ឡាប ឬ លាភ

 

ថ្ងៃនេះសូមជូនម្ហូបមួយមុខ​ដែលស្រដៀងគ្នាទៅនឹងភ្លាស្រុកយើងដែរ គឺឡាប ឬ លាភ ។ ឡាបគឺជាម្ហូប​មួយមុខដែល​ជាទីពេញនិយម​របស់​អ្នកស្រុក​នៅភូមិភាគឥសាន​នៃប្រទេសថៃ និង នៅប្រទេសឡាវ ផងដែរ ។ ឡាបតែងតែប្រាកដខ្លួន​លើតុ​សម្រាប់អ្នកបរិភោគ​ទាំងឡាយ​ ដោយពួក​គាត់មានជំនឿថា ជា ការនាំមកនូវ​សិរីមង្គល​សម្រាប់​ពួកគាត់គ្រប់គ្នា​កាលណា​បើបាន​បរិភោគ​ឡាប​នេះ​រួចហើយ ។ ឡាប នេះឃើញមានជាទូទៅ​ក្នុងពិធីបុណ្យនានាដែលទាក់ទងពីភាព​សប្បាយរីករាយ ​ពិធីទាំង នោះមាន ដូចជា ពិធីមង្គលការ ពិធីឡើងផ្ទះថ្មី​ បង្កក់កូន និង ពិធីនានា​ទៀតជាច្រើន​ដែលបង្ហាញពីជ័យជំនះ ។

​ ឡាបក៏ជាមុខម្ហូបមួយមុខ​ដែលមាន​ងាយស្រួលចម្អិន ហើយ​ក៏ពិបាកញ៉ាំសម្រាប់​អ្នក​ដែល​មិនទម្លាប់​ញ៉ាំ ហិរ ។ គ្រឿងផ្សំពិសេសរបស់វាគឺ អង្ករលីង កាលណា​មានអង្ករលីង​ឈ្ងុយពេលនោះ​រសជាតិ​នៃ ឡាប​ក៏ឆ្ងាញ់ផងដែរ បើប្រដូចទៅនឹងសម្លរបស់ខ្មែរយើងគឺសម្លកកូរដែល​មិនអាច​ខ្វះអង្ករលីង ។

​ គេអាចធ្វើ​ឡាបពីសាច់សត្វគ្រប់យ៉ាងទាំងអស់ដូចជា ឡាបបង្គា ឡាបមឹក ឡាបសាច់មាន់ ឡាបសាច់ ទា ឡាបសាច់ជ្រូក ឡាបស្បែកជ្រូក ឡាបសាច់ត្រី​ ឡាបកំពិស និង ឡាបពងអង្ក្រង …។

​ នៅពេលនេះ​ខ្ញុំក៏សូមលើកយកវិធីធ្វើឡាបសាច់មាន់មក​បង្ហាញជូនដូចតទៅ ៖

សាច់មាន់ត្រូវយកមាន់ស្រែ (កាលណាយកសាច់មាន់ចិញ្ចឹម​មកធ្វើ​រសជាតិ​មិនសូវ​ឆ្ងាញ់ ហើយ​ម្យ៉ាង ទៀត​សាច់វាឆាប់រលេះ) ។ យកសាច់មកចិញ្រ្ចាំ កុំឲ្យល្អិតពេក​ ហាន់គ្រឿងក្នុងមាន់​ ស្បែក​ និង ឈាម ដាក់ជាមួយគ្នា ខ្ទឹមក្រហម​ហាន់ជាបន្ទះស្តើង ៗ អង្ករលីង ទឹកត្រី​ អំបិល ប៊ីចេង ក្រូចឆ្មារ ស្លឹកខ្ទឹម ជី អង្កាម និង ម្ទេសហ្មត់ ។

វិធីធ្វើ ៖ ដាក់ឆ្នាំងដាំទឹកសម្រាប់ស្ងោរសាច់មាន់ដែលចិញ្រ្ចាំរួច(កុំដាក់ទឹកច្រើនពេក) យកសាច់មាន់ ដែលបានចិញ្រ្ចាំដាក់ក្នុងទឹកស្ងោរឲ្យឆ្អិន រួចទើបដាក់ស្បែក​ និង គ្រឿងក្នុងទៅតាមក្រោយ​ (កុំស្ងោរ ឲ្យ ផុយខ្លាំងពេក)​ មើលថាបើឆ្អិនហើយត្រូវលើកឆ្នាំងចុះពីលើចង្កា្រន ។ ​ដួសសាច់ដែលស្ងោរឆ្អិនចេញពី​ឆ្នាំង ហើយយកមកច្របល់​ជាមួយគ្រឿងផ្សំដែលបានរៀបរាប់ខាងលើ​​យក​មក​ច្របល់ចូលគ្នាឲ្យសព្វ រួច​ថែម​ទឹកស៊ុប(ដែលស្ងោរមាន់ ឲ្យស្មើសាច់ស្មើកាក) រួចភ្លក្សតាមចំណូលចិត្ត ។ បញ្ជាក់ស្លឹក​ជីអង្កាម​រោយ​ពីលើ មិនបាច់ច្របល់ចូលគ្នាទេ ។

ចំណែកបន្លែដែលអ្នកនៅទីនេះនិយមចូលចិត្តញ៉ាំវិញគឺ ស្ពៃក្តោប ត្រសក់ស្រូវ (យកទៅស្រុស) សណ្តែក​កួរ ត្រសក់ ត្រួយស្តៅ …។

ចំណែកឡាបពងអង្រ្កងវិញបានមកច្របល់ជាមួយគ្រឿងផ្សំតែម្តង​មិន​បាច់យកទៅស្រុសទេ ។ តែ​ឡាប​កំពិស​អាចឆៅ ឬ ឆ្អិនក៏បានដែរស្ថិតនៅលើចំណូលចិត្តអ្នកបរិភោគប៉ុណ្ណោះ ។

ប្រភព wikipedia

clip_image010Larp Kaiclip_image00810082012316

10082012305clip_image006

Advertisements

58 responses to this post.

  1. ខ្ញុំចូលចិត្តឡាបពងអង្ក្រង ព្រោះមើលទៅដូចជារាងឆ្អិនជាងគេ តែសុំបន្ថយម្ទេសបន្តិចបានទេបង? បើយើងទៅផ្ទះម៉ាក់អាបីនាក់អត់មានអីញ៉ាំ យើងអាចមានឡាបរបស់បងសាគួ តែខ្ញុំវិញដូចជាអត់ចេះអីម៉ាតិចសោះ ចេះច្បាស់ជាងគេគឺស្ងោរពងទា ដូចជាក្លាយទៅជាទន្សាយក្នុងរឿងរបស់ជីវីហើយ។

    Reply

    • ម្ហូបខាងលើនោះសុទ្ធតែជាមុខម្ហូបដែលឆ្អិនទាំងអស់ គ្មានមុខណាដែលឆៅនោះទេ ។ ចំណែកម្ទេស​បើយើង​មិនសូវពូកែញ៉ាំហិរ ដាក់តែម៉ាល្មមញ៉ាំកើតទៅបានហើយ ។ ចេះស្ងោរពងទា​បានញ៉ាំហើយ​ពិតជាមិនអីទេ កុំឲ្យតែស្ងោរមិនឆ្អិន ញ៉ាំ​មិនកើតទៅបានហើយ

      Reply

      • មានពេលខ្លះក៏អត់ឆ្អិនដែរ តែទ្រាំញ៉ាំទៅ ធ្វើម៉េចបើបកបាត់ហើយ ដាក់ស្ងោរម្តងទៀតមិនកើត។ និយាយៗទៅ ខ្ញុំអន់ជាងគេខាងរឿងធ្វើម្ហូប ប៉ុន្តែពូកែជាងគេខាងស៊ីលឿន។

      • បើអត់ចេះធ្វើហើយ អត់ចេះញ៉ាំទៀតចប់ប៉ាដោយ មិនបាច់ប្រាប់ក៏ដឹងដែរ ថាពូកែញ៉ាំ​នោះគេគ្រាន់តែឃើញមាឌគេដឹងបាតទៅហើយ ។

      • បងកល្យាណយកពងអង្រ្កង ចឹងញ៉ុមសុំកំពឹសចុះចឹង

      • យកទាំងអស់ក៏បានដែរ យកឲ្យអស់ខានម្ចាស់ផ្ទះតែហ្មងទៅ ។

      • ម្ចាស់ផ្ទះយកអីផ្សេងពីពួកខ្ញុំទៅ!
        ឌី បើចូលចិត្តខ្ញុំចាប់ឱ្យខ្លះ ខ្ញុំក៏សុំកំពិសពីឌីខ្លះដែរ យើងហ៊ុនគ្នាបានឆ្ងាញ់ដោយសារបស់គេដែរណា៎!

      • អីយ៉ាបងកល្យាណពូកែរកកន្លែងឆ្ងាយមែន ចែកគ្នាភ្លក់បានច្រើនរសជាតិ

      • មែនហើយ​បើមានឱកាសភ្លក្សហើយ​ ត្រូវតែភ្លក្សឲ្យបានគ្រប់មុខ បើមិនអញ្ចឹងទេ​ប្រយ័ត្នស្តាយក្រោយណា ។

  2. ឆ្លៀតចែកឲ្យគ្នាទៀតហ្ន៎ ចាំមើលហៅក្មួយ ៗ ឲ្យមកចាត់ការម្តង ។

    Reply

    • ញ៉ុមសុំតែតិចទេបង (សំរកទម្ងន់)

      Reply

      • ចេះសម្រកទម្ងន់អីណាផង បងណេះ​ខំសម្រកណាស់​ដែរ តែអត់ស្រកសោះ មិនដឹង​ធ្វើម៉េចទេ ។ ខំសម្រកណាស់រឹតតែឡើង

      • តាំងពីមកនេះឡើងខ្លាំងណាស់បង ចេះតែខំៗទៅកុំអោយទៅលេងផ្ទះគេហៅអាម៉ាប់

      • បងដូចជាឆ្ងល់ណាស់នេះ បងក៏អញ្ចឹងដែរទើបតែមក​ឡើងគីឡូ​នៅស្រុកថៃនេះ​ឯង តែថាខាងថៃនេះសម្លគេប្រើ​ខ្ទីគ្រប់មុខ អញ្ចឹងទៅទើបធ្វើឲ្យបងធាត់បាន ។ ចុះ​ឌី​វិញ នៅទីនោះ​ ចូលចិត្ត​ញ៉ាំអាហារបែបណា​ដែរ បានជាឡើងគីឡូ​ដែរអញ្ចឹង ? មិនថា​ស្រី​ឬ ប្រុស​ទេ បើចេះ​រក្សាទម្ងន់ និង រូបរាង​ឲ្យនៅស្វែលបានក៏ល្អ​ដែរ បើដូចបង​នេះ​ដូចជា​ជ្រុលទៅហើយ ដូច្នេះបងគាំទ្រអ្នក​ដែលស្រឡាញ់រូបរាងខ្លួនឯង កុំ​បណ្តោយ​ខ្លួន​តាមមាត់ និង ក្រពះ​ទារពេក ។

      • អត់ច្បាស់ដូចគ្នាបង បែបមកពីនៅនេះគេធ្វើម្ហូបមានគ្រប់ជីវជាតិ ញាំចេះតែបាន ណាមួយត្រូវប៉ាន់តែសាច់ទៀត បើបន្លែវិញមិនដឹងស្អីៗទេ ពិបាកញាំណាស់ ។ មើលទៅរូបរាងបងដូចមានទាន់ជ្រុលអីណា ហាសហា

      • ឥឡូវទើបតែប៉ុនបាវអង្ករ ចាំបងប៉ុនបាវឆ្នូតទើបថាលែងសមមែនទេ ?

      • ប៉ុណ្ណឹងល្មមហើយបង កូន២ហើយចាត់ទុកថានៅស្អាត

      • សំដីផ្អែមណាស់តើ កំឡោះនេះ ។ តែយ៉ាងណាក៏សូមអរគុណ​ដែលបានសរសើរ​ធ្វើ​ឲ្យ​បង​សប្បាយចិត្ត​ម៉ាតិចដែរ ។

      • និយាយការពិតតាបង

      • អរគុណហើយអញ្ចឹង ។

  3. ខ្ញចាប់អារម្មណ៍ឡាបកំពឹស ដូចទំនងប្លែកមាត់ដល់ហើយ(អានបណ្ដើរ ទំពារនំបណ្ដើរ ដើម្បីកុំអោយស្រក់ទឹកមាត់ដាក់លើ keyboard 😀 )

    Reply

  4. ខំញ៉ាំទៅដើម្បី​ឲ្យក្លាយជាយក្សទាំងបីនៅភូមិ​វើដប្រេស ឥឡូវនេះទើបតែមានពីរទេ ។

    Reply

    • មានយក្ស២? ហាក ក្រែងមួយទៀតជាខ្លាឃ្មុំទេហី? ង៉ាស់ៗៗៗៗ ផាហើយរកកន្លែងពួនសិន​ហើយខ្ញុំ!!!

      Reply

      • មិនបាច់ពួនទេ និយាយដើមគេ គេដឹងហើយ។ ខ្លាឃ្មុំធំជាងយក្ស ព្រោះយក្សយើងមិនដែលឃើញ ស្រមៃមិនចេញទេ តែខ្លាឃ្មុំនៅភ្នំតាម៉ៅ សាកទៅមើលចុះ ហើយស្រមៃវិញតើយ៉ាងណាដែរ???
        ម៉េចក៏លោតមើលតែផ្លេកបន្ទោរចឹងបង? ញ៉ាក់ៗពេលខ្ញុំវ៉ៃខុះមិន

      • បើមនុស្សធម្មតាវ៉ៃមិនអីទេ តែនេះមកពីខ្លាឃ្មុំទើបវាអញ្ចឹងនោះ ។ ឃីប៊តគេបង្កើត​មក​សម្រាប់មនុស្ស មិនមែនសម្រាប់ខ្លាឃ្មុំទេច៎ាស ។

      • គិគិគិៗៗៗៗៗ យ៉ាប់ហើយ ខ្លាឃ្មុំចេះវ៉ៃកំព្យូទ័រ

      • ហាស ហាស ហាស ហា
        អស់ទាស់ម៉ង ង៉ាស់ៗៗៗ

  5. អូ យក្ស​មួយទៀត​នោះ គេហៅខ្លួន​ឯងថា​ខ្លាឃ្មុំ តែបង​ហៅ​ថាយក្ស​ដែរទៅ​ ដើម្បី​កុំឲ្យឯកា​តែឯងពេក ។ ចុះជីវី​ប្រុងប្រៀបខ្លួន​នឹងចូលក្រុមយក្ស​ហើយនៅ​ ? បងស្វាគមន៍ជានិច្ច ។

    Reply

  6. អត់លេងចូលម៉េច​ បើទំពារគ្មានទំនេរមាត់ផងហ្នឹង​​ និយាយមិនទាន់ផុតពីមាត់ផង ទំពារអីក្នុងមាត់ទៀតហើយណ៎ស់ ។

    Reply

    • រកពេលឡើងគីឡូមិនរួចទេខ្ញុំ

      Reply

      • ម៉េចអញ្ចឹង ? បង​ក៏ទើបតែឡើងពេលកូននីតាអាយុ ៦ឆ្នាំនេះឯង​​ កាលពីមុនរក្សាបាននឹងល្អណាស់គឺ ៤៥គីឡូ ដល់ឥឡូវយ៉ាប់ហ្មង ។

      • តាមខ្ញុំដឹងអ្នកដែលទំពារមិនឈប់ ច្រើនស្គម អ្នកទំពារតែម្តងៗដូចខ្ញុំបានធាត់។

      • មិនមែនតាមដឹងទេ តាមបទពិសោធន៍ ។ ពេលនេះបងកំពុងតែធ្វើកូដកម្មបង្អត់​អាហារខ្លួនឯង តែអត់តែនៅផ្ទះទេ ពេលចេញទៅក្រៅ​ស្រង់ដើម (ចូលរួមកម្មវិធីគេ​បើញ៉ាំតិចពេកខ្លាចគេថាយើងនឹងមិនទុកមុខទុកមាត់ឲ្យគេ 55555)។

      • ង៉ាស់ៗៗ អត់ពីផ្ទះ ទៅដាក់ម៉ាម្ហឹងនៅក្រៅ អាដែលៗទេចឹង

      • មោសើឌឺទៀតណាស់ ចុះបើគេហៅហើយ​យើង​មិនទៅ​វាមិនកើត អាណិតគ្នា​អ្នក​បបួល ។

    • សើចឌឺអីបង ការពិតរាងបងប៉ុណ្ណេះ មានទៅឆ្អី កុំអោយស្គមពេក (ឆាប់ជ្រួញទេ) ហើយអ្វីដែលសំខាន់ជាងគេ អោយតែបងប្រុសមើលឃើញ«ឆ្អាត»ទៅបានហើយ ហេហេហេ

      Reply

      • ដូចតែដូចទេចឹងនោះបង។

      • អានេះគេហៅថាផាបែបធម៌តាជាក់ តែឈឺជាងអ្នកហើមជើងទៅទៀត ។

      • ឆ្អប់តែគេនិយាយមែនថាគេផា

      • ណាស់តែរាលរឿងជើងហ្នឹងតើ!!! ម៉ារឿងនេះបាននិយាយចែកកូនចែកចៅស្តាប់រហូតចាស់ហើយ។ អាណិតតែកុំនិយាយប្រាប់កូនចៅក្មេងក្មាងអី នាំតែគេសើចចុកពោះទេ។

      • សើចរឿងអីទៅ ? គេឈឺជើងគួរឲ្យអាណិត​សឹងអី នាំគ្នាសើចគេទៅវិញ មិនអញ្ចឹង​ហ្អេស ជីវីមានអាណិតអ្នកឈឺជើងអត់ ?

      • អត់អាណិតអីម៉ាច្បិចទេ ហេហេហេហេហេ

      • អាអ្នកឈឺជើងឥឡូវឈឺចិត្តវិញហើយ បើគេដាក់ម្នាក់ម៉ាម៉ាត់ៗនោះ។

      • បើឈឺជើងគ្រាន់នឹងបានទៅរកអូនពេទ្យស្អាតខ្លះ ដល់ទៅឈឺចិត្តអញ្ចឹង​អត់ដឹង​ណែនាំឲ្យទៅកន្លែងណាទៀតហ្នឹងណា មានតែសួរអ្នកគ្រូពេទ្យ​ជីវីហើយ​ទើបបាន​ដឹង ។ ជីវីជួយណែនាំកន្លែងស្អំបេះដូងផង !

      • បើឈឺជើងទៅពេទ្យ ដល់តែឈឺចិត្តមានតែទៅវត្តរកកន្លែងស្ងប់ ៥៥៥៥៥៥៥(សើចស្ទីលបងសុធា)

      • អុញវីវរហើយកល្យាណ អ្នកគ្រូពេទ្យណែនាំឲ្យទៅវត្តព្រោះអត់មានថ្នាំព្យាបាលបេះដូង​ទេគិតម៉េចដែរទៅកើតអត់ ?

      • ណាស់តែព្រួតគ្នាឌឺចឹងតើ! ចង់ឱ្យខ្ញុំទៅវត្តផងឬ? មិនទៅទេ ព្រោះសុំបានតែសីល១ប៉ុណ្ណោះ។

      • ធ្លាប់ឮតែសីលប្រាំដល់ទៅអាសីល១ នឹងវាម៉េចវិញទៅ ?

      • សីលអំប៊ីទេដឹង?

      • សង្ស័យតែអញ្ចឹងមែនទេជីវី

      • ឆ្ងល់តែផ្ទះហ្នឹង អត់ចេះជូនដំណឹងថាមានខំមិនអីយ៉ាងម៉េច!!! ហ៊ឺ!!!
        ខ្ញុំសុំសីលបាន១ ក្នុងចំណោមសីល ៥ គឺ៖
        ១. មិនសំលាប់សត្វ (មូសហ្អែងកុំមកជិត តែមកជិត ផាំង!!! បែកក្រដាស​ត្រចៀក​ ខ្លួនឯង) ២. មិនបៀតបៀនទ្រព្យគេ (ខ្ញុំសុំបានតែមួយនេះទេ) ៣. មិនលួចប្រពន្ធ​(ប្តី)កូនគេ ៤. មិនសេព(ផឹក) ស្រា (ខ្ញុំផឹកប៊ីយ៉ែរមិនដឹងជាព្រះចាត់ ចូលក្នុងសីល​នេះក៏អត់ទេ បើមិនចាត់ចូលគ្រាន់ខ្ញុំសុំបានសីល ២ នឹងគេ) ៥. មិននិយាយភូត​កុហក (ម៉្ងៃៗបើមិនកុហកម៉ែ កុហកកូន គឺកុហកប្អូន និងពួកម៉ាក)។

      • មិនបាច់ឆ្ងល់ទេ គង់តែមានថ្ងៃបើករកលែងឃើញ​ទៀតផង​ក៏មិនដឹង ។ ចុះអាទី៣នឹង​ម៉េចកាន់អត់បានដែរហីម្ចាស់អូន ?

      • អាទីបីនោះមិនមែនកាន់មិនបានទេ តែជួនកាលយើងមិនដឹងថា នរណាមានម្ចាស់នរណាអត់តែប៉ុណ្ណឹងឯង បើដឹងក៏មិនប្រព្រឹត្តដែរ។

      • បងដឹងទេ ហេតុអីបានជាខ្ញុំចេះតែទៅបង្អាក់បងរឿងថាខ្លួននៅទំនេរ ព្រោះខ្ញុំខ្លាចគេជួបរឿងដូចខ្ញុំលើកមកនិយាយខាងលើចឹង អ្នកផ្សេង គេអត់ដឹងគេស្មានខុស ហ្នឹងក៏ខុសសីលដែរ។ ថាហើយ ថារឿងអីក៏ ដោយមិនលូកលាន់ដាច់ខាត តែរឿងហ្នឹងមួយ កកូរទាល់តែដល់បាត!

      • គិតបានជ្រៅជ្រះផស់គេមែន ។

  7. ធ្លាប់ហូមជ្រក់អង្ក្រង ។​ ឆ្ងាញ់មែន ពិសេសពេលក្រញិចពងមួយៗ ។ បើមានច្រើនដូចចានដំបូងចឹងប្រហែលឆ្ងាញ់ណាស់ហើយមើលទៅ ។

    Reply

    • អានហើយធ្វើឲ្យខ្ញុំទ្រាំសើចមិនបានត្រង់ឃ្លាថា “ឆ្ងាញ់មែន ពិសេសពេលក្រញិច​ពងមួយ ៗ​” ពូកែរកនឹកសរសេរមែនលោកវាលស្រែ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: