ទិដ្ឋភាពប្រឡងបាក់ឌុប

ការដែលលើកយកបញ្ហានេះមក​និយាយ​មិនមែនមានគោលបំណង​បណ្តុះបង្អាប់ទេ ហើយ​ក៏មិនមាន​ន័យ​ថាជំនាន់ដែល​ខ្ញុំប្រឡងនោះគ្មានបញ្ហានេះកើតឡើងដែរ ។ តែវាហាក់ដូចជាប្រពៃណីទៅហើយ ប្រសិន​វាជាប្រពៃណីបែបនេះ តើឆ្នាំ Surprised smile ២១០៥ ២០១៥នោះ​យើងនឹងក្លាយទៅជាអ្វីទៅ ?​ តើយើង​យក​អ្វី​ទៅប្រកួត​ជា​មួយសមាជិកនៃប្រទេសអាស៊ាន បើសូម្បី​តែធនធានយើង​នៅមានកម្រិតបែបនេះ ?​

ដោយសារតែចង់​ដឹង​ចង់ឮពី​ការវិវត្តន៍​នៃការប្រឡង​បាក់ឌុប​ តើ​វាមាន​ការខុស​គ្នា​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ យ៉ាងណាដែរ ក៏ចេះតែអង្គុយតាមដានព័ត៌មានដែលគេនិយាយពី​ការប្រឡងនេះ ។ តាមការសង្កេត​របស់ខ្ញុំឃើញ​ថា ភាពរញ៉េរញ៉ៃ និង បញ្ហា​បែកធ្លាយវិញ្ញាសារតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ តើ នេះជាប្រពៃណីរបស់ស្រុកយើង ឬ មួយយ៉ាងណា ។ នៅស្រុកគេ​មិនបាច់​ថាដល់ទៅប្រឡង​ទូទាំង​ប្រទេស​បែបនេះទេ សូម្បីតែប្រឡង​ឆមាសក៏តឹងជាងនេះ​ស្ទើរតែមួយរយ​ដងទៅហើយ ។ ពោលគឹគេ​មាន​ការរៀបចំវិន័យ និងទម្លាប់សិស្សរបស់គេតាំងពីថ្នាក់​បឋមទៅម្ល៉េះ ។ មូលហេតុដែលខ្ញុំដឹងព្រោះកូន ៗ រៀន​នៅស្រុកថៃនេះ នៅពេលប្រឡងឆមាសម្តង ៗ គេមិនបានស្ពាយ​កាតាព​ទៅទេ គឹមានតែកាបូប​ដៃមួយ​ដែល​មានដាក់ ខ្មៅដៃ​ ជ័រលុប និង បន្ទាត់ប៉ុណ្ណោះ ។ ​​ដោយនៅទីនេះ​ការប្រឡង​ឆមាស​គេធ្វើ​ឡើង​រយៈពេល​បីថ្ងៃ​ដូចប្រឡង​បាក់ឌុបដែរ តែគេប្រឡង​តាមសាលាដែលគេរៀន ដោយឡែក​សម្រាប់​អ្នកដែល​រៀន​នៅមហា​វិទ្យាល័យវិញ គេមាន​កំណត់​ការប្រឡង​ ពាក់កណ្តាលឆមាស និង ចុងឆមាស ។ ចំណែកការ​ប្រឡង​វិញ​ក៏មិនមានអ្វីខុសពី​សិស្សទូទៅដែរ ។ តែអ្វីដែលប្លែក​សម្រាប់​នៅទីនេះគឹ សិស្ស ត្រូវ​ស្លៀក​ពាក់ឯកសណ្ឋាន សិស្ស ឬ និស្សិត(សម្រាប់ថ្នាក់មហាវិទ្យាល័យ)ក្នុងករណី​ដែល​មិន​ស្លៀក​ឯកសណ្ឋាន​មក​គេមិនឲ្យចូលប្រឡងទេ ។ ត្រង់ចំណុចនេះចង់បញ្ជាក់ប្រាប់ថា​ ឯកសណ្ឋានត្រូវតឹនុយ ឬ អាវក្នុង​ខោ ឬ សំពត់​ឲ្យបាន​ត្រឹមត្រូវ ។ ដោយឡែកស្រុកយើងវិញ​មើលទៅ​ស្លៀក​ពាក់ដូច ជាសេរី ណាស់ ចង់អ្នកណាតឹនុយ​ក៏​បាន​អត់​ក៏បានស្រេចតែចិត្ត នេះមិនទាន់និយាយដល់ឯកសណ្ឋាន សិស្ស នៅឡើយទេ ព្រោះស្រុកយើងក្រ បើ​ចង់​ឲ្យដូចគេ​ក៏ពិបាកដែរ តែយ៉ាងហោចណាស់សូម​ត្រឹមតែ ឲ្យ តឹនុយក៏ឃើញ​ថា​ស្អាត​ឬ សង្ហារទៅហើយ ។

ការបើកមើលឯកសារ​នានាក្នុងបន្ទប់ប្រឡង​ តើនេះជាកំហុស​របស់អ្នក​ណា​ដែល​បញ្ហានេះ​តែ​ងតែ​កើត​មានជាប្រចាំបែបនេះ ? អនុរក្ស ឬ សិស្សខ្លួនឯង ? តែបើអ្នកយាម​ ឆែកឆេរ​ឲ្យ​បានហ្មត់ចត់​តើ​ពួកគេ អាច យកឯកសារ​ទាំងនោះ​មើលបានទេ ?

​ ការប្រឡងបាក់ឌុបបានបញ្ចប់ទៅដោយបន្សល់នូវសំរាមគរដូចភ្នំនៅតាម​មណ្ឌលប្រឡងនីមួយ ៗ ។ ម្នាក់​ៗ ហាក់ដូចជាគ្មានភាពទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើសោះ ។ បើយើងមិនត្រូវការទេ យើង​ក៏មិនបាច់ទទួលពីគេដែរ ឬ មួយអ្នកចែក ដឹងតែពីចែក ។ ក្រដាស​ដែលពួកគេចោលទាំងនោះគឺ សុទ្ធតែ​ជាលុយទាំងអស់ ពួកគេកំពុងតែបោះចោលលុយ ជាន់លើលុយ ។

តើអ្នកណាជឿថាខ្មែរក្រទៅ ?

ប្រភព សប្បាយ

សប្បាយ សំរាមគរដូចភ្នំ

sem_20[1]

sem_34[1]sem_23[1]

Advertisements

27 responses to this post.

  1. ២០១៥ ទេអាបង 😀

    Reply

    • រឿងហ្នឹងម្ចាស់ប្លក់ចង់និយាយទៅដល់មួយរយឆ្នាំទៀតទេដឹង ។ បើមិនបើកចាក់ មានលុយណាសូកដើម្បីជាប់ ។ ឆាងឆេងឆ្នាំនេះប្មានដែរ?

      Reply

      • អត់ដឹងដែរពូ ។ ឯរឿងហាងឆេងវិញរឹតតែ ងងឹតស្លុបទៀតហើយ មិនដែលដឹងសោះ តែម្តង ទើបមានអ្នកធ្វើការជាមួយគាត់រៀនតមហាវិទ្យាល័យ គាត់មានក្រដាសចម្លើយតាមខ្លួន ទើបខ្ញុំដឹងថាស្រុក យើងគេរៀនបែបនេះ។

      • សុំទោសលោកវាលស្រែ​ ខ្ញុំចង់និយាយឆាប់ ៗ នេះ បើមួយរយឆ្នាំ ខ្ញុំមិនដឹង​ជាទីដល់​ណាតៅហើយទេ ។ ហាងឆេងប្រឡងបាក់ដុបអត់ដឹងប៉ុន្មានទេ តែដឹងហាងឆេង​ឆមាសទី ២​គឹ សែសិបដុល្លា ។​

    • ចប់ប៉ាដោយកល្យាណអើយ អត់ដឹងខ្លួនឯងសរសេរខុសសោះ ។​ អរគុណ ៗៗៗៗៗ

      Reply

  2. ហួសនិយាយរឿងហ្នឹង! ប្រឡងបាក់ឌុប ឌីប្លូម ឬគ្រាន់តែប្រឡងឆមាស ប្រឡងមីដធើមតាមមហាវិទ្យាល័យ សុទ្ធតែមានចម្លើយទៅតាមខ្លួន។ លោកអើយលោក អីក៏ពូកែយកតាមម៉្លេះ។ អ្នកបរិស្ថានដូចខ្ញុំស្អប់បំផុតគឺសម្រាមហ្នឹង។

    Reply

    • មិនមែនគាត់ពូកែយកតាមទេ តែគួរតែសរសើរគាត់ដែលពូកែរកលុយទិញព្រីយ៉ុង ។ កុំស្អប់​គាត់អី តែនាំគ្នាអាណិតគាត់ណ៎ស់ ។

      Reply

  3. គ្មានមតិ អតីតសិស្សបើកចម្លងម្នាក់ដែរ ។

    Reply

    • ឌាតែក្នូចទេ តាម៉ាប់អ្នកណាក៏ធ្លាប់ឆ្លងកាត់ដែរ តែដូចជាមិនសូវ​សាហាវដូចឥឡូវ ។

      Reply

    • រង់ចាំអាន​និងរិះគន់ដោយរីករាយប្អូនប្រុស ។

      Reply

      • បើ​គរុ​និស្សិត​ចំឡង​ជាង​នឹង​ទៀត​នោះ ។ បើ​ក្រុម​ IT ខ្ញុំ​វិញ​គ្មាន​ទេ​ប្រ៊ី​យ៉ុង ព្រោះ​ដាក់​វា​ក្នុង​ទូរស័ព្ទ ហើយ​បើក​ចម្លង​តែ​ម្ដង ។ 😀

      • ឈ្លៀតសរសេរល្ងាចនេះឲ្យហើយ ។

      • ត្រៀមពាក្យរិះគន់ឲ្យហើយដែរ ចាំផាតាម៉ាប់ឲ្យចាស់ដៃម្តង គិៗៗៗ ។

      • ខ្ញុំចូលរួមអានដែរ តែរិះគន់មិនទាន់ហ៊ានថាទេ ក្រែងតាម៉ាប់មានបទពិសោធន៍ខ្ពស់ យើងរិះគន់មិនកើត។ 😀 😀 😀

      • មានតែរង់ចាំមើលទាំងអស់គ្នាទេទើបដឹង

  4. សិស្សគម្រូមែន ! បងក៏អញ្ចឹងដែរពេលប្រលងបាក់ឌុបអត់បានបើកចាក់ទេ(ខ្លាចធ្លុះក្រដាស) តែធ្លាប់មាន​ប្រវត្តិពេលនៅរៀន ។

    Reply

  5. មាន​មិត្ត​ភ័ក្តិ​ម្នាក់​តេ​មក​ខ្ញុំ ថា​គេ​មាន​ចម្លើយ​ប្រវត្តិ​វិទ្យា​ត្រូវ​ ឲ្យ​ខ្ញូំ​យក​ទៅ​លក់​ដោយ​យក​ពី​ខ្ញុំ​តែ​50$ ទេ ។​​ តែ​មិន​ដឹង​ជា​ទៅ​លក់​នៅ​ឯ​ណា​ក៏​សម្រេច​ចិត្ត​ថា​អត់​លក់​ទៅ ។

    Reply

    • ស្ដាប់សព្វៗទៅ ស្រុកយើងស្រួលរកស៊ីមែន​។ គ្រាន់រដូវប្រឡងមកដល់ គេអាចចំណួលបន្ថែមសម្រាប់គ្រួសារបានមួយកម្រិត លក់វិញ្ញាសា ថតចម្លង ផ្ញើកង់ម៉ូតូ ។ល។ អ្នកខ្លះធ្វើជាអ្នកយាមឲ្យសិស្សបើកចាក់ ឬអាចថាជាអ្នកពិន័យសិស្សណាដែល​លួចចម្លង ក្រោយពិន័យហើយអូនបើកចុះ ចាំយាមមើលផ្លូវកុំងត្រូល័រឲ្យ កុំភ័យអាដែង ។ សង្ឃឹមទៅទំពាំងស្នងអាសី ។

      Reply

      • មែនហើយពិតជាស្រួលរកស៊ីមែនណាលោកវាលស្រែ នៅកន្លែងហ្វូតូរឹតតែស្រួល រកស៊ី​ទៅទៀត ។ ខ្ញុំធ្លាប់ឮគេនិយាយថា “ឲ្យតែមានលុយ ប្រើខ្មោចឲ្យកិនម្សៅក៏​បានដែរ” នេះជាឥទ្ធិពលលុយនៅស្រុកខ្មែរ ។ គេនិយាយថាទំពាំងស្នងឬស្សី​ដែល​គេថា​នោះត្រូវផស់គេហើយតើ​ ព្រោះអាសីកាលពីមុនក៏អញ្ចឹងដែរ ។ ដល់អញ្ចឹងទៅ​ទំពាំងវាឃើញហើយ ធ្វើតាម​មិនឲ្យខុសទេ (សូម្បីតែក្នុងថ្នាក់រៀន​ក៏មានឲ្យអនុវត្តន៍​ផ្ទាល់ដែរនោះ ដូច្នេះបទពិសោធន៍ពេញខ្លួនមានរឿងអីដេលត្រូវខ្លាចទៅ?)

      • ដល់​ពេល​ប្រឡង​គេ​ដូរ​អាជីប ពី​គ្រូ​បង្រៀន​ទៅ​ជា សន្តិ​សុខ​ផ្ទាល់​ខ្លួន នេះ​សង្គម​ខ្មែរ សង្គម​សម្ភារ​និយម ។ បើ​យើង​រក​លុយ​បាន​តិច​គេ​ថា​យើង​ល្ងង់ អញ្ចឹង​ត្រូវ​តែ​ខំ​រក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ កុំ​ឲ្យ​គេ​ដៀល​ថា​មាន់​ពង​លើ​ស្រូវ​មិន​ចេះ​ស៊ី​ស្រូវ កុំ​ឲ្យ​សិស្ស​ដៀល​ថា​គ្រូ​នេះ​ភ្លឺ​មែន​មិន​ចេះរក​លុយ 🙂 🙂

    • តើគេបានចម្លើយវិញ្ញាសារនោះមកពីណាដែរ ? នេះបើសម្ផស្ស្ដឹងពីកន្លែងរកស៊ី​វិញគ្រប់ទឹក​ប៉ាដោយ ហេងស៊យ​បានលុយការប្រពន្ធ​ឆ្នាំនេះផងក៏ដឹង ?
      នេះមកពីយើង​គ្មាន​ខ្សែស្រឡាយ គ្មានបក្សពួក​ដែលរកស៊ី​ខាងនេះដូច្នេះហើយទោះជាមាន​ចម្លើយ​គ្រប់មុខវិជ្ជា ក៏អត់ប្រយោជន៍ដែរ ហេតុការណ៍នេះប្រៀបប្រដូចជារឿងនិទានមួយ ដែលនិយាយពីសត្វមាន់កំពុងដើររកចំណីហើយ​ប្រទះឃើញដុំពេជ្រដ៏ធំ តែវាមិនត្រូវការ ហើយគិតថាបើដុំពេជ្រនោះជាគ្រាប់អង្ករវិញ វាមិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ។

      Reply

      • អូ! ពិត​ជា​រងឿង​និទាន​ដ៏​ល្អ​មែន​ ខ្ញុំ​ចាំ​ទុក​សម្រាប់​យក​ទៅ​ប្រាប់​សិស្ស​របស់​ខ្ញុំ ។ ចំពោះ​ខាង​រក​ស៊ី​រឿង​ចឹងៗ ខ្ញុំ​មិន​សូវ​ជា​ប្រសព្វទេ តែ​មិត្តភ័ក្តិ​ខ្ញុំ​ប្រាប់​ថា​តា​បាន​ធ្វើ​ជា​គ្រូ​ទៅ​ចេះ ហើយ ដូច​នេះ​មិន​ភ័យ​ទេ យូ​នឹង​ឆាប់​ខ្ញុំ​ប្រាកដ​ជា​ចេះ ព្រោះ​ខ្ញុំ​ជា​គ្រូបង្រៀន នៅ​ស្រុក​ខ្មែរ ។

    • បើអាចប្តូរបាននមួយពេល​ៗ ក៏ល្អដែរ ជីវិតមនុស្សត្រង់ពេកក៏មិនកើតដែរ “ស្លូតស្លាប់​វៀចវេរ មានភ័ព្វអាយុយឺនយូរ”

      Reply

      • មែន​នឹង! ព្រោះ​សង្គម​ឥឡូវ​គេ​យក​លុយ​ទៅ​ទិញ​បាយ មិន​អាច​យក​គុណធម៌ទៅ​ទិញ​បាយ​បាន​ញ៉ាំ​នោះ​ទេ ។

  6. តែកុំតែជ្រុលខ្លួនជ្រៅពេកទៅបានហើយ ល្មម ៗ ម៉ារស់នឹងគេ នឹងឯងក៏បានដែរ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: