អ្វីអាចជួយ ពេលមានទុក្ខ ?

នៅលើលោកនេះគ្មានទេអាថ៌កំបាំង តើនេះជាការពិតមែនទេ ? តើយើងអាចលាក់រឿង​រ៉ាវ​ផ្សេង ៗ ដែល​កើត​ឡើង​ចំពោះអ្នកដែលនៅជុំវិញ​ខ្លួនយើងបានគ្រប់ ៗ គ្នា ដែរឬទេ ?

​ អាថ៌កំបាំង​នៃរឿងរ៉ាវ​ផ្សេង ៗ ដែល​កើត​មានឡើង​ចំពោះ​រូបយើង យើងពិតជាអាចលាក់​ទុក​បាន​ ដោយ​មិន​បាច់ឲ្យអ្នកដទៃ​បានដឹង​ នេះជាសិទ្ធ​របស់យើង ។ ព្រោះមនុស្សម្នាក់ ៗ តែង​មានរឿងផ្ទាល់ខ្លួន ដែល មិន​ចាំបាច់​រ៉ាយរ៉ាប់​ឲ្យអ្នកដទៃបានដឹង​ទាំងអស់នោះទេ ។​​ ភាគច្រើននៃរឿងហេតុទាំងនោះ​ជាទុក្ខ សោក ដែលមិនអាច​ថ្លែង​ប្រាប់​អ្នកដទៃបាន ។ ឬគេតែងនិយាយ​ថា ហាស្លាក់ខ្ជាក់ស្លែង ។

ប៉ុន្តែ​អាថ៌កំបាំងមួយទៀត​ដែលខ្ញុំគិតថាគ្មានលើលោកនោះគឺអាថ៌កំបាងខាងផ្លូវចិត្ត យើងមិនអាចលាក់​អារម្មណ៍​របស់​យើង​មិនឲ្យ​អ្នកដទៃដឹងបាននោះទេ ។ មនុស្ស​តែងស្រស់ថ្លា រីករាយ ពោរពេញទៅដោយ​​​មន្តស្នេហ៍ នៅពេល​ដែលអារម្មណ៍ និង ដួងចិត្ត​របស់គេមានពោរពេញ​ទៅដោយ​សុភមង្គល ។ តែផ្ទុយ​ទៅ​​វិញកាលបើ​​គេ​នឹង​មាន​ទឹកមុខស្រពាប់ស្រពោន ទោះបីជាខំញញឹម​ ខំតុបតែងខ្លួន​យ៉ាង​ណា​ក៏​ភាព​ស្រស់​​ស្អាត​នោះ​មិនបានឲ្យ​គេក្លាយជាមនុស្សដែលស្រស់ថ្លាបានដែរ ។ មួយវិញទៀត​ការសង្កេត​ទៅ​លើ​​អាកប្បកិរិយាប្លែក ៗ របស់បុគ្គលម្នាក់​នោះ​ ចាប់នេះខុស ចាប់នោះខុស ទោះ​បីជាខំព្យាយាម​ធ្វើ​អស់​ពី​កម្លាំងកាយចិត្តយ៉ាងណាក៏ដោយ ក៏​សកម្មភាព​ទាំងនោះ ហាក់​មានអ្វីមួយ ដែលគេហៅថា ជាចំណុច​ខ្សោយ​របស់មនុស្សមានទុក្ខ អាចឲ្យគេ​ចាប់កំហុស​បានដោយងាយ​បំផុត ។

​តើមានវិធី​អ្វី​ខ្លះ​ដើម្បីជួយអ្នក​មានទុក្ខទាំងនោះ​ឲ្យរួចផុតពីទុក្ខសោក​ទាំងនោះបាន ?

បើតាមផ្លូវធម៌​លោកឲ្យយើងតាំងសម្មាធិ ឬ ស្តាប់ការទូន្មាន​ពីអ្នកមានបទពិសោធន៍​ឲ្យគេជួយ ផ្តល់ការ ប្រឹក្សា និងមានវិធីមួយទៀត​គឺការស្តាប់ការសំដែងព្រះធម៌​ទេសនានោះឯង ។​តាមការសង្កេតរបស់ខ្ញុំ​ព្រះសង្ឃ​នៅ​ប្រទេសយើង​លោកភាគច្រើនទេសន៍ទៅលើ​ពុទ្ធ​ប្រវត្តិ​ដោយ​មានភ្ជាប់​នូវរឿងនាសង្គម​បច្ចុប្បន្ន​តិចតួចបំផុត ។ ប៉ុន្តែ​កាលពីថ្ងៃពិសាខបូជា​កន្លង​ទៅ​នេះ​ខ្ញុំក៏​បានបើក​មើលកម្មវិធី​មួយ​របស់​ទូរទស្សន៍ថៃភីប៊ីអេស ។ សូមបញ្ជាក់ថាទូរទស្សន៍​នេះ​គឺជាទូរទស្សន៍ ដែលក្រុមគ្រួសារយើង​មើលជា ប្រចាំ​ព្រោះ​គេមានកម្ម​វិធី​ល្អ ៗ ជាច្រើន ដូចជាកម្មវិធីអប់រំ ហើយសម្រាប់​កម្មវិធី​​ភាពយន្តវិញ គេជ្រើស រើស​សម្អិត​សម្អាង​បំផុត​សម្រាប់មកចាក់ផ្សាយ​ ដោយ​មិនមានការប្រើអំពើហឹង្សា មិននិយាយគំហក(ទាំងខ្មែរ​ទាំងថៃ ចូលចិត្តនិយាយគំហក​ ឬ និយាយខ្លាំង ៗ) … ជាពិសេសនោះ​គឺយើងអាចមើល ជា លក្ខណៈគ្រួសារបានមិនមានលក្ខណៈអាសអាភាស ។ សូមងាក​មកក្នុងកម្មវិធី​ដែលខ្ញុំមើលនោះ​គឺមាន​ការសម្ភាស​ជាមួយព្រះសង្ឃ គឺលោក​មានពុទ្ធិកាទៅដល់​ការទេសន៍នានា ។ ​ការទេសនាវិញម្តង ខ្ញុំ ពេញ​ចិត្តចំពោះ​ការសម្តែង​ព្រះធម៌​នេះខ្លាំងណាស់ ព្រោះ​ជួយឲ្យស្តាប់ដោយ​មិនធុញទ្រាន់ដែលកម្ម វិធី​នោះ​បងប្អូនអាចរកមើល​បានតាមរយៈយូធូបដែលមា​នចំណងជើង​ថា “មានធម្មទេសនា​​គឺមានការ ពិភាក្សា” ។ ក្នុងនាមខ្ញុំជាពុទ្ធសាសនិកជនម្នាក់​ ខ្ញុំពិតជាពេញចិត្តនូវកម្មវិធីនេះខ្លាំងណាស់ ក្រុម គ្រួសារ យើងតែងតែនាំគ្នាស្តាប់នៅពេលទំនេរជាពិសេសបន្ទាប់ពីកូន ៗ មកពីសាលារៀនវិញ ។ ការស្តាប់នេះ​អាច​ឲ្យយើង​មានចិត្តស្ងប់ និង ជាការតម្រង់ទិសសម្រាប់កូនស្រីទាំងពីររបស់ខ្ញុំផងដែរ ។ ពេល​នេះ​ខ្ញុំ​ក្លាយ​ជាអ្នកតាមដានព្រះ​ធម៌ទេសនាហើយ ញាតិញោម​ភូមិវើដប្រេស ។

ខាងក្រោមនេះជាធម្មទេសនាជាភាសាខ្មែរ(សុរិន្រ្ទ)

Advertisements

10 responses to this post.

  1. ចាំខ្ញុំផង តិចទៀតខ្ញុំដល់វេនខ្ញុំដែរហើយ ។ អ្នកតាមដានព្រះធម៌ មានជួនកាលខ្ញុំជិះឡាន ជាមួយពូទូចក៏ស្តាប់ធម៌ជាមួយគាត់ដែរទៅ តែចូលបានប៉ុន្មាន មិនទាន់បានស្រង់ទិន្នន័យទេបង។ ស្តាប់ព្រះធម៌នាំចិត្តមិនឱ្យកញ្ជ្រោល «ព្រះធម៌ជាផ្លូវទៅរកសន្តិភាពដែលមិនចាំបាច់ពឹងលើជ័យជម្នះ!»

    Reply

  2. ស្តាប់ហើយ​ធ្វើឲ្យអារម្មណ៍យើងស្ងប់ បំភ្លេច​រឿងសៅហ្មងផ្សេង ៗ បាន​ដោយ​ងាយបំផុត ។ លោកមានពុទ្ធិកថា ឲ្យបំភ្លេចរឿងអតីត​ព្រោះធ្វើឲ្យយើងឈឺចាប់ ហើយ​គិតពីបច្ចុប្បន្នកាល​វិញ​ពញរោះ​យើង​រស់នៅ​ក្នុង​បច្ចុប្បន្ន តែធ្វើម៉េចនឹងភ្លចបាន​ទៅ​លោកបង​ហើយ បើ​វាមក​តាម​យើង​​​ដូចស្រមោលអញ្ចឹងនោះ ។ ឬ មួយក៏យើងមិនទាន់​អស់កម្ម​ទេដឹង បាន​ជាភ្លេចមិន​បាន ។ ហើយមានពេលខ្លះស្តាប់ហើយស្រក់ទឹកភ្នែកក៏មានដែរ ជាពិសេសស្តាប់​អំពីគុណ​ម្តាយ​ឪពុក ។ ស្តាប់ហើយ​ស្រណោះ​ខ្លួនព្រោះមិនបាននៅក្បែរពួកគាត់ ហើយបើពេលដែលនៅក្បែរ​វិញ​ច្រើនតែធ្វើឲ្យគាត់ខឹងច្រើនជាងសប្បាយ នេះហើយបានហៅ​ថាមហាកូន​ ។

    Reply

  3. រឿងធម៌ជាល្អពិតមែនហើយ តែការទេសនារបស់ព្រះសង្ឃ ដូចជានៅមិនទាន់ចំពេញលក្ឃណៈ ដោយសារការបកប្រែឬពន្យល់ហ្នឹង វាវែងពេក ខ្លីពេក មិនទាន់ចេះលៃលកពេលវេលា ឬ ប្រមាណពេលវេលា ឱ្យសមស្រប ដែលអាចទទួលយកបាន ឬ តឹងពេកធូរពេក ហើយបរិយាយផលកម្ម ហួសហេតុនឹងជឿ មិនទាន់ស៊ីធ្លុងគ្នានឹងពិភពបច្ចុប្បន្នហ្នឹងណា បានន័យថាដើរយឺតពេកហើយ ដូច្នេះខ្ញុំចង់ឱ្យមានការកែប្រែ ក្នុងការទេសនាអបរំ ឱ្យបានល្អជាងសព្វថ្ងៃនេះ ។

    ហើយវីឌីអូឃ្លឹបដែលដាក់មកនេះ ស្តាប់បានទាំងអស់ តែមិនដឹងថាម៉េចទេ បកប្រែឱ្យស្តាប់ផងមើល ។ ហើយរឿងអាថ៌កំបាំងហ្នឹង មិនពិបាកលាក់ទេ យើងគួរតែនាំគ្នានិយាយ ប្រាប់គ្នីគ្នាទៅល្អជាង បើទុកក្នុងទ្រូងហ្នឹង ប្រយ័ត្នបែកទៅពិបាកណាស់ មិនងាយរកគ្រូមើលទេណា បើគ្រូស្អំមាន តែគ្រូមើលបែបមិនមានទេណា មិនថាអញ្ចឹង!

    Reply

    • អរគុណលោកពូ​ដែលបានចូលមកលេង ! ខានជួបលោកពូយូរហើយ លោកពូ​សុខ​សប្បាយ​ជាទេ ? ខ្ញុំទៅដល់ផ្ទះលោកពូដែរ តែរកកន្លែងខំមិនអត់ឃើញ (វិជ្ជាគុណ​ខ្សោយ​ពេក) ។ ខ្ញុំដឹងថាលោកពូស្តាប់បាន ឯចំណែក​ឯរឿងបែកទ្រូង​ឥឡូវនេះ​វិទ្យាសាស្រ្តជឿនលឿនណាស់​លោកពូ គេអាចមើលជា គ្រាន់តែចំណាយលុយច្រើនបន្តិចហើយ ។

      Reply

      • លោកពូមានផ្ទះមួយទៀតហើយ នៅប្រទេសហ្វេសបុកណា សូមអញ្ជើញសូម៉ាដា ទៅលេងផងណា គ្រាន់វាយអក្ស kaps SK ឃើញហើយ នៅទីនោះមានភាពអ៊ូអរ ណាស់ មិនស្ងាត់ដូចភូមិវើដប្រែសយើងទេណា ។ អរគុណដែលបានឆ្លងឆ្លើយសំដីណា…!

  4. ស្ដាប់អត់បានទេ មិនចេះភាសាថៃអីម៉ាម៉ាត់សោះ។

    Reply

  5. ចេះឲ្យច្រើនទៅ ម៉ាម៉ាត់ក៏មិនដឹងជាទៅធ្វើអីដែរ ព្រោះគ្នាយើងច្រើនអញ្ចឹង ពិតជាវ៉ៃគ្នា​ដោយសារ​តែអាម៉ាម៉ាត់ហ្នឹងមិនខាន (សូមធានាថាវ៉ៃមិនឈ្នះនូនូទេ ព្រោះបើតាមមើលទៅ​ដូចជាឆ្នាស់ជាងគេ ) ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: