សម្លៀកបំពាក់សមាជិកអាស៊ាន

​ នេះគឺជារូបថតអំពីសម្លៀកបំពាក់ប្រពៃណី​តំណាងឲ្យប្រទេសដែលជាសមាជិកអាស៊ាន​ ។ ក្នុង​នោះ ម្ចាស់ប្លកសូម​ផ្តោតអារម្មណ៍ទៅលើ​សម្លៀកបំពាក់ប្រពៃណីខ្មែរច្រើន​ជាងសម្លៀកបំពាក់​របស់ សមាជិក ដទៃទៀត ។ ​ ​ខាងក្រោមនេះគឺជារូបភាពខ្លះ ៗ ដែលបង្ហាញពីសម្លៀកបំពាក់ទាំង​១០​ប្រទេស​ដែល​ស្លៀក​​ពាក់ដោយ​បុគ្គលិក​នៅបណ្ណាល័យនៃសាកលវិទ្យាល័យមហាសារខាម និស្សិតឯក​ទេស​ភាសា​ខ្មែរ និង សិស្សសាលារៀនកិតិយា​។

ទិវាសប្តាហ៍អាស៊ាន នៅបណ្ណាល័យរបស់​សាកលវិទ្យាល័យមហាសារខាមថ្ងៃទី២៨​ ខែ​សីហា ឆ្នាំ២០១២​​ប្រភព សាកលវិទ្យាល័យមហាសារខាម

20120828194556_2[1]20120828194556_6[1]

សិក្ខាសាលាស្តីអំពីអាស៊ានបូកមួយ​នៅសាកលវិទ្យាល័យ​មហា​សារខាម​រៀប​ចំ​ឡើង​ដោយ​មហា​វិទ្យា​ល័យ​អក្សរសាស្រ្តនិងមនុស្សសាស្រ្ត ថ្ងៃទី២៣​​ ខែសីហា ឆ្នាំ២០១២ ។

ប្រភព សាកលវិទ្យល័យមហាសារខាម

ASEAN Plus 1ASEAN Plus 1a

ទិវាសប្តាហ៍អាស៊ានរៀបចំឡើងដោយសាលារៀនកិតិយាថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១២

Asean's day at Kitiya 1Asean's day at Kitiya

Advertisements

92 responses to this post.

  1. បងដាក់រូបទាំងនោះក្នុងហ្វេសប៊ុកផង គ្រាន់ស្រួលមើល ព្រោះរូបក្នុងនេះតូចពេក ហ្សូមទៅព្រាលទាំងអស់។

    Reply

  2. លែងព្រាលហើយ មើល ៗតើពេញចិត្តមួយណាដែរ ?

    Reply

    • អៀនណាស់អត់ហ៊ានរ៉េ។ ខ្លាចគេដេញវ៉ៃ។

      Reply

      • ចេះអៀនទៀតអាឡូវហ្នឹង !

      • អូនជាកូនមានសណ្តាប់ធ្នាប់ណាម្ចាស់បង។

      • អូ!​មែនហើយ ភ្លេចឲ្យឈឹងហ្មង ។

      • រឿង​អី​មិនចេះ​អៀន បើឥឡូវ​ខំ​ប្រឹងធ្វើ​ខ្លួន attractive ហើយនោះ 😀

      • ជិតបានស៊ីការហើយយើង ចាប់ផ្តើមសន្សំលុយឲ្យហើយសិន វរៗអត់លុយជិះ​ឡាន​ទៅស៊ីការគេ ពិតជាស៊យមិនខាន ។

      • តាម៉ាប់អើយ បានអីអាត្រាក់ធីវនោះ បើខ្លួនខ្ញុំគ្មានជំនាញហ្នឹងផង។ 😀

      • 😀 បានអីស៊ីការបង បើសាម៉ីខ្លួនគេមិនព្រមផងហ្នឹង។ តែសន្សំៗទៅ ហើយបើបងៗ មិនចង់ពិបាកមកទេ ផ្ញើលុយដែលសន្សំបានហ្នឹងមក ពួកខ្ញុំនឹងជិះឡានទៅលេងបង វិញកុំឱ្យបងពិបាក។

        និយាយៗទៅ ម៉ែក៏ប្រាប់ៗដែរថា បើគេមិនហ៊ានមកដណ្តឹងខ្ញុំទេ ឱ្យតែខ្ញុំស្រឡាញ់ គេ ម៉ែនឹងលក់គោ (គោ កេរ្តរបស់ខ្ញុំ មិនមែនគោគាត់ទេ) ទាំងអស់ហ្នឹងទៅដណ្តឹង គេឱ្យខ្ញុំក៏បានដែរ ឱ្យតែគេព្រមជាមួយខ្ញុំ។ ខ្ញុំសុំម៉ែរួចហ្អើយ ណ៎!!! ង៉ាស់ៗៗៗ

      • ទៅរៀនជំនាញ​ពីអ្នកក្បែរហ្នឹងខ្លះទៅ​ដូចជាជីវី ឬ យាយម៉ាប់ក៏បាន​ដែរ គេធ្វើម៉េច​បានជា​អាចឲ្យគេចាប់អារម្មណ៍បាន ?
        គំនិតអ៊ំស្រីល្អម្យ៉ាងដែរ បើគេមិនចូលមកសួរយើង​ យើងចូលទៅសួរគេវិញទៅ ចាំ​អង្កាល់ទៀត សិទ្ធស្មើគ្នាតើស ។ តែកុំឲ្យគាត់លក់អស់ពេក ទុកសម្រាប់កូនប្អូន ខ្លះ ផង​​កុំឲ្យគេថាចាឡាញ់កូនមិនស្មើគ្នា ។​

      • គោទាំងអស់ចែកកូនអស់ហើយ ចែកក្រោយពេលគោកើតមកតែម្តង ។ ម្នាក់ៗមានចំណែករៀងៗខ្លួន ពិតមែនតែមិនស្មើគ្នា តែបើរាប់ក្បាលវិញ ស្មើគ្នាទេ។ពួកអាឆ្លាតអស់ហ្នឹងរបស់វា វាមិនលក់ទេ វាសុខចិត្តសុំខ្ញុំលក់ របស់ខ្ញុំ ហើយវាថាគោវាមិនទាន់ធំ។

        ម៉ែយល់ចិត្តខ្ញុំណាស់ តែនិយាយលេងទេបង។ បើខ្ញុំទៅបាត់គាត់ដាច់ជើងហើយ។

      • មិនមែនប្អូនគេឆ្លាតទេ គេធ្វើអញ្ចឹងត្រឹមត្រូវហើយ គោនៅតូចលក់ក៏មិនបាន​ថ្លៃ​ដែរ​លក់​ផស់បងមុនទៅ​បានថ្លៃជាង ហើយគោគេនៅតែគោគេអាដែល ។
        បើដឹងថាខ្លួនទៅបាត់ហ់យគាត់ដាច់ជើងអញ្ចឹង កុំសូវគិតចង់ទុក​គាត់ចោលពេក អាណិតគាត់ គាត់ចាស់ ៗ ហើយធ្វើឲ្យគាត់សប្បាយចិត្តទើបគាត់​មានពេលនៅជាមួយ​យើង​បានយូរ​។

      • ពិតជា​កំពូល​អ៊ូអរមែន !

      • អ៊ូអរ ឬ អាញ៉េអាញ៉ៃតាម៉ាប់ ? មកផ្ទះនេះមិនសូវអ៊ូអរទេ តែបើថាតាប៉ែត្រូវជាង ។​

      • ទោះ​ម្រេច​ម្រ៉ាក៏​គ្រាន់​ជា​ង​ផ្ទះ​ខ្ញុំដែរ បានន័យ​ថា​មាន​មិត្ត​យល់​ចិត្ត​ច្រើន និយាយ​គ្នា​បាន​វែង​ឆ្ងាយ​ បែក​ជា​អូរ​ហូរ​ជាង​ស្ទឹង ។ មានន័យ​ជ្រៅ ជាង​ស្រា​ផែនដី ។

      • ទើបតែសែនហើយមែនទេ ម្ហូបនៅច្រើនខ្វះស្រាផែនដីហើយមើលទៅ ?

      • តាម៉ាប់អើយ ឆ្រីៗ ជួបគ្នាចេះតែមានរឿងវែងឆ្ងាយចឹងឯង មិនសូវជាមានន័យអីម៉ាណទេ ប្រុសៗជួបគ្នាបានមានន័យ ដូច «ស្រាផែនដី»

      • ម៉េចបានជារកពុទ្ធោអញ្ចឹង ?

      • ពុទ្ធោព្រោះប្រុសៗត្រឹមស្រាផែនដី ដល់តែស្រីៗដាក់ខ្លាំងជាងប្រុស ដល់ទៅ អាបេសេ ហិនណេស៊ីឯណោះ

      • ហាស់ ៗៗៗ អ្នកថាចេះតែថាទៅ បើឲ្យយកមែនទែនច្បាស់​ជាបាត់មុខ​មុនគេ​មិនខាន ឡើយ តែអ្នកដែលរកពុទ្ធោនោះច្បាស់មានវត្តមានក្នុង​កម្មវិធី ។

    • ស្រី ៗ មិនចេះទេស្រាផេនដី​អីនោះ បានតែ ABC ហេនេស៊ី​អីណ៎ស់បានត្រូវ ។

      Reply

  3. គេមានកម្មវិធីទ្រទ្រង់វប្បធម៌រហូត ខាងស្រុកយើងដូចមិនសូវមាន ឬខ្ញុំមិនបានដើរទើបមិនដឹងថាមានឬអត់?

    Reply

  4. ប្រហែលជាមានដូចតែគ្នាហ្នឹងមើលទៅ ព្រោះថ្ងៃមុន​នេះពេលចូលរួមក្នុងសិក្ខាសាលា អាស៊ានបូកមួយនេះឮសូរ​គេសរសើរ​ថាខ្មែរ​យល់ដឹងពីងាស៊ានច្រើនជាងថៃ ព្រោះសូម្បីតែ​អ្នក​រត់កង់បីក៏អាចរៀបរាប់ពីអាស៊ានបានដែរ ។ ដល់ឮគេនិយាយអញ្ចឹង​ខ្ញុំនេះជាខ្មែរ​ម្នាក់​ដែរ ក៏អង្គុយញញឹមបិទមាត់មិនជិត សប្បាយចិត្ត​នៅពេលដែលឮគេសរសើរពីខ្មែរ ហើយ​ក៏ខឹងនៅពេលដែលគេនិយាយអាក្រក់ដែរ ។

    Reply

    • តាម​ពិត​នេះ​មកពី​ចរិត​របស់​ជនជាតិ​ថៃនឹង ដូច​តា​ស៊ុជទេសន៍រឿង​ជីក​រក​ខ្សែ​ទូរស័ព្ទ​អញ្ចឹង មិនសូវ​ចាប់​អារម្មណ៍​នឹង​អ្នក​ដទៃ ហើយ​តែង​តែ​មាន​អំណួត​ចំពោះ​ខ្លួន​ឯង ។

      Reply

      • ចំណុចនេះបងគាំទ្រ តែពេលនេះ​គេកំពុងតែបំផុស​ប្រជាជន​គេសម្បើមណាស់ទាក់​ទងនឹងអាស៊ាននេះ ជាពិសេស​នៅតាមសាលារៀនទាំងក្នុង​ក្រុង​និង​ជនបទ ។ តែ​ខ្មែរ​យើង​វិញ​ក៏មិនប្រាកដ​ថា​ទទួលព័ត៌មានទូលំទូលាយ​ទូទាំង​ប្រទេស​ដូចគេណាស់ ជាពិសេស​អ្នក​នៅតាម​ខេត្តអាចថា​មិនដឹងផង​មើលទៅ ។ ឬ​មួយក៏គេ​មានបំផុស​ដូច​គ្នាតែបងមិនដឹង ។ ​

      • ខ្ញុំ​គិត​ថា​បែប​ឥត​មាន​ទេ អ្វី​ដែល​គេ​ដឹង​ភាគ​ច្រើន​គឺ​មាន​តែ​អ្នក​នៅ​ភ្នំពេញ នៅ​តាម​ខែត្រ​ស្រុក​គ្មាន​នរណា​នឹង​ដឹង​ទេ ។ យុវជន​ភាគ​ច្រើន​ចាប់​ផ្តើម​ភ័យ​ខ្លួន​នឹង​ឆ្នាំ ២០១៥ ហើយ ។

      • ស្រុកគេភ័យដូចតែយើងដែរហ្នឹងតាម៉ាប់ (២០១៥) តែភ័យគេ​គឺគេព្យាយាមអភិវឌ្ឍន៍​ខ្លួនគេ សម្របខ្លួនគេ ពង្រឹងភាសាអង់គ្លេស និង ភាសាអាស៊ាន ជាពិសេសភាសា​ថៃ​របស់​គេផ្ទាល់តែបង ព្រោះគេខ្លាច​កូនចៅគេ​ភ្លេចជាតិកំណើត​ខ្លួនឯង ។ តែភ័យ​ខ្មែរ​ដូជជាធម្មតាធ្វើអី​អត់កើតព្រោះគ្មានការជួយឧបត្ថម្ភពីលើ​មក​ ដូច្នេះអ្នកតូចតាច​បាន​ត្រឹមតែ​ម៉ាភ័យប៉ុណ្ណឹងឯង ឯគេវិញ​លុយធ្លាក់ទាំង​លាន​ៗ​គ្រាន់តែសិក្ខាសាលាស្តីពី អាស៊ានបូកមួយ មិនដឹងជាចំណាយ​អស់ប៉ុន្មានលានទេ គ្រូៗ គេមកពីគ្រប់សាលា​នៅ​ប៉ែកឥសានសម្រាប់ថ្នាក់បឋម មានប្រហែលជាង៦០០នាក់ គេបង្វឹក​គ្រូ ៗគេ​​សម្បើម​ណាស់ ។

      • នឹងហើយបង គេ​គិត​ភាសា​ជាតិ​គេ​ខ្លាំង​ណាស់ ដល់​ថ្នាក់តាម​ខ្ញុំ​ឮថា​ថៃ​ខ្លះ​នៅ​ក្រុង​ហើយ​មិន​ចង់ចេះភាសា​បរទេសទៀត ឯខ្មែរ​វិញ​បញ្ជូន​ឲ្យ​កូន​រៀន​តែ​អង់គ្លេស ដូចគាត់​មួយ​ខ្ញុំ​ស្គាល់ ឲ្យ​កូន​រៀន​តែ​អង់គ្លេសឥត​ឲ្យ​រៀន​ខ្មែរ​សោះ ។ លុយ​យើង​ធ្លាក់​ដែរ ធ្លាក់​កន្លែង​ផ្សេង ។

      • រឿងភាសាបរទេស គេក៏គិតដែរ តែជំហាន​ដំបូង​របស់គេគឹផ្តោតយកភាសាថៃ​ជាភាសា​ទី ១ ដែលផ្ទុយពីខ្មែរយើងខ្លះគិតថា​ រៀនធ្វើអីខ្មែរហ្នឹង រៀនភាសាគេ​ល្អជាង តែគាត់មិនបានគិតថា​ភាសាកំណើត​ខ្លួន​ឯង​សំខាន់​ប៉ុណ្ណានោះទេ ។ ចំពោះ​ជនជាតិថៃ អ្នកដែលនៅតាមខេត្ត​អាច​ប្រើ​ភាសាអង់គ្លេសមិនសូវបានល្អមែន តែចំពោះនៅបាងកកមិនប្រាកដទេតាម៉ាប់ ។ ថ្ងៃមុនបានទៅបាងកក ហើយ​បង​បាន​នាំ​ក្មួយៗ ចៅលហាងសៀវភៅ​នៅស្យាមផារ៉ាហ្គន ក្មេងនោះអាយុប្រហែលជា ៥ឆ្នាំ​ទេ តែភាសាអង់គ្លេសគេអស់ទាស់តែហ្មង បងឈរស្តាប់ ហើយច្រណែនខ្លះ ៗ ដែរ លួចគិតក្នុង​ចិត្តថា បើសិនជាកូនបង​អាចប្រើភាសាអង់គ្លេស​បានដូចក្មេង​ម្នាក់​នោះ​បង​មិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ។ តែអ្វីដែលបងចាប់អារម្មណ៍ជាមួយក្រុម​គ្រួសារក្មេងនោះគឺ កាលណាគេសួរជាភាសាថៃ ប៉ាម៉ាក់គេអត់ឆ្លើយទេ តែបើសួរ​ឬ​និយាយជាភាសាអង់គ្លេស ប៉ាម៉ាក់គេនឹងស្តាប់ ហើយឆ្លើយតបវិញយ៉ាងរហ័ស ។ នេះ​ក៏ជាយុទ្ធសាស្រ្តមូយ​របស់ឪបុកម្តាយគេដែរ ។

      • បងដែល​ធ្លាប់​បាន​អានរឿងនេះទេ ព្រះអង្គម្ចាស់ដែង និង ព្រះនាងអៃ?

      • អត់ធ្លាប់បានអានទេ គេនិយាយពីរឿងអីដែរ​?

      • អរគុណតាម៉ាប់ ពិតជាពូកែរកសៀវភៅមែន​បងមិនសូវ​បានឆែកតាមអ៊ីនថើនែត្រ​នឹងទេ ច្រើនតែអានសៀវភៅ​ដែលមាននៅក្នុង​បណ្ណាល័យប៉ុណ្ណោះ ហើយបើមានសៀវភៅ​ណាចាប់ងារម្មណ៍ក៏អង្គុយស្កេនទុក ។ ​

      • ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ចេះ​ សៀម និង លាវ ពិត​ជា​ផល​ចំណេញព្រោះ​ខ្ញុំ​គិត​ថា ប្រទេស​៣​នេះ​មាន​លក្ខណៈ​ប្រទាក់​ប្រទិន​គ្នា​ជា​ច្រើន បើ​បាន​អាន​ឯកសារ​គេ​ច្រើន​ ក៏អាច​ដឹង​ពី​យើង​ច្រើន​ដែរ ។ ចុះ​បង​មាន​បាន​ដឹង​ពី កម្ពុជសុរិយា របស់យើងទេ ?

      • អត់ដឹងផង យ៉ាងម៉េចដែរ ?

      • កម្ពុជសុរិយា រួមទាំង​ពុទ្ធសាសនបណ្ឌិត្យកម្ពុជា ហាក់​ដូច​ជា​បាត់កប់​ឈ្មោះ​ទៅ​ក្នុង​គំនរ​នៃ​ភាព​មិនអើពើ​យក​ចិត្ត​ទុក​ដាក់ គ្មាន​អត្ថបទ​ផ្សាយថ្មី គ្មាន​ការ​វិវត្ត​ទៅ​មុខ មិនរុងរឿង​ដូច​កាល​សម័យ​មុន​សង្គ្រាម ។

      • និយាយ​អញ្ចឹង បង​នៅ​ឦសាន​មែនទេ ? មើល​ទៅ​ ឦសាន​ មាន​លក្ខណៈ​ប្លែក​ពី​ថៃ​ខ្លាំង​គួរសម គួរឲ្យ​ចាប់អារម្មណ៍ ។

      • ច៎ាស មែនហើយ​បងនៅឦសាន ។ លក្ខណៈដែលប្លែកនោះគឺភាសា ។ ភាសាអ្នកឦសាន​និង ភាសាអ្នកបាងកកខុសគ្នាដោយអន្លើ​ប្រៀបដូចជាអ្នកសៀមរាប​និង​ភ្នំពេញដូច្នោះដែរ ។ ហើយអ្នកឦសាននេះគេនិយាយភាសាឡាវ តែថៃមួយចំនួនគេមិនបានគិតដូច្នេះទេ​ព្រោះ ទំនងមកពីគេខ្លាចអន់​ដូច្នេះគេក៏ហៅភាសាឡាវនោះថា​ភាសាថៃឦសាន ។ នៅទីនេះ​ប្រជាជនមួយចំនួនជាជនចំណាក​ស្រុកក្នុងអំឡុង​ពេល​ដែល​ប្រទេស​មានសង្គ្រាម តែអ្នក​ចំណាកមកពីប្រទេស​ឡាវ គេ​នៅតែនិយាយភាសាឡាវ តែខ្មែរ​យើង​វិញ​មិន​សូវហ៊ាននិយាយទេ ខ្លាចគេដឹងថាខ្មែរ ដូច្នេះ​ភាសា​ខ្មែរនៅមាននិយាយតែនៅតាមខេត្តដែលជាប់ជាយដែន​ប៉ុណ្ណោះ ។ ដូចខ្មែរ​យើងដែលរស់​នៅតាមជាយដែនខ្មែរឡាវដែរ ពេលនេះ​គេនាំគ្នានិយាយឡាវអស់ហើយ ។ ឃើញរឿងមួយនិយាយដល់រឿងនេះនៅក្នុងវេបរបស់ ខ្មែរលីង

      • ខ្ញុំ​បាន អាន​ខ្លះៗពី ឦសាន នៅ វិគី អង់គ្លេស​ ខ្លះ​ដែរ ។ ចុះ​ លោក សុភ័ក្ត្រ​ បង​ស្គាល់ទេ ?

      • បង ខ្មែរលីង ជានរណា ?

      • និយាយពីរឿងពុទ្ធសាសនបណ្ឌិត្យនេះ​បងនឹកឃើញរឿងមួយ គឺរឿងស័ង្ខសិល្ប៍ជ័យ ។ ដោយមានលោកជំនួយការសាស្រ្តាចារ្យម្នាក់​គាត់ជាមនុស្សស្រឡាញ់​វប្បធម៌​និង អរិយធម៌ខ្មែរ (គាត់ជាជនជាតិថៃ) ដោយ​គាត់ជាអ្នក​ស្រាវជ្រាវ​ផ្នែក​សិល្បៈ និង ដូរតន្ត្រីខ្មែរ ។ គាត់បានទៅឃើញសៀវភៅ​រឿងនេះដោយចៃដន្យ​នៅតូបលក់​សៀវភៅ​មួយ​ក្នុង​ខេត្តបាត់ដំបង​ក្នុងខណៈដែលគាត់បានដឹកនាំនិស្សិត​ថ្នាក់បណ្ឌិតចុះកម្មសិក្សា​នៅស្រុកខ្មែរ គាត់ក៏បាន​ទិញសៀវភៅ​នោះមក ។ អ្វីដែលបងចង់និយាយនៅពេលនេះ​គឺ​ចំណងជើងសៀវភៅសរសេរខុស តើនេះជាកំហុសរប​ស់អ្នកណា​? ចំណងជើង​ប៉ុន ៗ ជញ្ជាំងវិហារ​មើលមិនដឹងថាខុសទៀតអី​? គេសរសេរជា “សង្គសិល្ប៍ជ័យ” ហើយដាក់ថា​បោះពុម្ពឡើងវិញដោយពុទ្ធសាសនបណ្ដិត្យ ។

      • ហ៊ឹម ដុនដាប​មែន​ទែនតែម្តង ប្រហែល​ជា​មិន​មាន​សម្តេច​សង្ឃ​អង្គ​ណា​គង់​ជួយ​ដូច​មុនទេ ឯម៉ាមីដេឌីបងកល្យាណ​ក៏​មិន​រវល់ ។ ឮ​ថា​លក់​បាត់​ទៀតហើយ ។

      • ស្គាល់ក្នុងប្លកប៉ុណ្ណេះ ហើយបើតាមដឹងគាត់នៅខេត្តខនកេនជាប់នឹងខេត្តបងដែរ (ព្រោះធ្លាប់ចូល​លេងក្នុង​ប្លកគាត់) ។ តែ​ដោយសារ​និយាយទៅ​មិនសូវ​ត្រូវចិត្តគាត់​មិនដឹង​បានជាគាត់​មិនសូវឆ្លើយតប​មកវិញ​ ដូច្នេះ​ក៏រសាយបន្តិចម្តង ៗ​រហូត​ដល់​លែងហ៊ានទៅ ។ ចំណែកខ្មែរលីង​បងក៏មិនស្គាលដែរ​ គ្រាន់តែ​ចូលចិត្តអានប្លក​របស់​គាត់ប៉ុណ្ណោះ តែមួយរយៈ​នេះបាត់មុខគាត់ឈឹងតែម្តង សង្ស័យតែចាក់សោរផ្ទះ​ចោល​ដូចអ្នកភូមិ​យើង​មួយចំនួនទៀតហើយមើលទៅ ។

      • លោក សុភ័ក្ត្រ អត្ថបទ​ចម្រុះ ជា​ធម្មតាទេបងអើយ គាត់ដាក់តែ​ប្រកាសទេ គាត់ក៏​កម្រ​មក​អើត​ផ្ទះ​អ្នក​ដទៃដែរ ។ បង​នៅ​ខែត្រ​អីគេរ៉ូវ ?

        ខ្មែរលីង បាត់សូន្យស៊ឹងហ្មង ។

      • លក់មែនក៏អី ?​ បើលក់មែន​កិតទៅអែប​ ៗ កល្យាណ​ ក្រែងលោ​បានអី​តាក់តិច គ្រាន់រស់​បានមូយគ្រា​ៗ ។

      • បងនៅខេត្តមហាសារខាម ឯលោកខ្មែរលីងសង្ស័យតែប្រពន្ធឆ្លងទន្លេទេមើលទៅ​​បានជាមិនបាត់ឈឹងអញ្ចឹង (និយាយលេងទេលោកខ្មែរលីង) សង្ស័យតែការងារគាត់​ច្រើន​ហើយ​មើលទៅបា​នគ្មានពេល​មកសរសេរយកមកផូសដូចមុន​ ។

      • តើ​អ្នក​នៅ​ទីនោះ​គេ​និយាយ​ខ្មែរ​ទេ ?

      • និយាយខ្មែរ ព្រោះអ្នកដែលនិយាយនោះជាអ្នកដែល​មកពីស្រុកខ្មែរ នៅទីនេះ​មាននិស្សិត​អាហារូបករណ៍មកពីស្រុកខ្មែរយើងប្រហែលជា ៨០នាក់ ។ ចំណែកអ្នកស្រុកវិញ គេមិននិយាយភាសាខ្មែរទេ ។

      • ជនជាតិ​ថៃ​ដែល​និយាយ​ខ្មែរ​មាន​នៅខែត្រ​ណា​ខ្លះ​បង ? អូយ គេ​ធ្វើ​ម៉េច​បាន​ជាប់​អាហារូបករណ៍នឹងទៅ ?

      • មាននៅតាមខេត្តសុរិន្រ្ទ ស៊ីសាកេត ឧប៊ុន បុរីរ៉ាំ ត្រាត ស្រះកែវ ច័ន្ទបុរី…​។ ​កាលពី២​ឬ ៣​ឆ្នាំមុនអាហាររូបករណ៍មកថៃ​នេះ​គ្មានអ្នកដាក់​មកទេ​​ ព្រោះពេលនោះមិន​សូវ​មាន​អ្នកដឹង ហើយ​ម្យ៉ាងទៀត​កំពុង​មានបញ្ហា​នៅព្រះវិហារ​ដូច្នេះអ្នក​ដាក់មក​ប៉ុន្មាន​នាក់​ជាប់​ប៉ុណ្នឹង ដល់ឥឡូវ​នេះ​មានអ្ន្កកដឹងច្រើន​ ដូច្នេះត្រូវប្រជែងខ្លាំងជាងមុន​។ ថ្ងៃទី១ប្រឡង​វិញ្ញាសារ​ទូទៅ តាមមុខវិជ្ជា​ដេល​យើងបានជ្រើសរើស ថ្ងៃទី​២ប្រកាស​លទ្ធផល​ អ្នកជាប់​ប្រឡង​វិញ្ញាសារផ្ទាល់មាត់បន្ត (សម្ភាសន៍ជាភាសាថៃ ឬ​ ភាសាអង់គ្លេស បើចេះថៃ​មាន​អត្ថិភាព) ។ អាហារូបករណ៍នេះមានពីថ្នាក់បរិញ្ញាប័ត្រ​រហូតថា្នក់​បណ្ឌិត ។

      • ខ្ញុំគ្មាន​សំណាង​ទេ

      • មិនទាន់សាកផងម៉េចដឹង ? កុំបង្អាប់ខ្លួនឯងពេក​។

      • គ្មាន​ទាំងឱកាស​នឹង​សាក ។

      • មកពីមិនផ្តល់អោកាសឲ្យខ្លួនអែងទេដឹង?

      • ទេ មិនមាន​ឱកាស​តែ​ម្តង​បង ។ ពិបាក​រ៉ាយរ៉ាប់ណាស់ ចាំ​មាន​ឱកាស​មក​ពី​ច្បាប់​រួច ខ្ញុំ​សរសេរ​រ៉ាយរ៉ាប់​ម្តង ។

      • បងនឹងរង់ចាំអាន តែដូចជានៅជំពាក់រឿងមួយ “វិធីលួចចម្លង” កាលនោះ​សន្យាថា​សរសេរ​យក​មកចែកអ្នកភូមិ​មើល​តែបាត់ឈឹងហ្មង​សង្ស័យតែភ្លេចហើយមើលទៅ ។

      • មិនបាន​ភ្លេច​ទេ គ្រាន់​តែ​មិនទាន់​បាន​សរសេរ ចាំ​មើល​ចុង​ខែ​នេះ ខ្ញុំ​ទំនេរ​វិញ ខ្ញុំ​សរសេរ​ឲ្យ​បាន ។ គិត​ចុះ​គិត​ឡើង ជំពាក់​បង​ច្រើនណាស់ ។

      • ចាំថ្ងៃណាទំនេរ​ចាំសរសេរក៏បានដែរ មិនបាច់ប្រញាប់ទេ មិនច្រើនទេទើបតែពីរ​រឿងហ្នឹង ។

      • គ្មានពេល​ទេ​សម្រាប់​ខែនេះ ត្រូវ​ត្រៀម​ខ្លួន​ប្រឡង​សង លទ្ធផល​ទើប​នឹង​ចេញ ។

      • ចាំពេលណាទំនេរ​ពេលហ្នឹងទៅតាម៉ាប់​ កុំគិតច្រើនពេក​នាំឲ្យបែក​អារម្មណ៍​រៀន​លែង​កើត ។

    • wow!!! ​និយាយ​ទៅ​ស្រុក​គេ​រីកចម្រើនជាង​យើងផង ប្រព័ន្ធអប់រំគេ​ក៏​ល្អជាង បើ​និយាយ​ចុះ​និយាយ​ឡើងប៉ះពាល់ ម៉ាមី ដេដឌី បងកល្យាណ​ឯណោះ ! ថ្ងៃមុន​ឮ​មន្ត្រី​យើង​ថា ២០២០ ស្មើសឹង្ហបរី អី ខ្ញុំ​សើច​ចង់ជ្រុះធ្មេញ ឈោងមិនមើល​មាឌ តាម​ឲ្យ​ទាន់​តែ​ស្រុក​ថៃ​ទៅបានហើយ ។ តាម​មិន​នឹងទាន់​ផង ។

      និយាយ​រឿង​យុទ្ធសាស្ត្រ​ឪពុកម្ដាយ ខ្ញុំ​មិនដឹង​ទេ ហេហេហេ បងៗបាន​ច្បាស់ ។ តែនេះ​ជា​ប្រយោជន៍​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃក្រោយ 😀 អរគុណ

      ឥឡូវ​ក្មេង​ខ្មែរ សរសេរ​ខ្មែរ​មិនទាំង​ស្ទាត់ផង ថា​តែ​គេ ខ្ញុំ​កាល​មិនទាន់​សរសេរ​អត្ថបទ​ក៏​សំណេរ​ខុស​ច្រើន​ដែរ ។

      Reply

      • បើបានដូចគេនិយាយមែននោះ​ពិតជាមានមោទនភាពណាស់ តែក្រែងលោ​បានថា​ ។ ចំពោះការអប់រំកូន​ៗ មានវីធីជាច្រើន​ដែលបង​យើង​ត្រូវតែទទួលយកពីអ្នកដែល​នៅ​ក្បែរខ្លួនយើង តែក៏មិនមែនទទួលយកមកទាំងដុលដែរគឺត្រូវ​បត់បែនតាមសភាព​ពិត និង​ចរឹកលក្ខណៈរបស់កូនយើង ។ សង្ឃឹមថា​តាម៉ាប់ និងយាយម៉ាប់នឹងទទួល​បាន​ជោគជ័យ​ក្នងជីវិតនាពេលអនាគត ។

      • អរគុណ​បង ខ្ញុំត្រូវ​រៀន​សូត្រ​បន្ថែម​ច្រើន​ណាស់ 😀

      • កើតមកជាមនុស្សត្រូវតែរៀន គ្មានថ្ងៃចប់នោះទេ ។ រៀនដើម្បីខ្លួន​និង​អ្នកដែលនៅជុំ​វិញយើង មេរៀនជីវិតរៀនគ្មានថ្ងៃបញ្ចប់ ។

      • នឹងហើយ រៀន​មិនអស់មិនហើយទេ មិនខ្វះរបស់នឹង​រៀន​នោះទេ ។ សៀវភៅ​ជីវិត មួយ​ទំព័រៗមាន​ន័យ​ខុស​ៗ​គ្នា ហើយ​សៀវភៅ​នោះ​ក៏​ខុសៗ​គ្នា​តាម​ម្ចាស់​រៀង​ៗ​ខ្លួន ។

      • ដូចតាម៉ាប់និយាយមិនខុសទេ ទំព័រនីមួយ​ៗ​ខុសគ្នាទាំងអស់ ហើយ​អត្ថន័យក៏ខុសគ្នា​ទៅតាម​បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់​ៗដែរ ។ មេរៀននេះ​ជាមេរៀនដែល​ពិបាក ឬ ស្រួលក៏ស្ថិត​នៅលើ​អ្នករៀនដែរ បើសិនជាអ្នកនោះព្យាយាមរៀន​ ព្យាយាម​អាន​នឹងស្វែងយល់ពីវា ពិតជាអាចនាំទៅរកលទ្ធផល​ល្អ នាពេលប្រលងមិនខាន ។ ​តែបើមិនដែលអាន​មិនព្រមស្វែងយល់ពីតម្រូវការ​នៃមេរៀននេះពិតជាទឹកភ្នែកជូត​ក្បាលជង្គង់ព្រោះពេលវេលាមិនអាចបកក្រោយ​ឲ្យយើង​អានមេរៀនដដែល ៗ ដូច​ក្នុង​​សៀវភៅបាននោះទេ ។

      • នៅមិននៅទៅជាប់សាច់ឈាមអ្នកធំ ដូចយកកមកលអន្ទាក់ចឹងខ្ញុំ។ ណាមួយត្រូវគេបដិសេធមិនទទួលស្គាល់ ហើយងាកមកអ្នកភូមិខ្ញុំវិញ ថាឱ្យឡើងស្ពឹកថ្ពាល់អស់ហើយ!!! ខ្ញុំគួរឱ្យស្រណោះអ្វីម្ល៉េះទេហ្ន៎?

      • រក​គ្នា​ទៅ​គ្រាន់​មាន​អ្នក​ជួយ​លើក​ទឹក​ចិត្ត កុំ​ឲ្យ​គេ​បាញ់​កប់ៗ​ពេក ។

      • រកអត់ទាន់បានទេ សូមជួយរកឱ្យមួយម៉ោគ្រាន់នឹងកំដរបរិយាកាស និងការពារគ្រាប់

      • ហេហេហេ​ ឲ្យ​គេរើស​ឲ្យ​អញ្ចឹង​ក្រែង​មិន​ត្រូវ​ចិត្ត​។

      • រកឱ្យតែស្អាត អែមមកមិនដែលបដិសេធទេ

      • ស្អាត ហើយ អែមនឹង​ប្រាកដថា​ជួយ​ការពារគ្រាប់បានទេម្ចាស់អូន យកមក​មិនបាន​ឲ្យគេពាំងគ្រាប់ឲ្យ​បែរជាទៅពាំងជំនួសគេវិញ ។ អនិច្ចា វដ្ត​សង្ឃរា…

      • យ៉ាម្ចាស់បង ទៅបួសពីកាលណាបានជាចេញធម៌ចេញអាថ៌មកអីចឹង 😀
        😀 អូនចូលចិត្តស្អាត ហើយអែមព្រោះយ៉ាងណាក៏ជួយលើកចំរ៉ស់អូនបានតិចដែរ បើអាក្រក់ដូចគ្នា យកមកល្មម កូនចេញមកយក្សប៉ាដោយ។ 😀 😀 😀
        បងហា៎ ឱ្យតែស្រឡាញ់កុំថារងគ្រាប់ជំនួស សែងដីជួសជំនាន់ប៉ុល ពតក៏ព្រមដែរ!

      • ផ្ទះនៅក្បែរវត្ត ក៏ចេះសូត្រខ្លះ ៗ ។ លះបង់សម្បើមណាស់ហ្ន៎ មិនទាន់ដឹងអី​ផង​សុខចិត្ត​ធ្វើការជំនួសគេទៀត មិនដឹងជាប៉ះចំអ្នកណាគេទេហ្ន៎បានជាសំណាងអាក្រក់​ដល់​ថ្នាក់​នេះ !

      • អុញ ??? ទៅចឹងទៅ នរណាសំណាងអាក្រក់នោះ?

      • អូ​ច្រឡំ​ សំណាងល្អ​តើ ។

  5. រូបស្អាតណាស់បង តែមានរូបមួយស្អាតជាងគេ (ក្រមុំទាំង៤) ហាសហា

    Reply

    • អរគុណហើយដែលបានសរសើរ តែថា​សរសើរហើយឆ្លៀត​មកសើចចុង​ក្រោយ​អញ្ចឹង​ ដូចជាអត់សូវជឿទេនែក !

      Reply

      • ខ្ញុំចាក់ចុច! កុំទៅជឿបង ឌីសរសើរតែបីទេ! ព្រួញមួយបាញ់បានពីរ!

      • មកចាក់ចុចឲ្យក្តៅទាំងព្រឹកហ្មងហើយ គេសរសើរទាំងបួនហ្នឹងណា យ៉ាងម៉េច​ចង់​មក​ឌឺថា កូនពីរហើយហ្នឹងមិនស្អាតហី (អត់ហ៊ានថាខ្លួនឯងចាស់ហ្អេ) ។ បងជឿថា​ឌី​និយាយពិតមែន មែនអត់ឌី ?

      • សរសើរមែនតើបង គ្រាន់តែថែមតិចកុំអោយមើលទៅខ្សោះពេក

      • ណ៎កឃើញទេ កល្យាណឌីគេសរសេរពិតមែន មិនមែនដូជកល្យាណថានោះទេ ។ កល្យាណបើរៀនអាត្រេកថីវមិនចេះទេ មករៀននិយាយសំដីផ្អែមដូចកំឡោះសង្ហា​ឌី​នេះលមើល ក្រែងបងឆាប់បានស៊ីការ ។

      • អីយ៉ាស់បងកល្យាណដូចអត់ស្រួលរ៉េ ញ៉ុមសរសើរទាំងបួនសោះហ្នឹង ក្រមុំទាំងបួននោះអី ហិហិ

      • មិនចេះទាំងអាត្រាក់ធីវ និងសំដីផ្អែម ធ្វើម៉េចទៅបង???
        ឌីឯងកុំលំអៀងពេកមើល៍ កូនពីរ បីហើយរឿងអីទៅឆ្អាតដូចកៅមុំនោះ?

      • ឮហើយនៅ កល្យាណ គេសរសើរក្រមុំទាំងបួន មិនមែនក្រមុំទាំងបីនោះទេ ច្បាស់​ហើយនៅ ? អារឿងឆ្អាត​ ឬ​ មិនឆ្អាត​នោះស៊ី​សង​លើ​គេពូកែអាត្រាក់ធីវទេ ឃើញទេ សូម្បី​តែកំឡោះសង្ហាប្រចាំភូមិ ក៏អត់ទ្រាំសរសើរ​ក្រមុំកូនពីរ​មិនបានផង គិៗៗៗៗ។ សង្ស័យ​តែលួចចាណែនកូនគេហើយហ្នឹងមើលទៅ​ បើចាណែនមែន​លួច​ស្នៀត​បងទៅ​ប្រើ​ខ្លះ​ក៏បាន​ដែរ បងអត់ថាអីទេ ។

      • អូបងសុធាមានស្នៀតអីទៀត ចាំអីតការបងកល្យាណដែរ ។ មើលរូបនោះមួយភ្លែតស្អាតៗដល់ក បើនិយាយពីរាងវិញបងសុធាដាច់គេហ្មង ។

      • ទៀតហើយឌី! បងសុធាលើសឈាមមិនខានទេ ង៉ាស់ៗៗៗ ឱ្យតែបានថាឱ្យគេ និយាយពីដេកលក់ស្រួលនោះស្រួលខ្ញុំ។
        អូនមិនទៅប្រើស្នៀតម្ចាស់បងទេ ព្រោះអាចច្រលំវិជ្ជាគុន អូនប្រើតែល្បិចរបស់អូន បានហើយតាមតែវាសនាទៅចុះ ង៉ាស់ៗៗៗ តែយ៉ាងណាក៏ដោយអរគុណម្ចាស់បង

      • ឌី​ ហ្អា​ញ៉ាំស្ករអស់ប៉ុន្មានគីឡូហើយហ្នឹង បានផ្អែមទៅ ៗ អញ្ចឹង ? បើនិយាយ​ថា​រូបបួននាក់ខាងលើហ្នឹង​បងកាម៉ាប់ជាងគេទើបត្រឹមត្រូវ ។
        កល្យាណ អាល្បិច​តាមវាសនាហ្នឹងវាមិនងាយទេ ឆ្លៀតពេល​ចូលរុករក​វិជ្ជាគុន​ថ្មី​ៗ មក​ប្រើខ្លះ​ក៏ល្អដែរ កុំឲ្យក្មេង​ៗ គេថាយើងបុរាណពេក ។

  6. រូបទីបីនិងទីបូននៅកណ្តាលនោះ គឺជារូបអ្នករាំរបាំគោះត្រឡោករឺរបាំគោះអង្រែ…
    ហើយអ្នកទើនុយវ៉ារីយេ(សូម៉ាដា)ហ្នឹងជាអ្នកគ្រូបង្រៀនរបាំហ្នឹងមែនទេ ? 😀

    Reply

    • ជម្រាបសួរលោកពូ នៅទីនេះអត់មានអ្នកណា​ចេះរាំរបាំទេ ហើយបើខ្ញុំវិញ អត់សោះតាហ្មង រាំវង់​រាំក្បាច់​គ្រាន់បានខ្លះ ដល់របាំអត់ចេះ​អីម៉ាតិច ។ ចំពោះ​រូបខាងលើ​នោះ គឺ​ស្ថិត​ក្នុង​សិក្ខា​សាលាស្តី​អំពីអាស៊ាន ហើយ​គេឲ្យនិស្សិតស្លៀកពាក់​ជាតំណាងប្រទេស​សមា​ជិក​អាស៊ាន ចំណែកខ្ញុំវិញ គ្រាន់​តែទៅជួយមើលគេស្លៀកពាក់ប៉ុណ្ណោះ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: