ទិវាមាតា

ថ្ងៃនេះនៅស្រុកថៃមានប្រារព្ធទិវាមាតា​ទូទាំងប្រទេស ព្រោះថ្ងៃនេះជាថ្ងៃ​ខួប​កំណើត​ម្ចាស់ក្សត្រីយ៍ថៃ ។ គេ​ក៏យកឱកាសនេះ ដើម្បី​ឲ្យក្មេង​ៗ បង្កើត​ជាកាតជូនពរ និង​ សរសេរ​ពីអារម្មណ៍​ផ្ទាល់ខ្លួន​របស់​គេដាក់​លើ​​​កាតទាំងនោះ​ ហើយក៏​មកក្រាបសំពះ​ម្តាយ ព្រមទាំងសុំខមាទោស ចំពោះ​កំហុសឆ្គងនានា​ដែល​មាន​កន្លងមកផងដែរ ។ មិនត្រឹមតែក្មេង​ៗ ទេ​ដែលធ្វើបែបនេះ​គឺសម្រាប់មនុស្សទូទៅ​ជាពិសេស​អ្នក​ដែល​មានម្តាយ​នៅមានជីវិតរស់នៅ ។ ព្រឹត្តការណ៍​នេះ​ពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តខ្លាំងណាស់ នៅ​ពេល​ដែល​​​ឃើញ​កូន ៗ និង ក្មេងៗ ដទៃទៀត​ក្នុង​សាលា​ច្រៀងចម្រៀងដែលទាក់ទង​និង​ម្តាយ​ធ្វើ​ឲ្យខ្ញុំ​រំជួល​

ចិត្ត​រហូត​ទប់ទឹកភ្នែកមិនបាន (ឬជួនកាលមកពីខ្ញុំភ្នែកទន់ផងក៏មិនដឹង)។

នេះជាអត្ថន័យខ្លះ ៗ ដែល​កូន​ ​​ៗបានសរសេរនៅលើកាត

កូនម៉ានេត្រ កូនស្រឡាញ់ក្រុមគ្រួសាររបស់យើង ស្រឡាញ់អ្នកម៉ាក់ ស្រឡាញ់បងប្អូនគ្រប់​ៗ គ្នា ។

ខាងក្រោមនេះជា​កំណា​ព្យ​​ដែលកូនបានតែងជូនអ្នកម៉ាក់ “ព្រះគុណម៉ែ”

ម្លិះក្រអូប កូនសូមក្រាបជូនអ្នកម្តាយ ក្លិនក្រអូបស្រូបមិនណាយ ភាយចាកកាយអ្នកម្តាយថ្លៃ ។

ម្លិះបរិសុទ្ធ សែនស្រស់ថ្លា ព្រម​វាចាចេញពីចិត្ត ប្រៀបដូចជា​ កម្រងភួងម៉ាល័យ កូនសូម​ជូនអ្នក​ម្តាយ​ថ្លៃនា​ថ្ងៃនេះ ។ ព្រះគុណម៉ែមិនអាចកាត់ថ្លៃបាន ។

កូននីតា

ថ្ងៃនេះជាទិវាមាតាទូទាំងប្រទេស

កូនស្រឡាញ់អ្នកម៉ាក់ខ្លាំងជាងអ្វី ៗ ទាំងអស់នៅលើលោក ។ អ្នកម៉ាក់គឺជាកែវភ្នែក​របស់កូន កូននឹង​ចង​​​​ចាំ​បុណ្យគុណរបស់អ្នកម៉ាក់​អស់មួយជីវិត គ្មានថ្ងៃបំភ្លេចបានឡើយ ។

កូនស្រឡាញ់អ្នកម៉ាក់ខ្លាំងណាស់ ពីកូននីតា

Mother's day NidaMother's day ManethMother's day Nida 1

12082012338aMother's day12082012340a

Advertisements

8 responses to this post.

  1. ជក់ចិត្ត ស្រុកខ្មែរមានតែបុណ្យឆង់ឆារ! ជោរទាំងគេជោរទាំងខ្ញុំ ! មើលបន្ទប់សិក្សាលើងមនរបៀបបើខ្ញុំវិញសៀវភៅនៅគ្រប់កន្លឺង និយាយមិនអួតកន្លែងណាក៏មានសៀវភៅឲ្យតែក្នុងបន្ទប់ខ្ញុំ តែបើចង់រកអានមួយៗវិញ បែកញើស!

    Reply

  2. កាលនៅពីក្មេង​ៗ ក៏ដូចតាម៉ាប់ឯងអញ្ចឹងដែរហ្នឹង​ មិនសូវខុសគ្នា​ប៉ុន្មានទេ ឲ្យតែ​ដល់​ថ្ងៃបុ​ណ្យ​សង្សាម្តង ចាំមើលខាងប្រុសគេនឹកឃើញអត់ តែគេភ្លេចហ្នឹង ងង៉ក់​ដាក់គេ​យូរដែរហ្នឹងណា៎ (យើស មកបោកគេឲ្យស្ទាវម្តងទៀត ចេះតែមានហ្មង) ។ និយាយពីសៀវភៅវិញ តាំងពីបើកទ្វារមុខ ដល់ទ្វារក្រោយ មានទាំងអស់ តែមានសៀវភៅ​ខ្លះ​មិនទាន់បានមើលផង
    ទេ ។

    Reply

  3. ល្អតើ គេបណ្ដុះគំនិតស្រឡាញ់ឪពុកម៉ែតាំងពីតូចចឹង ។ យ៉ាងណាក៏បានផលជាងការដែល​មិន​បានធ្វើដែរ ។ កូនៗមិនឃើញសរសេរខ្មែរផង តើគេសរសេរខ្មែរបានទេ ?

    Reply

    • ពិតមែនហើយលោក​វាលស្រែ ពិតចាបានផលគ្រាន់តែតិច​ឬ ច្រើនប៉ុណ្ណោះឯង ។ កូននេត្រគេអាចសរសេរ អានបាន តែកូននីតាបានតិចតួចណាស់ ព្រោះគេមិនទាន់បានចូ​ល​រៀន​សាលាខ្មែរនៅឡើយទេពេលគេមក ។

      Reply

  4. ជាឪពុកម្ដាយល្អ គ្មានអីសប្បាយជាងមានកូនល្អៗហ្នឹងទេ ។

    Reply

    • ចាស ពិតជាសប្បាយចិត្តមែនណាលោកពូ កូន​ៗគឺជាសម្បត្តិតែមួយគត់ដែលមាន​តម្លៃ​ជាង​អ្វី ៗ ទាំងអស់ក្នុងជីវិតជាម្តាយឪពុក ។ កាលបើដុះធំធាត់មានផ្លែល្អ​ពិតជារិកមុខរីកថ្លើម តែ​បើ​មិនល្អទេ ឪពុកម្តាយក៏លក់មុខតាមនោះដែរ ។

      Reply

  5. បើតាមមើលរូបខាងលើទៅ ពិតជា​មាន​សេចក្តីសុខ​មែនទែន។ គ្រួសារ​មានសុភមង្គល់​គឺ​អាស្រ័យ​ឪពុក​ម្តាយ​ល្អ និង​កូន​ដោយ​កន្លងធម៌នេះឯង 🙂

    Reply

    • ច៎ាស ពិតជាមានសេចក្តីសុខមែនផ្កាយ ហើយបើសួរថាសុខប៉ុណ្ណានោះ បង​ក៏ពិបាកឆ្លើយដែរ មានតែឲ្យផ្កាយចាំសង្កេតមើលដោយខ្លួនឯង​ពេលដែលផ្កាយមាន​កូន ។ ពេលនោះផ្កាយពិតជាដឹងមិនខាន ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: