សម្លទំពាំង និង សម្លផ្សិត

 clip_image002សម្លប្រហើរ គឺជាឈ្មោះសម្លមួយប្រភេទ​ដែល​មាន​បង់​គ្រឿង​ស្លឹក​គ្រៃ និង មើមខ្ជាយជាប្រធាន​មានក្លិន​ប្រហើរ ។​

តែសម្រាប់សម្លទំពាំងចាត់ទុកជាសម្លប្រហើរ​មួយមុខដែរ តែ​វាមិ​ន​បាន​​ប្រើ​គ្រឿងផ្សំដូចជាសម្លប្រហើរ​ដទៃ​​ទៀតនោះទេ ។ តែវាបែរ​ជាមានគ្រឿងផ្សំ​ខុស​ពី​សម្ល​ប្រហើរទូទៅទៅវិញ ។ ជា​ទូទៅ​សម្ល​ប្រហើរ​ខ្មែរ​យើ​ង​​​​ស្ល​ចាំបាច់ត្រូវតែមានត្រីជានិច្ចទោះ​ជាត្រីនោះជាត្រី​អាំង​ត្រីស្ងោរ​ឬ ជាត្រីឆ្អើរ​ក៏ដោយ​គឺចាំបាច់​ត្រូវតែ​មាន​ព្រោះ​យើង​គិតថា​បើគ្មាន​ត្រីផ្សំជាមួយ​ទេនោះ​សម្លពិតជាគ្មានរសជាតិ ។

នៅពេលនេះ​ខ្ញុំសូមណែនាំម្ហូបមួយមុខដែលមានឈ្មោះថា “សម្លទំពាំង ឬ សម្លផ្សិត” ។ សម្រាប់​មុខម្ហូប​ទាំងពីរ​នេះ​មានគ្រឿងផ្សំដូចគ្នា​តែគេស្លដោយមិនដាក់​ត្រី និង ស្លឹកគ្រៃ​ដូច​សម្លទំពាំងខ្មែរយើងដែរ ហើយ​គេដាក់ជីសរ ឬ ជីលីងល័ក្ត(ហៅតាមអ្នកកំពង់ធំ) ព្រមទាំ​ង​អង្ករ​បុក(ត្រាំ​ទឹកហើយ​បុកឲ្យល្អិត តែ​ដោយ​សម័យនេះគេជឿនលឿន​ គេប្រើ​ម៉ាស៊ីនក្រឡុកវិញ ធូរកម្លាំងមួយកម្រិតដែរ) ។ ចំពោះបន្លែវិញ​អ្នក​ស្រុក​នេះគេនិយម​ញ៉ាំផ្សិត និង​មាន​លាយ​ល្ពៅ ព្រមទាំងននោងផងដែរ ។ បងប្អូន​ឃើញ​ននោងទេ ? អ្នក​​ស្រុក​នៅទីនេះ​គេធ្វើ​ហូប​ខុសប្លែក​ពីយើង គឺននោង​គេស្ល​គេមិនចិតសម្បកចេញ​ទេ ហើយ​គេមិន​បាន​ទុក​វា​ឲ្យធំ​ទាន់​ទេ ប្រហែលជាប៉ុនមេជើង ឬ ធំជាងមេជើងបន្តិចប៉ុណ្ណោះ គេក៏បេះយក​មក​ស្ល​បាត់​ទៅ​ហើយ យើង​ធ្លាប់តែ​ស្ងោរត្រឡាច​ខ្ចី តែដល់​មកជួបអញ្ចឹងដំបូង​មិនហ៊ានញ៉ាំទេ មានអារម្មណ៍​ថា គគ្រិច តែដល់​បានញ៉ាំមានអីជាប់មាត់ ញ៉ាម​ ចំណែកត្រឡាចវិញ ពេលខ្ចី​គេមិនបេះស្ល​ឬ លក់ទេ គេ​ទុក​ទាល់​តែចាស់ ឬ ស្ទើរតែទុំទើបគេ​បេះ អូភ្លេចមានស្អំមួយមុខទៀត ។

ខាងក្រោមនេះគឺជារូបថត​សម្លទាំងពីរមុខនេះ

Samlor Tom PaengMushroom Soup 4Mushroom Soup 2

សម្លទំពាំង​                                ​        សម្លផ្សិត                                    គ្រឿងផ្សំ ស្កសរ អង្ករបុក ប្រហុក ​ម្ទេស

Mushroom SoupMushroom Soup 6Mushroom Soup3

បន្លែអាចជ្រើស​រើសបានតាមចំណូលចិត្ត ឬ  អាចដាក់គ្រប់មុខក៏បាន ។

Advertisements

45 responses to this post.

  1. ចូលចិត្តដែរ តែបើមិនដាក់ខ្ទិះទេ ដូចជាយ៉ាងម៉េចមិនដឹង។
    ខ្ញុំធ្លាប់ហូបសម្លទំពាំងខាងលើដែរ ជាពិសេសមានដាក់អង្ករបុក រសជាតិតាមបែបអ្នកស្រុកលើ (ហៅតាមម៉ែទេ) តែបានតែក្តៅៗទេ តែទុកដល់ត្រជាក់ច្បាស់ជាង៉េមង៉ាមហើយណា៎

    Reply

  2. គេញ៉ាំក្តៅ ៗ ហ្នឹងហើយឆ្ងាញ់ សម្លខាងលើនោះមិនមានខ្ទិះទេ ។

    Reply

  3. សំឡក់ខុសពីនេះកល្យាណ​ ផ្ទះបង​ស្លសំឡក់ហ្នឹង​ក៏ដាក់ត្រីឆ្អើរដែរ តែអត់បុកទេ គ្រាន់តែយកស្បែកចេញ (នេះបើត្រីឆ្អើរមានស្រកា) និង បេះឆ្អឹងចេញ​ដែរ គឺបេះយកតែសាច់​ដាក់ស្លប៉ុណ្ណោះ បន្លែមានដូចជាស្លឹកផ្ទី​ត្រឡាច ចំណែកស្លឹកគ្រៃវិញ​ញីដាក់ ។ សម្លនេះបើញ៉ាំពេលល្ងាច​មេឃត្រជាក់ ៗ ឬ មានភ្លៀង​ពិតជាឆ្ងាញ់ខ្លាំងណាស់ ។

    Reply

    • ផ្ទះខ្ញុំ សំឡក់លាយសព្វលាយគ្រប់ ឱ្យតែមានក្បែរផ្ទះ ជួនទៅសំឡក់របស់​គាត់ក៏មានពោតដែរ ផ្សិតច្រម៉ាស់ ផ្សិតកញ្ចូ ស្លឹកបាស ផ្ទី ត្រួយល្ពៅក៏មានដែរ ជួនទៅផ្សិតដែលដុះនឹងដើមអង្គាដីងាប់ ននោង ត្រលាច ជួនមានទាំងត្រសក់ផ្អខ្ចី ទំពាំងខ្ញុំចូលចិត្តលេខមួយ តែត្រីឆ្អើរច្រើនតែបុក ព្រោះខ្ជិលទំពារ ជួនកាលគេស្ល សម្រាប់តែខ្ញុំម្នាក់គេបុកត្រីទៅ តែបើស្លគ្នាច្រើនគេអត់បុកទេ ដាក់ត្រីស្រស់ដុំៗ។ ខ្ញុំអត់ចេះធ្វើអីទេ តែពេលម៉ែប្រើខ្ញុំដឹងថាគាត់ដាក់អីៗដែរ ភ្លេច នៅមានម្ទេសប្លោក ខ្ចីទៀត ឬជួនកាលម្ទេសដៃនាង។

      Reply

  4. អូចម្រុះផស់គេមែន នេះប្រហែលមកពីផ្ទះ​បងនៅឆ្ងាយពីបន្លែអស់នោះផង​ក៏មិនដឹង ចាំឱកាសល្អ សុំទៅភ្លក្សស្នាដៃអ៊ំស្រីម្តង ។ និយាយពីរឿងអ៊ំស្រីវិញ​តែងខ្លួន​ឲ្យឡើងខ្ញង់តែហ្មង​ហើយ ឯកូន​វិញ​មិនអត់ចេះ​អីម៉ាក្បាច់សោះ​មើលទៅ អ៊ំស្រី​គាត់​ពិតជាពូកែតុបតែង​ខ្លួន​មែន ម៉េចក៏មិនរៀនតាមគាត់ខ្លះ​ទៅ? ក្រែងលោ​បងឆាប់បានស៊ីការឆាប់ ៗ ។

    Reply

    • អ្នកដែលធ្វើឆ្ងាញ់ជាងគេ លែងធ្វើកើតហើយ ស្តាយណាស់បងអើយ កុំអីបបួលទៅលេងមិនខាន ខែនេះផ្ទះខ្ញុំសម្បូរបន្លែដែរ ។
      គំនិតខុសគ្នាដាច់ស្រឡះ ខ្ញុំក៏ជួនកាលឆ្ងល់ខ្លួនឯងដែរ។ ប្រហែលជាកូនរើសបានកាល សម័យប៉ុលពតមិនដឹង។ ថាលេងទេបង តែហ៊ាននិយាយចឹងហើយគាត់ឮ ខឹងដាច់ក្បាល ដាច់កន្ទុយ តែកាលពីក្មេងគាត់ថាខ្ញុំកូនរើសបាននៅជិតសាលារៀនក្រោមដើមគ្រាប់បែក។
      គ្មានព្រះ អង្គណា ប្រដៅបានឡើយ។

      Reply

      • មិនទាន់ដឹងអីផង​បដិសេធ​មុនបាត់ទៅហើយ ចុះអ៊ំស្រីស្លអត់ឆ្ងាញ់មែនទេ ?
        ហ៎ាស់ ហា អញ្ចឹងតើ​បានជាក្បាលរឹង​ដូចគ្រាប់បែក ។

      • ម៉ាក់ស្លបានតែកូនគាត់ញ៉ាំទេ ព្រោះកូនចេះតែទ្រាំទៅ ធ្វើម៉េចម្តាយទៅហើយ។ ជីដូន និងម្តាយចិញ្ចឹមបានកំពូលចុងភៅប្រចាំស្រុក។

      • អ្ហើយ​បើគាត់បានឮវិញ​ពិតជាសប្បាយចិត្តអង្គុយ​ញញឹមបិទមាត់មិនជិតនោះទេ ព្រោះ​កូនគាត់​សរសើរគាត់ផ្អើលអស់អ្នកភូមិ​វើដប្រេស អូហូ​សុទ្ធតែទ្រាំញ៉ាំទៀត ចាំមើល​បើមានឱកាស​បានជួបគាត់ជួយដុកថែមឲ្យណាណីហ្មង ។

      • គាត់ខ្លួនឯងក៏ទទួលស្គាល់ដែរថាធ្វើម្ហូបមិនសូវឆ្ងាញ់។ គ្មាននរណាថាឱ្យគាត់ទេ ចំណែកកូនដឹងចិត្ត ឱ្យតែមាននរណាមកលេងផ្ទះបបួលទៅបាយក្រៅហើយ ព្រោះកុំឱ្យម្តាយពិបាកចិត្តទាន់។ គ្រាដំបូងខ្ញុំនាំមិត្តទៅលេងផ្ទះ គាត់អង្គុយធ្វើម្ហូប ទាំងពិបាកចិត្ត ឡើងខ្ញុំចង់តែសើច។

  5. អាពីរនាក់នោះចូលចិត្តសម្លផ្សិតមែនទេបង? ចុះបងៗវិញ? ចូលចិត្តជាងគេម្ហូបអីទៅ? តាមត្រូវសួរតាំងពីយូរបានត្រូវ ង៉ាស់ៗៗៗ

    Reply

    • បង ៗ សម្លម្ជូរ សម្លប្រហើរ​ កកូរ ទូទៅស្អី​ក៏បានដែរ តែសួរនេះ​សង្ស័យតែ​ត្រៀមរៀនធ្វើម្ហូប​ដើម្បីទទួលពួកបងមែនទេ ?​

      Reply

      • ហ៊ូៗៗៗ!!!​​​​​​​ បងហ៊ានតែនិយាយឱ្យម៉ែ ឱ្យប្អូនខ្ញុំឮវាសើចបង ទាល់តែជ្រុះធ្មេញ មិនខានរ៉េ។ នរណាទ្រាំហូបម្ហូបញ៉ុមធ្វើកើត មហាកំពូលមនុស្សទ្រាំហើយកំពូល សំណាងរយពាន់លានទៀតផង។ បងៗចង់ឬអត់?

      • ចង់ឲ្យតែគេធ្វើឲ្យញ៉ាំចេះតែទ្រាំញ៉ាំទៅ ដូចកល្យាណទ្រាំញ៉ាំស្នាដៃអ៊ំស្រីអញ្ចឹងដែរ 5555555

  6. ខ្ញុំចូលចិត្តម្ហូបរូបទីមួយ និងទីពីរ។ រូចអាទីមួយបើថែមស្លឹកបន្លែផ្អែម ឬត្រួយម្ទេស អស់ទាស់ម៉ង។

    Reply

  7. ក្នុងចំណោមរូបទាំងអស់ខាងលើនោះមានតែរូបទីមួយ​និង ទីពីរនឹងហើយដែលជាសម្ល​ដែល​គេស្លរួច ចំណែកទីបីដល់ទីប្រាំមួយគឺជាគ្រឿងផ្សំប៉ុណ្ណោះឯង ។ សម្លខាងលើនេះ​អាចចាត់ទុកថា ដូចជាសម្លសំឡក់ស្លនៅផ្ទះកល្យាណក៏បានដែរ គឺអាចដាក់បន្លែចម្រុះតាម​ចំណូលចិត្ត ។ រូបទី១គឺជាម្ហូបដែលគេធ្វើស្រាប់មួយចាន១៥បាទ ចំណែករូបទី២ជាម្ហូប​កុម្ម៉ង់មួយចាន​៣០​បាទ ។

    Reply

  8. អត់ដែលហូប អត់ដែលឮ អត់ដែលឃើញ។ ចុះម៉េចបានខុសគេចឹងខ្ញុំ?! បងៗនិយាយគ្នាដូចយល់សាច់រឿងល្អណាស់ ឯខ្ញុំអត់ដឹងអីម៉ាតិចសោះ។

    Reply

    • ចិនកាពតចឹងហើយ អត់ដែលញ៉ាំសម្លខ្មែរទេដឹង?

      Reply

      • ជំនាញរបស់អូន គឺសម្លម្ជូរចាស បើមិនជឿសួរប៉ាអាបីនាក់ទៅ ជូរឡើងជ្រេញហ្ន៎ក!!

      • ចាំង៉ៃណាជួបគាត់ចាំបញ្ជាក់ឱ្យច្បាស់។
        តែថាអ្នកផ្ទះខាងណោះ អីៗក៏មើលទៅដូចជាចូលចិត្តម្ជូរខ្លាំងណាស់​ ចឹងតើបានជាស្គមម៉ាគ្រួ។

      • គ្រាន់​តែញ៉ាំសម្លម្ជូរហ្នឹងធ្វើ​ឲ្យស្គមមែនអី ? បើមែន​សុខចិត្តញ៉ាំសម្លរាល់ថ្ងៃតែហ្មងហើយខ្ញុំ ។

      • តាមសង្កេតរបស់ខ្ញុំទេ

      • ត្រូវប៉ុន្មានភាគរយដែរ ?

      • ដូចជាច្រើនដែរ ពួកម៉ាកខ្ញុំមួយ បើទៅបាយជាមួយវា មិនបាច់ហៅសម្លទេព្រោះវា ដណ្តើមហៅសម្លម្ជូរមុនបាត់ហើយ ឯរាងវិញតួកុនសុំខ្មាស កំពស់១,៦៥ ទំងន់៥១គីឡូក្រាម

      • ចុះបើស្ងោរជ្រក់ម៉េចដែរ ជូរដូចគ្នា!

      • ស្ងោរជ្រក់ង៉ៃមុន យ៉ាប់ណាស់ មិនសូវជូរ ហើយក៏មិនបាត់ក្លិនឆ្អាបដែរ

      • ស្ងោរជ្រក់នៅឯណាយ៉ាប់ ?

      • ស្ងោរជ្រក់ឯបាត់ដំបង ហាងដែលខ្ញុំចូលចិត្ត។
        ឆ្លើយខុស លើកមុន (ស្ងោរជ្រក់ក៏ម្ជូរដូចតែគ្នាដែរ )

      • ហាងដែលមានស្រីស្រស់ច្រើននោះមែនទេ ?

      • អ៊ីស ស្មានត្រូវទៀតបង!

      • តាមដានបានដឹងហ្នឹងណា

      • ខ្ញុំចាំបានច្បាស់ណាស់ព្រោះពេលនោះជាពេលដែលខ្ញុំបានសិក្សាបន្ថែមថា មនុស្សខ្លះគិតបានវែងឆ្ងាយណាស់ ជាពិសេសក្នុងការធ្វើជាគម្រូល្អដល់មនុស្សជុំវិញ។ ខ្ញុំបានដាក់ក្នុងប្រកាសរបស់ខ្ញុំដែរតើ ៖ ជីវិតក្នុងរបត់ថ្មី។

      • យករឿងគេសរសេរ​បាយ័ត្នគេប្តឹង​ឲ្យសង​ថ្លៃ​កម្មសិទ្ធ​បញ្ញាណ៎ា​ម្ចាស់អូន ។

      • ខ្លាចដែរព្រោះធ្លាប់ត្រូវម្ចាស់ខ្លួននិយាយបង្ការពីមុនមកហើយ។ ណាមួយធ្លាប់ត្រូវគេព្រមានម្តងដែរ តែពីពេលនេះទៅ ទាល់តែមានការអនុញ្ញាតទើបចុះផ្សាយ។

      • មែនអីម្ចាស់អូន! និយាយលេងទេដឹង ?

      • មែនណា៎ម្ចាស់បង!

      • សង្ស័យតែ​មានរឿង​រ៉ាវផ្ទៃក្នុង​បង្កប់​នៅក្នុងនោះទេដឹង ? បើមិនអញ្ចឹង​ក៏​ម្ចាស់អូន​ជាអ្នក​ធ្វើបាបចិត្តគេហើយមើលទៅនោះ ទើបគេខឹង​ចង់ប្តឹងហ្នឹងណា។

      • រឿងរ៉ាវនោះវាជារឿងពិត ហើយខ្ញុំគ្មានចិត្តចង់ធ្វើបាបចិត្តពី ណាទេ គ្រាន់តែចង់ចែករំលែក ដើម្បីឱ្យគ្នាយើងដឹងពីផ្លូវ​ណាល្អ ឬអាក្រក់ ដែលគួរចៀសវាងប៉ុណ្ណោះ ។

        បកស្រាយបានប៉ុណ្ណឹង អេមទេម្ចាស់បង?

      • យើងចង់ចែករំលែក តែគេអត់ចង់ចែករំលែកជាមួយយើង ដូចគេដេញ​តាមយើង យើង​រត់ពួនគេអញ្ចឹងដែរមែនទេ ?

      • ដូចអត់ដូចគ្នាម៉េចមិនដឹងទេបង។ អត់ហ៊ានថារ៉េ ខ្លាចជាន់កែងខ្លួនឯងដួល ងើបមិនរួច។

    • នេះមកពីពួកខ្ញុំត្រូវម៉ូគ្នាតាំងពីប្រកាសជីរលីងល័ក្តឯណោះ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: