ប្រកួតថ្លែងសន្ទរកថា

ដោយចំហាយអាស៊ាន ២០១៥ នៅតាមស្ថាប័នសិក្សានានារបស់ថៃកំពុង​សស្រាក់សស្រាំ​ដើម្បីឲ្យ​រាស្ដ្រគេ ពិសេសសិស្សនិស្សិតបានត្រៀមខ្លួនឲ្យបានស្រេចដើម្បីទទួលវេទិការថ្មីនេះ ។ ក្រៅពីដាក់​តាំងទិន្នន័យសង្ខេបនៃបណ្ដាប្រទេសអាស៊ានព្រមជាមួយការបង្ហូតទង់ជាតិប្រទេសទាំងនោះ​នៅ​តាមគ្រឹះស្ថានសិក្សានានាន គេនៅមានរៀបចំពិធីអប់រំណែនាំ សិក្ខាសាលានានា ដែលមានខ្លឹមសារ​ទាក់ទងនឹងអាស៊ាន ។

P5080194P5080195

នៅថ្ងៃទី ២១-២២ កក្កដាខាង​មុខនេះ ថៃនឹងមានការប្រកួតថ្លែងសន្ទរកថាទូទាំងប្រទេស ចែកចេញជា ៦ ភូមិភាគ ។ ភាសាបរទេសក្នុងការប្រកួតមានចំនួន ៧ ភាសា នៃ ១៣ ប្រទេស ។ ក្នុងនោះ​គេផ្ដោត​ទៅ​លើ​ភាសានៃបណ្ដាប្រទេសអាស៊ាន ជាអាទិ៍ ខ្មែរ វៀតណាម ថៃ ភូមា ម៉ាឡេ ។​ ការប្រកួតភាសាខ្មែរ​និងភាសាវៀតណាមនឹងប្រព្រឹត្ដិទៅនៅខេត្ដខនកេន​ ដែលជាកន្លែងប្រកួតប្រចាំភូមិភាគឦសាន ។

លទ្ធផលអំពីការប្រកួតយ៉ាងណានោះ ម្ចាស់ផ្ទះនឹងទៅតាមដានហើយយកមកចែកជូនក្រោយប្រកួត ។

ប្រភពនិងរឿងទាក់ទង

  1. Office of Private Education Commission
  2. ASEAN Speech Contest
  3. Research for ASEAN Community
Advertisements

25 responses to this post.

  1. ម៉ាណែតនិងនីតា ចូលរួមប្រកួតដែរទេបង?

    Reply

  2. អត់ទេជីវី សម្រាប់តែសិស្ស និង និស្សិតជាជនជាតិថៃប៉ុណ្ណោះ ។

    Reply

  3. ចុះបើខ្ញុំសុំដាក់ពាក្យប្រកូតបានដែរអត់បង?

    Reply

    • ហួសពេលហើយមីងកល្យាណអើយ ព្រោះគេលែងទទួលពាក្យតាំងពីថ្ងៃទី ២៥ មិថុនា ។ ហើយម្យ៉ាងទៀតគេទទួលសិស្ស និស្សិតថៃ មកនិយាយជាភាសាខ្មែរ ចិន វៀតណាម​។ ចង់មកនិយាយចិន ឬ មួយវៀតណាម ឬ អាចជាភាសាណាមួយក្នុងអាស៊ានក៏បានដែរ លើកលែងតែភាសាកំណើតរបស់បេក្ខជនដែលចូលរួម ។

      Reply

      • មីងអត់ទៀតហើយម៉ាក់អើយ 😀

      • មកមើលគេបានតើមិង ? មកពេលណាប្រាប់ផង ខ្ញុំនឹងទៅទទួលដល់ជាយដែន ។

      • យ៉ៃ! បងមកទទួលខ្ញុំ? ដល់ជាយដែនទៀត? អា៎!… តែខ្ញុំខ្ជិលធ្វើប៉ាស្ព័រណាស់ ព្រោះហួសកាលកំនត់ដល់ទៅបីឆ្នាំហើយ តាំងពីអត់មានអ្នកនាំដើរលេងមក។

      • ទៅទទួលមែនឲ្យតែមក តែឡានបងប្អូនយើងទេ (ជិះ២៤ម៉ោងក៏បានដែរ ឲ្យតែពូកែជិះ)​មិនមែនជាឡានឯកជន ។

  4. បងហា៎ សុំឆ្ងល់មួយ អាពីរនាក់ហ្នឹងរៀបសព្វថ្ងៃគឺរៀនកម្មវិធីសិក្សារបស់ថៃតែម្ដង ឬក៏រៀនបែប International Program? ចុះដល់ពេលចប់បាក់ឌុប ឧទាហរណ៍ថាបងចង់អោយកូនរៀនបន្តបញ្ញាប័ត្រនៅស្រុកយើង ឬប្រទេសណាមួយក្នុងអាស៊ាន តើគេអោយបន្តថ្នាក់ឧត្តមសិក្សាបានទេ?

    Reply

    • រៀនជាភាសាថៃ កម្មវិធីសិក្សាថៃ​តែគេមានបញ្ចូលភាសាអង់គ្លេស និង ចិន ។ សម្រាប់ថ្នាក់មហាវិទ្យាល័យមិនបាច់បារម្ភទេជីវីអាចប្រឡងចូលរៀនបានគ្រប់​មហាវិទ្យាល័យ ទាំងអាស៊ី​និង អឺរ៉ុប ។ ចំណែកមហាវិទ្យាល័យស្រុកខ្មែរ​បងថា​ដូចជាមិនមានបញ្ហាទេ ព្រោះពេល​នោះយើងចូលជាសហគមន៍អាស៊ានទៅហើយ ។ ចំពោះសាលាដែលក្មួយ​ៗ រៀនរាល់ថ្ងៃនេះជាសាលាអែកជន(វាយស្រះពេញតួអត់ចេញ) ដែលគេទទួលស្គាល់ទូទាំងប្រទេស ។

      Reply

  5. ល្អមែនគេរៀបចំ ឱ្យមានការប្រកួតប្រជែងពីឥឡូវទៅហើយ ចុះខាងខ្មែរយើងគេរៀបចំ ការប្រកួតប្រជែងខាងអ្វីដែរ សូម៉ាដា ? ចង់ឃើញចង់ដឹងណាស់ អំពីការប្រកួតប្រជែងរបស់គេ ចាំសូម៉ាដា ដាក់ឱ្យមើលផង សូមអរគុណទុកជាមុន !

    Reply

  6. ចាំខ្ញុំទៅតាមដានយកមកចែកជូនអ្នកភូមិយើងមើលជាបន្តទៀត ។ សូមអ្នកភូមិ និង​លោកពូ​រង់ចាំតាមដានទស្សនាភាគបន្ត

    Reply

  7. ផ្សាយប៉ុណ្ណឹងហើយ អត់មានអ្នកចូលមើលទៀតណា៎ មានរឿងខ្លះដាក់បញ្ចាំងហើយ​អត់មានអ្នកមើល ក្ស័យធន ។ ហើយគិតថាបិទក្រុមហ៊ុនម្តងៗ ដែរហ្នឹង តែចេះតែនឹក​ឃើញ​កម្សត់កម្រយូរហើយ ក៏ចេះតែទ្រាំទៀតទៅ ។

    Reply

    • ង៉ាស់ៗៗ មកពីរោងហ្នឹងអត់ចេះជូនដំណឹងគេឱ្យមកមើល៍
      បង! ពេលបងតបមកខ្ញុំអត់មានឱ្យសញ្ញាទេ សង្ស័យដូចជីវីថាចឹង ផ្ទះបងហ្នឹង…

      Reply

  8. ផ្ទះបងយ៉ាងម៉េចទៀតហើយ ?

    Reply

    • ង៉ៃមុនបើកចូលផ្ទះបង ស្រាប់តែចេញការព្រមានព័ណ៌លឿង ខ្ញុំចុចបីបួនដង យក understand ទៀតបានចូលរួច។

      Reply

  9. ខំតែភ័យផងបារម្ភផង ពេលរកមើលទង់ជាតិខ្មែរ
    ក្រែងគេចងបញ្ច្រាសជើងដូចនៅអែណានោះថ្មីៗនេះ។
    ខ្ញុំកំពុងរង់ចាំមើលលុយអាស៊ានចាយរួមគ្នា
    ទំលាយព្រំដែនមិនឆែកប៉ាស្ព៍រគ្នារវាងបណ្ដាប្រទេសអាស៊ាន
    យកភាសាអងគ្លេសជាភាសាទីពីរដូចគ្នា
    ឆ្នាំងបាយសេដ្ឋកិច្ចតែមួយរួមគ្នា
    រួមរស់ជួយគ្នាទៅវិញទៅមកគ្រប់វិស័យ..គ្មានសង្គ្រាមដាក់គ្នា
    ….ពេលនោះ សប្បាយយ៉ាងណាទេកូនចៅខ្មែរសៀមលាវយួនភូមា…អើយ !

    Reply

  10. មិនដឹងខាងណាសប្បាយ​ខាងណាកើតទុក្ខទេលោកអច្ឆរិយៈ បើខ្មែរយើងដឹងតែពីទិញ​គេគ្រប់មុខអញ្ចឹងនោះ ។ បើតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំដូចជាខាតច្រើនជាងចំណេញ ។

    Reply

    • ពេលមួយដែលចូលដល់ឆ្នាំងបាយរួមហូបរួមដូចជំនាន់
      ខ្មែរក្រហមប៉ុលពតហើយ គ្មានខាតចំណេញទៅខាងណាទេ
      ចាំមើល…

      Reply

  11. ស្រុកគេសស្រាក់សស្រាំ តែមើលមកស្រុកខ្មែរវិញគ្មានអ្នកណារវល់ទេបងអើយ គិតតែអំណាច

    Reply

  12. នៅពេលនោះ គេត្រូវគោរពភាពចាស់ទុំ ខាងផ្នែក នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ណា !! ខ្មែរយើងគួរណាស់ តែមានភាពចាស់ទុំជាងគេ ក្នុងវិស័យទាំងប្រាំនេះ !!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: