដែរ 😀

      • អ៊ូមវាក់អ៊ើ!!!! បងអើយ ចុចកណ្ដឹងអត់អ្នក​បើកទ្វាអោយ ខ្ញុំចូលមកខ្លួនឯង​បណ្ដោយទៅ។ ឮបងកល្យាណថារកបាយរកទឹក ខ្ញុំចង់រកញ៉ាំដែរហ្នឹងណា មានសល់បាយកក ផ្អកត្រីប្រៃអីទេ?

      • ថាខ្ញុំទៅមាឌដូចខ្លាឃ្មុំសំណំតែឃ្លាន ចុះម៉ាក់អាបីនាក់ស្គមសោះហ្នឹងក៏មករកបាយអីនឹងគេដែរ?

      • មិនស្គមទេឥឡូវនោះ ម៉ាប់ៗតិចៗនឹងគេដែរហើយចាស

  8. សមតែអ្នកនៅក្រៅទេ សួររកផ្អក ប្រហុកត្រីប្រៃ ដឹងអីអ្នកអំពេញបែរជាសួររកទៅវិញ ។ កាលពីមុនធ្លាប់ឮកល្យាណប្រាប់ថាឲ្យតែធ្វើការហត់ញ៉ាំបាយច្រើន តែពេលនោះបងបែរជា​ប្រកែកថា បើបងវិញ​ហត់អញ្ចឹងញ៉ាំមិនចូលទេមើលទៅ ! ដឹងអីមួយអាទិត្យនេះ បង​បែរ​ជាឡើងរហូតដល់ទៅពីរគីឡូឯណោះ កំពុងតែភ័យខ្លួនហើយ មិនដឹងជាធ្វើម៉េចទេខ្ញុំ ។ អរគុណ​ជីវី និង កល្យាណ​ម្តងទៀត​ដែលឧស្សាហ៍​មកអើតផ្ទះបង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: