វត្តអាំផាវ៉ាន់

ទាំងគេទាំងខ្ញុំជឿខ្លះមិនជឿខ្លះលើជំនឿក្រៅខ្លួន លើវាសនា ព្រហ្មលិខិត ។ ខ្មែរយើងតែងមានពាក្យ ទំនៀម មកថា​ អាគមផ្សំអាយុ, គ្រូទាយម្ដាយថា, គូព្រេងមិនព្រាត់, ខ្មោចស្រុកឲ្យដៃខ្មោចព្រៃចូលបាន, ខ្មោចដាក់អារក្សជាន់ ។ល។ និង ។ល។

ថ្ងៃដែលទៅបាងកក ខ្ញុំនិងគ្រួសារបានទៅលេងវិហារព្រះកែវ ហើយសុំទឹកមន្ដនិងសុំពរ ។ នាថ្ងៃបន្ទាប់ មក ទៀត​យើង​ក៏​នាំគ្នា​ចាកចេញពីបាងកក​ពីព្រលឹម​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់មក​សាខាម​វិញ​ ។ តាមផ្លូវ​ធ្វើ​ដំណើរ​នោះ​ លោកអ៊ំឆៈរើនឆៃ ក៏​មិន​ភ្លេច​នាំក្រុម​គ្រួសារយើង​ទៅសុំពរនៅវត្ដអាំផៈវ៉ាន់ ក្នុងខេត្ដសិង្ហបុរីដែលជាវត្ត​មានឈ្មោះ​ល្បី​មួយ​ ក្នុង​ចំណោម​វត្ត​ល្បី ៗ ជាច្រើន​ទៀត​ក្នុង​ប្រទេសថៃ ។

ចូលដល់ធ្លាវត្ដ មានលានចតឡានធំមួយ នៅទីនោះមានឡានរាប់សិបគ្រឿងប្រៀប​ដូចជាបេន​ឡាន​មួយ ទៅហើយ ។ ជាប់ចំណតឡាន មានតូបលក់ដូរឥេវ៉ាន់ជាច្រើន​ មើលទៅប្រៀបបាននឹងកូនផ្សារតូចមួយក្នុង វត្ដ ។ ទីនោះមានលក់ គ្រឿងសក្ការបូជា ចំណីអាហារ ម្ហូបក្រៀម… ។ ចូលដល់ខាងក្នុងមានកុដិមានទី សក្ការបូជា ដូចដែលវត្ដនានាមាន ។ ប៉ុន្ដែអ្វីដែលប្លែក គឺ ទីបួងសួង និង កន្លែងទទួលអាហារ ។ នៅទីបួង សួង គេមានដាក់ស្រោមសំបុត្រ និងប៊ិច សម្រាប់សរសេរពាក្យប្រាថ្នាដាក់ក្នុងស្រោមសំបុត្រ ពេលសរសេរ រួចយកទៅដាក់ក្នុងហិប ។ យើងអាចដាក់បច្ច័យទៅក្នុងស្រោមសំបុត្រតាមសទ្ធា ។ លុះក្រុមយើងបាន បួង សួងរួចហើយ យើងនាំគ្នាទៅរោងបាយ ។ នៅទីនោះមាន​ស្លាបព្រា សម ធុងបាយ ឆ្នាំងធំសម្លធំ ៗ ថាសបង្អែម ការ៉េម ទឹកក្រូច …តម្រៀបគ្នា មួយជួរ ។ អ្នកចូលទៅដល់ទីនោះ ចាប់កាន់ចាន ស្លាបព្រា សម ហើយដួសបាយសម្ល គឺធ្វើដូចអ្នកស្រុកយើងហៅថា ប៊ូហ្វេ ហ្នឹងឯង ។ អាហារទីនេះហូបតាមសប្បាយ គឺមិនមានចំណាយលុយទេ ខ្ញុំសូមហៅថា អាហារទាន សុំមិនហៅអាហារហ្វ្រី ទេ ។ នេះបើដាច់សង្វែង ខ្លាំង ចូលទៅទីនេះនឹងបានឆ្អែត ហើយសម្រាប់​អ្នកដែល​បានទៅដល់វត្ត​នោះ​គឺភាគច្រើនចូល ញ៉ាំអាំហារ នៅទីនោះ ។ អាហារទាននេះមានបាយ និងសម្លបួស (vegetarian) ប៉ុន្ដែបើមិនពិនិត្យទេ ស្មានថា ជាសាច់មិនខាន ។ នៅទីនោះ​ឃើញ​មានអ្នកភូមិ​ជាច្រើនអ្នក​ ដែល​បានមកចូល​រួមជួយ​ក្នុង​ការដាំស្លធ្វើ បង្អែម ការ៉េម និង លាងចានឆ្នាំង តែខ្ញុំមិនបានសួរ​ថាតើ​ការ​មកជួយ​នេះ​មានប្រាក់ខែ​ឬ មួយយ៉ាងណា ។ បើតាមការរៀបរាប់របស់អ្នកបើកឡាន (សូមទោស​ចាំឈ្មោះគាត់អត់បាន)បានឲ្យដឹង​ថា មានមនុស្សមក ទីនេះ​ច្រើនជាប្រចាំបែប​នេះរៀងរាល់ថ្ងៃ និង ច្រើនជាងនេះសម្រាប់ថ្ងៃសីល ។ ប្រហែលជាម៉ោង ១២ មាន​ក្រុម​បួសចូលមកទទួលទានអាហារដែរ(ជាអ្នកដែល​មកភាវនាធម៌)តាមដឹងអ្នកទាំងនេះមកបួស ដើម្បី  លាបំណន់ តាំងចិត្ដឲ្យស្ងប់ និង ផ្សព្វផ្សាយមេត្ដាធម៌ ។

ឆ្អែតរួចរាល់ហើយ យើងក៏ត្រឡប់មកចំណតឡាន ហើយធ្វើដំណើរបន្ដ មកខេត្ដសារខាមវិញ ។ តាមផ្លូវ យើងត្រូវឆ្លងកាត់ខេត្ដបីទៀត គឺ ខេត្ដលពបុរី ខេត្ដជ័យភូមិ និងខេត្ដខនកេន ។ ចាំមានពេល ខ្ញុំនឹងនិយាយ អំពីទិដ្ឋភាពនានាដែលបានជួបក្នុងខេត្ដទាំងនោះទៀត ។

រឿងនេះចង់ប្រាប់ថា ដោយជំនឿនេះហើយទើបមានការបន់ស្រន់ មានអាហារទានបែបនេះ ។ ល្បី​ថា​ព្រះ​ភិក្ខុ​ព្រះនាម ចរ័ញ្ញ ឋិតធម្មោមានបារមីអាចដឹងពីអតីកាលអនាគត ជោគជតាអ្នកចូលទៅពឹងពរ ។ ហេតុនេះមានអ្នកខ្លះពេលទៅពឹងលោក ។ លោកក៏ប្រមើលទៅបើឃើញថា អ្នកនោះនៅមានកម្ម ឬ អាច​គ្រោះថ្នាក់នឹងអាចកើតមាន លោកណែនាំដើម្បីបញ្ចៀស ដូចជាតាំងសមាធិ បួសប្រព្រឹត្ដិល្អ… ។ ​អ្នក​ដែលទទួលជោគជ័យតាមបំណង បាននាំគ្នាសងគុណ លាបំណន់ … ប្រហែលនេះ ហើយ​ដែល​ជា​ប្រភពចំណូលសម្រាប់អាហារទាននេះ​ ។

P5110319aP5110317

P5110322aP5110321a

Advertisements

30 responses to this post.

  1. ទោះជឿឬមិនជឿ ហោចណាស់ក៏អាហារទានដែលបងដាក់ឈ្មោះដោយសមរម្យបំផុតនោះ នឹងបានជាប្រយោជន៍ដល់ជនទុរគតខ្លះមិនខាន។ រៀនធ្វើជាអ្នកឱ្យ នាំឱ្យចិត្តយើងសោមនស្សណាស់។

    ខ្ញុំទើបអានព័ត៌មានដែលស្រ្តីម្នាក់អង្គុយយំនៅមាត់ទន្លេហើយរមៀលចូលទឹកលង់ស្លាប់ មានបុរសចិត្តបុណ្យម្នាក់ បានជួយប្រាក់១០០ដុល្លាដើម្បីចាត់ចែងយកសពទៅកន្លែងបូជា ព្រោះមិនស្គាល់អត្តសញ្ញាណរបស់ស្រ្តីនោះ។ ឱ នេះហើយសប្បុរស! ជំនឿ និងចិត្តបុណ្យ របស់គាត់ដើរទន្ទឹមគ្នា។ ខ្ញុំសរសើរគាត់ណាស់។

    Reply

  2. ពិតជាប្លែកៗមែនបង បើស្រុកយើងមាន​អាហារ«ទាន»បែបនេះ ពិតជាល្អណាស់ ព្រោះជនគ្មានទីពឹង ក្មេងកំព្រានឹងមានអាហារហូបនៅពេលដែលគេដាច់ពេល។ ខ្ញុំនឹងរង់ចាំអានរឿងទាក់ទងនឹងខេត្តដែលបងបានឆ្លងកាត់បន្តទៀត។

    Reply

    • អាហារទាននេះនៅស្រុកខ្មែរទុកឲ្យម៉ាមីដេដឌីបងកល្យាណចាត់ចែងចេញមុខបានមាន ។

      Reply

      • ចាស!!! ត្រឹមត្រូវ!

      • តាមផាបងកល្យាណដល់នេះទៀតណ៎

      • ឱកាសល្អកម្ររកបានដូចស្រីភុំផានរកបានមិនងាយ!

      • មែនហើយចាំអង្កាល់ទៀត មានឱកាសផា ផាឲ្យអស់ដៃតែហ្មងទៅ ។​

      • បងកល្យាណ​មួយ​មុខ​ក្រាស់​ផា​មិនឈឺ​ទៀត !

      • អុញតាម៉ាប់លេងមែនទែនហើយតើនែក អូ ៗៗៗ

      • ចាំមើល​ប្រតិកម្ម​រហ័ស ៥៥៥៥៥៥ !

        បងកល្យាណ​ អើយ​សុំទោស​ផង​បើ​មាន​លើស​លួស​ពាក្យ​សម្ដី ។ បើ​ប្រកែប្រកាន់​ម៉េច​ម៉ា ប្រាប់​ខ្ញុំ​ផង ខ្ញុំ​កែប្រែ ។

      • បានអីប្រតិកម្មបើផ្ទះបងសុធាអត់ចេះជូនដំណឹងម៉េច។
        តាម៉ាប់អើយ យើងនិយាយផាអីក៏យើងស្គាល់ចិត្តស្គាល់ថ្លើមគ្នាខ្លះហើយ ខ្ញុំគ្មានគិតទេ ណាមួយរឿងម៉ាមី ដេឌីមួយនេះខ្ញុំសរសេរឌឺឱ្យខ្លួនឯង ចឹងបានគេថាឱ្យក៏ត្រូវណាស់ហើយ។ អត់មានគិតទេណា៎!!!

      • ចង់ឲ្យផ្ទះមាន​កណ្តឹង មានជួងអីនឹងគេដែរហ្នឹង តែមិនដឹងទៅរកទិញ​នៅណា? ឬមួយ​ក៏​ជិតដល់​ថ្ងៃគេបិទ​ផ្ទះចោលផងក៏មិនដឹងព្រោះអត់មានលុយឲ្យថ្លៃផ្ទះគេ ។

      • ម៉ាមីនិងដេឌីនោះជេរមិនឈឺផង ត្រឹមផាសង្ឃឹមចុះ ហេហេហេ ។

        និយាយរឿងផ្ទះ ផ្ទះខ្្ញុំគ្រាន់មានជួង តែបើអ្នកមិនស្គាល់គឺមិនស្គាល់ហ្មង ។ ដូចថ្ងៃនេះ ចំណូលជាង ៤០០ ហើយ ថបប្លក ក៏គ្មានមុខ វាហួសហេតុអាវតប្រេសចម្កួត !

      • អូ តាម៉ាប់និយាយអញ្ចឹងធ្វើឲ្យបងនឹកឃើញ​រឿងប្លកបង ប្លកបង​គ្មាន​ដែល​លេច​មុខ​អីម៉ាតិចសោះលើថបប្លក ។ មិនដឹងជាមូលហេតុអីទេ បងឃើញប្លក​ខ្លះទើបតែកើត​មិនទាន់​មានសរសេរអីផងក៏មាន ស្រាប់តែលេចលើថបប្លក​ដែរ តើនេះ​មានមូលហេតុអីទេដឹង ? ឬមួយក៏វាឆ្កួត​ដូចតាម៉ាប់ថាមែន បើមែន​សោះ​មិនសូវ​គិត ព្រោះ​ថាបើយើងប្រកាន់​មនុស្សឆ្កួត មានតែយើងឆ្កួតដែរ 5555 .

      • ប្រហែលជាពួកយើងជិតដល់ង៉ៃត្រូវគេដកចោលដូចស្ពៃហើយ ព្រោះយើងអត់បង់ថ្លៃ ផ្តះឱ្យគេដូចពូស្រុកស្រែគាត់បង់ថ្លៃផ្ទះទាន់ពេល។

      • អញ្ចឹងបានថាហ្នឹងណ៎ា សុទ្ធតែពួកគេចមុខពីម្ចាស់ផ្ទះ ដឹងតែគេមក​ពេលថ្ងៃ​យើង​ចូល​ពេលយប់ ហើយមិនសូវហ៊ានបើកភ្លើង​ ងូតទឹកទេ លូនចូលដេកទាំង​ស្មោគរោគ ហេតុតែអត់លុយបង់ឲ្យគេ ។ តែកុំគិតច្រើនពេកថ្ងៃណា​ថ្ងៃហ្នឹងទៅ មើលមិនឃើញដូចតែគ្នាហ្នឹង !

      • ខ្ញុំបែបដូរលេខផ្ទះដែលហើយ ស្ដាយសៀវភៅណាស់

  3. អរគុណជីវី និង កល្យាណ​ដែលតាមដានប្លកនេះជាប់រហូត ។ ទានដែលគេធ្វើនេះ​ពិតជា​ធំ​មែន ព្រោះគេធ្វើ់​មិនប្រកាន់ ពេលវេលា និង មនុស្ស ។ បងឃើញ​អ្នកដែលចូល​រួមជួយ​ក្នុងវត្ត​នោះម្នាក់​ៗ ដូចជាគ្មានទុក្ខព្រួយទេ ហើយសំដីសំដៅរបស់ពួកគាត់ពិរោះ និងគួរសមទៀត​ផង ។ នេះហើយដែលគេតែងនិយាយថា គ្មានអ្វីធំជាងក្រពះទេ កាលណាក្រពះ​ឆ្អែត ធ្វើឲ្យមនុស្ស​អាក្រក់ក្លាយជាល្អបាន ។

    Reply

  4. អត់ចង់សរសេរតាមអីទេ តាមពិតភ្លេចមែនតើ ! ទើបអានមិញឯង

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: