មន្ទីរពេទ្យគន្ធបុប្ផា

មានព័ត៌មានរហិចរហៀងជាច្រើនអំពីការបិទទ្វាររបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ប្រសិនបើ មន្ទីរសង្គ្រោះ ជីវិតមួយនេះត្រូវបិទទ្វារមែន កុមារខ្មែរមិនតិចទេនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់សុខភាព និងជីវិត ព្រោះបញ្ហាជីវភាពរបស់ឪពុកម្ដាយរបស់គេក្នុងការព្យាបាលជំងឺកូន ៗ ។ គ្រួសារខ្ញុំក៏មានជំនឿ លើប្រសិទ្ធភាពនៃសេវាថែទាំសុខភាពនិងព្យាបាលជំងឺកុមាររបស់មន្ទីរពេទ្យនេះ ។ បទពិសោធន៍ កន្លង មកបាននាំដល់ការវាយតម្លៃខាងលើនេះ ។ មានពេលខ្លះយើងបានសាកល្បង ទៅ ក្លីនិក ក្បែរ ផ្ទះល្បី ថាកបនឹងជំងឺក្មេង ប៉ុន្ដែមិនដូចអ្វីដែលគេថា ព្រោះទីនោះពេលមើលឈាមរួចហើយ លទ្ធផលគឺ ប្រហែលជាគ្រុនឈាមប៉ុណ្ណោះ នេះដល់ថ្នាក់ជួសឈាមមើលទៅហើយ គេនៅតែ ប្រើពាក្យ ប្រហែល ទៀត ! រួចគេឲ្យទិញថ្នាំមួយចំភ្លូស លេបមួយខែមិនអស់ផង ។ សួរថាគុណភាពយ៉ាងណាដែរ ? ថ្នាំមួយ ចំភ្លូសលេបហើយ អាការក្ដៅខ្លួនរបស់កូនមិនបានធូរ មានតែធ្ងន់ឡើង ។

ហេតុនេះគ្រប់ពេលដែលកូនមិនស្រួលខ្លួន គ្រួសារយើងតែងតែលះបង់ដំណេក ក្រោកពីម៉ោង ៤ នាំកូន ទៅពេទ្យ ។ អ្នកខ្លះដែលមិនដែលឆ្លងកាត់កម្មវិធីនេះនឹងឆ្ងល់ទៅងងឹតម៉្លេះ? យើងទៅសុំលេខហ្នឹងណ៎ា! សុំបានហើយយើងត្រេតត្រតម្ដុំមាត់ទន្លេស៊ីពេលរង់ចាំដល់ម៉ោងទទួលសេវា ។ ជំនាន់នោះ មន្ទីរ ពេទ្យ គន្ធបុប្ផានៅខាងក្រោយពេទ្យជប៉ុន គឺត្រូវទៅយកលេខមុន ហើយម៉ោងប្រាំពីរ ទើបគេចាប់ផ្តើមធ្វើការ បានលេខខ្ទង់មួយរយ ឬ ពីររយអីហ្នឹងត្រឹមតែម៉ោងប្រាំបី ឬ ប្រាំបួន​បានត្រឡប់​មកផ្ទះវិញហើយ ។ ថ្នាំដែលគេឲ្យមិនមែនមួយចំភ្លូសដូចដែលថាខាងលើទេ គេឲ្យទៅតាមកម្រិតពីទាបទៅខ្ពស់ (ប្រហែល ចឹង) ។ កូនយើងកបនឹងពេទ្យជាទីកន្លែងផ្សេងទៀត ។ ហើយចំពោះ ព័ត៌មាន ដែល ថាពេទ្យមាត់ អាក្រក់នោះ សម្រាប់ខ្ញុំមិនដែល​ជួបនោះទេ អ្នកដែលជួបបញ្ហាពេទ្យ ស្តីឲ្យក៏ព្រោះ តែមិន ធ្វើតាម បញ្ជា ពេទ្យ ដូចជាត្រូវដោះអាវកូន​មុននឹងចូល​ពិនិត្យ ឯអ្នកខ្លះទៀតមិនបានងូតទឹក ឬ សម្អាតខ្លួនឲ្យកូន​មុន នឹងចូលពិនិត្យនិយាយរួមគឺមកពីគាត់ខ្វះអនាម័យតែម្តង ។

ការដែលយើងតែងតែនាំកូនទៅមន្ទីរពេទ្យនោះមានអ្នកខ្លះគិតថា មកពីយើងមិនហ៊ានចាយលុយទេ ដឹង ? យើងពិតជាហ៊ានចាយ ធ្វើយ៉ាងណាឲ្យកូនជាមានសុខភាពល្អ ។ តែពេលខ្លះតើយើងត្រូវចាយទេ បើចាយ ទៅមិនបានប្រយោជន៍អ្វីមកវិញនោះ សមនឹងកម្រិតលុយ មិនមានក្នុងខ្ទង់ ចំណាយខ្ជះខ្ជាយ ផងនោះ យើងគួរទៅរកម​ន្ទីរពេទ្យហ្វ្រីដែលមានគុណភាពខ្ពស់ប្រសើរជាងចាយលុយអត់អំពើ និង ខាត ពេល​វេលាទៀតផង ។ ខ្ញុំក៏ធ្លាប់នាំកូននីតាទៅចាក់ថ្នាំការពារនៅពេទ្យរដ្ឋផងដែរ (កាលនោះ​គេមាន​អាយុ​​តែ មួយខែកន្លះប៉ុណ្ណោះ) ក្មេងដែលចាក់ថ្នាការពារហើយ ពេទ្យគេនឹងឲ្យថ្នាំមកលេបដើម្បី​កុំឲ្យ​ក្តៅ​ខ្លួន តែថ្នាំដែលឲ្យមក​នោះជាប្រភេទថ្នាំគ្រាប់ ខ្ញុំក៏ឲ្យកូនលេបតាមអ្វីដែលពេទ្យប្រាប់​តែអ្វី​ដែល​ខ្ញុំ​ទទួល​បាន​នោះគឺ ខ្ញុំស្ទើរតែបាត់បង់រូវគេទៅហើយ​នាពេលនោះ ដោយសារតែឥទ្ធិពលថ្នាំ​បានធ្វើឲ្យកូន​ខ្ញុំ​សន្លប់​បាត់ស្មារតី ខ្លួនត្រជាក់ស្រេប ។ ទីបំផុតបានគុណបុណ្យពេទ្យគន្ធបុប្ផានេះហើយជួយឲ្យ​គេមាន​ជីវិតម្តងទៀត… ។  ដោយសារតែកូន ៗ ទាំងពីររបស់​ខ្ញុំតែងតែ​ទៅពេទ្យ​នោះជាប្រចាំ​ដូច្នោះហើយ​​បាន​ជា​កូនយើងទាំងពីរមិនធ្លាប់បានស្គាល់រសជាតិថ្នាំចាក់យ៉ាងណានោះទេ ព្រោះនៅទីនោះគេកម្រ ប្រើ​ថ្នាំ​ចាក់​ណាស់ លុះត្រា​ណាតែករណីធ្ងន់ធ្ងរទើបគេប្រើ ។

ពេលនេះមន្ទីរពេទ្យដែលទាំងគេទាំងខ្ញុំទុកចិត្ដពឹងពរអាស្រ័យកំពុងប្រឈមមុខក្នុងរឿងថវិកា ។ ប្រភព ធំរបស់មន្ទីរពេទ្យជាមនុស្សដែលមិនមែនជាខ្មែរ ពេលនេះថាមពលរបស់គាត់ (Dr. Beat Richner) បានថមថយទៅហើយ គាត់មិន មានលទ្ធភាព គ្រប់គ្រាន់ នឹងទំនុក បម្រុងទី នេះឲ្យប្រសើរ ឡើងខាង ថវិកាទៀតហើយ ។ ហើយករណីនេះក៏មិនមែនទើបតែកើតឡើងនាពេលថ្មី ៗ នេះដែរ វាបាន កើត ឡើង​យូរមកហើយ​តាំងពីអំឡុងឆ្នាំ ២០០៣​មកម្ល៉េះ ពេលនោះខាងមន្ទីរពេទ្យ​បានសំណូមពរ​ឲ្យម្តាយ​ឪពុក​ដែលយក​កូន​មកព្យាបាលជម្ងឺទាំងអស់ចុះឈ្មោះ​ដើម្បី​ជួយឲ្យ​មន្ទីរពេទ្យមួយនេះ​ដំណើរ​ការទៅមុខទៀតបាន តែត្រង់ថា​យកឈ្មោះនោះទៅធ្វើអ្វី ខ្ញុំក៏មិនដឹងច្បាស់ដែរ ។ តែពេលនេះ​ដល់​វេន​យើង​ជាខ្មែរវិញម្ដង គួរណាស់យើងពិសេសរដ្ឋាភិបាលជាជំហរក្នុងរឿងនេះដោយបន្ដវេនក្នុងរឿងនេះ គឺជាងម្ភៃសាមសិបឆ្នាំហើយ យើងពឹងលើគេអត់ដាច់រយៈសោះ ហើយចេះ​តែថាតស៊ូតាំង​តែពី​បាត​ដៃ​ទទេ ។ ជាឧទាហរណ៍គំរួមួយ បើពេលនេះ Dr. Beat Richnerលែងដៃទៅ ហើយគន្ធបុប្ផាដួលក្ឌាំង នោះយើងនៅតែបាតដៃទទេដូចជាងសិបឆ្នាំមុនដដែល ។

យកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា(វិចូច)

កម្មកររោងចក្រផ្ដល់ប្រាក់មួយពាន់ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា…

Advertisements

41 responses to this post.

  1. គួរណាស់តែ ដេឌី និងម៉ាមីខ្ញុំយកចិត្តទុកដាក់តាំងពីដប់ឆ្នាំមុន តែមកពីគាត់គិតថា តាដុកទ័រអត់ជួយប្រូគាត់ ហើយអត់ដែលឃើញមកអើតគាត់ ធ្វើការជិតម្ភៃឆ្នាំហើយ ឃើញតែទៅលុតក្រាបស្តេច ចឹងគាត់ខ្ជិលទៅ។ បើតាចេះលុតក្រាបតែតិច អស់ទាស់ម៉ង។ ដេឌី និងម៉ាមីញ៉ុមគាត់ធើបុណ្យដើម្បីបាន…

    បើរដ្ឋមិនព្រមយកភ្នែកមើល ចប់ប៉ារយខ្ញុំ លែងមានកន្លែងទៅលេងអ្នកគ្រូពេទ្យខ្ញុំទៀតហើយ។

    Reply

    • ម៉ារឿងទៀត ពេទ្យហ្នឹងឱ្យថ្នាំល្អៗណាស់ ពេលខ្ញុំទៅផ្តល់ឈាម គេឱ្យថ្នាំមកលេបដើម្បីបង្កើនគ្រាប់ឈាមក្រហម ខ្ញុំបានឱ្យមីងម្នាក់ដែលលក់ផ្លែឈើនៅផ្សារលេប សាច់គាត់ដែលធ្លាប់តែសស្លាំង លេបតែបីព្រឹក ក៏ប្រែជាមានឈាម ឡើងអ្នកទិញគេលាន់មាត់គ្រប់គ្នាថាគាត់ស្អាត គាត់មកប្រាប់ខ្ញុំថាថ្នាំហ្នឹងពូកែណាស់។

      Reply

  2. ថ្នាំដែលខាងមន្ទីរពេទ្យប្រើសុទ្ធតែជាថ្នាំល្អ ៗ ទាំងអស់ ហើយពូកែទៀតផង ។ តែបងថាកល្យាណពិតជាអាចជួយតាដុកទ័របាន ព្រោះដេឌី ម៉ាមីកល្យាណសុទ្ធ​តែជាអ្នកល្បី​អញ្ចឹង​បើកូនព្រមនិយាយសុំតែមួយម៉ាត់ គាត់ឲ្យបាត់ទៅហើយ ។ ជនបរទេសអញ្ចឹងគេមិនសូវ​លូនក្រាបខុសរឿងខុសរ៉ាវនោះទេ ដូចកល្យាណនិយាយអញ្ចឹង បើគាត់យកពេលដែលគាត់​លេងភ្លេងនោះទៅរកដេឌី ម៉ាមីកល្យាណវិញនោះ ពិតជាគ្មានរឿងបែបនេះកើតឡើងនោះទេ មើលទៅ !

    Reply

    • ហាសហាសហា ហៅតែដេឌី ម៉ាមីទេ (គេថា (ទេ) គាត់ជាម៉ែឪ) តែគ្មានជាប់សាច់អីម៉ាតិចទេលោក។ គ្រាន់តែគិតថា មនុស្សយើងគេមានទស្សនៈមួយ ចាំគេសុំបានជួយ ឬចាំជិតដាច់ខ្យល់បានជួយ អាម៉ាកហ្នឹងបានគេដឹងគុណ ឬបានល្បី យូរជាងគ្រាន់តែគេហៅ(ក្តក់)បានភ្លាមនោះអាម៉ាកហ្នឹងគ្មានមុខគ្មានមាត់ម៉ាណទេ។ ណាមួយដូចញ៉ុមថាចឹង ជួយទៅបានបុណ្យតែតាដុកទ័រ អត់បានអីគាត់ម៉ាណផង។
      សុំទោសបង សរសេរខុសណាស់ហើយ កូនសិស្សថៃរៀនខ្មែរមើលវចនានុក្រមមិន ឃើញទៀត តែព្រោះខ្ញុំចង់និយាយលេងច្រើន។

      Reply

      • មែនហើយគួរឲ្យឆ្ងល់ដែរហ្នឹងណា គាត់គ្មានជាប់សាច់ឈាមអីបន្តិចសោះជាមួយខ្មែរ (ឬមួយមានជាប់ហើយបងមិនដឹង) តែគាត់ខ្នះខ្នែងសម្បើមណាស់ គ្មានគិតពីការនឿយ​ហត់​សោះ​ តែបែរជាខ្មែរគ្នាឯងវិញមើលមិនឃើញសោះ ។ នេះប្រហែលមកពីពួកគាត់​មិនដែលប្រើប្រាស់សេវារបស់មន្ទីរពេទ្យនេះហើយមើលទៅនោះ បានជាគ្មានចិត្ត​សណ្តោសប្រណីអីម៉ាតិចសោះអញ្ចឹងនោះ ។ ឱកូនខ្មែរអ្នកក្រីក្រទាំងឡាយអើយ​ចាំតែ​ឡាប់ហើយពេលនេះ ។​​

  3. Reblogged this on ស្នាមញញឹម and commented:
    ខ្ញុំពេញចិត្តនឹងការលើកឡើងរបស់បង សុម៉ាដា ។ ខ្ញុំសុំការអនុញ្ញាតបង ដាក់បង្ហាញក្នុងប្លក់របស់ខ្ញុំដែរដោយ​សង្ឃឹមថា ការចែកចាយគ្នាក្នុងពេលនេះ នឹងនាំឱ្យមានចំណាប់អារម្មណ៍ចំពោះ បញ្ហាប្រឈមដែលមន្ទីរពេទ្យគន្ធបុប្ផា កំពុងជួប ហើយអាចផ្លាស់ប្តូរស្ថានការណ៍ នាពេលលំបាកនេះបានខ្លះ។

    Reply

  4. ឥតទេចាំមើលគេបិទបានដឹងខ្លួន ម៉េចម៉ាមីដេដៃីឈឺអាងទៅស្រុកយួនហេស?

    Reply

    • ធ្វើម៉េចទៅបើដេឌីម៉ាមីត្រូវតែខាងហ្នុងនោះ! បើមើនៅស្រុកខ្មែរវាធ្លាក់កាលីប!

      ឌឺដល់កហើយ! ខ្ញុំពេលនេះមានជាប់សាច់ឈាមអ្នកអន្រ្ទើសហើយណា៎ គួរតែត្រេកអរបានត្រូវ! 😀

      Reply

      • មិនមែនត្រូវខ្សែអីទេ តែត្រូវសងបំណុល ។ ចូលរួមត្រេកអរ បងកល្យាណរកកន្លែងខ្លាញ់ឲ្យខ្ញុំមួយមក!

      • នៅហាងគុយទាវហ្នឹងមែន?

      • អានឹងក៏បានឲ្តតែបានឆីសល់លុយ

      • សុំមួយកន្លែងដែរ ជួយៗយកតែបុណ្យទៅកល្យាណ !

      • យីស៍ មួយៗចឹងហ្ន៎ រកតែកន្លែងខ្លាញ់។

      • សុំកន្លែងណាក៏បានដែរក្រៅពីហាងគុយទាវ ព្រោះបើដេឌី ម៉ាមីកល្យាណហាមាត់តែ​មួយម៉ាត់មក ទៅកន្លែងណាក៏គេឲ្យចូលដែរ ។

      • ចំ លី កល្យាណ ចប់ប៉ារយ អត់ចេះសុំម៉ាកហ្នឹងសោះម៉ង!

      • អញ្ចឹងបានថាហ្នឹងណា៎! កូនមិនចេះអែបអប ដេឌី ម៉ាមីក៏មិនអើពើ​ ស៊ូធ្វើជាមិនដឹង​មិន​ឮ ហើយអង្គុយ​ចាំមើល​តើថ្ងៃណាទើបវាដាច់ខ្យល់ ។

      • អូយជ្រៅទៅៗហើយខ្ញុំ។ សង្ស័យតែមានង៉ៃណាមួយគេ​មកដល់ធ្វើការហើយប្រាប់ខ្ញុំថា អញ្ជើញទៅកន្លែងសួរ នាំ ចប់ម៉ង លែងមានង៉ៃតាប៉ែបានទៀតហើយ ។

      • មែនហើយប៉ាយ័ត្នខ្លួនទៅ! ដាក់ឡូហ្គោមុខប៉ុនវិហារម្លឹង​ៗ នោះ​កុំសូវប្រថុយពេក​ ស្រុកខ្មែរណា ! ប្លកគេផ្សេង គេវាយប្រហារ​តែពួកគាត់​មិនបាន​បង្ហាញពី​អត្ត​សញ្ញាណ​​ផ្ទាល់ទេ គេសុទ្ធតេជាមនុស្សអាថ៌កំបាំងទាំងអស់ ហើយម្យ៉ាងទៀត​កន្លែង​ធ្វើការកល្យាណដូចជាជិតស្និទ្ធខាងហ្នុង​ដែរតើហី ។

      • ចឹងបានជាខ្ញុំមិនសូវនិយាយអីហ្នឹងណាបង តែលើកនេះដូចចង់ជ្រុល ព្រោះតែរឿង ទើសភ្នែកលើសុខមាលភាពរបស់ក្មេងៗ។ ខ្ញុំមិនមែនអ្នកប្រឆាំងផ្កាប់មុខទេ ព្រោះ ឪពុកខ្ញុំជាសកម្មជនពិសេសផង តែមានរឿងទើសខ្លាំងនិយាយចឹងឯង ខ្ញុំខ្លួនតែមួយ រឿងអីត្រូវខ្លាច បើគ្រាប់កាំភ្លើងធ្លាប់ហើរក្បែរត្រចៀកច្រើនដងហើយហ្នឹង។

      • មិនឲ្យខ្លាចទេ តែចង់ឲ្យប្រយ័ត្នខ្លួន ព្រោះរឿងខ្លះ​យើង​បើកចំហ​ពេកក៏មិនល្អដែរ ។

      • អរគុណបង!

  5. ដេ​ឌី​​ ម៉ាមី បងប្អូនកល្យាណកាលីពណាស់ហ្ន៎គ្រាន់តែក្តៅខ្លួន​បន្តិចបន្តួចក៏ទៅស្រុកយួន​បាន​ដែរ ។ ឯអ្នកក្រកំសត់ទុរគត៌ដូចជាបងប្អូនខ្ញុំវិញ​បានតែថ្នាំលេបបន្តិចបន្តួច(ប្រហែលជាបី​ថ្ងៃ​ប៉ុណ្ណោះ) ពីពេទ្យគន្ធបុប្ផាមក លេបបានតែមួយពេល​ពីរពេល​ រត់ត្រុយ​បាត់ទៅហើយ មិនបាច់​ ពិបាក​អស់លុយជិះឡាន ជិះយន្តហោះ​ហើយរោយចង្កេះទៀត ។ នេះគឺជីវិតអ្នកក្រខាង​បងប្អូន​ខ្ញុំ ។

    Reply

    • 😀 កាលីបចឹងណា៎បងបានសមឬក!
      មិនថាតែបងប្អូនបងទេ នរណាក៏មកមន្ទីរពេទ្យហ្នឹងដែរ ចឹងបានជាមុននឹងខ្ញុំសម្រេចចិត្តផ្តល់ឈាម ខ្ញុំមើលឃើញ ចំណុចត្រង់ហ្នឹងណាបង។ កន្លែងផ្សេងពេលយើងផ្តល់ឈាម គេបានឈាមពីយើងទៅ យកលុយពីគ្រួសារគ្នារាប់ សិបដុល្លាឯណោះ។

      Reply

  6. ឯខាងបងវិញ​បានត្រឹមតែទៅទទួលសេវាកម្មតែប៉ុណ្ណោះ មិនធ្លាប់​បានផ្តល់ឈាម​ទៅខាង​មន្ទីរពេទ្យទេ ។ តែប្រហែលជាមិនអីទេមើលទៅព្រោះមានកូន​ ដេឌី ម៉ាមីដ៏ល្បីឈ្មោះ​ជួយទៅហើយនោះ ទាស់ត្រង់តែដេឌី ម៉ាមីធ្វើជាមិនដឹងប៉ុណ្ណោះ ។ អ្នកណាថា ធ្វើល្អបានល្អ ដូចជាលែងចង់ជឿហើយសម័យនេះ “ធ្វើល្អឆាប់ងាប់ ជាប់គុក ដាក់ច្រវាក់ ចាំមើលអាណា​ហ៊ាន​ក្អកទៀត” ។ ឯរាស្រ្តតូចតាចឯណាគ្នាហ៊ានងើប​ បើរកតែបាយស៊ីមិនបានផងហ្នឹង ។

    Reply

  7. បង ម៉េចបានខ្ញុំចូលអានប្រកាស ជីវិយក្មេងកំព្រារបស់បងមិនបានអញ្ចឹង?

    Reply

  8. អានអត្ថបទនេះមុនទៅព្រោះវាកំពុងតែក្តៅគគុក ឯរឿងក្មេងកំព្រាទុកដាក់លើកក្រោយ ។

    Reply

  9. ទឹកចិត្តរបស់បងប្អូនខ្មែរពីតជាគួរឲ្យសរសើរមែន តែថវិកា​ដែលបានមកពិតជាស្តួចស្តើងខ្លាំង​ណាស់ ហើយក៏មិនអាចជួយ​ពួកគាត់បានយូរដែរ ។ សង្ឃឹមថាទេវតានឹងបើកព្រះនេត្រ​នៅពេលឆាប់ ៗ នេះទៅចុះ ។

    Reply

    • ទឹកចិត្តខ្មែរ ចូលរួមបានតិចតួចក៏ប្រសើរជាងអត់ដែរ។ ទេវតារក្សាស្រុកមើលឃើញហើយ តែក៏អោយលុយមិនទាន់គ្រប់តាមតំរូវការជាក់ស្ដែងដែរ មិនដឹងគិតយ៉ាងម៉េចទេ ឯម៉ាមីបងកល្យាណ អ្នកដែលអាចអំពាវនាវអោយ ពូមីងញាតិជិតញាតិឆ្ងាយចូលរួមបុណ្យកុសល ក៏មិនឃើញអំពាវនាវអោយខ្លាំងក្លាដែរ បើយ៉ាងហ្នឹងមិនដឹងថា តាដុកទ័រហ្នុង ដំណើរការកន្លែងគាត់បានយូរប៉ុណ្ណាដែរ។

      Reply

  10. អញ្ចឹងបានថាហ្នឹងណ៎ា បើទេវតាគាត់បើកព្រះនេត្រទៅ តាដុកទ័រក៏មិនបាច់ចេញទៅ​រកស៊ី​ក្រៅ​អញ្ចឹងដែរ ។

    Reply

  11. Reblogged this on ហេងឌី.

    Reply

  12. ច៎ាស តាមសប្បាយប្អូនប្រុស ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: