Are you ready for ASEAN ?

​​ នៅក្នុង​ប្រទេសថៃគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ​សមាគម​អាស៊ាន​ ដូច្នេះនៅតាមសាលា​រៀន​នីមួយ ៗ ​មានរៀបចំកម្មវិធីផ្សេង​ៗ ដែលទាក់ទង​ទៅនឹងបណ្តាប្រទេស​ដែលជាសមាជិក​អាស៊ាន ។ ការធ្វើ​សកម្មភាពទាំងនោះគឺក្នុងគោលបំណង​ពញ្ញាក់អារម្មណ៍ប្រជាជន ជាពិសេស​សិស្ស និស្សិត របស់ គេ​ឲ្យត្រៀមខ្លួនបានជាមុន​សម្រាប់ត្រៀមទទួលឆ្នាំ២០១៥ ដែលប្រទេសជាសមាជិក​ត្រូវបើកច្រកព្រំដែន​របស់​ខ្លួន​ដោយសេរី ។ តើអ្វីខ្លះ​ដែល​គេត្រៀមដើម្បីបើកច្រកព្រំដែនរបស់គេ

– ភាសា នៅតាមសាលាតាំងពីថ្នាក់​បឋម​ រហូតដល់សាកលវិទ្យាល័យ មានបើក​បង្រៀនភាសា​អាស៊ាន (ភាសាដែលប្រើប្រាស់ក្នុងប្រទេសរបស់សមាជិកអាស៊ាននីមួយៗ) និងមានបន្ថែមភាសា​មួយទៀតគឺ ភាសាចិន ដែលនៅទីនេះគេហៅកាត់ថា អាស៊ានបូកមួយ ។

– ពង្រឹងបន្ថែមភាសាអង់គ្លេសនៅគ្រប់គ្រឹះសា្ថនសិក្សាអប់រំ

– មានការដាក់បង្ហាញទង់ជាតិ​ទាំងដប់ប្រទេសរបស់អាស៊ាន ក្នុងនោះក៏​មាន​សាលារៀន​ខ្លះ​ដែល​គេ យកមកដាក់បង្ហាញមានរូបប្រាសាទអង្គរវត្តតែម្ខាង ។ ខ្ញុំក៏មិនបានដឹងពីមូលហេតុ​ច្បាស់ដែរគ្រាន់តែ ដើរទៅឃើញ​ ហើយហួសចិត្តប៉ុណ្ណោះ (ឬមួយគាត់លក់​ដាច់ពេកភ្លេចដាក់ម្ខាងទៀត) ។ ក្នុងចំណោម សម្ភារៈទាំងអស់ ទង់ជាតិទាំងធំទាំងតូចលក់​ដាច់ជាងគេ នេះបើតាមខ្ញុំស្មាន ព្រោះឃើញគេមាន ដាក់ តាំងគ្រប់សាលារៀន​ក្នុង​ប្រទេសថៃ ។

– រូបិយប័ណ្ណដែលប្រើប្រាស់នៅតាមប្រទេសជាសមាជិក

– ការគ្រប់គ្រងប្រទេស

– សៀវភៅសន្ទនាដែលទាក់ទង​ទៅនឹង​ភាសាអាស៊ាន

– ស្វែងយល់ពីវប្បធម៌ និង ទំនៀមទម្លាប់ប្រពៃណីរបស់​បណ្តាប្រទេស​ដែលជាសមាជិក ។ ដូចជាការ ហូបចុកមាន ម្ហូប និង សម្លៀកបំពាក់​ប្រចាំជាតិនីមួយ ៗ តែម្តង ។

​ សម្លៀកបំពាក់នេះ​ជាចំណុច​ក្តៅ​គគុក​សម្រាប់រូបខ្ញុំ​ដែល​មានឱកាស​បានទៅចូល​​​រួម​ក្នុង​ពិធីជាច្រើន​ដែលទាក់ទងទៅ​នឹងអាស៊ាន​នេះ ។ រាល់លើកពេលដែល​ខ្ញុំ​បានទៅឃើញ​សម្លៀក​បំពាក់​ខ្មែរ​ដែលគេ​បានស្លៀកពាក់​តំណាង​ឲ្យប្រទេស​ខ្មែរ​យើងនោះ ខ្ញុំហាក់ដូចជាទើសចិត្ត​ខ្លាំងណាស់​ព្រោះទាំង​ការ​តុប​តែង​ខ្លួន និង ស្លៀកពាក់​វា​មិនមែន​ជាខ្មែរ ហាក់ដូចជាជ្រុល​និយម​ទៅលើខាង​សៀម​ច្រើនជាង ។ ​ហើយ​នៅ​ពេលនេះ​ខ្ញុំក៏​សូមឲ្យ​ជំនួយ​ពីខាង​បងប្អូន​ខ្មែរយើង​ដែល​កំពុងរស់​នៅប្រទេសខ្មែរ សូម​មេត្តា​ជួយ​ផ្តល់​យោបល់​មកថា​ តើយើងគួរប្រើសម្លៀកបំពាក់បែបណា​ដែល​ជាលក្ខណៈសម្គាល់ថាជាខ្មែរ ។ យើងគួរ​ជ្រើស​រើស​​ប្រើសម្លៀកបំពាក់ប្រពៃណី ឬ សំពត់បត់ ជាមួយអាវប៉ាក់ ឬ អាវជាសាច់ផាមួង ?

ការស្លៀកពាក់ជាឯកជន​ និង ការស្លៀកពាក់សម្រាប់ការដើរជាក្បួនដែលមានគ្នាច្រើន ។

តើគួរជ្រើសរើសសម្លៀកបំពាក់បែប​ណាសម្រាប់​ការដើរជាក្បួនដែល​មានមនុស្សច្រើន​ចាប់ពី​១០​នាក
ឡើងទៅ ។

និស្សិតថៃស្លៀកពាក់ជាអប្សរា                                ​២.សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសអាស៊ាន

clip_image004clip_image002

    ៣.អប្សរាខ្មែរ(ឈុតព័ណ៌ទឹកមាស) ?                         ៤. និស្សិតខ្មែរក្នុងសម្លៀកបំពាក់ប្រពៃណី

clip_image006P1260064 1

៥.ការដើរជាក្បួនក្នងសម្លៀកបំពាក់ខ្មែររបស់និស្សិតថៃ​          

P1260023 1Chnida n Thnongsak 23.01.2012a

                                                                ៦. និស្សិតថៃក្នុងសម្លៀកបំពាក់ខ្មែរ ថៃ ឡាវ វៀតណាម ចិន ជប៉ុន ។

Advertisements

71 responses to this post.

  1. ប្លក់នេះមិនដឹងយ៉ាងម៉េច ខ្ញុំតាមដានតាំងពីណាពីណីមក រួចទើបមកសួរថា តាម ឬអត់?
    អប្សរាម្នាក់ហ្នឹងស្អាតណាស់តើ ។ គ្រឿងអប្សរាយើងដូចជាមិនស្អេកស្កះពេកទេ សាមញ្ញ ងាយៗ ហើយក្បាំងត្រង់ឡើងលើក្នុងកម្ពស់ល្មមដើម្បីងាយរាំពត់ពេនមិនភ័យជ្រុះ។ ក្បិន អត់សូវប៉ោងសោះ ខ្ញុំចាំបានថាម្តាយខ្ញុំចងក្បិនឱ្យកូនកាលកំដរការបង ក្បិនឡើងកំប៉ោង កន្ទុយក្បិនឡើងប៉ិនកំភួនដៃ ដើរទាល់តែគ្រវីគូទបានដើរកើត។

    Reply

    • អប្សរាខ្មែរស្អាតជាងឆ្ងាយណាស់ បើនិយាយពីសំលៀកបំពាក់ខាងលើនេះវិញញ៉ុមធ្លាប់ឃើញគេពាក់រាំក្នុងរឿង Ong Bak របស់ថៃ មើលទៅអាញេអាញ៉ៃណាស់

      Reply

      • ឌីចិត្តដូចបងអញ្ចឹង មើលទៅអប្សរាខាងលើពិតជាមិនចូលភ្នែកសោះ មើលហើយ​ខ្នាញ់អ្នកពាក់ខ្លាំងណាស់ ។ រូបពី​(១ដល់៣) គឺជារូបដែលបងបានចូលរួម​ក្នុង​កម្មវិធី​របស់​គេ​ហើយថតយកមកទុកមើលប៉ុណ្ណោះ ។​ចំណែករូបពី ៤-៦ ជាសម្លៀកបំពាក់​ដែល​បងបានរៀបចំឲ្យក្មេង ៗ ស្លៀកតំណាងឲ្យស្រុកខ្មែរយើង យ៉ាងម៉េចដែរ​រូបពី​៤​ដល់ ៦ សូមជួយផ្តល់យោបល់ផង ។​

    • អញ្ចឹងបានថាហ្នឹងណា៎ អប្សរាថៃ ព្រោះក្បាំងអប្សរា​ខ្មែរ​មិនមែន​ដូចខងលើនេះទេ អប្សរាខ្មែរ គ្រាន់តែឃើញក៏លង់ស្នេហ៍ដែរ តែនេះមិនដឹងជាគាត់យកតាមណាមកទេ ។ ថ្ងៃនោះ​បងវិះតែ​ទ្រាំ​មិនបានទៅស្តីឲ្យ​ទៅហើយ អ៊ីនធើនែត្រ​មានឲ្យគគោកមិនចេះបើក​មើលទេ ទៅតែង​ខ្លួន​បែប​ស្រុកណាក៏មិនដឹង ហើយថាខ្លួនជាតំណាងប្រទេសខ្មែរទៅកើត ។

      Reply

      • រូបទី ៤​​ ៥ ៦ មើលទៅបានដូចខ្មែរ និយាយចឹងបងឯងបានសំលៀកបំពាក់ទាំងអស់ហ្នឹងមកពីណា ? ពូកែមែនបងសុំសរសើរ

      • ចុះអប្សារាថៃក៏តែងខ្លួនអាក្រក់មើលម្ល៉េះ!
        អាវប៉ាក់ សំពត់ហូលឬផាមួង គឺសមរម្យបំផុតហើយ សំរាប់សំគាល់ខ្មែរណាបង បើចងក្បិន អាចច្រឡំសៀមបាន តែបើយកផាមួងទៅចងក្បិន ដូចពេលខ្មែរយើងរៀបការក៏ទំនងដែរ។
        ពិតគួរអោយសរសើរបង ដែលចេះរៀបតែងអោយក្មេងៗទាំងនោះ​ស្លៀកពាក់តំណាងខ្មែរ ឃើញថាស្អាត សម មើលទៅដឹងថាខ្មែរមែនទែន។

      • អរគុណដែលខំសរសើរ ។

  2. ទិញពីភ្នំពេញទៅ ចំណែករូបទី ៤វិញជាសម្លៀកបំពាក់ស្រីៗ ជាសម្លៀកផ្ទាល់ខ្លួន​របស់​​និស្សិត​អាហារូបករណ៍​ដែលមកពីប្រទេសយើង លើកលែងតែចងក្បិនមួយជានិស្សិតឯកទេស​ភាសាខ្មែរឆ្នាំទី​ ៣។ សរសើរបង ប្រយ័ត្នតែបងលើសឈាមហ្នឹងវិវរហើយ ។

    Reply

    • ញ៉ុមស្មានតែនៅនោះមានដែរ ព្រោះអីខ្មែរ និងថៃអ្វីៗស្រដៀងតែគ្នា ។ បងសុធាជាសាស្រ្តាចារ្យឯកទេសភាសាខ្មែរមែន?

      Reply

      • មានជាលក្ខណៈបែបថៃ ឬ ជាខ្មែរសុរិន្ទ្រតែបើឲ្យដូច ឬ ប្រហាក់ប្រហែលជាខ្មែរ​នៅប្រទេស​កម្ពូជា​នោះដូចជាគ្មានទេ មើលតែអប្សរាខាងលើទៅដឹងហើយ ។ សំណួរមួយខាងក្រោមនោះ​បងសូមអត់ឆ្លើយទេ សូមតាមដានភាគបន្ត ។

      • ធម្មតាគ្នាយើងប្រាកដជាថារបស់យើងល្អហើយបង
        បើគេក៏ថារបស់គេល្អជាងយើងដែរ តែយ៉ាងណាក៏នៅតែគាំទ្រខ្លួនឯងដែរ​ ។ អត់ឆ្លើយចឹងញ៉ុមសំរេចថាបង បង្រៀនភាសារខ្មែរនៅទីនោះហើយ ព្រោះចង់សុំការណែនាំខ្លះ

      • អត់ដូចទេ នរណាភ្នាល់យ៉ាងម៉េចខ្ញុំហ៊ានព្រោះថាចេញសំលៀកបំពាក់មក ស្ទីលខុសគ្នាតែម្តង។ ខ្មែរ លាវ សៀម។

        ខ្ញុំចូលចិត្តស្រីខ្មែរក្មេង ក្រមុំ ចាស់ មេម៉ាយក្តី រូបរាងម្តេចក្តី សុំតែពាក់អាវប៉ាក់ វាលក ពានាកន្សែង ខ្ញុំតាមមើលចំហមាត់រហូតហើយ

      • ញ៉ុមទៅវត្តថ្ងៃមុនអាវប៉ាក់អាលូវនេះអត់សូវដូចពីមុនទេបង វាលខ្នងឡើងចង់ដល់ចង្កេះក៏មានដែរ

      • សង្ស័យតែគេអាណិតលោកទេដឹង គង់នៅតែក្នុងវត្ត​មិនសូវមានអីមើល​ហ្នឹងគេ ដល់រដូវបុណ្យទាន​ក៏​ទៅធ្វើបុណ្យជាមួយលោកខ្លះទៅ (និយាយលេងទេ) ក្រណាត់ប៉ាក់​ឥឡូវវាថ្លៃបើកាត់ឲ្យដូចមុនទៅវាអស់ច្រើន កូនចៅគេជួយសន្សំលុយ​ម៉ែឳ ។

      • ប្រហែលចឹងហើយបង និយាយទៅកើតមកជាកូនស្រីជួយសន្សំលុយអោយម៉ែពុកបានច្រើនជាងកូនប្រុសមែនអត់បង?

      • ត្រូវចិត្ត​បែបហ្នឹងដែរហើយមើលទៅ ? ប្រយ័ត្នលង់ស្នេហ៍កូនក្រមុំគេ​នៅក្នុងវត្តណា ។

      • ស្លៀកចឹងៗ មិនហ៊ានប្រថ្នាទេបង

      • អត់យោបល់ទេ បើមានអីជួយបាន បងត្រេកអរនឹងជួយ តែបើហួសសមត្ថភាព​អត់ហើយ ។

      • គ្មានអីច្រើនទេបង គ្រាន់តែញ៉ុមចង់រៀនថៃបានមួយទៀតនេះឯង

      • រៀនថៃ រៀនជាមួយជនជាតិថៃទើបឆាប់ចេះ ហើយ​ម្យ៉ាងទៀត​ភាសាថៃបង នៅស្ទើរ​នៅឡើយទេ ចាំបងណែនាំក្មេងថៃនៅលើហ្វេសប៊ុកឲ្យ ។

      • រៀនជាមួយក្មេងអីបង? តាមពិតញ៉ុមរៀនតាំងពីថ្នាក់ទី១០មក តែព្យាយាមមិនបានសំរេច

      • ក្មេងអាយុ ១៩-២០ ដែលពុងតែពេញស្រឡាញ់ណា មិនមែនក្មេងតូចៗនោះទេ ចូលចិត្ត​ក្មេង​ប្រុស​ឬមួយក្មេងស្រី ?

      • ប្រុស​ ក៏បានស្រីក៏បានបង អោយតែគេព្រម អត់ទោសបងគេរៀនម៉េចទៅ?

      • បើចង់ឆាប់ចេះទាល់តែមករៀនផ្ទាល់ តែបើដូចឌីអញ្ចឹង សាករៀនតាមហ្វេសប៊ុកល​មើល បងក៏មិនដឹងដែរ ។ កាលពីបងមកដល់ដំបូង​បងមិនចេះថៃទេ សូម្បី​តែមួយ​ម៉ាត់ ព្រោះមិនធ្លាប់រៀន តែមើលទូរទស្សន៍ថៃរាល់ថ្ងៃ ប្រហែលជាបាន​មួយ​អាទិត្យ​ក៏ចាប់ផ្តើម​និយាយ​បានខ្លះ ៗ តែមហាសែនតឹងទ្រូងព្រោះនិយាយ​ទៅគេ​ស្តាប់អត់បាន ។ នេះបង​មិនបាច់និយាយច្រើនទេ បងគិតថា​ឌី​ក៏ប្រហែលជាធ្លាប់​ជួប​ដែរ​មើលទៅ​មែនទេ ?

      • បើរៀនផ្ទាល់២ ខែអីបានអត់បង? ហើយរៀនតាមហ្វេសប៊ុកគេធ្វើម៉េចទៅបង?​ ញ៉ុមខំមើលរឿងភាគ និងកម្មវិធីភាសារថៃដែរ តែស្តាប់បានតែពាក្យដែលដូចពាក្យខ្មែរយើងនេះឯង

      • បងក៏មិនដឹងថាគេរៀនម៉េចដែរតាមហ្វេសប៊ុកហ្នឹង ។ ការដែលយើងព្យាយាមស្តាប់​ មើល​ទូរទស្សន៍ជាភាសាថៃ ហើយ​ស្តាប់បាន​ខ្លះ​ដូច្នេះហើយ បងគិត​ថា​ឌី​មានមូល​ដ្ឋាន​ខ្លះ ៗ ហើយ ។ ដូច្នេះរៀនរយៈពេល ២ ឬ ៣ខែអាចធ្វើឲ្យឌី​អាន​បាន​និយាយបាន​តែ​សរសេរប្រហែលជាមិនទាន់អាចប្រើបាននៅឡើយទេ ។ កូនបងមកដល់ដំបូង​ដូចឌី​អញ្ចឹងទៅសាលារៀនបងពិបាកចិត្តជំនួស តែសប្តាហ៍ទី២គេក៏ចាប់ផ្តើម​និយាយបាន​ខ្លះ ៗ ព្រោះអ្នកនៅជុំវិញគេនិយាយថៃទាំងអស់ ហើយម្យ៉ាងទៀត​ក្មេង​ ៗ ត្រូវការលេង​ជាមួយគ្នា លេងតែមួយថ្ងៃពីរថ្ងៃគេក៏អាច​ទាក់ទងគ្នាបានទៅហើយ ។​តែយើង​មនុស្ស​ចាស់​​​ពិតជាពិបាក​បន្តិចហើយ ។

      • នៅទីនោះមានគេបង្រៀនសំរាប់មនុស្សធំដែរអីបង? ញ៉ុមមានពេលវិស្សមកាល២ខែ ពេលទៅលេងផ្ទះ ។ ក្មេងត្រូវការលេងទើបទាក់ទងគ្នាបានច្រើន ។ តែបើញ៉ុមវិញ អត់សូវចេះនិយាយផង ទៅនិយាយរកគេវរៗគេថាឆ្កួតទៀត

      • ដូចជាគ្មានទេ បើមកលេងផ្ទះអញ្ចឹងទៅរករៀននៅបាក់ទូកក៏បានដែរ ទីនោះ​ក៏​មានគ្រូ​ល្បី ៗសឹងអី (បងឮតែគេថាទេ) ។

      • ញ៉ុមធ្លាប់សាកហើយបង រៀនអត់បានការទេ ។ ញ៉ុមហ្នឹងហើយសិស្សនៅបាក់ទូក ។ អរគុណណាស់បងសរាប់ការណែនាំ តែចាំមើលរកមើលតិចសិនបានៗ

      • ម៉េចបានជាអញ្ចឹង មកពីសិស្ស​ ឬ​ មួយមកពីគ្រ ?

      • សិស្សខំណាស់បង ព្រោះចង់ចេះ តែមកពីគ្រូរហ្នឹងហ្មងតាប៉ែ៩

      • រៀនមិនចេះ ចេះតែបន្ទោសគ្រូហើយយើង ។ បើគ្រូតាប៉ែ៩ សិស្សតាប៉ែ​១០ ។

      • គ្រូប្រុសពូកែតាប៉ែជាមួយសិស្សស្រីណាស់បង

      • អូ អញ្ចឹងទេហី ចុះបើគ្រូស្រីវិញ តាប៉ែជាមួយសិស្សប្រុសមែនទេ ?

      • គ្រូស្រីគ្រាន់បើជាងគ្រូប្រុសឆ្ងាយណាស់បង

      • ម៉េចបានអញ្ចឹង ? ជួយប្រាប់ផងមកមើល ?

      • គ្រូស្រីមិនអាញេអាញ៉ៃញែសិស្សដូចគ្រូប្រុសទេបង ញ៉ុមធ្លាប់ជួប២ដងហើយ ទី១​ ថ្នាក់រៀនភាសាថៃ ទី២ ថ្នាក់កុំព្យូទ័រ រៀនបាន១ អាទិត្យដាក់មេប្រូចបាត់

      • រកឃើញជើងល្អរត់ចោលថ្នាក់ម្នាក់ហើយតើនែក !

      • បើមិនដោយសារគ្រូហ្នឹងទេ ញ៉ុមមិនធ្វើចឹងទេបង តាប៉ែញ៉ែសិស្សញ៉ុមអត់ចូលចិត្ត មានអារម្មណ៍ថាមានភាពលំអៀង ទ្រាំរៀនទៀតអត់បានទេ ហើយសិស្សស្រីក៏យ៉ាប់ចឹងទៀត

      • កើតមកជាស្រីស្អាតតែប៉ុណ្ណឹងឯ បើគេញ៉ែហើយ​យើង​ធ្វើជាមិនដឹង​ដូចជាមិនសមទេ ។

      • និយាយតាមត្រង់ចុះបងស្រីបែបពេលគេញ៉ែភ្លាមដោយភ្លាមនោះ គេគ្រាន់តែចង់លេងសើចទេ

      • បទពិសោធន៍ពេញខ្លួន​ហ្មង​ប្អូនខ្ញុំ ។

    • បងក៏ចូលចិត្តដែរ តែពេលនេះស្លៀកទៅ​ដូចបាវអង្ករម៉េចមិនដឹងទេ រកចង្កេះនឹងគេគ្មានសោះ​ ។ ទាំងពីរនាក់មិនទាន់ឲ្យយោបល់បងនៅឡើយទេណាថា តើគួរជ្រើសរើស​សម្លៀកបំពាក់​បែប​​ណាសម្រាប់​ការដើរជាក្បួនដែល​មានមនុស្សច្រើន​ចាប់ពី​១០​នាក់ឡើងទៅ ។

      Reply

      • ខ្ញុំសុំជូនយោបល់ថា បើសិនជាស្លៀកដូចរូបទីបួន ខ្ញុំគិតថាសមល្មម តែអ្នកដើរនាំមុខ គួរតែស្លៀកប្រពៃណី ចងក្បិន។
        ឬមួយបងដាក់ចូលគ្នាច្រើនប្រភេទសម្លៀកបំពាក់ទៅ? ដូចជាអ្នកនាំមុខចងក្បិន អ្នកបន្ទាប់សំពត់ហូល អាវប៉ាក់ អ្នកក្រោយអាវបំពង់កមូលខោឡាញ់ ឬថ្នេរប្រាំបង់ក្រមា។

  3. បងក៏ចង់អញ្ចឹងដែរ តែបានខោអាវ​មកពីណាស្លៀក ដូចរូបខាងលើនោះជាសម្លៀកបំពាក់​ផ្ទាល់ខ្លួន​របស់គេតើ ។ បើមានលទ្ធភាពក៏ចង់​បានអញ្ចឹងដែរ​ ។ ចុះរូបទី​៥ យ៉ាងម៉េចដែរ អាវសម្រាប់អ្នករាំរបាំ និង សំពត់ចងក្បិននោះ ?

    Reply

    • ស្អាតខ្លាំងណាស់ បើសិនជាបានក្បិនទាំងអស់បែបនោះ។
      ខ្ញុំមិនមានជំនាញទេ តែសុំបងរកវិធីធ្វើយ៉ាងម៉េចឱ្យក្បិននោះប៉ោងជើង គឺថាមូរវាឱ្យតឹង ហើយសំយ៉េះចង្កេះបន្តិច។ ចាំខ្ញុំរករូបសិន។ ខ្ញុំដឹងថាបងពិបាកណាស់ទម្រាំឱ្យរករបស់ ឱ្យគេបានសព្វគ្រប់ រកវិធីធ្វើទៅឱ្យស្អាត បើសិនខ្ញុំនៅជិត ខ្ញុំនឹងទៅជួយ។ បងសាកស្លៀកឱ្យអាពីរនាក់បងសិនទៅ។ អូខេ ខ្ញុំទៅរករូបសិន។

      Reply

      • បងអត់ចេះចងក្បិនទេ ក្មេង ៗនោះគេនាំគ្នាចងឲ្យគ្នាម្នាក់ម្តង (ត្រង់ចំណុច​នេះ​បង​សូម​​សរសើរកូនសិស្សគេ គេបង្រៀនឲ្យចេះចងក្បិន រាំ ធ្វើបាសី តាំងតែពីតូច ៗ ចំណែកបងវិញអត់ចេះអីម៉ាក្បាច់សោះ ។ ដូច្នេះ​ក្បិន​ដែល​ចងនេះ​មិនមានលក្ខណៈ​ជាខ្មែរសុទ្ធសាធនោះទេ ។

      • រកមិនឃើញទេ មិនដឹងជានៅប្លក់អ្នកណា រូបស្រីចងក្បិនព័ណ៌ទឹកប៊ិចអាវប៉ាក់ស ពានាកន្សែងស។
        ចប់ប៉ារយ!!!

      • យកផាមួងទៅចងទៅ ឃើញប៉ោងៗហើយ

    • អត់មានផាមួងទេជីវី ទៅរកឯណាបាន មានតែក្រណាត់ធម្មតាហ្នឹង ។

      Reply

  4. រកឲ្យឃើញមក បើមិនអញ្ចឹងទេពិតជាដាក់ទោសមិនខាន ។

    Reply

    • រកយ៉ាងណាក៏មិនឃើញតាំងពីឥន្ទនេត្រកន្លែងហ្វ្រី អាឡូវចូលឥន្ទនេត្រនៅផ្ទះវេទនា មុខតែពិបាកណាស់ ព្រោះជួនកាលខំមិនរូច វាមិនចេញឱ្យទៀត។ មេត្តាកុំទាន់ដាក់ទោស អីក្រែងមាននរណាគេប្រទះឃើញរូបស្រីស្លៀកចងក្បិនស្អាត ជួយដាក់ចែកគ្នាមើល។
      អាយអែមឆរី បង

      Reply

      • ទុកឱកាសឲ្យម្តងចុះអញ្ចឹង ។ បើរកមិនឃើញ​ក៏មិនអីដែរកល្យាណ​ មិនបាច់បង្អត់បាយ​ខ្លួនឯងអញ្ចឹងទេ ខ្លាចស្គមណា​ 55555555

      • យ៉ាអ៊ីស៍ ឌឺឱ្យខ្ញុំស្គមផងឬ? មិនងាយទេបងព្រោះទើបតែមីគាវ មួយគោមធំរួចមុននេះប្រហែលមួយម៉ោង។

  5. ធ្វើអញ្ចឹងបានត្រឹមត្រូវ ចាំបងជួយប្រាប់ក្មួយ ៗឲ្យថាមីងធំជាងយក្សហើយឥឡូវនេះ ព្រោះ​មីងខំញ៉ាំខ្លាចចាញ់ម៉ាក់ ។

    Reply

    • ឡាប់ហើយខ្ញុំខ្លាចពាក្យធំជាងយក្សហ្នឹងណាស់បង បងគិតមើលមានតែយក្សទេដែលធំជាងគេ ក្នុងគំនិតខ្ញុំ រួចបើក្មួយថាឱ្យមីងធំជាងយក្សនោះតើទៅជាយ៉ាងណាទៅខ្ញុំ? ខ្ញុំខ្មាសគេឡាប់មិនខានរ៉េ

      Reply

    • ខូចកិត្តិយសខ្ញុំអស់ហើយ!!! កូនៗបងមុខតែស្រែកចាចដាក់មិនខាន «មីងហ្អា៎ ខ្ញុំមិនចង់ឃើញមីងធំជាងយក្សដូចម៉ាក់ខ្ញុំទេ!!!» ង៉ាស់ៗៗ ចង់ឌឺខ្ញុំផងឬ? ឌឺវិញសងសឹក!

      Reply

  6. អត់ឈឺសោះ 5555555

    Reply

  7. យកទៅកកមកស្អំទៅអូនសម្លាញ់ ។

    Reply

    • មិនព្រមទេ យកភ្លើងមកដុតថែមឱ្យកំបុតស្លឹកត្រចៀកម៉ងទៅ លើកក្រោយគ្មានអីក្តៅទៀតឡើយ ។ ង៉ាស់ៗៗៗ

      Reply

      • ឆេះតែស្លឹកត្រចៀកមិនអីទេ ខ្លាចតែឆេះដល់សក់ទៀតនោះពិតជាវីវរមិនខាន ។

      • ង៉ាស់ៗៗៗ ឈប់ឌឺបងហើយ។ ជួនកាលខ្ញុំលេងមិនសូវសមរម្យបងជួយស្តីឱ្យផង ខ្ញុំអត់ខឹងទេព្រោះជួនកាលខ្ញុំលង់នឹងកំហុសដែលខ្ញុំប្រព្រឹត្ត លង់ទៅៗ ទាល់តែមាន អ្នកស្តីឱ្យបានភ្ញាក់ខ្លួនវិញ។ អរគុណទុកជាមុនណា៎បង។

      • បើមានមែនពិតជាប្រាប់មិនខាន តែពេលខ្លះបងវិញទេយល់ថាខ្លួនឯងលេងជាជ្រុល​ដល់ទៅអានខំមិនគេតបមកវិញ​ភ័យខ្លួនហើយគិតថាគេប្រហែលជាខឹងហើយ​មើល​ទៅ​នោះ​បានជាឆ្លើយ​មកអញ្ចឹង !

      • យ៉ាផ្ទះបងអាលូវចេះជូនដំណឹងហើយតើ!
        យើងទាំងអស់គ្នានឹងជួយដាស់តឿនគ្នា ប្រសិនបើយើងនិយាយទៅមិនគាប់គួរនឹងគ្នា ជាជាងឱ្យគេចូលមកអានហើយគេ មើលងាយថាមនុស្សធំៗអស់នេះ និយាយមិនគួរនឹងមើល ឬក៏អនាគតទៅកូនៗយើងក៏អាចមើលឃើញគំរូមិនល្អរបស់ពួកយើងផងដែរណា៎បង

      • មែនហើយពេលខ្លះយើងគិតថា យើងលេងសើចបែបធម្មតាព្រោះយល់ចិត្តគ្នា​ទៅ​ហើយ​​​តែដល់អ្នកផ្សេងគេមកអាន​ គេមិនបានគិតដូចយើងនោះទេ ។

  8. Posted by khmer on April 25, 2013 at 2:47 pm

    តាមការពិតទៅការស្លៀកពាក់របស់អប្សរាពិតជាស្អេកស្កះមែន ម៉្យាងយើងធ្លាប់មើលឃើញអប្សរាខ្មែរស្អាតជាងថៃក៏ប៉ុន្តែគេមានវប្បធម៌របស់គេ​យើងមានវប្បធម៌របស់ ដូច្នេះហើយសូមយើងកុំខឹងតែសុំព្យាយាមថែរក្សាវប្បធម៌យើងវិញ។

    Reply

    • អរគុណ Khmer ដែល​បានមកចូលរួមបញ្ចេញយោបល់ ។ អ្វី​ដែលខ្ញុំ​ចង់​បង្ហាញ​ខាង​លើនោះគឹ ការស្លៀក​ពាក់​របស់អប្សរា ដូចដែលkhmer បានលើកឡើង​ដូច្នោះដែរ យើង​មានវប្បធម៌របស់​យើង​ គេមានវប្បធម៌របស់គេ តែអ្វី​ដែល​គេយក​មក​បង្ហាញនោះ គឹជាសម្លៀកបំពាក់​ខ្មែរ មានន័យ​ថា ពួកគាត់​ស្លៀកពាក់តំណាង​ឲ្យ​ខ្មែរ​យើង តែសម្លៀកបំពាក់​របស់គាត់​នោះមិនមែនជាខ្មែរទេ គឺបែរជាសម្លៀកបំពាក់ថៃទៅវិញ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: