មធុបាយាស

 

ពុទ្ធសាសនាបានចូលមកក្នុងសង្គមខ្មែរយូរយារមកហើយ ឯកសារខ្លះថាតាំងពីសតវត្សទី ៣ មុន គ្រឹស្ត សករាជឯណោះ ។ ប៉ុន្ដែនាពេលនោះសាសនានេះមិនមានឥទ្ធិពលគួរកត់សម្គាល់ទេ តែបាន ជ្រក ជ្រៀតក្នុងសង្គមខ្មែរតាំងពីពេលនោះមក ។

ពុទ្ធសាសនា ទើបចាប់ផ្ដើមមានឥទ្ធិពលខ្លាំងក្នុងសង្គមខ្មែរប្រហែលសតវត្សទី ១៣ ដែលជាគ្រា ដែល ព្រហ្មញសាសនាកំពុងថមថយឥទ្ធិពល ។

និយាយដល់រឿងពុទ្ធសាសនា ទាំងយើងទាំងថៃទើបប្រារព្ធពិធីចេញវស្សាថ្មី ៗ នេះ ។ អ្វីដែលគួរកត់ សម្គាល់នៅស្រុកថៃ គឺការធ្វើបាយទិព្វ ។ បងប្អូនខ្មែរយើង​ដែលជាពុទ្ធសាសនិកជន ពិតជាធ្លាប់ ប្រទះ ភ្នែក នឹងរូបគំនូរ​ដែលគេគូរតាមជញ្ជាំងវិហារឬសាលាឆាន់នៅវត្ដ នឹងឃើញគំនូរ មួយដែលមានព្រះពុទ្ធ​អង្គ និងស្រ្ដីស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា “នាងសុជាតា”ទ្រថាសគ្រឿងដង្វាយ នៅក្រោម​ដើម​ពោធិ៍ ។ នៅស្រុកថៃ គេហៅបាយនោះថាជាបាយទិព្វ ខ្មែរយើងមួយចំនួនប្រហែលជាស្គាល់ដែរ យើងហៅចង្ហាន់នៅនឹងថាសនោះថា បាយមធុបាយាស (រូបទី២) ។

បាយទិព្វ ឬ មធុបាយាស ធ្វើឡើងពីសារធាតុផ្សំចំនួន ៩យ៉ាងគឺ សណ្តែក ល្ង​ ទឹកដោះគោ ស្ករស ទឹកឃ្មុំ ទឹកអំពៅ ប៊ឺ ទឹកដោះស្រូវ (រូបទី១) ។

បាយទិព្វនេះធ្វើឡើង​ដោយ​ក្មេងស្រីជំទង់ ​ដែល​មិនទាន់គ្រប់ការ ព្រោះបាយ​នេះធ្វើ​ឡើងទុក​​សម្រាប់​ឱ្យ​ក្មេង​ស្រីដែលនៅក្នុ​ងម្លប់ទទួលទាន ។ មធុបាយសគឺជាអាហារ​ដែល​មាន​គ្រប់​សារធាតុបំប៉ន នៅពេលទទួលទាន​ហើយ​នឹងធ្វើឱ្យ​មាន​កម្លាំង​ខ្លាំងក្លា ។

នាថ្ងៃចេញវស្សាមាននិស្សិតដែលរស់នៅខេត្តសុរិន្ទ និង រ៉យអេត​បានយក​បាយទិព្វ​មក​ផ្ញើ​ក្រុម​គ្រួសារ​យើង ។ នេះជាលើកទី ១ ហើយ​ដែលខ្ញុំបានភ្លក្ស បាយនេះ ។

   03102012748_thumb

         រូបទី ១ ស្រូវដែលមិនទាន់ដាក់គ្រាប់                                              រូបទី ២ បាយមធុបាយាស

Advertisements

26 responses to this post.

  1. បានវិញហើយបង​?

    Reply

    • បែបលែងខឹងវតប្រេសហើយ

      Reply

      • បានវិញហើយ សង្ស័យ​តែមកពីអ៊ីនធើណែតទេមើលទៅនោះ ។ កល្យាណ​ បង​អត់ហ៊ានខឹងវើដប្រេសទេ មានតែអរគុណ ព្រោះមួយរយៈនេះ ដោយ​សារតែបើកមិនបាន អាចឱ្យ​បងបង្វិល​ម៉ោង​លេងវើដប្រេស ទៅធ្វើ​ការងារផ្សេងវិញ ទីបំផុត​ជិត​បានសម្រេចហើយ ។

  2. ម៉ែប្រាប់ថាបាយសល់នៅនឹងបាត្រជាបាយមធុបាយ។ មិនដឹងជាខ្ញុំឆ្កួតអីខ្ញុំ ខ្ញុំគិតថាឱ្យតែបាយសល់ពីដាក់បាត្រគឺជាបាយដែលឆ្ងាញ់ជាងគេ ហូបជិតម្ភៃឆ្នាំ!!!

    Reply

    • មិនដឹងគឺគ្មានកំហុស..ឲ្យតែសត្វលោកត្រូវការហូបដើម្បីរស់ ដូចជាគ្មានបញ្ហាអីទេ

      Reply

      • ស្មានខុសហ្នឹងណា៎ ស្មានថាហូបបាយហ្នឹងទៅនឹងបានត្រាស់ទៅថ្ងៃមុខ។ តែជិតម្ភៃឆ្នាំហើយ បានត្រឹមតែត្រាស់នៅក្នុងកែវស្រា និងដបប៊ីយែរប៉ុណ្ណោះ!!!

      • ហាហា….បើបានត្រាស់ដឹង ច្បាស់ជាឃ្លាតឆ្ងាយពីសុរាមេរ័យហើយម្ចាស់បង

    • សង្ស័យបាយ​នៅសល់នឹងបាត្រមានអីពិសេសទេដឹង​បានជាចូលចិត្តម្លឹង ៗ ។ តែទោះជាយ៉ាង​ណាក៏សំណាងដែរ ដែល​បានបាយ​បាត្រញ៉ាំដល់ទៅម្ភៃឆ្នាំ ពិតជាមិនធម្មតាទេណា បើ​និយាយពីវិជ្ជាគុនវិញ ពិតជាដល់កំពូលមិនខានទេ ។

      Reply

      • ដល់កំពូលចាញ់ប្រៀបគេ ព្រោះគេបានបាយឆ្ងាញ់ ជាងហ្នឹងហូប។ ខ្ញុំចាញ់បោកគំនិតខ្លួនឯងដែលស្មានថាបាយសល់ពីបាត្រ ដូចបាយនាងវិសាខាប្រគេនព្រះ មិនដឹងយ៉ាងម៉េចទេ បានជាគិតមិនឃើញនឹងគេ ថាពីក្មេងទៅក្រែងមិនទាន់ចេះគិត ធំហើយក៏នៅគិតមិនឃើញ។

        មានពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំចំណាយពេលលើវតប្រេសច្រើនជ្រុលមែន។

      • អញ្ចឹង​មិនមែនមានតែបងម្នាក់ឯងទេមើលទៅដែលចំណាយពេលច្រើនទៅលើ​វើដ​ប្រេស ។ ឥឡូវ​នេះដាក់កំណត់ខ្លួនឯង​ថា មួយថ្ងៃលេង​តែន្លះម៉ោង ឬ មួយម៉ោង​បានហើយ ។ ព្រោះ​ថ្ងៃខ្លះ​ស្ទើ​រតែ​មិន​បានធ្វើអីសោះ ក្រៅពីអង្គុយ​លេង​អ៊ីនថើណែត ។

      • បងសុធាប្រយ័ត្ន យូរៗទៅស្រលាញ់វើតប្រេសជាងកូនៗទៅ? និយាយចឹងបាយហ្នឹងអត់ដែលលឺគេនិយាយសោះបង

      • មិនមែនយូរៗអីទេឌីអើយ ឥឡូវនេះស្រឡាញ់វាជាងកូនទៅហើយ ។ បាយនេះ​បង​ក៏មិនធ្លាប់ឮដែរ នេះជាលើកទី១ ដែលបង​បានឃើញ​ហើយភ្លក្ស តែនិយាយៗទៅ ទម្រាំ​ដាច់ចិត្តភ្លក្សយូរដែរហ្នឹងណ៎ា(ដូចឃើញ​ក្នុងរូបខាងលើស្រាប់) ព័ណ៌សម្បុរ​វាមិនល្អ​មើលទេ តែរសជាតិវាឈ្ងុយឆ្ងាញ់ ។

      • តាមអោយញ៉ុមទាយ ញ៉ុមថាបាយអង្គរដំណើបបាត់ ។ រស់ជាតិវាម៉េចដែរបង?

      • ច្រឡំ នាងសុជាតា ជាអ្នកប្រគេនមធុបាយាស ដល់ព្រះសម្មាសម្ពុទ្ធ មិនមែននាងវិសាខាទេ។ ធម៌ឆ្អិនជ្រុលដល់ខ្លោច សំណាងហើយសណ្តែកបណ្តុះ មិនមកជាន់កែងនៅនេះទាន់។

  3. អញ្ចឹង សូមសូម៉ាដា ផ្ញើរចែកបងប្អូនញាំផង ខ្លាចបានចំណេះដឹងដូច ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានត្រាស់ដឹង ដោយសារសោយចង្ហាន់ ព្រះនាងសុជាតា ហ្នឹងហើយ ។ ហើយយ៉ាងម៉េចបានជា បាយហ្នឹងសម្រាប់តែ ស្ត្រីវ័យក្មេងទៅវិញ ចុះបុរសវ័យក្មេង មិនឱ្យ ញាំទេឬអី ? ចុះមនុស្សក្មេងដូចខ្ញុំញាំបានដែរទេ ? ពិតជាអស្ចារ្យមែនផ្សំពីធាតុ ៩ យ៉ាង អញ្ចឹងពិតជាថ្នាំកម្លាំងមែនហើយ ៚…

    Reply

    • តាមពិតបាយ​នេះ​ធ្វើ​ឡើង ដោយក្មេងស្រីជំទង់ ហើយ​អាចហូប​បាន​គ្រប់វ័យលោកពូ សម្រាប់​ស្ទាវ​ដូចលោកពូវិញ ពិសារ​កាន់តែច្រើន​កាន់តែក្តៅក ព្រោះវាផ្អែម ។ អរគុណលោកពូ​ដែល​ឆ្លៀត​មក​លេង​ផ្ទះ​ខ្ញុំជាប្រចាំ ។

      Reply

  4. តាមដានប្លុកបងយូរហើយ តែមួយរយៈនេះ វាមិនលោតនៅ reader​របស់ខ្ញុំសោះ ទាល់តែបើកមើលទើបដឹងថាបងមានអត្ថបទថ្មី។ បងហា៎ បាយហ្នឹងគេអានថាម៉េចទៅ ខ្ញុំអានអត់ចេញទេ? អាណិតជួយប្រាប់យកបុណ្យផង 😀

    Reply

  5. បាយហ្នឹងបើតាមពុទ្ធប្រវត្តិ បែបឆ្ងាញ់ហើយព្រោះផ្សំជាមួយទឹកឃ្មុំ …សុខសប្បាយបង?

    Reply

  6. ច៎ាស សុខសប្បាយ ។ ព្យាយមខំមិនក្នុង​ផ្ទះ​បូណាដែរ តែមិនបាន ពេលខ្លះ​ក៏អស់ក្តីអត់ធ្មត់ …

    Reply

  7. ម្ចាស់ផ្ទះនេះ បានទៅធ្វើមធុបាយាស ទៅហើយបានជាស្ងាត់ម៉្លេះ! ទាំងកូនទាំងប្តី នាំគ្នាទៅណាអស់ហើយ អីក៏ស្ងាត់ផ្ទះម្ល៉េះ? ប្រយ័ត្នខ្ញុំចូលទៅបើកទូរទឹកកកណា៎!

    Reply

  8. អាណឹងគេហៅ បាយបិណ្ឌ…

    Reply

  9. មិនមែនទេដឹងលោកពូ ?

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: