រឿងណាខ្លះល្អ?

ខ្ញុំត្រូវធ្វើសៀវភៅសិក្សាភាសាខ្មែរមួយសម្រាប់ជនបរទេស ។ ក្នុងនោះរឿងព្រេង ខ្មែរមួយ ចំនួន​នឹង​ត្រូវដាក់បញ្ចូលទៅក្នុងកិច្ចការនោះដែរ ។ ដោយសារខ្មែរយើងមានរឿងព្រេងច្រើនរាប់រយរឿង ហេតុនេះខ្ញុំត្រូវការជ្រើសរើសរឿងណាដែលមានការស្គាល់ជាទូទៅទាំងក្នុងរង្វង់អ្នកសិក្សានិងអ្នកអត់សិក្សា ។ ដល់ត្រឹមនេះគាំងព្រោះមិនដឹងដាក់រឿងអ្វី ព្រោះមើលទៅសុទ្ធតែមានប្រយោជន៍ទាំងអស់ហ្នឹង ។ ហេតុនេះសូមពឹងពរសូមញាតិជួយបោះឆ្នោតឲ្យបេក្ខជនខាងក្រោមនេះផង ឬបើមាន យោបល់ បន្ថែម រឿងណាផ្សេងពីនេះទៀត ក៏សូមលើកជាយោបល់តាមការគួរ ។

  1. ក្រពើនិងអ្នកបរទេះ
  2. ចចកនិងកំពឹស
  3. អ្នកតាឃ្លាំងមឿង
  4. ពស់កេងកង
  5. ចូលម្លប់កូនស្រី (អត់ដឹងឈ្មោះពេញ)
  6. ភ្នំប្រុសភ្នំស្រី
  7. ឪពុកក្មេករើសកូនប្រសារ
Advertisements

21 responses to this post.

  1. ក្រពើនឹងអ្នកបរទេះ ដូចជាមានន័យអប់រំល្អតើបង

    Reply

    • វាមានអត្ថន័យល្អមែន តែធ្លាប់សរសេរកាលពិឆ្នាមុនម្តងហើយ ។ អរគុណជីវី និយាយអញ្ចឹង​តើ​ជីវីធ្លាប់និយាយរឿងនិទានអ្វីខ្លះ​ប្រាប់ក្មួយ​ៗ ?

      Reply

      • ចុះរឿងចចកនិងកំពិះនោះបង។ ខ្ញុំវិញមានតែរឿងកំប្លែងៗ ដូចជារឿង មាន់ ភេ ខ្លានិងទន្សាយ រកស៊ីចូលគ្នា ក្មេងៗចូលចិត្តពេលម៉ាក់ថែមថយបែបកំប្លែងៗហ្នឹងណា។

      • ចចកកំពិស​ក៏ល្អម្យ៉ាងដែរ តែចង់បាន​គំនិតពីខាងជីវីមុនថា​ តើសាច់រឿងនេះបង្ហាញពីខ្លះ ? ឯចំណែករឿងមួយទៀត​បងដូចជា​មិនធ្លាប់​បានអាន ធ្លាប់អាននោះរឿងភេរកស៊ីចូលគ្នា​ដល់ទៅមានមាន់​ខ្លា ទន្សាយអីទៀតអញ្ចឹង​ដូចជាចង់វង្វេងម៉េចទេខ្ញុំ​។

    • ចាំតិចទៀតដាក់ប្រកាសរឿងហ្នឹងចែកគ្នាមើលសើចលេង ឥឡូវដល់ម៉ោងទៅដឹកអា២នាក់ចេញពីសាលាហើយ។

      Reply

  2. ក្រពើ និងអ្នកបររទេះ ។
    ការគួរសម (បង្ហាញពីទំនៀមទំលាប់ខ្មែរ និងរបៀបនៃការផ្លាសប្តូរមនុស្ស)។
    ពិធីចូលម្លប់ និងពិធីកោរជុក (នៅក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ មានអត្ថបទបន្ថែមច្រើន)។
    អ្នកតាឃ្លាំងមឿង។
    បងឱ្យលើក ខ្ញុំលើកថែមចឹង នាំឱ្យបងពិបាកចិត្តទេដឹង?

    Reply

  3. តើត្រង់ចំណុចណាដេលបង្ហាញថាពីររបៀបនៃការផ្លាស់ប្តុរមនុស្ស ? សូមជួយបញ្ជាក់ផង​ ? បងមិនសូវពិបាកចិត​ប៉ុន្មានទេ ព្រោះពេលនេះច្រើនតែញ៉ាទាំងមូល គិៗៗៗៗៗ ។

    Reply

    • រឿងហ្នឹងគឺ ចៅសំ (ឬឈ្មោះផ្សេងមិនដឹង ខ្ញុំភ្លេចហើយ) ជាក្មេងមិនដែលដោះមួកពេលជួប ឬនិយាយជាមួយ មនុស្សចាស់សោះ។ លោកតាម្នាក់គាត់តែងដោះមួក និយាយជាមួយ​ ចៅសំមុនជានិច្ច យូរទៅចៅសមក៏ដឹងខ្លួន លើកក្រោយគេខំរត់ទៅភ្លាមដើម្បីដោះមួក គោរពលោកតាឱ្យបានមុនគាត់ធ្លាប់គោរពចៅសម។

      តាមខ្ញុំយល់ វិធីមួយនេះគេប្រើសម្រាប់មនុស្សដែលពិបាកហាមាត់ប្រដៅ។

      Reply

      • រឿងនេះបងក៏ធ្លាប់បានអានដែរ តែចាំរឿងមិនបាន​បើនិយាយពីក្មេង​ឥឡូវនេះ​វិញ​ប្រហែល​ជា​មិនធ្លាប់បាន អានទេមើលទៅនោះ ឬ មួយនៅមានរឿងនេះតែគេប្តូរ​ចំណងជើងរឿង ? ព្រោះសៀវភៅរឿងព្រេងខ្មែរ​បោះ​ពុម្ព​ឥឡូវនេះមាន​ការផ្លាស់​ប្តូរច្រើន​ណាស់ជាពិសេស​អក្ខរាវិរុទ្ធតែម្តង ។ ហើយអ្វីដែលបងចង់បាននាពេលនេះគឺ​រឿង​ដែលក្មេងទូទៅបានដឹង សូម្បីតែក្មេងដែលមិនទាន់ចូលរៀន​ក៏ដឹងដែរ គឺដឹង​តាម​រយៈការនិទាន​តៗគ្នារបស់ឪពុកម្តាយ ឬ តាយាយ ។

      • រឿងសុំបាយលោកខែ។ កាលនៅក្មេងម៉ែតែងនិយាយរឿងហ្នឹងឱ្យស្តាប់

      • តើរឿងនេះមានក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរដែរឬទេ ? បងមិនធ្លាប់បាន​ស្តាប់រឿងនេះ​ទេ ធ្លាប់តែនិយាយតាមពួកគាត់គឺ “ខែអង្គអើយ​ សុំបាយមួយចាន​សម្ល​មួយ​ចានឲ្យកូន​ខ្ញុំញ៉ាំ ហ៊ម ៗៗៗ” នេះគឺជាល្បិចកុហុក​កូន​ឲ្យហាមាត់ ហើយ​បញ្ចុកបាយ តែសាច់រឿងវិញអត់ដឹងសោះតែហ្មង ។

      • រឿងហ្នឹងគ្មានក្នុងសៀវភៅទេ មានតែការនិទានតៗគ្នាថា ឱ្យតែយើងសុំលោកខែ លោកនឹងឱ្យយើងបាន (ប្រហែលជាជឿតាមទំនៀមអកអំបុក)។ តាមពិតទៅភ្លេចអស់ហើយ មិនចាំទេ បើមានកូនមិនដឹង ប្រដៅកូនថាម៉េចខ្លះទេខ្ញុំ។
        ខ្ញុំមើលកំណាព្យលោក គយ សារុន ថែមផង ខ្ញុំពេញចិត្តព្រោះពីរោះពេកទៅ។
        «ខ្ញុំស្រឡាញ់ដួងចន្រ្ទា» ជាអត្ថបទកំណាព្យរបស់គាត់ នៅក្នុងស្នាដៃ ដែលបោះ ពុម្ពឈ្មោះ បុប្ផាខ្មៅ។
        បង ខ្ញុំគ្រាន់តែលើកឡើងទេ កុំពិចារណាអី ព្រោះអត់មានក្នុងសៀវភៅឡើយ ។
        I am sorry to take your time. 😦

  4. បណ្ដាររឿងទាំង៧ខាងលើនោះខ្ញុំភ្លេចអស់ហើយ
    នៅចាំច្បាស់តែរឿងទន្សាយចង់ស៊ីចេក និងទន្សាយរត់ប្រណាំង
    ជាមួយខ្ចង … 😀

    Reply

  5. លោកពូចូលចិត្តរឿងទាំងពីរ​ខ្លាំងណាស់​ហើយ​មើលទៅ​បាន​ជានៅ​ចាំច្បាស់​អញ្ចឹង ។​ តើពេលនោះ​លោនពូដឹងតាមរយៈការនិទាន​ ឬ មួយការអានសៀវភៅ ?

    Reply

  6. ញ៉ុមសុំយករឿងភ្នំប្រុសភ្នំស្រីចុះបង ជារឿងទាក់ទងដល់ប្រវត្តិសាស្រ្តហើយមានន័យអប់រំទៀត

    Reply

  7. អរគុណហើយឌី ។ បាត់មុខបាត់មាត់មួយរយៈទើបមកពីណាហ្នឹង?

    Reply

    • មួយរយះនេះរវល់ណាស់បង មានការប្រលង ណាមួយភាពខ្ជិលចូលខ្លួនទៀត

      Reply

  8. មើលមេរៀនប្រឡងទៅអញ្ចឹង កុំសូវសេពគប់អ៊ីនធើនែត្រនេះ សេពគប់តែពេល​ទំនេរទោ​បានហើយ ។ សំណាងល្អណា៎!

    Reply

    • ការប្រលងចប់ហើយបង អរគុណ ។ ពេលទំនេរកុំតែបានអ៊ីនធើនែត្រហ្នឹងហើយបានតេជួបម៉ែពុក និងលេងផ្សេងៗកុំអីមិនដឹងនឹកផ្ទះយ៉ាងណាទេបង

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: