នំគ្រក់

ថ្ងៃនេះម្ចាស់ផ្ទះសូមលើកយកនំគ្រក់​មកបង្ហាញ​ជូនដល់អ្នកភូមិរបស់យើងម្តង តើនំគ្រក់​មាន​អ្វី​សំខាន់​ទៅ​បានជាលើកយកមកនិយាយ ?

នំគ្រក់​គឺជាអាហារ​ម្យ៉ាងដែល​ខ្មែរ​យើង​និយម​ចូលចិត្តទទួលទាននាពេលព្រឹក ឬ ពេលថ្ងៃរសៀលក៏បាន ដែរ ។ សម្រាប់​យើងជាខ្មែរ​កាល​ណានិយាយនំគ្រក់ភ្លាម រូបភាព​នំគ្រក់​ក្តៅ​ៗ ស្រួយ​ស្រេះ​ ព្រមទាំងមាន ទឹកត្រី​មួយកូនចានមានទាំងដាក់ម្ទេសហិរ​តិច​ៗលាយខ្ទិះដូង​បន្តិច ពិត​ជាលេចឡើង​ក្នុង​ការស្រមើ ស្រម៉ៃរបស់​យើងជាមិនខានទេ ។ និយាយពីរឿងនំគ្រក់នេះ​កាលពីប៉ុន្មានខែមុននេះ​លេងឆាតហ្វេសប៊ុក​ជាមួយក្មេងស្រែស្រាប់តែគាត់យករូបនំគ្រក់មកដាក់​ កូននីតា​ដើរមកឃើញ ស្រាប់តែយំហ៊ូ ខ្ញុំសួរដោយ​ភ័យ​ដោយ​មិនធ្លាប់ឃើញកូន​បែបនេះ ស្រាប់តែគេប្រាប់ថា ចង់ញ៉ាំនំគ្រក់ដូចនៅផ្ទះ(ស្រុកខ្មែរ) ។ ខ្ញុំ​ស្តាប់​​ហើយហាក់ដូចជាអានិតកូន​តែមិនដឹងជាទៅរកឯណាបើនៅទីនេះ​នំគ្រក់គេខុស​ពីយើង​អញ្ចឹង​នោះ តែបន្ទាប់ពីលួងកូន​ហើយ​ក៏នឹកឃើញ​អស់សំណើចម្នាក់ឯង គិតទៅក្មេងអញ្ចឹងណ៎ស់ មិនចេះ​លាក់​មែន នឹកឃើញ​យ៉ាងម៉េចធ្វើអញ្ចឹង មានអ្វីដែលចង់បញ្ចេញ​ក៏បញ្ចេញ​មកភ្លាម ដោយ​មិនទុក​ក្នុង​ខ្លួន​​នាំ​តែសៅហ្មងនោះទេ ។

តែសម្រាប់ជនជាតិថៃ​វិញ​កាល​ណា​គេនិយាយ​ពីនំគ្រក់រូបភាព ដែលលេចឡើង​ក្នុង​ខួរក្បាល​របស់​ពួក​គេ​គឺជាបង្អែមមួយប្រភេទទៅវិញ ។

នំគ្រក់ថៃគឺជានំផ្អែមមួយប្រភេទ​ដែលគេយកម្សៅមកដាក់លាយជាមួយខ្ទិះដូងព្រមទាំងស្ក​សរ​​​ ចំណែក ស្នូលវា​វិញ​គេដាក់​ទៅតាម​ចំណូលចិត្តអ្នកញ៉ាំ មានដូចជា ពោត ត្រាវ ស្លឹកខ្ទឹម ។

តែបើសួរថាមួយណាឆ្ងាញ់ជាងនោះ​​ខ្ញុំឆ្លើយមិនបានទេ ព្រោះខ្ញុំចូលចិត្តទាំងពីរ ហើយបើចង់ដឹងច្បាស់ សូម​អញ្ជើញ​មកភ្លក្សដោយផ្ទាល់ច៎ាស

ខាងក្រោមនេះគឺរូបភាពខ្លះៗក្នុង​ការធ្វើនំគ្រក់​ថៃ​

Nom KrokNom Krok1Nom Krok3Nom Krok4Nom Krok5Nom Krok6

Advertisements

10 responses to this post.

  1. មើល​ទៅ​ដូច​តែ​គ្នា ! នំគ្រក់ច្រលក់​ទឹក​ត្រី នំ២កាក់៣ នំ​២០​កាក់​ប៉ុន្មាន ? ពាក្យ​របស់​ចាស់ៗ​ឲ្យ​ក្មេងៗ​រៀន​គិត​លេខ ។

    Reply

  2. រូបរាងខាងក្រៅគឹដូចគ្នា តែរសជាតិខុសគ្នាស្រឡះ ។ នេះក៏ប្រៀបប្រដូចទៅនឹងមនុស្ស​យើង​គឺ​រូបរាង​យើងមិន​អាចបែងថាជាជនជាតិណាមួយបានទេ តែភាសាជាអ្នក​បញ្ជាក់ថា គាត់ជាជន​ជាតិថៃឬខ្មែរ​។

    Reply

  3. ខ្ញុំមិនដែលហូបនំបែបថៃទេ តែតាមមើលទៅនំខ្មែរយើងអាចជំនួសអាហារពេលព្រឹកបាន បើនំថៃ ផ្អែមទាំងព្រឹក ម៉ាក់អាបីនាក់ទៅមិនរួចទេ

    Reply

    • នំគ្រក់ខ្មែតយើងគឺជាអាហារពេលព្រឹកបាន​ តែនំគ្រក់ថៃនេះ​គឹជាបង្អែម វាមានរស​ជាតិ​ផ្អែម​មុត ហើយឆ្ងុយខ្ទិះដូង​ ។

      Reply

  4. អត់សូវចូលចិត្តនំផ្អែមទេ បានជារកបញ្ចេញយោបល់ថាយ៉ាងណាៗមិនកើត បានត្រឹមតែមើលគេមើលឯង មើលមើល៍ គេដាក់ថែមអី នឹងអាលថែមដែរ។

    Reply

    • មិនចូលចិត្តផ្អែមហ្នឹងហើយ​ដែលគួរតែដឹង ជិតដល់​២០១៥​ហើយ​ក្រែងលោ អ្នកលក់​នំគ្រក់ថៃទៅលក់​នៅខ្មែរ ឃើញហើយ​ចូលទិញ​តែអត់មាន​ទឹកត្រីឲ្យជ្រលក់ទេណា ។

      Reply

      • ច្រកទឹកត្រី និងក្រូចឆ្មារទៅឱ្យហើយ!!! ឡា
        បងហ្អាកុំរំលឹករឿងហ្នឹងអី កំពុងតែក្តៅក្រហាយនឹងយើងដូចជាចាញ់ប្រៀបគេផង ឬក៏គិតម្នាក់ឯងខុសផង។ ចូលអាស៊ាន???
        អូនមិនសូវចូលទេ កន្លែងណាមានអ្នកលក់យួន ទាល់តែចៀសមិនរួចបានចូល ស្រាប់តែព្រឹកម្សិលមិញ អត់អីអាហារពេលព្រឹកក៏ឃើញអ្នកទូលនំលក់ ហៅទិញ ហូប សួរបញ្ជាក់ប្រាំដង បានស្តាប់ថ្លៃនំបាន។ ដល់ទៅអ្នកលក់ខ្មែរវិញ ទូលសណ្តែកដីលក់ ខ្ញុំអត់ចូលចិត្តក៏គ្មានបានជួយទិញទេ។ នឹកថា ខ្មែរយើងតិច ផុតពូជទៅ???

      • ច្រកទៅក៏ញ៉ាំមិនកើតដែរ ព្រោះនំគេផ្អែម មិនមែនសាប​ត្រូវការទឹកជ្រលក់ឯណា ។ និយាយមិនឲ្យរំលឹកម៉េច គិតទៅមើលពេលនោះពិតជាអ៊ូអរមិនខាន គេចូលផ្ទះយើង​បាន​យើង​ក៏ចូលផ្ទះគេបានវិញ​ដូចគ្នា ក៏ប៉ុន្តែ​​ខ្មែរយើង​មិនសូវ​ដើរផ្ទះគេទេ ចូលចិត្តសម្ងំ​តែ​ក្នុង​ផ្ទះ អត់ស៊ី​មានស៊ី​ឲ្យតែបាននៅជុំគ្នា​ចំណែក​យួនវិញ​ពេល​នោះ ពិតជាចាបាយ​មិន​ខានទេ ព្រោះគេមិនចេះ​ខ្មាសដែលផ្ទុយពីខ្មែរយើង ។ ​ ​ស្តាប់ប៉ុស្តិ៍អាស៊ីសេរីhttp://www.rfa.org/khmer/callshow/callshow_24august12-08252012031608.html

      • ត្រង់ហ្នឹងឯង ខ្ញុំកាត់ទៅត្រង់ហ្នឹងឯង មិនសូវចង់ទៅស្រុកគេ ទៅមើលគេរីកចម្រើនទេ នៅតែក្នុងផ្ទះ រួចតាំងខឹងគេមកនៅ រកស្រុកខ្លួន។

  5. នេះជាគំនិតទូទៅរបស់អ្នកស្រុកយើងទៅហើយ សូម្បីតែបបងក៏គិតអញ្ចឹងដែរ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: