ទេវតារក្សាធ្មេញ The tooth fairy

អបិយជំនឿបានកើតឡើងគ្រប់ជាតិសាសន៍ គ្រប់ប្រទេស​មិនថាតែប្រទេស​ដែល​ជឿន​លឿន ឬ​ ក្រីក្រនោះទេ ។ ជំនឿទៅលើវត្ថុសក្តិសិទ្ធ ឬ​ បុណ្យបារមីផ្សេង​ៗ ត្រូវបានដក់ក្នុងគំនិតរបស់ប្រជាជនទូទៅ ដោយមិនប្រកាន់វណ្ណៈ​​ឬ បុណ្យសក្តិ ។

ក្រុមគ្រួសារយើង​ចូលចិត្តធ្វើកិច្ចការអ្វីមួយរួមគ្នា ដោយមិនប្រកាន់ថានោះជាកិច្ចការរបស់នរណាម្នាក់ ឡើយ​ ដូច្នេះសមាជិកនៃក្រុមគ្រួសារ​ត្រូវ​ជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀង ៗ ខ្លួន ។ ការដែល ធ្វើ ដូច្នេះក្នុងគោល​បំណងបង្កើតភាពជិតស្និទ្ធ និង ទំនាក់ទំនងក្នុងគ្រួសារឲ្យកាន់តែមានភាពស្អិតរមួតឡើង ។ ព្រោះថា​បើមិនឆ្លៀតពេលខ្លះដើម្បីកូន ៗ ទេនោះ យើងក៏មិនអាចដឹងដែរថា តើពួកគេត្រូវការអ្វីខ្លះ និង​ សំខាន់​​​បំផុតនោះគឺបញ្ហាផ្សេង ៗ ដែលកើតមានក្នុងសង្គមដែលពួកគេបានជួបប្រទះ ។

សកម្មភាពខ្លះ ៗ ហើយដែលអាចចាត់ទុកថាមានប្រយោជន៍សម្រាប់ក្រុមគ្រួសារមានដូចជា អានសៀវ ភៅឲ្យកូនស្តាប់​​ នាំកូនទៅបណ្ណាល័យ ហាងលក់សៀវភៅ​ ឬ ទៅកន្លែងក្មេងលេងដែល​យើងជាមនុស្ស ចាស់គិតថាវាមានប្រយោជន៍សម្រាប់កូន ៗ និង​ នាំកូនហាត់ប្រាណជាដើម ។ ហើយ​អ្វីដែលគួរ ជៀសវាង នោះគឺការបណ្តោយឲ្យកូនមើលទូរទស្សន៍ ឬ ខ្សែភាពយន្តតែម្នាក់ឯង បញ្ហានេះនៅស្រុកថៃ​គេហាម​ដាច់ ខាត ព្រោះអាចឲ្យខូចនិស្ស័យក្មេង​បានដោយងាយបំផុត ។

​​អ្វីដែលខ្ញុំចង់លើកមកបង្ហាញនៅពេលនេះគឺការមើលខ្សែភាពយន្តរួមគ្នា​ជាលក្ខណៈគ្រួសារ​​​នៅពេល សម្រាកចុងសប្តាហ៍សម្រាប់គ្រួសារខ្ញុំគឺមើលតែយប់ថ្ងៃសុក្រ​និង យប់ថ្ងៃសៅរ៍ប៉ុណ្ណោះ ។ សម្រាប់រឿង ដែលយកមកចាក់មើល​ត្រូវឆ្លងកាត់​ការត្រួតពិនិត្យ​មួយត្រួស​មុន និង​យកមក​ចាក់ឲ្យកូនមើលពោលគឺ ជៀស វាង​រឿងអាសអាភាស​ ។ ខ្សែភាពយន្តដែល​ក្រុមគ្រួសារយើង​និយមមើលគឺ ជាខ្សែភាព យន្តរបស់ អាមេរិក ដែលតួអង្គនីមួយ ៗ មានភាពរហ័ស​រហួន និង មានការទទួលខុសត្រូវ​ខ្ពស់ក្នុង​សកម្មភាពរបស់ខ្លួន ។ ហើយ​រឿងដែលយើង​យក​មកឲ្យកូន ៗ មើលនោះភាគច្រើនជារឿងដែលមានតួក្មេងតូច ៗ ចូលរួម សម្តែងដែរ ដើម្បី​ឲ្យគេបានដឹង​ថា​ ក្នុង​វ័យស្រករគ្នា​នេះតើក្មេងអឺរ៉ុបមានអាកប្បកិរិយា និង ភាពវៃឆ្លាត យ៉ាងណាខ្លះ​ ?

​​ ក្នុង​ចំណោមរឿងដែលចាក់ឲ្យកូន ៗ មើលនោះ មានរឿងមួយដែល​កូន​​ ៗ ពេញចិត្ត​បំផុតគឺរឿង “The tooth fairy” ដោយសាច់រឿងនោះនិយាយពីអបិយជំនឿរបស់​ប្រជាជនអាមេរិក ជាពិសេសគឺក្មេង​ៗ តូច តែម្តង ដោយគេជឿថា​កាលណាធ្មេញពីកំណើត ឬ ធ្មេញទឹកដោះរបស់​គេបាក់ហើយ គេត្រូវយកវាទៅ ដាក់នៅក្រោមខ្នើយ លុះយប់ស្ងាត់អាទិទេព ឬ ទេវតាធ្មេញ​នឹងចុះ​មកយកធ្មេញនោះ​ដោយដូរជាលុយគឺ ធ្មេញមួយបាន មួយដុល្លា (រឿងនេះ​ប្រសិនជាអ្នកម្តាយ​ ឬ លោកឪពុកណា ទំនេរអាចទៅរក ទិញមក ឲ្យកូនមើលបានធានាថា​កូន ៗ ពិតជាចូលចិត្តមិនខាន សូម្បី​តែមនុស្សចាស់ក៏ចូលចិត្តដែរ) ។

​ដោយឡែកថ្ងៃនេះកូននីតាត្រឡប់មកផ្ទះវិញ​ដោយទឹកមុខញញឹមញញែម​ខុស​ប្លែកពីធម្មតា ព្រោះថ្ងៃនេះ អ្នកគ្រូនៅសាលា បានជួយដកធ្មេញខាងក្រោម​របស់គេដែលរង្គើបានពីរ ។ ធ្មេញនេះរង្គើជាងមួយ អាទិត្យ មកហើយ តែគេមិនព្រមឲ្យពេទ្យដកទេ ព្រោះគេធ្លាប់​ដក​ហើយ​ពេទ្យមិនឲ្យធ្មេញមកគេ កូននីតាគិតថា ពេទ្យ នោះបោកប្រាស់ក្មេង ៗ យកលុយថ្លៃដកធ្មេញពី​ម៉ាក់ហើយ​នៅបានលុយពីទេវតា ធ្មេញមួយជាន់ ទៀត ។ ដូច្នេះទុកឲ្យវាជ្រុះខ្លួនឯង​វិញ​ ទើប​បានលុយពីទេវតាដែលរក្សាធ្មេញ ។​

​ ពេលនេះកូននីតាគេងហើយ​ដោយមិនភ្លេចយកធ្មេញ​ដាក់ខាងក្រោមខ្នើយនោះទេ គេងលក់​ទាំង ញញឹម!!!!​ ដោយសង្ឃឹមថាព្រឹកស្អែកពិតជាបានលុយ​​ដែលទេវតាធ្មេញយកមកដូរជាមិន​​​ខាន ។​​ ហើយ ម៉ាក់​ និង ប៉ាក៏គេងញញឹមវិញដែរដោយសប្បាយចិត្តយប់នេះអស់ ២០០ បាត តែសប្បាយចិត្តដែលកូន​មើលរឿងហើយចាំចំណុចពិសេស​ ៗ នៃរឿងបានល្អឥតខ្ចោះ ។

26072012186a26072012189a

រឿងហ្នឹងយូរដែរហើយ តែសម្រាប់អ្នកមិនទាន់មើល ចាត់ថាថ្មី ។

Advertisements

11 responses to this post.

  1. ម៉ាក់ និងប៉ាគួរឱ្យស្រឡាញ់ណាស់ … នីតាអើយ ក្មួយឯងធ្មេញជិតអស់ពីមាត់ហើយ…

    Reply

  2. អស់ធ្មេញតែបានលុយណាមីង តែហេងម៉ាកប៉ាទៅវិញទេ បើព្រមឲ្យពេទ្យដកអស់ច្រើនជាង​នេះទៅទៀត នៅទីនេះគេដកធ្មេញមួយថ្លៃ ១៧៥បាត ។

    Reply

  3. នីតាពូកែចាំមែន ហើយចេះនឹកឃើញថាពេទ្យចង់បានធ្មេញក្មេង ព្រោះចង់បានលុយ!!! នាងនាងខ្ញុំ កាលពីទៅដកធ្មេញ អស់១០ដុល្លា តែបានធ្មេញ២ មកវិញ ម៉ាក់ច្រកដាក់ថង់ស្អាតមួយ ព្រោះធ្មេញទឹកដោះរបស់នាងនៅមាំស្អាតល្អ ក៏ចង់ទុកជាអានុស្សាវរីយ៍ តែមិនដែលដឹងរឿង tooth fairy អីទេ។

    Reply

  4. សាកល្បងទៅរករឿងនេះមកឲ្យក្មួយៗ យកមកចាក់ឲ្យក្មួយ ៗ ​មើលបងជឿជាក់ថា​ ក្មួយទាំងបី​ពិតជាចូលចិត្តជាមិនខានទេ ។ ហើយម្យ៉ាងទៀតអាចពង្រឹងភាសាអង់គ្លេស​គេ​បានដោយ​ងាយ ។ កូនបងវិញ​មើលរឿង​នេះបួនប្រាំដង​ហើយ​តែនៅតែមិនធុញ​គេចូលចិត្តទាំងតួ​ទាំង​សាច់រឿង ព្រោះ​ជារឿងសម្រាប់ក្មេង ៗ ។ បើនៅក្បែរ​គ្នាវិញ បបួល​មក​មើល​ជាមួយ​គ្នា​មិនខាន ។មាន

    Reply

  5. ហាហាាហា បោកក្មេងអស់លុយទៀត និយាយរឿង tooth fairy ណឹងបងមានដែលបានមើលរឿង grow up ទេ?

    Reply

  6. មិនទាន់បានមើលទេតាម់ាប់ បងទៅរកមើលឲ្យបាន​ ។ មិញនេះលួចបើកមើលក្នុងយូធូប​ខ្លះ ៗ ហើយពិតជាចង់តាមដានខ្លាំងណាស់ អរគុណដែលបានយករឿងកំប្លែង ៗ មកចែក​គ្រួសារបងសម្រាប់ចុងសប្តាហ៍នេះ ។

    Reply

    • ខ្ញុំទំនេរច្រើនពេក អង្គុយតែុមុខទូរទស្សន៍ រឿងឆ្អីក៏មើលដែរ ខូចមនុស្សអស់!

      Reply

  7. តែមើលរឿងកំប្លែង​ជួយឲ្យយើងអាយុវែង​​។ បងទៅរកឌិសរឿងនោះហើយតែរកមិនទាន់ឃើញ​សោះ នឹងព្យាយាមតរកទៅទៀត !

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: