ការប្រកួតថ្លែងសន្ទរកថា (ត)

Team of Judge of Speech contest 21 Jul 2012Teamd of Judge of Speech contest 21 Jul 2012

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១២ នៅសាលារៀនមហាថៃ ខេត្ដខនកេន ស្រុកថៃ មានការប្រកួតថ្លែង​សន្ទរកថាភាសាបរទេស ។ សម្រាប់មណ្ឌលប្រកួតភូមិភាគឦសានដែលជាមានទីតាំងនៅខេត្ដខន​កេន នេះ ភាសាដែលត្រូវប្រកួតគឺ ខ្មែរ ចិន ថៃ វៀតណាម និង អង់គ្លេស ។ ក្នុងមួយភាសាៗ មានគណៈ​កម្មការ​ផ្ដល់ពិន្ទុបីនាក់ ។ ក្នុងនោះភាសាខ្មែរយើង​មាន​ពីរ​នាក់​ជាខ្មែរ និង ម្នាក់ជាថៃ ។ បេក្ខជនដែល​ចុះឈ្មោះ​ប្រកួតភាសាខ្មែរ​មានចំនួនសរុប ១៧ នាក់ (អវត្ដមានបីនាក់) គឺច្រើនជាងវៀតណាម ដែលមាន​បេក្ខជន​តែ​បីនាក់​មកប្រកួត ។  ប្អូនៗទាំងនោះមកពីខេត្ដផ្សេងៗ គ្នាក្នុងប្រទេសថៃ ជាអាទិ៍ ខេត្ដឧប៊ុន បុរីរម្យ ស៊ីសាកេត នគរនាយក រ៉យអេត ។ មិនឃើញ​មកពីខេត្ដសុរិន្ទទេ ឆ្ងល់ម៉េចសុរិន្ទមិន​បញ្ជូនសិស្សមកប្រកួតនឹងគេ ។

ចំពោះលទ្ធផលអ្នកណាបានលេខមួយក្នុងការប្រកួតភាសាខ្មែរលើកនេះ មិនទាន់ដឹងថាបេក្ខជន​មួយ​ ណាទេ ប៉ុន្ដែប្អូន K13 បានបំពេញចិត្ដគណៈមេប្រយោគច្រើនជាងគេ … ។ ចំពោះឈ្មោះ ​ សាលារៀន និងខេត្ដដែលប្អូនមក សូមញាតិញោមតាមដានស្ដាប់នៅក្នុងគ្លីបខាងក្រោម ។

នេះជាមោទនភាពមួយដែលភាសាខ្មែរកំពុងមានការពេញនិយមពីរពីខ្មែរនៅទឹកដីថៃនិងជនជាតិថៃ ។ គេចាប់ផ្ដើមស្គាល់យើងតាមភាសា តើយើងបានរៀបចំអ្វីដែរហើយឬនៅ ?

សូមបញ្ជាក់ថា កម្មវិធីផ្ដួចផ្ដើមធ្វើដោយគ្រឹះស្ថានសិក្សាឯកជន (Office of the Private Education Commission) ប្រទេសថៃ និង មហាវិទ្យាល័យរាជភ័តសួនតុសិត 

21 responses to this post.

  1. សូមម្ចាស់ប្លក់មេត្តាជួយរាយឈ្មោះគណៈកម្មការខ្មែរ និងថៃផង ដែលគាត់មានកិត្តិយសបានចូលជាគណៈកម្មការ។ សូមអរគុណទុកជាមុន។ ដោយក្តីគោរពពីចម្ងាយ ពីខ្ញុំ លី កល្យាណ។

    Reply

    • គណៈកម្មាការខ្មែរបងអត់ស្គាល់ទេសុំទោសកល្យាណផងចុះ ដែលធ្វើឲ្យខកចិត្ត តែថៃម្នាក់នោះ គឺជា អ្នកគ្រូបណ្ឌិត វលីរ៉ាត់ ។ ចាំមានឱកាសបងសួរគាត់ឲ្យណា កុំទាន់តូចចិត្តអី !

      Reply

  2. ពិបាកស្ដាប់បន្តិច

    Reply

  3. ក្មេងម្នាក់នោះ ជាក្មេងដែលនិយាយបានល្អជាងគេក្នុងចំណោម​អ្នកប្រកួតទាំងអស់ ។ ចំណែកអ្នកផ្សេងទៀតស្តាប់ហើយទាល់តែរកថ្នាំឈឺក្បាល​មកលេបតាមក្រោយ ជាពិសេស​អ្នកដែល​មិនធ្លាប់បានស្តាប់អ្នកសុរិន្ទ ខ្មែរដែលនៅថៃនិយាយ ។ តែទោះជាយ៉ាងណា​ក៏ចាត់ទុក​ថាល្អហើយ ព្រោះអ្នកដែលមកនិយាយនោះ ក៏មិនធ្លាប់​រៀនភាសាខ្មែរ​មកពីមុនដែរ ។

    Reply

  4. គ្រាន់បើបស់គេមែន គេអានបានខ្លះអត់ខ្លះ បើខ្ញុំរៀនថៃវិញយ៉ាប់ប៉ាដោយ… ង៉ៃមុនពាក់វ៉ែនតាមើលឃើញអក្សរថៃស្មានៗតាមតែគិតទៅខុសទាំងស្រុងតែម៉ង «រ៉ាប់បញ្ចាំ»

    Reply

  5. តាមពិតគ្រប់ភាសាបើយើងមានឱកាសបានប្រើវាជាប្រចាំដូចជាមិនពិបាកទេ ខ្លាចតែរៀនហើយទុកចោលតើបានវាពិបាក​ព្រោះមិនដឹងទៅនិយាយជាមួយអ្នកណា ។ ចំពោះក្មេងខាងលើនោះគឺគេប្រើភាសាខ្មែរ នៅផ្ទះគេរាល់ថ្ងៃ ដូច្នេះគេគ្រាន់តែយកពេល​វេលាខ្លះមកស្តាប់វិទ្យុ ឬ ទូរទស្សន៍បន្ថែមប៉ុណ្ណោះ ដើម្បីឲ្យមានសំឡេង និង ការប្រើប្រាស់ពាក្យសម្តីស្រដៀងនិងអ្នកនៅប្រទេសខ្មែរយើង ។

    Reply

  6. ចាំអ៊ុតលទ្ធផលរបស់ប្អូនពាក់លេខK13 ។ ខ្ញុំគិតថា
    ជាកម្មវិធីល្អ មានប្រយោជន៍ ជាពិសេសសំរាប់ជំទង់ៗ
    ស្វែងយលើ់ពីអាស៊ាន ។

    Reply

  7. K13 ប្រហែលជាជាប់ហើយលោកពូ ព្រោះពេលផ្ដល់ឱវាទបន្ថែមក្រោយថ្លែង ឮគណៈកម្មការនិយាយសរសើរប្អូនម្នាក់ហ្នឹងច្រើនជាងគេ អញ្ចឺងពិន្ទុK13 ក៏ទំនងច្រើនជាងគេបេក្ខជនទាំងអស់ ។

    Reply

  8. ស្តាប់ទៅល្អគ្រាន់បើដែរ កូនចៅខ្មែរជំនាន់ក្រោយ អាចមានសមត្ថភាព ប្រកួតប្រជែងផ្នែក ថ្លែងសន្ទរកថា ហើយល្អណាស់ដែលថៃ គេបើកឱ្យមានការប្រកួតប្រជែងបែបនេះ ! ចុះអ្នកប្រកួតប្រជែង គេអនុញ្ញាតតែខ្មែរដែលរស់នៅស្រុកថៃទេ ឬ យ៉ាងណាដែរ សូ ម៉ាដា ? ចុះសូ ម៉ាដាបានចូលរួមធ្វើជាគណៈកម្មការដែរឬយ៉ាងណា ?

    អរគុណសូ ម៉ាដា ដែលបានចែករំលែក !

    Reply

  9. អ្នកដែលចូលរួមប្រកួតនោះគឺជាខ្មែរដែលរស់នៅប្រទេសថៃឬថៃហៅថាថៃមានដើមកំណើតជាខ្មែរ ។ សម្រាប់ខ្មែរដែលមកពីស្រុកខ្មែរតែម្តងគេមិនអនុញ្ញាតិឲ្យចូលរួមប្រកួតទេ ។ ចំណែកគណៈកម្មាការដែលចូលរួមកាត់សេចក្តីនាថ្ងៃប្រកួតនោះមានក្នុងរូបថត​ខាងលើ តែខ្វះ​ខាងគណៈកម្មាការវៀតណាម​ព្រោះពួកគាត់ត្រឡប់ទៅមុន ដោយសារ​អ្នក​ចូល​រួម​ប្រកួត​មាន​តែ​បីនាក់​។

    Reply

  10. បើតាមគេប្រាប់ថា ជនជាតិវៀតណាម នៅប្រទេសថៃច្រើនណាស់ គឺមួយលាននាក់ ឯណោះ តើហេតុអ្វីបានជាវៀតណាម មានគ្នាតិចម្លេះមកចូលរួម ក្នុងការប្រកួតប្រជែងនេះ ?

    Reply

  11. រឿងនេះខ្ញុំក៏មិនដឹងច្បាស់ដែរ តែអាចមកពីការផ្សព្វផ្សាយផងក៏មិនដឹងលោកពូ ព្រោះប្រកាសថ្ងៃទី​២៥ ហើយឈប់ទទួលពាក្យថ្ងៃទី១០​(ពីរសប្តាហ៍ប៉ុណ្ណោះ)។

    Reply

  12. សុំសួរមួយបង ធ្លាប់លឺគេថាខេត្តសុរិន្ទមានប្រជាជនដើមកំនើតខ្មែរច្រើនជាងគេមែនអត់?
    អត់ទោសបង ត្រង់ឃ្លាថា (មានការពេញនិយមពីរខ្មែរនៅទឹកដីថៃ) ពី កន្លែងនោះអត់ត្រូវដាក់ព្យញ្ជនៈ រ ទេបង អរគុណ

    Reply

  13. ច៎ាសពិតមែន​ ហើយក៏សូមអរគុណឌីដែលជួយប្រាប់ពីកំហុសដោយអចេតនាខាងលើ ។

    Reply

  14. ប្រហែលជាគេ (យួន) គេថាមិនសូវបានប្រយោជន៍ដល់គេ ហើយម្យ៉ាងទៀតគេមិនចង់ ចេញមុខមាត់ ដែលនាំអោយផ្អើលថាគេមកនៅទិនេះច្រើនទេ ឬ ក៏រៀបចំខ្លួនមិនទាន់ផង បានន័យថាមិនទាន់បានចាក់គ្រឹស្តរឹងប៉ឹង នៅលើទឹកដីថ្មីនេះផង ហើយគេមិនចង់លើកដំកើង ជនជាតិភាគតិច ដូចជនជាតិខ្មែរ មានលទ្ធិភាពដើម្បីបញ្ចេញនូវ សម្តែងនូវ វប្បធម៍ខ្មែរផង ក៏ថាបាន ! មិនអញ្ចឹង ?

    Reply

  15. យួននៅទីនេះក៏មានច្រើនដែរលោកពូ ហើយចេញមុខចេញមាត់ដូចតែស្រុកយើងដែរហ្នឹង គេថែមទាំងមានសមាគម​សមាអីគេទៀតផង មិនខុសពីស្រុកយើងប៉ុន្មានទេ ។ នៅស្រុកថៃ​យួនសម្បូរបំផុតនៅខេតត្តនគរភ្នំ​។​ហើយកាលដែលមានអ្នកមកចូលរួមប្រឡងតិចនេះអាច​មកពីការផ្សព្វផ្សាយមានពេលខ្លីប៉ុណ្ណោះ ។

    Reply

Leave a reply to somada Cancel reply