– Five Stars (ដកផ្កាយប្រាំ)

ធ្លាប់បានអានរឿងរ៉ាវជាច្រើនអំពីការស្នាក់នៅតាមផ្ទះសំណាក់ឬសណ្ឋាគារទាំងក្នុងនិងក្រៅប្រទេស ។ ភាគច្រើនគេនិយាយដល់គុណភាព សោភណភាព នៃទីកន្លែងទាំងនោះ ។ ថ្ងៃនេះខាងខ្ញុំ​ក៏​សូម​លើក​យក​រឿងផ្ទះនឹងមកនិយាយចែកជូនអ្នកភូមិ​យើង​ឲ្យបានជ្រាបផងដែរ ។ ប៉ុន្ដែមិនមែនផ្ទះសំណាក់ ឬ  សណ្ឋាគារទំនើបអស្ចារ្យអ្វីទេ ដូចការបញ្ជាក់ជូននូវ​ចំណងជើងខាងលើជាស្រេចហើយគឺ ដកផ្កាយប្រាំ (-five stars) ។

​ កាលពីជិតប្រាំឆ្នាំមុន ការឡើងចុះរបស់ខ្ញុំ ថៃ និង ខ្មែរ តែងធ្វើឡើងពីរថ្ងៃទើបដល់គោលដៅ ។ គឺយើង តែងសំចតមួយយប់នៅប៉ោយប៉ែត ។ តែចំណេរក្រោយមកយើងលែងសំចតតាមផ្លូវទៀតហើយ ពោល គឺយើងចេញពីកន្លែងធ្វើការនៅស្រុកថៃពេលព្រឹក និង ដល់លើផ្ទះនៅភ្នំពេញជិតកណ្ដាលអាធ្រាត ដោយប្រើពេលមួយថ្ងៃជាងឬជាង ១៨ ម៉ោង ។ ក្រោយភ្ជុំឆ្នាំនេះ ការ ធ្វើ ដំណើរ ត្រឡប់ ចេញ ទៅស្រុក ថៃវិញមិនសូវប្រញាប់ដូចសព្វដង យើងសម្រេចស្នាក់នៅជាយដែនមួយយប់ ។ តាមគម្រោង នឹង ចូល ស្នាក់នៅខាងថៃឲ្យហើយនាថ្ងៃនោះ ព្រោះនឹងមិនបាច់ឈរតម្រង់ជួរពិនិត្យលិខិតឆ្លងដែននៅព្រឹកបន្ទាប់ ។ ដោយយើងមិនអាចឆ្លងទៅខាងថៃបានព្រោះម៉ោងប្រាំបីយប់ទៅហើយ នេះ​ក៏ដោយសារតែខក ឡាន ពីភ្នំពេញទៅ​ផង(ទិញ​សំបុត្រចេញ​ម៉ោង​៩ តែឡានចេញនៅម៉ោង ១១.៣០នាទី ហើយ​មកដល់​ប៉ោយ​ប៉ែត​​នៅម៉ោង ៧.៤៥នាទីយប់) ។ យើងក៏​សម្រេចស្នាក់​នៅផ្ទះសំណាក់​ដែលធ្លាប់​ស្នាក់កាល​ពីជិត​ប្រាំ​ឆ្នាំមុន ។ ចូលដល់បន្ទប់ស្នាក់ភ្លាម យើងមានអារម្មណ៍ថាគ្រឿងបំពាក់បន្ទប់មិនមានការផ្លាស់ប្ដូរទេ គ្រាន់​តែ​របស់ទាំងនោះបានបាត់បង់លក្ខណៈដើមទៅតាមកាលវេលាទៅហើយ ប៉ុន្ដែគេមិន​បានផ្លាស់​ប្ដូរតែ​​ប៉ុណ្ណោះ ។ ទំនងគេចង់អនុរក្សរបស់ចាស់ក៏មិនដឹង ។ ក្នុងនោះកម្រាលពូក កន្សែងជូតខ្លួន ស្រោម​ខ្នើយ … គិតទៅមានអាយុមិនក្រោមជាងឆ្នាំដែលនិយាយខាងលើទេ ។

គ្រប់ពេលធ្វើដំណើរ ខ្ញុំធ្លាប់ប្រាប់ញាតិមិត្ដថា គ្រាន់តែស្នាក់មួយយប់ប៉ុណ្ណោះ មិនបាច់រើស​កន្លែង​ល្អពេក​ទេ ល្មមៗដេកទៅ មួយយប់ទេ ។ យោបល់នេះបានធ្លាក់មកលើខ្ញុំនិងគ្រួសារ ។ មួយយប់នៅទីនោះ​គឺ​ការក្រេបយកក្លិនពីបន្ទប់ ។ យើងស្ទើរមិនហ៊ានងូតទឹកក្នុងបន្ទប់ទឹកនៅទីនោះ ព្រោះចាញ់ក្លិនកន្លាត និងក្លិនបន្ទាប់បន្សំឯទៀតក្នុងបន្ទប់ទឹក និងម្យ៉ាងទៀតរបស់ប្រើប្រាស់ក្នុងប​ន្ទប់ទឹកពិបាកយល់ ។ យប់​នោះ កូនៗ ក្រោកឡើងក្អូតចង្អោរផ្លាស់វេនគ្នា ឪពុកម្ដាយធីងធោងរកកលនឹងខ្យល់ ។ គិតថាមួយ​យប់​នេះយើងនឹងសម្រាកសន្សំកម្លាំងសម្រាប់ធ្វើដំណើរ ៥០០ គីឡូម៉ែត្រទៀត ។ ​ផ្ទុយទៅវិញ យប់នោះ​ប្រៀបបាននឹងយប់មួយដែលយើងត្រូវធ្វើទារុណខ្លួនទៅវិញ ។

​ ព្រឹកឡើងកូនៗស្លេកស្លាំង ពេលមកដល់កន្លែងស្នាក់នៅកន្លែងធ្វើការម្នាក់​អស់កម្លាំង​និង​ពាក់​កណ្ដាល​អាធ្រាតកូនតូចចាប់ផ្តើម​ក្អួតចង្អោរមួយសារទៀត ។ មនុស្សទាំងគ្រួសារត្រូវរវល់មួយសារទៀតនៅម៉ោង១អាធ្រាត ។

សរុបមកផលខាងនឹងមានអ្នករិះគន់ថា នេះមកពីគម្រិះលុយ ទៅជួលបន្ទប់ថោកស្នាក់ ។ ខ្ញុំមិនអះ​អាង​ថោក​ឬថ្លៃទេ ប៉ុន្ដែតម្លៃបន្ទប់មួយយប់ ៣៥០ បាត ឬ ៥០០០០ រៀល ។

​ ជាចុងក្រោយនេះ​សូមផ្តាំផ្ញើទៅអ្នកភូមិ​យើង​ថា មុន​នឹង​បង់លុយថ្លៃបន្ទប់ស្នាក់​នៅ ត្រូវ​សុំគេមើលបន្ទប់​ជាមុនសិន ដើម្បី​កុំឲ្យខកចិត្ត​ដូចជាខ្ញុំ​ ។

ពីដំបូង​គិត​ថាមិនដាក់រូបភាពទាំងនេះទេ ប៉ុន្តែ​ដោយសារតែឌីចង់ឃើញ​ផ្ទះសំណាក់ផ្កាយប្រាំនេះ ខ្ញុំក៏​សូម​ជ្រើសរើសរូបភាពស្អាត ៗ មួយចំនួន​មកបង្ហាញ​ជូន​អ្នកភូមិយើង ហើយ​ក៏សូមរក្សា​សិទ្ធ​មិន​បង្ហាញ​ស្លាកផ្ទះ​នេះទេ តែសូម​ឲ្យកាត់យល់ដោយខ្លួនឯង ។

One guest house around Poipet1Blanket

PoiPet's Circle wallPoiPet's Circle

Advertisements

21 responses to this post.

  1. សរសេរអត្ថបទវែងៗម្ល៉េះបង​ ! ចុះដើរលេងភ្ជុំសប្យាយទេបង?

    Reply

    • វែងអីរៀបរាប់មិនទាន់អស់ផង បើរៀបរាប់តាមសាច់រឿង​វិញ​ចង់ប្រហែលមួយពាន់​មួយ​យប់ហើយ​មើលទៅនោះ ព្រោះ​តាំងពីទិញ​សំបុត្រឡាន​មក​មានរឿងរហូត ។ ដើរលេងសប្បាយ​ធម្មតាទេ អរគុណហើយបុរិន្ទ ។

      Reply

  2. ដឹងតែអស់សប្បាយបាត់ទៅហើយចឹងនោះ។ បងនិងក្មួយយ៉ាងម៉េចទៅហើយហ្នឹង? មានទៅរកពេទ្យហ្មអីទេ? តើធ្ងន់ធ្ងរទេ? អាតូចជាងគេដូចរាងខ្សោយជាងគេផង តើយ៉ាងណាទៅហើយ?

    តាមអូនវិញ អូនហូបចុកល្មមៗ តែអាកន្លែងដេកនេះត្រូវតែសមរម្យបានព្រម។

    Reply

    • ពេលនេះលែងអីហើយ អរគុណម្ចាស់អូនដែលបារម្ភ ។ នេះខុសមកពីបង មិនព្រម​សុំគេមើល​បន្ទប់សិន កុំ​អីក៏​មិនមានរឿងកើតឡើង​បែបហ្នឹងដែរ ។ តែនេះជាមេរៀន​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ដែលត្រូវតែចងចាំក្នុង​ជីវិត ។

      Reply

      • ម៉េចអត់ប្រាប់ឈ្មោះអាដកផ្កាយប្រាំហ្នឹងផងបង ក្រែងញ៉ុមមានពេលបានទៅភ្លក់រសជាតិ ហិហិហិ ។ និយាយចឹងសុខសប្បាយអត់បង?

  3. សូមរក្សាសិទ្ធមិន​ប្រាប់ឈ្មោះទេឌី តែបើទៅហើយ​ងាកមើល​នៅម្តុំរង្វង់មូល​ទៅនឹងឃើញហើយ ។

    Reply

  4. ចឹងម៉ាស្រុកមានតែមួយហើយបង?

    Reply

  5. ពិបាកថាដែរ​ហ្នឹងណា៎ឌីអើយ មិនដឹងជាម៉ាស្រុក​មានមួយ​មែនអត់ទេ ? សង្ស័យ​តែ​នៅមានច្រើនទៀត បើវាសនាមានគង់តែបានជួបទៀត​មិនខានទេ​។

    Reply

    • អរគុណច្រើនហ្មងបង ចែករូបភាពស្អាតៗ ហិហិ សុំខ្លាចពណភួយ និងកំរាលតែម្តង នឹកស្រមៃដល់ក្លិនវិញមិនដឹងយ៉ាងម៉េចទេ ដល់ថ្នាក់ប្អូនៗក្អួតទៀត

      Reply

      • Posted by somada on October 31, 2012 at 11:56 am

        ចង់ដឹងក្លិនមែនទេ ចាំពេលណាមានពេលទំនេរបងនាំទៅឲ្យស្គាល់ម្តង ។

    • ក្លិនបែបហ្នឹងអត់ចង់សាកទេបង

      Reply

  6. បើតាមស្តាប់ និង្មើលរូបភាពទៅ ដូចជាគគ្រិចណាស់ គគ្រិចជាងគេ មិនដឹងថាគេ ដាក់បន្ទប់នឹងសម្រាប់ពួកណា បើពួកកងចន័តវិញ មិនបាច់និយាយទេ ព្រួយជាងគេគឺការ ឆ្លងរោគ សូម៉ាដា ប្រហែលជាមិនបានចាប់អារម្មណ៍រឿងនោះទេ យើងត្រូវចាប់អារម្មណ៍ ជានិច្ច ជឿថាពួកនោះស្មោគគ្រោគណាស់ ថែមទាំងម្ចាស់គិតតែពីយកតែលុយនោះ វាល្មមទៅហើយ ជាពិសេស កន្លែងដែលមនុស្សម្នាធ្វើដំណើរ ទៅមកច្រើន !!

    Reply

    • ពិតជាគគ្រិចមែនហើយលោកពូ អរគុណលោកពូដែលជួយរំលឹកពីរឿងមេរោគឆ្លង ។ ខ្ញុំគិតថានេះជាលើកទី​១ ហើយក៏ជាលើកចុងក្រោយបង្អស់​សម្រាប់ខ្ញុំ​ដែរលោកពូ។

      Reply

      • គ្រាន់តែលឺថាក្លិនអាសោចន៍ យើងអាចវាយតម្លៃបាន ហើយថាជាក្លិនអ្វី បើមានប្រដាប់ ម៉ៃក្រូស្កូប ឆ្លុះមើល យើងមិនហ៊ានដាក់ខ្នងលើកម្រាលនោះទេ ប្រហែលជា មេរោគរវេករវើកវារពេញលើកម្រាលនោះជាក់ជាមិនខាន នៅស្រុកខ្ញុំគេមានម៉ាស៊ីនបូម នៅលំអងធូលីល្អិតៗ ដែលយើងមិនឃើញនៅលើពូក ពេលនោះ សូម៉ាដា ឃើញហើយពិតជាញាក់សាច់ ។

      • Posted by somada on October 31, 2012 at 11:53 am

        មិនបាច់ឃើញក៏បានដែរលោកពូ គ្រាន់តែស្តាប់លោកពូរៀបរាប់ក៏ញាក់សាច់បាត់ទៅហើយ ។

  7. ចុះអីក៏យ៉ាប់យ៉ឺនម្ល៉េះម្ចាស់បង?

    Reply

    • Posted by somada on October 31, 2012 at 11:36 am

      មកពីទៅស្រុកហ្នឹងណា គិតថាទៅដល់ហើយ​ប្រមូលតួល្ខោន​មកជុំគ្នា សម្តែងតែពីរបីយប់ហ្នឹង បាន​លុយអេង​អាផ្កាយប្រាំមែនទែនហើយ តែដឹងអីទៅដល់តួល្ខោនទៅស្រុកអស់អាលីង ។ អរគុណហើយលោកបូណា សង្ឃឹមថាអ្នកភូមិយើងនឹង​ជៀសផុតបញ្ហាខាងលើ ។

      Reply

      • មកពីម្ចាស់បង មិនប្រាប់មុន⁣ទើបតួល្ខោនក្នុងក្រុមវ៉ើតប្រេសទៅស្រុកអស់ !! ចុះបងមកពីពេលណា ហើយទៅវិញពេលណាហ្នឹង? សុខសប្បាយទាំងអស់គ្នា? ហើយមួយរយៈនេះដូចជាស្ងាត់ មិនឃើញបងដើរក្នុងភូមិ

      • Posted by somada on October 31, 2012 at 11:59 am

        ខ្លាចរំខានគេហ្នឹងណា បងទៅពីថ្ងៃទី​១២ ហើយទើបតែត្រឡប់មកវិញថ្ងៃ ២៧នេះឯង ។ អារឿងដើរក្នុងភូមិហ្នឹង ដើរត្រាច់ចរគ្រប់ផ្ទះដែរ​ តែចូលទៅខំមិន​មិនបាន មិនដឹងជាហេតុអ្វីទេ​ ថ្ងៃមុនព្យាយាមចូលខំមិនផ្ទះបូណា ពីរបីថ្ងៃជាប់គ្នា​តែ​មិនបាន ។

  8. នេះជាវិធីកាត់បន្ថយការប្រើខ្ជះខ្ជាយ ។ បើម៉ូតូ គេថាប្រើទាល់តែដាំខ្ទឹម ប៉ុន្ដែភួយខ្នើយអីចឹង មិនដឹងថាយ៉ាងម៉េចដែរ ឬអាចថាប្រើជីខ្ទឹម ព្រោះបើមើលទៅព្រុយកន្សែងហ្នឹងក៏ឃើញ​ជិតរលួយធ្វើជីបានហើយ ។​

    Reply

    • សង្ស័យតែអញ្ចឹងមែនហើយមើលទៅ ? នៅមានកន្លែងរលួយជាងហ្នឹងទៀត​តែមិនហ៊ាន​បង្ហាញ គ្រាន់តែរូប​ខាងលើប៉ុន្មានសន្លឹកហ្នឹង ខ្ញុំឡើងស្ពឹកមុខជំនួសម្ចាស់ផ្ទះទៅហើយ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: