លកញ្ចក់ណូគៀ៖ ការពិត ឬ កាពឹត

អត់មែនជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាទេ ប៉ុន្ដែថ្ងៃនេះ (២៤ ឧសភា ២០១២) ឃើញ​គេ​ផ្សាយរឿងហឹង្សាមួយនៅទូរទស្សន៍ថៃប៉ុស្ដិលេខ៣ ទើបចាប់អារម្មណ៍នឹងរឿងនោះ ។ ខាងទូរទស្សន៍​គេមិនបានប្រាប់ថាតួអង្គអ្នកដែលត្រូវធ្វើទារុណកម្មឈ្មោះអីទេ។ សាកសួរទៅបងយូធូប គេថាគេ​មាន​រឿងហ្នឹងដែរ (Nokia Lumia Screen 900 Hammer Test ) ។ ចឹងហើយទើបទៅរកឃើញហើយយក​មកចែកញាតិមើលលេង ។ មើលហើយជឿមិនជឿក៏ស្រេចទៅតាមការយល់ឃើញទៅចុះ ។ តែបើក្រោយមើលហើយ ចង់សាក សូមអានអក្សរធ្លោជាមុនផងមុននឹងផ្ដើម ។

 

តែសម្រាប់របស់ខ្ញុំវិញ ១០០% មិនធ្វើចឹងទេ ខ្ញុំថ្នមសឹងអីហ្នឹង!!!

Advertisements

19 responses to this post.

  1. មិនលតាមទេ! នាំខាតដែកគោល!

    Reply

    • មែនហើយបងក៏ស្តាយដែកគោលដែរ ហើយម្យ៉ាងទៀតខ្លាចដែកគោលឈឺផង នៅសុខ​ៗ យកគ្នាមកដំអត់ខ្លាចឈឺសោះអញ្ចឹង ។

      Reply

  2. មិនលេងចូលហេស រកស៊ីបែបហ្នឹងនោះ 🙄

    Reply

  3. ពូកែនិយាយមែនជីវី ឲ្យប្រើដៃច្រើនម៉េចនឹងកើត​បើអេក្រង់គ្នាប៉ុណ្ណឹងហ្នឹង ! និយាយពីកល្យាណវិញ​ពូកែសើចណាស់តើនេះ មិនឃើញជីវីគ្នាអៀនទេហី ប្រយ័ត្នគេព្រួតគ្នា​បួននាក់ម៉ាក់កូននោះកល្យាណពិតជាវីវរហើយ ។

    Reply

    • ពេលហ្នឹងខ្ញុំរត់ទៅពឹងបង និងកូនៗ ស្មើគ្នា!

      Reply

      • អីយ៉ាមកបបួលប្រើអំពើហឹង្សាលើវតប្រេសផង!

      • បួនទល់នឹងបួន ល្មម! បងយកម៉ាក់គេ ម៉ានេត្រយកនាងនាង នីតាយកនូនូ ខ្ញុំយកអាតូចជាងគេព្រោះខ្ញុំខ្នាញ់នឹងជើងវាណាស់ ធំប៉ាប៉ុនអាបងទៅហើយ! ចាំមើល ពីណាខ្លាំងជាងពីណា?

      • 😀 😀 😀 ង៉ាស់ៗៗៗៗ សុំចាញ់ប៉ារយហើយចឹង វ៉ៃមិនឈ្នះក្រុមបងៗទេ (សុំសួរមួយមានខ្សែក្រវ៉ាត់ខ្មៅម៉ានជាន់ដែរ?)

      • ឆ្លើយម្សិលមិញហើយ បែរជាមិនឃើញ។
        អត់ទាន់បានទៅសមយកខ្សែក្រវាត់ផង 😀
        តែដឹងតែចាញ់បាត់ហើយ ព្រោះអាមួយតូចជាងគេក្នុងដៃខ្ញុំ!

      • មិនបាច់សមទេ ទៅផ្សារទិញ​យកមកពាក់ខ្លួនឯងហ្មងទៅកុំឲ្យយូរការ ចង់បានប៉ុន្មានជាន់ទិញ​ប៉ុណ្ណឹងមក ។

      • បងមិនព្រមថា៖ ទៅបោចស្រទបចេកយកមក ចង់បានអាក្រាស់អាស្តើង អាស្ងួត អាសើមអី ម៉េចៗ បានតាមចិត្តទាំងអស់! 😀

      • ខ្សែក្រវ៉ាត់ទិញផ្សារបែបនៅគ្រាន់ជាងខ្សែចេកមើលទៅ ហើយចេះទៅយកខ្សែចេកមកចង មិនខ្លាចស្រមោចសង្អារខាំទេហីម្ចាស់បង!!

      • មិនអីទេធ្លាប់ហើយ ស្រមោចសង្អារនោះ សុខចិត្តទ្រាំហេតុតែចង់ល្បី ទោះឱ្យធ្វើអីក៏ព្រមដែរ។
        😀

  4. អូហូ! ជួយអត់បានទេកល្យាណអើយ ចេះណាស់ហ្ន៎ ឲ្យម៉ែកូនគេប្រកួតគ្នា ចំណែកខ្លួនឯង ទៅប្រឡែង​ជាមួយអាតូចជាងគេទៅវិញ ។

    Reply

    • ចង់ឆ្លាតចឹងតាំងពីយូរដែរហ្នឹងណាបង! តែ…គ្មានពីណាគេព្រមឱ្យពរកូនគេទេ ព្រោះអត់ចេះកាន់សោះ ខ្លាចតែធ្លាក់។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: