ស្ដាប់តាស៊ុចទេសន៍

ផ្ទះនេះបើកឡើងកាលណា ឃើញតែលឿង…បើចង់ដឹងរឿងលោកទេសពីដែនដីថៃ យូ​ធូប​ឃ្លីប​ដែល​ទេស​ដោយលោកតាស៊ុច ។ លោកទេសន៍ជាភាសាថៃផងជាភាសាខ្មែរផង ។ ការបញ្ចូល​ធម្មធម្មោ​របស់​លោកគឺការកំប្លុកំប្លែងនិងជ្រៀតរឿងសីលធម៌បែបបញ្ឆិតបញ្ឆៀងផងបែបត្រង់ ផង ។ នេះប្រហែលជាវិធី​ល្អមួយ​សម្រាប់អ្នកស្ដាប់ធម៌ហើយចេះតែងងុយដេក ។ តាមពិតទៅខ្លឹមសារ​ធម៌គ្មានអ្វី​ដែល​ឆ្ងាញ់​សម្រាប់​សោតាទាំងអស់នោះទេ ។ ការអប់រំប្រៀបបាននឹងការឲ្យថ្នាំព្យាបាលជម្ងឺ ។ ធម្មជាតិ​ជាថ្នាំ​មិន​មាន​ថ្នាំណាដែលមានរសជាតិជាមិត្ដនឹងអណ្ដាតយើងប៉ុន្មានទេ (មែនទេម៉ាក់អាបីនាក់?) ។ ហេតុ​នេះ​ហើយ​បានជាយើងតែងសង្កេតឃើញព្រះសង្ឃល្បីៗនៅស្រុកថៃប្រៀបបាននឹងតារាកំប្លែងអញ្ចឹង ។ ទេស​បណ្ដើរផ្ដល់ភាពសប្បាយក្អាកក្អាយបណ្ដើរ ។ រឿងបាលីបាគូនោះលោកលបបញ្ចូលបន្ដិច ពេល​ឃើញ​ថាទស្សនិកជនកំពុងស្លុងនឹងតំណាលនានាដែលលោកលើកមកនិទានប្រាប់ ។ ជួន​កាល​ខ្ញុំ​ឆ្ងល់ថា តើការបេះបោចណេះណោះនាយអាយរបស់លោកដែល​ជួនកាល​ស្ដាប់​ទៅហាក់​ដូចកុហក​ខ្លះ​ពិត​ខ្លះនោះ អាចខុសនឹងពុទ្ធឱវាទឬទេ ? ទីនេះខ្ញុំសូមលើកឧទាហរណ៍មួយមកបង្ហាញ ៖

…មនុស្សថៃជាមនុស្សមិនចេះចាញ់ប្រៀបនរណា ។ នៅចិនគេជីកដីជម្រៅ១០០ម៉ែត្រ គេប្រទះឃើញ​ខ្សែ​​បណ្ដាញទូរស័ព្ទ គេនាំគ្នាសម្ពោធអបអរព្រោះថាចិនមានទូរស័ព្ទប្រើតាំងតែពី១០០ឆ្នាំមុននេះ ។ អាមេរិក​មិន​សុខចិត្ដក៏តាំង ជីកដីនឹងគេដែរ ទីបំផុតប្រទះនឹងខ្សែបណ្ដាញទូរស័ព្ទនៅក្នុងជម្រៅដី២០០ម៉ែត្រ អាមេរិក​សម្ពោធឆ្លងយ៉ាងមហោឡារឹក ព្រោះគេថា គេមានទូរស័ព្ទប្រើតាំងតែ២០០ឆ្នាំមកម៉្លេះ ។ ដល់ទៅថៃយើង​វិញ ឃើញគេអញ្ចឹង ក៏តាំងខំជីកដី៣០០ម៉ែត្រ តែអត់ឃើញអីសោះ ប៉ុន្ដែថៃនាំ​គ្នាសម្ពោធ​ឆ្លង​យ៉ាងមហោឡាមិនចាញ់ប្រទេសខាងលើ ព្រោះជាមោទភាព​មួយ​ដែល​ខ្លួនមាន​ទូរស័ព្ទ​គ្មាន​​ខ្សែប្រើតាំងតែ៣០០ឆ្នាំមុនមកម៉្លេះ ។…

ព្រឹត្ដិការណ៍ខ្ញុំជឿថាជាការប្រឌិត ប៉ុន្ដែលោក​បានលើកយកមកតំណាលចែកជូនញាតិញោមបានស្ដាប់​ក្នុង​ការសម្ដែងធម៌ ។ សម្រាប់ខ្ញុំវិញការដែលលើករឿងប្រឌិតមកនិទានខាងលើអាចជាវិធីមួយ ដែល​ទាក់​ទាញអ្នកស្ដាប់ឲ្យតាមដាន រួចលោកបន្ថែមសីលធម៌ជាក្រោយ ។ ទោះជាយ៉ាងណាក្ដី សូម​ទុក​រឿង​នេះ​ដល់ញាតិយើងពិចារណាតាមការគួរ ។ ដើម្បីជាការរួមចំណែករឿងធម៌អាថ៌ សូមអស់លោកមេត្ដា​តាម​ស្ដាប់បន្ដិចអំពីធម្មទេសនាដែលសម្ដែងដោយលោកតាស៊ុច ព្រះសង្ឃក្នុងខេត្ដសុរិន្ទ្រដូចតទៅ

Advertisements

57 responses to this post.

  1. ខ្ញុំចង់​ទៅលេងខែត្រ​សុរិន្ទ្រ​នេះណាស់ ! បងៗទាំង ៣ ដូច​ត្រូវ​គ្នា​ដល់​ហើយ !

    Reply

    • រួមកម្លាំងស្រ្តីនៅភូមិវើដប្រេស សាមគ្គីជាកម្លាំង​។ តាម៉ាប់មកថ្ងៃណាប្រាប់ផង ​។

      Reply

      • ខ្ញុំទៅដែរម៉ោ!

      • សុំតាម៉ាប់ទៅប្រយ័ត្នតែយាយម៉ាប់ដឹង កល្យាណច្បាស់ជាសល់តែឆ្អឹងមិនខានទេ ។

      • វ៉ូវ !!! មកពេលមាន​ប៉ាសសាព័រ ហេហេហេ

      • ខ្ញុំសុំបងហ្នឹងណា៎ តែបងឱ្យទៅមុខជាបានដើរច្រើនហើយព្រោះបងស្គាល់ច្រើន ហើយសំខាន់នោះអាចរកបាយហូបបានស្រួល។ ហាហា

      • ហ្អាស់ ហ្អា ពឹងបងចប់បាដោយ ស្គាល់បំផុតនោះបេនឡាន ក្រៅពីនោះក៏​មិនច្បាស់​ដូច​តែ​គ្នាហ្នឹង តែបើថាពឹងឲ្យជួយរកទិញបាយញ៉ាំបាន តែថាអ្នកសុរិន្ទ គេនិយាយខ្មែរទេ ។ តែកល្យាណ និង តាម៉ាប់មកស្វាគមន៍ជានិច្ច !

      • ខ្ញុំចង់ទៅសុរិន្ទមែនទែនហើយ តែមិនដឹងពេលណាទំនេរបានទៅទេ។ ស្តាប់ពួកគេនិយាយសម្លេងរដឺនៗហ្នឹង ដូចជាសិល្បៈមួយបែបដែលខាបអារម្មណ៍ ខ្ញុំឱ្យចង់ចំហរមាត់ស្តាប់គេរហូត។

  2. អីយ៉ាស!!! ម៉េចបានមានឈ្មោះម៉ាក់អាបីនាក់ក្នុងវេទិកាប្រជុំរឿងធម៌អាថ៌ដែរចឹង!?! ​ យប់ហើយចុចមើលឃ្លីបអត់កើតទេ ចាំស្អែកហើយបានមើលបាន។

    Reply

    • ចុះក្រែងជីវីប្រាប់ថា ចាស់ហើយមិនអញ្ចឹងហ្អេស ! ចាំអង្កាល់ទៀតរកធម្មធម្មោឲ្យហើយទៅ​ ទាន់មានស្រីក្មេង ៗ នៅបម្រើលោកប្តី​ តែបន្តិចទៀតគេបែកផ្ទះអស់ ដើរលែងរួចហើយ ។

      Reply

      • ខ្ញុំដែលឮគេថា កូនបែកផ្ទះអស់ធូរដៃធូរជើង ដល់បងសុធាថាឱ្យជីវីទៅជាដើរលែងរួចវិញ តើមានមូលហេតុអ្វីផ្សេងពីការដែលខ្ញុំធ្លាប់ដឹងឬ?

      • កូន ៗ បែកផ្ទះអស់ហើយ អត់មានអ្នកនៅបម្រើទឹកក្តៅ ទឹកត្រជាក់លោកប្តីទៀតទេ វីវរតែយើងដើរទៅណេះទៅណោះហ្នឹងគាត់បានលេសរកមេផ្ទះមួយទៀតមកជំនួស​យើងហ្នឹងពិតជាវីវរមិនខានទេ ។ ជីវីរាល់ថ្ងៃហ្នឹងកុំតែបានអាបីនាក់ហ្នឹងទេ គ្រាន់​ធ្វើ​ជា​អង្គរក្ស​នោះ កុំអីវីវរហើយ ។

      • ចាស់អូនចាស់ស្ទាវទេចាសម្ចាស់បង 😀

      • ចាស់ស្ទាវហ្នឹងគេធ្វើអីខ្លះ?

      • មែនហើយ ជួយប្រាប់ផង ស្រួលត្រៀមខ្លួនទុកជាមុនណាម្ចាស់ប្អូន !

  3. bat firefox breur krome vetanea nas…
    te loy trong lokta suuch tes…I like it.

    Reply

  4. អី ហ្នឹងកល្យាណ​ អត់ចេះអានទេ ស្តាប់លោកទេសន៍ហើយ​ ស្រាប់តែចេញ​យុទ្ធសិល្ប៍​មក​ភ្លាម​តែម្តង ។

    Reply

    • បងអើយ យប់មិញកុំព្យូទ័រវាអ៊ែរ៉ឺ ខ្ញុំលុបកម្មវិធី FireFox ហើយប្រើ Chrome ជំនួស តែវាពិបាកវេទនាណាស់ម្ចាស់បងអើយ។ ខ្ញុំរអ៊ូសោះហ្នឹង ថាខ្ញុំចេះយុទ្ធសិល្ប៍ ។

      Reply

  5. ស្តាប់លោកទេសន៍ហើយធ្វើចិត្តឲ្យស្ងប់ តែមិនអញ្ចឹង​​បែរជាចេះរអ៊ូទៅវិញ អាហ្នឹងគេហៅថា បែកកម្មដ្ឋានហើយអញ្ចឹងនោះ ។

    Reply

  6. ស្តាប់ហើយ។

    Reply

  7. បង! ខ្ញុំអ្នកនាំបែករឿងពីចំណងជើងដើមច្រើនហើយ។
    លោកតាស៊ុចទេសន៍ ត្រង់នេះខ្ញុំចង់មានយោបល់តិច តាមពិតលោកតាច្រើននិទាន ពិភាក្សាឱ្យយោបល់រឿងសីលធម៌ រឿងការរស់នៅរបស់មនុស្សបច្ចុប្បន្នច្រើនជាង ដូច្នេះហើយបានជាយើងឃើញថា មនុស្សម្នារីករាយនឹងស្តាប់ នឹងសើច ។

    ពាក្យថាទេសនាប្រែថា ឱ្យដំបូន្មាន ឬផ្សាយធម៌ (ព្រះធម៌ទេសនា) ខ្ញុំស្តាប់បានខ្លះមិនបាន ខ្លះ តែថាចម្លែកត្រង់ស្រុកយើង បើលោកទេសន៍ ពុទ្ធបរិស័ទត្រងត្រាប់ដោយគោរព តែស្រុកសុរិន្ទនេះ ព្រះសង្ឃនិងពុទ្ធបរិស័ទមានភាពជិតស្និទ្ធច្រើនជាង។

    ខុសត្រុវយ៉ាងណាៗសូមមេត្តាខន្តីផង ខ្ញុំមិនសូវយល់ការណ៍ប៉ុន្មានទេ។

    Reply

    • បើនិយាយពីរឿងស្តាប់លោកទេសន៍នេះស្រិកយើងមិនថាចាស់ ឬ ក្មេងទេ​នាំគ្នាអង្គុយ​សំពះ​លោក​​ចង់​បាក់កដៃអស់ទៅហើយ ចំណែកជើងវិញស្ពឹកស្រពន់ប្រែចុះប្រែឡើងរាប់មិនអ​ស់​នោះ​ទេ ។ ចំណែកឯនៅស្រុកថៃឯណេះវិញ​ គេស្តាប់លោក មិនថានៅផ្ទះ​ ឬ នៅវត្តទេ (លើក​លែងតែលើវិហារ ឬ សាលាឆាន់) ការស្តាប់ធម៌ ភាគច្រើនគេអង្គុយ​លើកៅអី បើតាម​បងស្មា​ន​គឺ អាចឲ្យអ្នកស្តាប់អង្គុយស្តាប់បានយូរ ហើយក៏មិនចាំបាច់ លើកដៃសំពះ​រហូតដែរ ។ គេលើក​ដៃសំពះនៅពេលដែលលោកទេសន៍ចប់​ហើយឲ្យពរតែប៉ុណ្ណោះ ។ រីឯការ​ទេសន៍របស់លោក​គឺធ្វើ​យ៉ាងណា ឲ្យពុទ្ធបរិស័ទបានសប្បាយចិត្ត​ដោយ​លោក​ប្រើស្នៀត​បន្ថែមធម្មធម្មោ ដូចអ​ធិ​ប្បាយ​ខាងលើ ខ្លះ ៗ ។ នៅទីនេះ​កាលណាបើក​បវេស្សនកាល​គឺគេមាននិមន្តព្រះសង្ឃ​មក​ទេសន៍​​ឲ្យ​និស្សិតស្តាប់ ដើម្បីជាការដាស់តឿនក្រើនរំលឹក​ដល់សតិអារម្មណ៍របស់ពួកគេមុន​នឹងចូលរៀន … ។ តែខុសពីស្រុកយើងត្រង់ថា មានលោកទេសន៍នៅទីណា ពិតជាមានសម្លេង​សើច​ទ្រហឹងនៅត្រង់នោះ មិនមែនអង្គុយងោក​ដូចស្រុកយើងនោះទេ ។ នេះគ្រាន់​តែជាការ​យល់ឃើញផ្ទាល់ខ្លួនរបស់បងប៉ុណ្ណោះ ខុសឬ ត្រូវ សូមពិចារណាឡើងវិញ ។

      Reply

  8. បង! ខ្ញុំឆ្ងល់ណាស់ ផ្ទះបងឆ្លើយឆ្លងគ្នាអត់មានសញ្ញាជូនដំណឹងសោះ។ កុំតែឧស្សាហ៍មើល កុំអីអត់បានឆ្លើយទេ។

    Reply

    • មែនហើយ ផ្ទះបងអត់មានកណ្ដឹងប្រាប់ថាមានគេឆ្លើយឆ្លងទេ។ មានម្ដងនោះ ខ្ញុំចូលផ្ទះស្រាប់តែមានសញ្ញាព្រមានថាកុំអោយបើកទៀត ។ បងហា​ យកល្អគួរស្រង់ទិន្នន័យដាក់ផ្ទះមួយទៀតទៅ ការពារប្រសើរជាងព្យាបាលណាបង។ បំណងល្អពីម៉ាក់អាបីនាក់។

      Reply

  9. បងអត់ដឹងដែរហ្នឹងណា៎! ផ្ទះបងនៅស្រុកស្រែគ្មានកណ្តឹងដូចអ្នកអំពេញទេ ។

    Reply

    • មែនហ្នឹងនៅស្រុកស្រែអត់កណ្តឹងតែគេមានឆ្កែ។ មកដល់ត្រង់ណេះ សូមងាកមើលខាងស្តាំដៃតិចផងម្ចាស់បងអើយ 😀

      Reply

  10. នៅខាងស្តាំមានអីទៅកល្យាណ ? កាលពីថ្ងមុនទិញកណ្តឹង​ទៅដាក់ដែរតែនៅតែអត់ឮ ដល់ទៅសួរអ្នកលក់ អ្នកលក់សួរវិញថាមានតខ្សែចូលអត់ ? ខ្ញុំថាខ្សែអីទៅ គេថាខ្សែភ្លើង ។​ពូអើយមានខ្សែភ្លើង មកពីណា បើផ្ទះខ្ញុំប្រើតែចង្កៀងខ្លាញ់ត្រីហ្នឹង តម៉េចបានទៅ ។​ ដល់អញ្ចឹងទៅ​សុំគេដូរយកលុយវិញ គេអត់ដូរឲ្យ ។ ហេតុតែចង់ទំនើបដូចអ្នក​អំពេញ ខាតអស់អាលីងខ្ញុំដឹងចឹងទុកលុយញ៉ាំការ៉េមកីវិញឆ្ងាញ់ជាង ។

    Reply

    • ង៉ាស់ៗៗៗ ចង្កៀងខ្លាញ់ត្រី សម័យនេះលែងមានហើយបង។
      ប្រក្រតិទិនបងនៅត្រឹម២០១១ហ្នឹង!

      Reply

  11. ២០១២ សោះហ្នឹងហ្អាស កល្យាណ​ អូនេះមកពីចង្កៀងមិនសូវភ្លឺហើយមើលទៅនោះ មិអីទេចាំបងសន្សំលុយទិញចង្កៀងប្រេងកាត ។

    Reply

    • ម្ចាស់បងមើលទៅអាវីជិតមួយលើគេនោះ នៅតែអ្នកសរ ២០១១ តែប្រក្រតិទិនចូលលេខ ២០១២​ហើយ។

      Reply

      • រកអត់ឃើញទេកល្យាណ ! អត់ដឹងកន្លែងណាផង ។

    • បង វិជិតប្រក្រតិទិន រាប់ពីក្រោមទៅលើ គឺទីពីរ នៅលើនោះមានលេខ 2011 នៅឡើយទេ។
      បើបងរកមិនឃើញ កុំទៅខ្វល់ តាមដំណើរទៅចឹងនោះ។ ខ្ញុំគ្រាន់តែមានជំនឿថារបស់ណា ថ្មីនាំសិរីថ្មីមកជាមួយដែរ។

      Reply

  12. ពិតជាពិនិត្យគ្រប់កន្លៀតកន្លុកមែន ។ អូរ បងឃើនហើយ ប្រតិទិនហ្នឹងវានៅក្រោម​នៅក្នុងឃ្លាំងអេនធីកទេ ចឹងវាត្រូវតែ ២០១១​ហ្នឹងឯង ក្រោម ២០១២ គឺ ២០១១ ។ ឯ ២០១២ ហៀរនោះនៅឯលើឯណោះទេ គឺប្រតិទិនដែលមានរូបបងប៊ែឃ្រោន​នោះ​ណា ។ គិគិគិ៕៕៕

    Reply

  13. ចេះរកនឹកឃើញអោយបានសើច …ទូរស័ព្ទអត់ខ្សែ តាំងពី៣០០០ឆ្នាំមុន… 😀

    Reply

  14. ខ្ញុំគិតថាវាជារឿងកុហុកទេតែអ្វីដែលសរសើរនោះគឺលោកចេះរករឿងនិយាយឲ្យពុទ្ធបរិស័ទ្ធ​ស្តាប់ដោយមិនចេះជិនណាយ ប្រហែលនឹងអ្នកកំប្លែងម្នាក់ទៅហើយ ។ លោកដែល​និយាយពីរឿង​ទូរស័ព្ទអត់ខ្សែនោះមានព្រះនាម​ថាសំប៉ង លោករៀនចប់ថ្នាក់អនុបណ្ឌិត ។

    Reply

  15. ខ្ញុំនឹកម្ចាស់ផ្ទះ និងចាបតូចញ៉េបៗនៅផ្ទះនេះ… សូមផ្ញើរលឹកពីចម្ងាយដោយទាំងក្តីស្រឡាញ់ ស្គិញតិចៗទៅជាមួយផង… 😀

    Reply

    • អរគុណដែលផ្ញើរក្តីនឹករលឹកដល់ក្រុមគ្រួសារម្ចាស់ផ្ទះ តែកុំភ្លេចថែរក្សាខ្លួនឯង និង អ្នកក្បែរខ្លួនផង ។ ដោយបំណងល្អពីម្ចាស់ផ្ទះ ។

      Reply

      • ដោយសារកំពុងតែនៅម្នាក់ឯង សោះមិនចាំបាច់ថែអ្នកក្បែរខ្លួន! អរគុណបំណងល្អដែលម្ចាស់ផ្ទះផ្ញើមកវិញបានលឿនទាន់ចិត្ត
        …:D

  16. ដល់ពេលស្តាប់ធម៌ហើយតើបងស្រី 🙂

    Reply

  17. សួស្តីផ្កាយ ស្តាប់លោកតាស៊ុចទេសន៍ហើយអង្គុយសើច មិនមែនស្តាប់ហើយងក់នោះទេ ផ្កាយ​មានបើកស្តាប់ហើយនៅ ?

    Reply

  18. ខ្មែរសុរិន្ទ សាកស្តាប់មើលទៅពិតជាអារម្មណ៍ល្អមិនខានទេ ។

    Reply

  19. លោកអីព្រះនាមអាក្រក់អាក្រីម៉្លេះ ។ ទេសដូចកម្លែង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: