Culture shock สำเนียงเขมร

នេះជាអត្ថបទមួយដែលខ្ញុំបានអាន​ក្នុង prostandard ដោយ​ម្ចាស់​​ប្លក​គាត់ បានសរសេរពីចំណាប់អារម្មណ៍របស់ពួកគាត់ និង អ្នករួមដំណើរ ក្នុង​ខណៈ​ដែលគាត់​​មកលេង​នៅ ប្រទេស​កម្ពុជា ។ ហើយពួកគាត់សា្តប់ខ្មែរ​យើងនិយាយ​​មិនបាន​ដោយគិតថា​ អ្នកម៉ូតូ​ឌុប​ និង អ្នកលក់ ឥវ៉ាន់ទាំងនោះជាជនជាតិវៀតណាម ។ តើមានចំណុចណាខ្លះ​ដែល​ធ្វើ​ឲ្យពួកគាត់គិតដូច្នោះ ? ខាង ក្រោមនេះ​ជាអត្ថបទបកប្រែពីភាសាថៃ​មកជាភាសាខ្មែរ​ ដើម្បីចែកជូន​អ្នក​ភូមិ​យើង​ជួយពិនិត្យ​ពិចារណា ទាំងអស់គ្នា​និង សូមចូលរួមផ្តល់ជាយោបល់ផង ។ សូមអរគុណទុកជាមុន ។

​ នាថ្ងៃមួយពេលដែលនាំក្មេង ៗ ទៅដើរលេងនៅប្រទេសកម្ពុជា ពួកយើងបានធ្វើដំណើរតាម​ច្រក ទ្វារ អន្តរជាតិ​ប៉យប៉ែត ។ ពួកយើងបានជួបជាមួយ​ខ្មែរជាច្រើន​ ក្នុង​នោះ​អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះគឺ អ្នករត់ម៉ូតូឌុប ។ ពួកគេបានជិះមកក្រវែលពួកយើង ហើយហៅឲ្យជួយជិះម៉ូតូឌុបពួកគេ។
ពេលនោះក្មេង​ៗ ដែល​រួមដំណើរជាមួយយើង ពួកគេ​ក៏មិនបានចាប់អារម្មណ៍ទៅនឹងសំដីរបស់អ្នករត់ ម៉ូតូឌុបទាំងនោះទេថា ពួកគេទាំងនោះ​កំពុងតែនិយាយភាសាខ្មែរ ដោយនាំគ្នាគិតថា ម៉ូតូឌុបទាំង​នោះ និយាយភាសាវៀតណាមទៅវិញ។ ពួកគេព្យាយាមស្តាប់យូរ ៗ ទៅ​ទើបដឹងថា អ្នកម៉ូតូឌុបទាំង​នោះ កំពុងតែនិយាយភាសាខ្មែរសោះ ។ ក្មេង ៗ ទាំងនោះគឺជាខ្មែរសុរិន្ទ្រ ហើយក៏ជានិស្សិតរៀន​ថា្នក់ ឯក ទេស(​បរិញ្ញាប័ត្រ)ភាសាខ្មែរផងដែរ ។ ដោយពីដំបូងឡើយពួកគេគិតថា អ្នកម៉ូតូឌុបទាំងនោះ​និយាយ ភាសាវៀតណាម ព្រោះភាសានិយាយរបស់ជនជាតិខ្មែរ ជាពិសេសអ្នក ភ្នំពេញ ការ បញ្ចេញ សំឡេង របស់​ពួកគេ មានលក្ខណៈ​ប្លែកពីខ្មែរសុរិន្រ្ទ តែក៏មានលក្ខណៈ​ប្រហាក់ប្រហែលគ្នាច្រើនជាងនេះផងដែរ ។ នេះហាក់ដូចជារឿងមួយដែលហួសពីជឿ ដែលសូម្បី​តែអ្នកដែលរៀន​ភាសាខ្មែរ ក៏នៅតែមិនដឹង​ថា ពួក​គេ កំពុង​តែនិយាយភាសាខ្មែរ​ ហើយបែរជាដៅថាជាភាសាវៀតណាមទៅវិញ ។ ចំណែក ឯគ្រូ ឯក ទេស​ដែលមកពីភ្នំពេញវិញ ភាសានិយាយ(សំនៀង)របស់គាត់ក៏ខុសពីនេះ(អ្នករត់ម៉ូតូឌុប)ទៅទៀត។ ដោយគេចាត់ទុកថា​ភាសាអ្នកភ្នំពេញជាភាសាផ្លូវ​ការនៅប្រទេសកម្ពុជា ។ នេះក៏ធ្វើ​ឲ្យខ្ញុំនឹកឃើញ​ផងដែរថា ថ្ងៃដែលខ្ញុំបាទបានទៅលេង​ភ្នំពេញ​ជាលើកដំបូង ខ្ញុំបានទៅផ្សារទិញ​ឥវ៉ាន់ ខ្ញុំបាន ឮអ្នក លក់ដូរនៅក្នុងផ្សារនិយាយគ្នា ខ្ញុំក៏គិតថាពួកគេកំពុងតែនិយាយភាសាវៀតណាមដែរ ដែល សូម្បី តែរូប ខ្ញុំនេះជាខ្មែរសុរិន្រ្ទម្នាក់ក៏ស្តាប់មិនដឹងផងដែរ ។ ភាព​ខុស​គ្នាបន្តិចបន្តួចរវាងខ្ញុំ​ និង ​ក្មេង ៗ ទាំងនោះគឺ ខ្ញុំរៀន​ឯកទេស​ភាសាថៃ ហើយធ្លាប់រៀន​ភាសា​ខ្មែរ​បានមួយមុខវិជ្ជាដែរគឺ “មុខវិជ្ជាភាសាខ្មែរ ក្នុង ភាសាថៃ” ចំណែកឯក្មេង ៗ ទាំងនោះវិញ​ជានិស្សិត​ឯកទេស​ភាសាខ្មែរ ហើយក៏បានរៀនជាមួយគ្រូ ដែលមកពីភ្នំពេញរួចហើយផងដែរ នេះ​មិនទាន់រាប់គ្រូ​ដែល​បង្រៀន​ភាសាខ្មែរ ពីរនាក់ទៀត ដែលពួក គាត់ទាំងពីរ​និយាយភាសាខ្មែរតាំងពីកំណើតមក គ្រាន់តែថាជា​ខ្មែរសុរិន្រ្ទតែប៉ុណ្ណោះ តែពួកគាត់ បានហាត់ពត់សំឡេង តាមខ្មែរភ្នំពេញបានខ្លះ និង មិនបានខ្លះក៏ដោយ (ក្នុងនោះមានខ្ញុំបាទម្នាក់ដែរ) ។ ការព្យាយាមហាត់ពត់សំឡេងនិយាយ​ឲ្យដូច​ ម្ចាស់ភាសា​វាជារឿងមួយ​ពិបាកខ្លាំងណាស់សម្រាប់ អ្នក ដែលរៀនភាសាទី ២ ឬ ទី​ ៣ ។ បញ្ហារបស់ពួកយើងគឺ ភាសាសរសេរ និង មូលដ្ឋាននៃភាសាដែល បានរៀន​នៅក្នុងថ្នាក់នោះ​ វាមាន​ការខុសគ្នាយ៉ាងខ្លាំងរវាងភាសាសរសេរ និង ភាសានិយាយ ។ ហើយក៏ជាហេតុការណ៍​ដំបូងក្នុង​ចំណោម​ហេតុការណ៍ជាច្រើន​ដែលខ្ញុំបានជួបក្នុងជីវិតបានធ្វើឲ្យ យើងភ្លឺភ្នែក​ ហើយបែរជាគិតថាជាភាសាវៀតណាមទៅវិញ ។

តើមូលហេតុអ្វីខ្លះ​ដែលធ្វើឲ្យខ្ញុំគិតថា ជាភាសាវៀតណាម ? បើពួកយើងក៏មិនធ្លាប់រៀនភាសាវៀត​ណាម​ផងនោះ ? នេះអាចមកពីពួកយើងធ្លាប់ឮ ធ្លាប់ស្តាប់ពួកវៀតណាម​និយាយគ្នា ដែលមានសំឡេង​ខ្ពស់​សំឡេង​ទាប ព្រមទាំងទឹកដមសំឡេង ហើយម្យ៉ាងទៀតនោះ​ក៏ឃើញ​មានជនជាតិ​វៀតណាម​រស់​នៅ​ម្តុំនោះ​ច្រើនផងដែរ ទើបធ្វើឲ្យពួកយើង​សន្និដ្ឋានបានថា ជាភាសាវៀតណាម​តែម្តងទៅ។
ចំណែឯអ្នកលក់ឥវ៉ាន់នៅផ្សារនាពេលនោះ គឺពួកគេមានសម្បុរសស្គុស ដែលមើលទៅ​ដូចជាជនជាតិ​វៀតណាមមែនទែន ។ តែចំណែកឯពួកម៉ូតូឌុបវិញគឺពួកយើងគិតថាគាត់ជាជនជាតិវៀតណាម​ដោយ សារតែ​ទឹកដម​សំឡេងរបស់ពួកគាត់ទៅវិញទេ ។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានសា្តប់ដឹង​ថា​ពួក​គេ​និយាយភាសា​ខ្មែរ​ហើយនោះ ពួកយើង​ក៏ព្យាយាមស្តាប់ពួកគេនិយាយដោយ​យកចិត្តទុកដាក់ ដើម្បីឲ្យ​បានដឹងថាតើពួកគេកំពុងនិយាយអ្វីខ្លះ ?

​ សរុបមកចង់បញ្ជាក់ថាគ្រប់មុខវិជ្ជាដែលយើងបាន​រៀន មិនមែនរៀន​តែក្នុង​ថ្នាក់រៀនគ្រប់គ្រាន់នោះទេ យើងចាំបាច់ត្រូវ​តែទៅ អនុវត្តន៍ដោយផ្ទាល់ ដោយព្យាយាមផ្តល់ឱកាសឲ្យខ្លួនឯង ជាពិសេសអ្នករៀន ភាសា​បរទេសតែម្តង។​

Advertisements

9 responses to this post.

  1. អូ ហ្គត់។ ម៉េចទៅជាចឹងវិញលោក! ខ្មែរនិយាយខ្មែរ អ្នករៀនខ្មែរស្តាប់អត់​បាន ឬមួយមកពី យើងនិយាយកាត់ពេក?

    Reply

    • កល្យាណដូចគាត់បានបញ្ជាក់អញ្ចឹង ទីមួយគឺគាត់សំដៅទៅលើ​ទឹកដមសំឡេង (ព្រោះភាសាខ្មែរ​យើងគ្មានសំឡេងវណ្ណយុត្តិ ឬដែលគេហៅថាសម្លេងខ្ពស់ទាប) ហើយទីពីរ​គឺ​នៅម្តុំនោះមានយួនរស់នៅជាច្រើន ។ នេះដែលជាហេតុនាំឲ្យគាត់សនិ្នដ្ឋនបានដូច្នោះ ។

      Reply

  2. ថាអស់សំណើចក៏បាន ថាធម្មតាក៏បាន..

    Reply

    • អស់សំណើចរឿងអីទៅឧត្តម ឬមួយរឿងអ្នករៀនភាសាខ្មែរស្តាប់ខ្មែរមិនបានហ្នឹង ? បើចំណុចនេះ​បហាក់ដូចជាមិន​សូវសម ព្រោះថាអ្នកនៅសុរិន្រ្ទ និង ខ្មែរនៅប្រទេសកម្ពុជា អាចនិយាយស្តាប់គ្នាបានប្រហែល៦០ភាគរយ ។ គ្រាន់តែអ្នក​នៅសុរិន្រ្ទ​នៅប្រើប្រាស់ពាក្យ​ពេចន៍មួយចំនួនដែលខាងខ្មែរយើង​លែងប្រើទៅហើយ ។

      Reply

  3. ក្រែលលោ មិនមែនខ្មែរនិយាយខ្មែរមែនទេដឹង? តិចលោ ពួកកាត់ស៊ុងវង់មូលទេហី?

    Reply

  4. នេះបង​ក៏មិនប្រាកដដែរជីវី អាចជាពួកយួនផងក៏មិនដឹង ព្រោះយើងមិនបាន​ស្ថិតនៅ​ក្នុង​ស្ថានការណ៍នោះជាមួយគាត់ ។ តែអ្វី​ដែលគាត់ចង់បង្ហាញ​នៅពេលនេះគឺ “រៀនភាសា​ត្រូ​វ​តែអនុវត្តន៍ផ្ទាល់ មិនមែនអង្គុយតែក្នុងថ្នាក់រៀន​ម្យ៉ាងនោះទេ” ព្រោះភាសាសរសេរ​និង​ភាសា​និយាយខុសគ្នាស្រឡះ ដូចជាពាក្យ​ថា “ត្រី” យើងនិយាយថា”ត្រេយ៍” (ប្រហែលជាសរសេរ​មិនត្រូវទេមើលទៅ) និង​នៅមានជាច្រើនទៀត…។

    Reply

  5. ដល់ថ្នាក់រៀនខ្មែរ បែរស្ដាប់ខ្មែរនិយាយថាសំនៀងយួន ។ ពិតជាផ្ដាសមែន !!! ខ្មែរនិងយួនមានសំនៀងឃ្លាតគ្នាមេឃដី ម៉េចក៏ថាអីចុង? ខ្ញុំអ្នកបាវិតម្នាក់ដែរ ទោះយកភាសាយួនជារបរក្ដី ខ្មែរខ្ញុំនិយាយមិនដូចខាងត្រើយដែនកើតនោះទេ ។

    Reply

    • អត់ដឹងម៉េចទេលោក​ដេវីដ ខ្ញុំគ្រាន់តែយកអត្ថបទគាត់មកប្រែតែប៉ុណ្ណោះ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: