ស៊ីអង្ករគីឡូ

ថ្ងៃនេះម្ចាស់ផ្ទះ​សូមបង្ហាញពីជីវភាពរស់នៅក្រៅស្រុក​ឆ្ងាយពីផ្ទះ ដែលអ្នកផងតែងគិតថាជីវិតនៅ​ស្រុក​ក្រៅ​ហ៊ឺហាខ្លះ ៗ យកមកជូនអ្នកភូមិ​យើងបានអានកំសាន្តអារម្មណ៍គឺ “ស៊ីអង្ករគីឡូ”។ តែបើ ម្ដាយនៅ ផ្ទះកាលបើដឹងថាកូន ៗ ចៅ ៗ ស៊ីអង្ករគីឡូបែបនេះ មិនដឹងជាអាណោចខ្លោច ចិត្ដអួលដើមក អាណិត កូនចៅប៉ុណ្ណានោះទេ ។ ព្រោះខ្មែរយើងតែងដាក់តម្លៃអ្នកដែលខ្លួនមើលងាយថា ស៊ីអង្ករគីឡូ ដោយ ចង់ សំដៅថា បើធូរធារនោះមិនមែនទិញអង្ករ​វាល់គីឡូ ឬ វាល់កំប៉ុងអញ្ចឹងទេ (តាមតែចាំបានម៉ាក់ ធ្លាប់ ប្រាប់ថា​បួនកំប៉ុងទឹកដោះគោខាប់ស្មើនឹងមួយ​គីឡូ​ តែមិនមែនវាល់ឲ្យហៀរកំប៉ុងនោះទេ)។តែបើ អ្នក មានវិញគេទិញទាំងការ៉ុងទាំងបាវស្ដុកទុកដោយមិនភ័យពីរឿងអត់ស៊ីនោះទេ ។

ប្រើពាក្យថា ”ស៊ី” ស្តាប់បន្តិចទៅដូចគ្មានភាពស៊ីវិល័យសោះ ។ តែពាក្យនេះខ្មែរទូទៅច្រើននិយាយមិន ខុសអីពីពាក្យថា ស៊ីការ នោះទេ ។ តែក៏មានអ្នកខ្លះខំនិយាយថា ញ៉ាំការដែរហើយ តែស្ដាប់ទៅដូចប្លែក ៗ យ៉ាងម៉េចទេ គឺចង់តែថា ស៊ីការ ដូចស្រួលមាត់ជាង ។ វិលចូលរឿងខាងលើវិញ, ក្នុងមួយខែគ្រួសារ ខ្ញុំស៊ីអង្ករអស់ប្រហែលដប់ពីរ ឬ ដប់បីគីឡូ ។ ប៉ុន្ដែយើងមិន ទម្លាប់ទិញអង្ករ យកមក ទុកជា​បាវ​ជា​ការុង​ទេ យើងទិញជាគីឡូ(ក្រាម)។ នៅទីនេះហាងលក់អង្ករគេវាល់អង្ករដាក់ថង់ប្លាស្ទិក ចាប់ពី មួយគីឡូ រហូត​​ប្រាំគីឡូ ។ ប៉ុន្ដែគេមិនបានបិទសិទ្ធិមិនឲ្យទិញរបស់គេឲ្យអស់នោះទេ ។ យើង តែងទៅទិញ​អង្ករ​រវាង​ពីរឬបីសប្ដាហ៍ម្ដង ។ ទិញម្ដងដប់គីឡូអីប៉ុណ្ណឹងទេ មិនបានទិញមកស្ដុកអីទេ ។

​ សូមដោះសាររឿងដែលទិញអង្ករគីឡូមកហូបបន្តិចទៅចុះ

​ -​ មានម្ដងនោះទិញច្រើនយកមកទុក មិនបានប៉ុន្មានផងស្រាប់តែខ្មូតស៊ី និង ក្ដាំងដុំៗ ជាប់គ្នា បើតាម ដឹងអង្ករដែលប្រែសភាបបែបនេះគេមិនបានប្រើថ្នាំ

-​ ចង់ដូរថង់ថ្មី មានជួនកាលនៅហាងគេលក់អស់គេទៅយកថ្មី ចឹងយើងក៏បានអាថ្មីមកហូបដែរ ។

​ហាងអង្ករដែលខ្ញុំទិញ​នោះ​គាត់មិនបានទិញយកស្តុកច្រើន​ៗ ដូចហាងដទៃទេ ។ គាត់នឹងបិទហាងនៅ​រៀងរាល់ថ្ងៃអាទិត្យ​ដើម្បីទៅយកអង្ករនៅផ្ទះរបស់គាត់ដែលនៅខេត្តផ្សេង គឺគេទិញស្រូវទុក ហើយ ថ្ងៃអាទិត្យគាត់នឹងទៅកិនយកមកលក់ ។

​ អង្ករដែលគ្រួសារខ្ញុំនិយមជាងគេគឺ ម្លិះក្រអូប ឬ ខ្មែរយើងហៅថាអង្ករផ្កាម្លិះ ។ ហើយតម្លៃជាមធ្យមក្នុង មួយគីឡូ ៣៥បាត (ប្រហែល ៤៥០០ រៀល) មិនដឹងថាតម្លៃនេះ​ថ្លៃ ឬ ថោកជាងនៅស្រុក​យើង នោះ ទេ ។ គុណភាពល្អ ព្រោះទន់ ឆ្ងាញ់ប្រហើរ នេះបើស្រូវថ្មីវិញឆ្ងាញ់ហូបទទេក៏បាន ។ មានប្រភេទទាបបំផុតគឺមួយគីឡូប្រហែល ២៥ បាត (ប្រហែល៣០០០ រៀល)  ល្បងមួយនេះរឹងហើយ គ្មានជាតិគ្មានជៅអីទេ ។

84030[1]imagesCAZRI5JC

Advertisements

41 responses to this post.

  1. ផ្កាម្លិះនៅស្រុកយើង មួយគីឡូថ្លៃ៣៤០០៛ (អង្ករបាត់ដំបង) ឃើញថាថោកជាងនៅស្រុកថៃ។ ខ្ញុំទើបតែទិញ មួយបាវ ៥០គ.ឡ ចាញ់បោកអ្នកលក់ បាយរឹងនោះរឹងមហាហើយ ឥឡូវហូបអត់កើត ទិញមួយបាវទៀតបាយទន់ជាង យកមកដាំលាយគ្នា ទំរាំអស់បែបក្មូតជួយញ៉ាំដែរហើយ ។ គេប្រើជីគីមីពេក អង្ករធ្លាប់តែបាយទន់លេខមួយ ទៅជារឹងដូចអង្ករធ្វើនំបញ្ចុកទៅហើយ 😦

    Reply

    • ពិតជាថោកជាងនៅស្រុកយើងមែន ។ ពិបាកណាស់អារឿងជីគីមីហ្នឹង​​នៅទីណាក៏ប្រើដែរ តែប្រើពេលធ្វើស្រែមិនសូវអីប៉ុន្មានទេ ទាស់តែពេលកិនមកហើយ​នៅដាក់មួយជាន់ទៀតនោះ ពិតជាវេទនាណាស់អ្នកហូប​សូម្បីតែអង្ករក៏នៅមានគីមីដែរនោះ ។

      Reply

    • ស្រូវប្រាំងរឹងហើយ​តែបែបមិនមែនផ្កាម្លិះទេដឹងជីវី?

      Reply

      • មិនស្គាល់ទេបង អ្នកលកប្រាប់ថាផ្កាម្លិះក៏ថាផ្កាម្លិះដែរទៅ និយាយពីបាយរឹងដូចគ្រាប់ខ្សាច់​

      • និយាយពីរឿងពូជស្រូវអញ្ចឹង នឹកឃើញពូជស្រូវមួយនៅខេត្តក្រចេះ​បាយឆ្ងាញ់​ខ្លាំងណាស់ ទន់ហើយក្រអូបទៀតផង គឺពូជនាង “អំ” មិនដឹងសរសេរខុសឬត្រូវ​ទេ ព្រោះសរសេរតាមសម្លេងអានប៉ុណ្ណោះ ។ គ្រាន់តែពុះឡើងក្រអូបឈ្ងុយជាងម្លិះ​ទៅ​ទៀត សឹងតែថាញ៉ាំទទេក៏បានដែរ ។

      • មិនធ្លាប់ឮទេ ពូជនាងអំហ្នឹង។ខ្ញុំថាពូជល្អនោះវាល្អហើយ តែដល់ប្រើជីពេក ដីរឹងខ្សោះ នាំអោយអង្ករលែងទន់ក្រអូបដូចធម្មជាតិអស់ហើយ។

      • ស្រូវនេះល្បីឈ្មោះខ្លាំងណាស់នៅខេត្តក្រចេះ ហើយជឿថាខាងនោះ​ក៏មិនទាន់ប្រើ​ប្រាស់ជីគីមីច្រើនដែរ ព្រោះដីនៅទីនោះមានជីជាតិខ្លាំងណាស់ ។

  2. និយាយរឿងអង្ករគីឡូចឹងស្រណោះខ្លួនណាស់បង

    Reply

    • ស្រណោះខ្លួនរឿងអីប្រុសសង្ហារ ? សង្ស័យតែដូចបងដែរហើយមើលទៅ ។

      Reply

      • នៅនេះក៏ដូចគ្នាដែរបង ម្តង១០គីឡូៗ ណាមួយកាលនៅតូចៗក៏ធ្លាប់ជួបរឿងនេះដែរ ពេលមានបញ្ហាខាងលុយម៉ាក់ក៏ទិញគីឡូៗចឹង អាណិតគាត់ណាស់កាលហ្នឹង ណាមួយមានអ្នកជិតខាងពូកែនិយាយដើមទៀត ។ និយាយរឿងនៅនេះវិញ អង្ករតំលៃដូចគ្នាទាំងអស់ គ្រាប់តូចៗ ដាច់ៗម៉េចមិនដឹងទេ តែទន់ ស្អិត និងក្រអូប តែញ៉ុមអត់ស្គាល់ឈ្មោះអីទេ ។ អត់ទោសបងញ៉ុមឃើញមានកន្លែងមួយសរសេរខុស ( ដឹងអង្ករដែលប្រែសភាបបែបនេះ)

  3. អរគុណហើយបុរសសង្ហាប្រចាំភូមិ បងសរសេរហើយក៏ដាក់ផ្សាយតែម្តង​ដោយមិនបាន​ពិនិត្យឲ្យបានល្អិតល្អន់ ។
    នៅស្រុកយើងអញ្ចឹងឌីអ្ហើយ អ្នកដែលទិញគីឡូត្រូវគេមើលងាយនេះជាទម្លាប់របស់​អ្នកទំនេរ​គ្មានការងារធ្វើ អញ្ចឹងហើយក៏និយាយពីអ្នកនេះអ្នកនោះ អស់ពីនិយាយរឿងគេ​ក៏ចាប់​ផ្តើម​និយាយហែកហួរពីគ្រួសារឯងក៏មានដែរ ។ តែនៅស្រុកគេនេះដូចជារឿងធម្មតាទៅហើយ ។​ ​

    Reply

    • អូយដល់ក​ហ្មងបង ប្រុសសង្ហាប្រចាំភូមិឯណា គេលឺគេសើចងាប់ហើយបង

      Reply

      • មានអ្នកណាគេសើចនោះទេ ហើយម្យ៉ាងទៀតបងនិយាយការពិតទេតើ អត់មាន​កុហុកអ្នកណាទេ ។ ចាំថ្ងៃណាមានឱកាសបបួលអ្នកភូមិយើងរើសហ្វ្រេសស៊ី​ប្រចាំ​ភូមិវើដប្រេសម្តង ធានាថាឌីពិតជាជាប់មិនខាន ។

      • អរគុណហើយបងតែអត់ដែលហ៊ានប្រថ្នាទេ

      • បងនិយាយលេងទេ មនុស្សយើងសំខាន់បំផុតគឺតម្រេះវិជ្ជាបើខ្វះវាទោះជាសម្រស់​ដូចទេវតា​ក៏គ្មានប្រយោជន៍ដែរ ។

      • គាំទ្រ១០០%ហ្មងបង

      • សូមឲ្យយុវជនខ្មែរគ្រប់រូបមានគំនិតដូចប្អូន ពេលនោះប្រទេសយើងពិតជាមិនចាញ់អ្នក​ក្បែរខាងទេ ។

  4. ហាសហាសហា ស្រូវខ្ញុំទុកពូជក្នុងជង្រុក ដល់ពេលព្រោះទៅកើបមកសុទ្ធតែខ្មូតស៊ីទាំងស្រូវទៀត ទើបតែទិញពូជថ្មីព្រោះអស់ប្រហែលជាងហាសិបដុល្លា ស្រូវពូជរំដួល មួយគីឡូថ្លៃ២៣០០រៀល។

    Reply

    • ម៉េចបានជាទុកឲ្យខ្មូតស៊ីអស់អញ្ចឹង ថ្ងៃក្រោយកិនយកមកចែកអ្នកភូមិ​យើងទៅកុំឲ្យខ្មូតស៊ី​អស់អញ្ចឹងស្តាយណាស់ ។

      Reply

      • មកពីអត់ដឹងថាខ្មូតស៊ីទាំងស្រូវពូជចឹងណាបង។
        អត់អីទេចាំអូនកិនស្រូវបាន ផ្ញើតាមវើតប្រេសចែកអ្នកភូមិមើល ង៉ាស់ៗៗ

      • អរគុណហើយ បងនឹងចាំទទួលតាមឡានវើដប្រេស និយាយអញ្ចឹងស្គាល់អាស័យដ្ឋាន​ហើយនៅ កុំឲ្យផ្ញើមកច្រឡំស្តាយណាស់

  5. បងស្រី តាមធម្មតាអង្គរ​ដែលអត់ប្រើ​ថ្នាំ រក្សាទុកអត់សូវ​បានយូរហេ ឆាប់ខូច​ហើយ​មាន​សត្វស៊ី មិន​ដូចអង្គរ​ប្រើថ្នាំ​ វាមានពណ៌សស្គុស ហើយ​មិនងាយនឹងខូចនោះទេ សូម្បីតែសត្វក៏វា​មិនហ៊ានស៊ីផង។ តែ​ថា​អង្គរល្អចឹងចង់ទិញទុក​ច្រើនក៏ពិបាក ចឹង​ទិញ​ថ្លឹងគឺលូចឹងល្អម្យ៉ាងដែរតើ 😀

    Reply

    • មិនថាតែអង្ករទេដែលដាក់ថ្នាំឲ្យស​ សូម្បីតែមនុស្សក៏គេដាក់ថ្នាំឲ្យសដែរ តែមនុស្សយើងចូល​ចិត្តណាស់អារឿងស្អាតហ្នឹង គាត់មិនសូវខ្វល់ពីបញ្ហាលំបាកទៅថ្ងៃមុខនោះទេ ។

      Reply

      • ពិបាកថា​ណាស់​បងស្រី ព្រោះ​ថា​បើឃើញ​ខ្មៅៗ កាក្រិច យើង​ក៏​មិន​ហ៊ាន​ចង់ញ៉ាំដែរ ព្រោះ​យើង​ចូល​ចិត្ត​ស្អាត មិន​ថា​មនុស្ស​ មិន​ថារបស់ តែ​ផល​អាក្រក់នោះ មើល​មិន​ឃើញ មក​មិនទាន់​ដល់​ចឹង​ហើយ​បាន​ជា​គេ​មិន​សូវ​គិត​នឹង​ណា តែ​បើ​អាច​ធ្វើ​បាន​កុំគិត​រឿង​ស្អាត​ពេក ហើយ​យក​សុខភាព​ជាសំខាន់​នោះ​ទើប​ប្រពៃ 🙂

  6. មែនហើយផ្កាយ​ដូចផ្កាយនិយាយអញ្ចឹង តែគគ្រិចគ្មាននរណាគេចង់ញ៉ាំ ឬ ចង់នោក្បែរទេ តែបើស្អាតវិញ ទោះឆ្ងាញ់មិនឆ្ងាញ់ ក៏គេទៅក្បែរសិនដែរ បើមិនបានញ៉ាំក៏គេមកក្បែរខ្លះ ៗដែរ ឯអារឿងខូចសុខភាព ឬ មិខូចនោះ​ក៏មិនសូវជាបានគិតប៉ុន្មានដែរ ។ ងាកមករឿង​អង្ករវិញ អង្ករសម្រូបមានប្រយោជន៍ដល់សុខភាពតែមនុស្សមិនសូវចូលចិត្តញ៉ាំទេ ព្រោះវា រឹង ហើយមិនឆ្ងាញ់ដូច្នេះ ទោះជាមានប្រយោជន៍យ៉ាងណាក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ វាប្រៀបដូចជាមនុស្សស្រីយើងដូច្នោះដែរ ។

    Reply

  7. តែគេមានវិធីញ៉ាំរបស់គេណាជីវី គឺកាលណាយើងញ៉ាំបាយអង្ករសំរូបត្រូវតែទំពារឲ្យបាយ​យូរ (យ៉ាងហោចណាស់១០ដងដែរ)នោះវានឹងមានរសជាតិផ្អែមចេញមកដោយខ្លួនឯង ។

    Reply

    • ខ្ញុំចូលចិត្តអង្ករសម្រូប ព្រោះហូបឆាប់ឆ្អែតជាង។

      Reply

    • ពិបាកញ៉ាំហើយក៏ពិបាកដាំហូបដែរ ដាំម្ដងដាក
      ទឹកច្រើនរួចផ្ងំយូរណាស់ទំរាំឆ្អិន។ ធ្លាប់រៀនញ៉ាំដែរ តែចុងក្រោយក៏ឈប់ឯង(អត់មានពេលទំពារយូរ ហេហេហេហេ)

      Reply

      • អីយ៉ាបានដៃគូមួយនេះដូចគ្នាស្ទើរគ្រប់ចំណុចតែហ្មងហើយ បងក៏អញ្ចឹងដែរ កាល​ពី​កូន ​​ៗ មិនទាន់មកនៅជុំគ្នាញ៉ាំអង្ករសម្រូបបាន ដល់កូនមក កូនពិបាកញ៉ាំ ណាមួយ​គ្នាអត់ធ្មេញផង ក៏ប្តូរមកញ៉ាំអង្ករធម្មតាវិញ ។ តែក៏មិនភ្លេចអង្ករសម្រូបដែរឆ្លៀតមួយ​អាទិត្យញ៉ាំម្តង ដើម្បី​កុំឲ្យភ្លេច (ប្រហែលមានតែខ្ញុំទេមើលទៅ​ដែលធ្វើបែបនេះ)។

  8. អង្ករសម្រូបពិតជាឆ្ងាញ់ជាងអង្ករធម្មតាមែន ហូបហើយស្រួលខ្លួនទៀតផង គ្រាន់​តែ​ថា​ពិបាក​ដាំ​បន្តិច ស្រួលមិនស្រួលហ្នឹងរឹងពិបាកលេបណាស់ ។ ញ៉ាំអង្ករសម្រូបត្រូវធ្វើចិត្តឲ្យបានជា​មុន​ដោយគិតថាញ៉ាំដើម្បីសុខភាព ហើយក៏ត្រូវចំណាយពេលញ៉ាំយូរដែរ បើដាក់លេប​ ៗ ដូចបាយធម្មតានោះពិតជាគ្មានន័យនោះទេ ។

    Reply

  9. មនុស្សយើងឆោតត្រង់ថា នាំគ្នាស្រិតអង្ករឲ្យសក្បុស ព្រោះចង់បានស ។ រួចយកកន្ទេចដែលបានមកពីសម្រិត ដែលហៅថាកន្ទុកនោះឲ្យជ្រូកស៊ី ។ កន្ទេចនោះហើយដែលផ្ទុកដោយសារធាតុបំប៉នសរីរាង្គ ជួយដល់សុខភាពច្រើនជាងសាច់ម្សៅខាងក្នុងដែលសនោះ ។

    Reply

  10. មែនហើយលោកវាលស្រែ មានអ្នកខ្លះយកអង្ករមកលាងដុសថែមទៀត ដើម្បីឲ្យអស់កន្ទក់ ។ តែមើលទៅជ្រូកក៏មានសេចក្តីសុខណាស់ដែរពេលឃើញមនុស្សធ្វើដូច្នេះ ។

    Reply

  11. ប្រហែលផ្កាយ និង សូម៉ាដាយល់ច្រឡំហើយ រឿង ស ផ្ទុយនឹង ខ្មៅ មិនមែនគគ្រិចទេ តែរឿងស្អាតសំដៅទៅលើ អនាម័យ វាផ្ទុយនឹង គគ្រិចមែនហើយ ! អញ្ចឹងបានន័យថា ស ឬ ខ្មៅ មិនសំខាន់ទេ សំខាន់គឺអានាម័យ ! មិនថាអញ្ចឹង ?

    Reply

  12. អ្នកខ្លះអត់អនាម័យ តែគេស្អាតក៏គេនៅតែទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងអ្នកអត់ស្អាត​ដដែលហ្នឹងលោកពូ!

    Reply

  13. ខ្ញុំចាប់អារម្មណ៍ទៅលើអ្នកអនាម័យច្រើនជាង បញ្ហាសុខភាពជាការសំខាន់បំផុត ការរៀបចំផ្ទះសម្បែង អោយមានរបៀបរៀបរយ អោយស្អាត គឺមានសុភមង្គលក្នុង គ្រួសារច្រើនណាស់ ធ្វើអោយអារម្មណ៍យើង ស្រស់បំព្រងជានិច្ច ! មិនថាអញ្ចឹង ?

    Reply

  14. សូមឲ្យមនុស្សប្រុសក្នុងលោកនេះគិតដូចលោកពូទាំងអស់ទៅលោក!!!

    Reply

  15. សាធុរឿងអីដែរកល្យាណ!

    Reply

    • «សូមឲ្យមនុស្សប្រុសក្នុងលោកនេះគិតដូចលោកពូទាំងអស់ទៅលោក!!!»
      សុំឱ្យចឹងតាមមាត់បងសុធាទៅចុះ

      Reply

  16. អញ្ចឹងបងសូមសាធុដែរហើយណា៎ សាធុៗៗៗៗ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: