វិក្រិត្យការ

តាំងពីធំដឹងក្ដីមកជួបពាក្យ អបគមន៍ ពីរដងហើយ ។ ឃើញអាស៊ីសេរីនិយាយដល់រឿងនិយម​ន័យពាក្យ អបគមន៍ នេះមកជាប្រធានបទនៃព័ត៌មានរបស់ខ្លួន ។ គិតទៅបើយើងមិនមែននៅ​ក្នុងជំនាញ​ណាមួយ​នៃការងារ យើងនឹងពិបាកយល់ពាក្យមួយចំនួនដែលគេប្រើក្នុងផ្នែកទាំងនោះណាស់ ។ ថ្ងៃនេះសូមយក​ពាក្យមួយមកសួររកចម្លើយគ្រាន់នឹងរកចំណេះដឹងបន្ថែម ។ នោះគឺពាក្យ វិក្រិត្យការ ។ ពាក្យនេះ​ច្រើន​ប្រើភ្ជាប់នឹងពាក្យ វិក្រិត្យការខេត្ដ, ធ្វើវិក្រិត្យការ, ការិយាល័យបណ្ដុះបណ្ដាលនិងវិក្រិត្យការ ជាដើម ។ តើពាក្យ វិក្រិត្យការ មានន័យជាសម្រាយ​ដូច​ម្ដេចដែរ ? សូមអរគុណទុកឲ្យហើយសម្រាប់គ្រប់មតិទាំង​អស់ ។

Advertisements

38 responses to this post.

  1. អូនអត់ជំនាញហ្នឹងទេ គ្រាន់តែធ្លាប់ឃើញគេប្រើតាមសាលាដែលបង្រៀនគ្រូៗ។

    Reply

  2. ធ្វើម៉េចទៅអញ្ចឹង មានតែ​អត់ទៀតហើយ ។

    Reply

  3. ឆែកមើលហើយ អត់មានក្នុងវចនានុក្រមសោះ

    Reply

    • ទើបតែមើលដែរអត់ដែរ។ ម៉េចក៏សាលាបង្រៀនគ្រូដាក់អីចឹង?
      ឬមួយគេបន្ថែមពាក្យ ក្រឹត្យការ នូវកិរិយាអកម្ម(សុំទោសភ្លេចអស់ហើយ) វិ។

      Reply

      • អត់ដឹងដូចគ្នា ហើយ​ក៏​នៅតែអត់ដឹង​ទៀតរហូតទៅ

  4. ខ្ញុំក៏ចាប់អារម្មណ៍នឹងន័យរបស់ពាក្យនេះយូរដែរហើយ ។ ទើបមកឃើញផូស្ដ៍នៅទីនេះទៀត ។ គិតទៅពាក្យយើងគគោកមិននាំគ្នាប្រើ ចូលចិត្ដយកពាក្យអត់ស្រួលមកប្រើនាំឲ្យខ្វល់ ។ អ្នកទាបអ្នកថោកមិនយល់ អ្នកធំអ្នកធើកេងប្រយោជន៍ ។

    Reply

  5. អ្នកគេយក​មកប្រើ​គេស្គាល់ គេដឹង​តែគ្នានឹងទៅ ឯអ្នកតូចតាចមិន​បាច់ដឹង​ទេ

    Reply

  6. បងអើយ!! ទៅផ្ទះខ្ញុំមិនឃើញឆ្លើយតបវិញសោះ ទៅហើយមកវិញឲ្យស្ងាត់ឈឹង….!!! ចូលរួមគំនិតជាមួយបងបន្ដិចចុះ ពាក្យ “វិក្រឹត្យការ” ត្រូវបានសរសេរ និង ឃើញមានប្រើនៅក្រសួងអប់រំភាគច្រើន(នាយកដ្ឋាន បណ្ដុះបណ្ដាល និង វិក្រឹត្យការ សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត ទាំង ១៨ វិទ្យាស្ថានជាតិអប់រំ និង មជ្ឍមណ្ឌលគរុកោសល្យភូមិភាគ ទាំង ៦ ជាដើម ) និង ស្ថាប័នមួយចំនួនទៀតដូចជា៖ សាលាភូមិន្ទរដ្ឋបាល បណ្ឌិតសភានគរបាល ជាដើម ។ អត្ថន័យនៃពាក្យនេះ គឺ ចង់សំដៅទៅលើការពង្រឹងនូវសមត្ថភាពក្នុងការបង្រៀន ការធ្វើឲ្យគរុសិស្ស(១២+២) កាន់តែមានបំនិនក្នុងវិជ្ជាជីវៈ ពោលគឺធ្វើឲ្យកាន់តែប្រសើរឡើងជាងការសិក្សាធម្មតា រីឯនៅសាលាភូមិន្ទរដ្ឋបាលវិញ ពាក្យនេះត្រូវបានគេប្រើសម្រាប់វគ្គសិក្សាដែរ ដែលវគ្គនេះអនុញ្ញាតឲ្យមន្ដ្រីរាជការ មករៀនបំពេញបន្ថែម ពោលគឺដើម្បីធ្វើឲ្យប្រសើរឡើង នូវបំនិនក្នុងវិជ្ជាជីវៈ ។ សរុបសេចក្ដីមកគឺ ជាវគ្គបណ្ដុះបណ្ដាលមួយដែលធ្វើឲ្យសិក្ខារកាម កាន់តែមាននូវបំនិនក្នុងងវិជ្ជាជីវៈ កាន់តែប្រសើរឡើង ហើយពាក្យនេះមិនសូវជាប្រើនៅអង្គភាព ឬ ស្ថាប័នរដ្ឋផ្សេងៗ នោះទេ។ តាមរយៈអ្វីដែលខ្ញុំធ្លាប់ដឹងកាលពេល បម្រើការឲ្យក្រសួងអប់រំជាតិរយៈពេល ២ ឆ្នាំ ខ្ញុំមានប៉ុណ្ណឹងដើម្បីពន្យល់បង !!

    Reply

  7. អរគុណ​លោកបូណា ដែលបានជួយ​ពន្យល់យ៉ាងក្បោះក្បាយ ។ តែប៉ុណ្ណេះ​គេនិយាយ​មកលែង​ឆ្ងល់​ទៀត​ហើយ ។

    Reply

  8. ចាំបាច់អរគុណធ្វើអី​​ ​ម្ចាស់បង​​ ត្រឹមតែចែករំលែកគ្នានូវអ្វីដែលខ្ញុំដឹង 😀

    Reply

    • កល្យាណ​អើយ រកបានតួល្ខោន​បាសាក់មួយទៀតហើយយើង ។ បើបានតួគ្រប់ពេលណា គិតចេញ​សំដែងម្តងណ៎ស់ គ្រាន់បានលុយ​ខ្លះចូលផ្ទះ ។

      Reply

      • ប្រមូលឲ្យគ្រប់ទៅបង​ នឹងបានសម្ដែងក្នុងឱកាសភ្ជុំបិណ្ឌនេះ 😀 សូមដើរតួយក្សហើយបងអើយ

      • ម៉េចបានចង់ដើរតួយក្សទៅវិញ ? អត់ខ្លាចអ្នកមើលគប់ទេហី ។

      • ទៅខ្លាចអីគេគប់នោះម្ចាស់បង! តួយក្សមិនសូវហត់ទេ ចេញតែមួយភ្លែតៗ បានចំណូលច្រើនពីការស្រែក ឡា 😀

      • ធ្លាប់ឡើងឆាកហ្មង បានដឹង​ហាងឆេងច្បាស់ម៉េះ ។

    • យីហ្នោះ សុទ្ធតែពូជស្ដេចបាសាក់

      Reply

      • ហាសហា 😀

      • ហ្អាកចុះ​ក្រែងជីវី​ជាប់ឈ្មោះដែរ​តើមែនទេ ?

      • ល្ខោនបាសាក់មួយពូជ មានតួធាត់ តួស្គម មានចាស់មានក្មេង អស់ទាស់ ប៉ុណ្ណេះរកស៊ីគ្រប់ទឹកម៉ងបងប្អូនអើយ។ ភ្លេចមានកូនរបស់តួ ទៀត មានតូចមានធំ រម៉ិរម៉ក់ពេញរោង ហាសហាសហា ទើបតែឮថាដើរផ្សារជាមួយក្តាមផងហ្ន៎!

      • គ្រប់ទឹកហើយ​បងប្អូនយើង​ ។​ តែប៉ុណ្ណេះ​​ជីវី​លុយមូលហើយ ព្រោះមានសមាជិក​ច្រើនជាងគេ​ ។

      • ខ្ញុំអន់ជាងគេ ព្រោះអត់មានកូននឹងគេ គួរឱ្យអាណិតខ្លួនណាស់ខ្ញុំ។

      • អាណិត​ខ្លួន​ឯងដែលបានលុយតិចជាងគេមែនទេ? កុំតូចចិត្តអី មិនយូរ​ទេ​ពិតជា​មាន​ដូចគេដូចឯងមិនខាន ធ្វើខ្លួន​ឲ្យអាត្រេកបន្តិចទៅ ។

      • ចាសបង ព្រោះគេបែងចែកតាមចំនួនសមាជិក។ ប្រុសស្អាត ប្រុសក្មេង គេបានចំណែកគេទៅព្រោះគេជាអ្នកទាក់ទាញអ្នកមើល ឯចំណែកអ្នក មានកូនមានចៅ គេមានចំណែកច្រើនគេបានលុយមូល ឯខ្ញុំស្អីក៏គ្មានៗ ចេញពីរោងសម្តែងមក អ្នកមានប្តី ប្តីគេមកទទួល ចំណែកប្រុសក្មេង ស្រីស្អាតគេមកទទួល ឯខ្ញុំ ជិះកង់ទៅផ្ទះខ្លួនឯង អាហ៊ិៗៗៗ។

        បងកុំរំលឹករឿងអាត្រេកធីវហ្នឹងទៀតអី អស់អារម្មណ៍ហើយ ខ្ញុំកំពុងអង្គុយគិតពីរឿងធ្វើពោងហោះទៅរកតារានៅហូលីវូដ ឯណោះវិញទេ។

      • អ្ហើយពិតជាគួរឱ្យអាណិត​មែន​ហ្ន៎ តែមិនអីទេបងនឹងនៅជាកម្លាំងចិត្ត ស៊ូ ៗ ម្ចាស់អូនធ្វើ​ហើយ​ពេលណា​នាំម្ចាស់បងទៅផង ។ បងក៏ចង់ទៅជួប​តារាហូលីវូដហ្នឹងដែរ ។

      • ពោងកំពុងតែធ្ងន់ហោះឡើងមិនរួចផងទៅនាំបងទៅអីទៀត តែបងទៅ គឺត្រូវសណ្តោងទាំងអាពីរនាក់ទៀត និងបងប្រុសទៅទៀតហើយ សរុបទៅប្រាំនាក់ ខ្ញុំមិនបាច់បានទៅទេចឹងនោះ បើពោងតូចមួយ យកជាលភ្នែកក្រួចធ្វើហ្នឹង។

      • Posted by ម៉ាក់ស្រីតូចបីនាក់ on October 12, 2012 at 2:07 pm

        បើពិបាកធ្វើពោងហោះ នាំគ្នាជិះកប៉ាល់ហោះនៅឌ្រីម​លែនទៅ​តាហ្មងទៅ

      • ចិត្តអាក្រក់មែនហ្ន៎ស់ ! សង្ស័យ​តែ​ខ្លាច​បងទៅ​ដណ្តើម​តារាហូលីវូដ ក្នុង​ដួងចិត្តទេដឹង ?

      • ទោះជាយ៉ាងណាក៏យើងមិនមែនជាគូប្រជែងដែរ ព្រោះបងមិនចាប់អារម្មណ៍ តារាហូលីវូដដូចខ្ញុំទេណា៎ ហើយខ្ញុំអត់ភ័យពីបងទេ មានអ្នកហាមបងស្រេច ហើយ។និយាយរួមទៅគឺថា កាឡូបងនិងខ្ញុំគឺមិនអាចឡើងរេញជាមួយគ្នាបាន ឡើយ!!! 😀
        មិនចិត្តអាក្រក់ឡើយ គ្រាន់តែគិតគណនាទំហំពោងដែលអាចហោះបាន និងចំនួនមនុស្សអស់ម្ភៃសន្លឹកហើយ។ តែខ្ញុំមួយក៏ពោងហោះមិនរួចផងកុំថា ឡើយដល់ទៅមានបង មានអាពីរនាក់ទៀតនោះ 😀

      • ដឹងច្បាស់ណាស់ហ្ន៎! បងលួចទៅ​តែម្នាក់ឯងទេ បងគ្រាន់តែចង់​ទៅដើរលេងប៉ុណ្ណោះ ចង់មើលទិដ្ឋភាព​ស្រុកគេ​នោះវាយ៉ាងម៉េចដែរ ? ទំនើបដូចស្រុក​ខ្មែរទេ ?

      • 😀 😀 😀

  9. អរគុណ ដែលបានចែករំលែកនូវពាក្យៈ វិក្រឹត្យការ គឺ វិ+ក្រឹត្យ+ការ = វិក្រឹត្យការ អញ្ចឹងសូម៉ាដា សរសេរខុសហើយ មែនទេ ? ប្រហែលជាមកពីពាក្យ វិមាន = វិ+មាន វិសេស = វិ+សេស, វិសាល = វិ+សាល, (វិជ្ជមាន= វិ+ជ្ជ+មាន), វិសាមញ្ញ = វិ+សា+មញ្ញ, វិកល = វិ+កល, វិកលចារិក =វិ +កល+ចា+រិ, វិជយ = វិ+ជយ = ការឈ្នះវិសេស ។ល។៚ រៀនចេះបានច្រើនគ្រាន់បើហើយ អរគុណសូម៉ាដា ដែលបានលើកពាក្យវិក្រឹត្យនេះមក បកស្រាយ !!

    Reply

    • ខ្ញុំលើក​មកសួរ​ទែលោកពូ ព្រោះ​ស្តាប់ព័ត៌មានឮគេ​និយាយពាក្យ​នេះ​ ហើយ​មិនដឹង​មាន​ន័យ​ថាម៉េច​ក៏យកមកសួរ​អ្នកភូមិ​យើងតែហ្មងទៅ ។ សំណាង​ណាស់​ដែលមានលោកបូណា​ ជួយ​ពន្យល់យ៉ាងក្បោះក្បាយ​។

      Reply

      • ខ្ញុំចង់បញ្ជាក់ការប្រកបអក្សរ សូម៉ាដា សរសេរ “វិក្រិត្យាការ” តែរកមិនឃើញឫសគល់ នៃពាក្យ “ក្រិត្យ” តែឃើញតែពាក្យ “ក្រឹត្យ” តើសូម៉ាដា ចាប់បានអត់ ?

      • អរគុណ​លោកពូ ខ្ញុំសរសេរខុសមែនគិ ៗៗ ។

  10. សូមចូលរួមច្របល់ក្នុងរឿង វិក្រឹត្យការ ។ ពាក្យនេះប្រហែលមកពីពាក្យ ក្រឹត្យ ។ ហើយផ្សំគ្នាជាមួយពាក្យ មុខមួយ វិ និងក្រោយមួយ ការ ។ ក្រឹត្យ ហ្នឹងវចនានុក្រមថា កិច្ច, ច្បាប់, វិន័យ ។ យើងឃើញ វិ មានប្រើច្រើនក្នុងពាក្យមួយចំនួន ដូចលោកពូ Lovepeech05 រាយខាងដើមហ្នឹងដែរ ។ វិ មានន័យថា ប្លែក ប្រសើរ មិនប្រក្រតី​ ។ ការដែលថែម វិ ទៅលើពាក្យ ក្រឹត្យ ទំនងជាថា ធ្វើឲ្យច្បាប់ វិន័យ ឬកិច្ច កាន់តែប្លែកឡើង ប្រសើរឡើង ។ មើលទៅ វិក្រឹត្យការ អាចថា ការតម្រង់ទិស ក៏៏ថាបាន ។ គឺក្នុងន័យដែលលោក បូណា លើកឡើងខាងលើហ្នឹងដែរ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: