ឈាមជ្រូក

នៅទីនេះមានម្ហូបមួយប្រភេទដែលគ្រួសារខ្ញុំនិយមទទួលទាន ប៉ុន្ដែមិនរាល់ថ្ងៃទេ គឺម្ដងកាល កាល​ណា​យើង​ឡើងទៅទីរួមខេត្ដម្ដង ៗ ។ ម្ហូបនោះគេហៅថា កៅឡៅ ។ តាមដឹងនេះជាម្ហូបចិនទេ ។ គ្រឿងផ្សំ​របស់​​វាមានដូចជាភាគច្រើនជាគ្រឿងក្នុងជ្រូកដូចជា ហ៊ុន ថ្លើម គ្រលៀន ឈាមជ្រូក ជាដើម ។ ចំណែក​បន្លែ​មាន ត្រួយបាស សាឡាត់ និងស្លឹកខ្ទឹម ។

រឿងដែលចង់នាំមកពិចារណារួមគ្នាគឺ ឈាមជ្រូក ។ កូនប្អូនចូលចិត្ដឈាមជ្រូក ឬឈាមមាន់ ។ ឲ្យតែ​អាហារ​ណា ពិសេសកៅឡៅនេះ គេសុំរៃពីចានផ្សេងៗសឹងទាំងអស់ ។ មានអ្នកខ្លះថា ញ៉ាំឈាមជ្រូក/មាន់​ច្រើន​នាំឲ្យជាំមុខ ។ តើនេះជាការពិតឬគ្រាន់តែជាការបញ្ឆោតរបស់ចាស់ ៗ ?

Koa LoaKoa Loa1

Advertisements

94 responses to this post.

  1. ខ្ញុំចូលចិត្តឈាមជ្រូក ចឹងបានជាមុខចឹងដែរ។ តែដូចអត់ដែលបានសាកសោះមួយមុខនេះ។

    Reply

    • I like ឈាមជ្រូក tooooooooo.

      Reply

    • មុខអញ្ចឹង​តាំងពីណា​ពីណីមកហើយ ចេះ​មកបន្ទោសថាមកពីញ៉ាំឈាមជ្រូកទៅកើត ។ និយាយអញ្ចឹង​ជីវី ពេទ្យ​គេអត់​មាននិយាយរឿង​ញ៉ាំឈាម​ជ្រូក​ហើយជាំមុខទេហី ?

      Reply

      • ចុះបើចូលចិត្តតាំងពីក្មេង ហើយមុខមុនតាំងពីក្មេងដែរ រឿងអីមិនមកពីអាឈាមជ្រូកហ្នឹងដូចបងថា?
        អយុត្តិធម៌ណាស់ៗៗៗ លោកម្ចាស់ប៉ាវ! ឱ្យតែខ្ញុំថាអីបងសុធាឌឺខ្ញុំភ្លាម សូមលោកម្ចាស់ប៉ាវជួយកាត់ក្តីផង! បើកាត់ឱ្យខ្ញុំឈ្នះ អាចបានមួយតុ! ហេហេ

      • សង្ស័យ​តែផ្ទះ​នៅក្បែរ​ចិនកាប់ជ្រូកហើយ​មើលទៅ​បានជាញ៉ាំឈាមជ្រូក​តាំងពីក្មេង​មកអញ្ចឹង ហេតុតែកូនគេសំណាង ។​ គេនិយាយការពិត​សោះថាគេឌឺ បងប្អូន​អ្នកភូមិ​អើយ​ជួយ​ពិចារណាផង កុំ​ឱ្យ​ចេះ​តែចោទមនុស្សល្អពេក ។

      • កាលហ្នឹងអត់សូវសម្បូរហូប បានឈាមជ្រូកម៉ាដុំធំហ្នឹង អស់បាយម៉ាចានលេង ចំណេញម៉ែបានមួយរៀលពីររៀលដែរណាបង មិនមែននៅជិតចិនទេ ព្រោះបើ នៅជិតចិន កាត់សម្បុរទៅចិនបានខ្លះហើយ។
        ថាលេងហ្នឹងបង! លោកម្ចាស់ប៉ាវរវល់ផឹកតែបាត់ហើយ។

      • លោកម្ចាស់ប៉ាវសង្ស័យតែ បានសំណូកហើយ​មើលទៅ​បានជាមានលុយផឹកតែ សង្ស័យតែបៃតងទៀតមើលទៅនោះ ។

      • បែបហើយ! តែបៃតងហ្នឹងខ្ញុំអត់ដែលបានហូបនឹងគេសោះម៉ង។

      • ចាំទំនេរបន្តិច ចាំឆ្លៀតសរសេរ​រឿង​តែបៃតង​នឹងឱ្យស្តាប់ ព្រោះអាឡូវ​នេះកំពុង​តែញៀន​វា​ដល់ក​ហើយ ។

      • អូនចងអង្រឹងចាំវិញម្តងកុំចងមុងដូចលោកបូណាអី

      • មួយមុខនេះសុទ្ឋតែឡាបស់ឆ្ងាញ់តាហ្មងគ្រឿងក្នុង ហិហិ

      • តែបើអត់ចេះធ្វើក៏អត់ឆ្ងាញ់ដែរ បងដើរសាក​ស្ទើរគ្រប់កន្លែងហើយ​មានតែកន្លែង​នេះមួយ​ទេ​ដែលឆ្ងាញ់ ។

      • ហើយបងចេះធ្វើអត់ចឹង?

      • អត់ចេះធ្វើទេ ចេះតែញ៉ាំ ។

  2. ពីមុនមកខ្ញុំធ្លាប់ឮគេថាដែរថា ញ៉ាំឈាមជ្រូក​ជួយលាងក្រពះ​និងតម្រង់នោម ។ តែទើបតែឥឡូវឮថា ញ៉ាំឈាមជ្រូកជាំមុខ (ឮពីអ្នកកែរសម្ផស្ស) ។
    នៅឯប្រទេសសឹង្ហបុរី ប្រជាជនគេមិនដែលញ៉ាំ​គ្រឿងក្នុងសត្វឡើយ ព្រោះយល់ថាមិនស្អាត ។ តែបើតាមការយល់របស់ខ្ញុំ ខ្ញុំគិតថា ញ៉ាំអ្វីក៏ដោយ​ក៏សុទ្ធតែមាន​ផលប្រយោជន៍ និងវិប្បរបស់វារៀងខ្លួន បញ្ហាសំខាន់ឱ្យតែមាន​របស់ញ៉ាំដើម្បីចម្អែតក្រពះទៅគឺគ្រប់គ្រាន់ហើយ ។ បើថាអានេះមិនល្អ អានោះមិនល្អ ចុះ​កាលពីជំនាន់ពុល ពត ញ៉ាំទាំង​ជីងចក់ ផឹកទឹក​នៅស្រែ នោះយ៉ាងមេចវិញ? 😀

    Reply

    • បងក៏ធ្លាប់ឮគេនិយាយដូច្នោះដែរ តែការពិតយ៉ាងណានោះ ដូចជាមិន​ទាន់​ដឹងច្បាស់ទេ ។ កាលពីជំនាន់ប៉ុលពត​នោះ​បង​ក៏កើត​មិនទាន់ដែរ តែបើតាមស្មាន​ញ៉ាំរបស់​ស្មោគរោគទាំង​នោះឈឺ​ដូចតែគ្នាហ្នឹង គ្រាន់តែថា មិនដឹង​ទៅរកពេទ្យ​នៅឯណា ? ដូច្នេះឈឺឬជា សូម​ឱ្យ​តែ​ម៉ាឆ្អែតសិន​ទៅ រឿង​ផ្សេង​ចាំគិត​ក្រោយ​ទៀត ។​

      Reply

      • ពិតមែនហើយ ឈឺឬជា លើ​ផ្លូវចិត្តរបស់ខ្លួនយើងដែរ 😀

      • បើដឹងចម្លើយពិតកុំភ្លេចប្រាប់ខ្ញុំផងណា

      • តាដែល! ចង់ដឹងដើម្បីចៀសពីឈឺទាំងអស់គ្នាសោះ!

      • ចន្ថាបងកំពុង​តែសួរ​អ្នកគ្រូពេទ្យជីវី ដឹងគាត់ឆ្លើយ​ថាម៉េចទេយើង​ចាំអ៊ុតទាំងអស់គ្នា ។ កល្យាណ​៖ កូនមួយហ្នឹង​យ៉ាប់មែនហ្មង បើញ៉ាំទៅវាឈឺមែននោះកល្យាណ​ឯងច្បាស់​ជាទៅ​មុនគេហើយព្រោះញ៉ាំច្រើនជាងគេ ។ និយាយលេងទេណា តិចខឹងងង៉ក់​ប្រាប់​មេភូមិ​ឱ្យ​បិតទ្វារផ្ទះបង​ទៀតនោះ បងពិតជាវីវរហើយ ។

      • បិទទ្វារផ្ទះបង បានពីណាឈ្លោះជាមួយខ្ញុំទៀតទៅ? ខ្ញុំមិនទៅធ្វើខ្លួនកំសត់ដល់ថ្នាក់អត់មានអ្នកឈ្លោះជាមួយទេណា៎!!!

    • បែបនឹកឃើញគ្រាកំសត់កាលអត់បងហើយ​មើលទៅ ? ឱ្យតែបើកទ្វារបានចូលផ្ទះ មិនសូវ​បានធ្វើ​អី​ឱ្យ​នឹង​ដៃទេ ព្រោះរវល់តែដើរអុកឡុកគេ។ ខ្លាចអ្នកភូមិភ្លេច ។

      Reply

      • អត់អ្នកឈ្លោះជាមួយខ្ញុំអត់សុខស្រួលក្នុងចិត្តសោះ ចឹងបានជាខ្ញុំចេះតែសួរបងថាចូលផ្ទះបានហើយនៅ។ ខ្ញុំអផ្សុក។

      • ឥឡូវ​បាត់អផ្សុកនៅ ? សុំគិតម្តងហើយ ។

      • បាត់ខ្លះហើយព្រោះមានបងមួយនៅឌឺគ្រប់ពេល។ ចង់គិតគូរអីគិតទៅ អូនចាំស្តាប់។

      • គិតលុយ ហា៎ស់ហ្អា មិនបាច់ត្រៀមអីទេ ត្រៀមតែលុយបានហើយ

  3. កំពុងតែឃ្លានបាយផង… ត្រូវម៉ាច់!… ឯណា​ស្លាបព្រាញ៉ុម?… ស្លាបព្រា… យូរម៉េះ?… 😀

    Reply

  4. ដឹងថាលោកពូឃ្លាន ខ្ញុំ​យកស្លាបព្រាលាក់អស់ហើយ កុំឱ្យ​មកដណ្តើមជាមួយក្មួយៗ ។ អង្គុយ​លេងសិន​ទៅលោកពូ ចាំខ្ញុំទៅកុម្ម៉ង់គេមួយចានទៀតជូន ។

    Reply

  5. ស្រក់ទឹកមាត់ហើយ 😀

    Reply

  6. អូ ចូលចានអាឡូវហើយ ចាំមួយភ្លែតសុំដកចានចេញសិន ។

    Reply

  7. លេបចូលពោះវិញអស់ហើយ​មែនទេ ? សុំទោសនិយាយលេងទេ ។

    Reply

    • ចូលវិញអស់ហើយបង ទាល់តែលេងអញ្ចឹងទើបរីករាយ សុំចានធំមកបង

      Reply

  8. បងទិញគេតើស រកចានធំមកពីណាឱ្យ​បាន គេដាក់ឱ្យ​ប៉ុណ្ណា ញ៉ាំប៉ុណ្ណឹងទៅ កុំទាមទារច្រើន​ពេក ក្រែងគេអត់ឱ្យស្លាបព្រាហុតទឹកស៊ុបដូចលោកស្រុកស្រែណា៎!

    Reply

    • ហាហា អញ្ចឹងក៏បានដែរ តែជួយខ្ជប់ឲ្យមួយកញ្ចប់ទៀតផងបង

      Reply

  9. ខ្ចប់អត់កើតទេ បើច្រកថង់​បាន ។ គិតទៅមនុស្សយើងលោភមែនណ៎ស់ ។

    Reply

    • ច្រកហើយចាំខ្ជប់ មនុស្សគឺបែបហ្នឹង មិនចេះឆ្អែតទេ

      Reply

      • ខ្ចប់ផ្ញើអ្នកផ្ទះទៀត បានតែគេហៅហូប ហើយហូបបានមែននោះសំណាងយើងហើយ តែនេះហៅយកតែគួរ កុំឱ្យអាក្រក់មើលពេកតែប៉ុណ្ណឹងឯង។

      • ចិត្តមនុស្សគឺបែបហ្នឹងណាបង⁣ បានហូបហើយ ចង់ខ្ជប់ទៀត តែបែបបានតែការស្រក់ទឹកមាត់ចោលទេ 😀

      • មនុស្សលោភអញ្ចឹង ។ មានអ្នកខ្លះគេខំទិញនំផ្ញើហើយ មិនចង់ញ៉ាំទៀត​ក៏មានដែរ រកលេសអញ្ចេះលេសអញ្ចុះ អាណិតតែគ្នាអ្នកផ្ញើទេខ្ញុំ

      • លើកក្រោយផ្ញើម្ចាស់អូន វិញណ៎ ម្ចាស់បង

      • ហ៊ី!!! បងទៅអាណិតស្អី មនុស្សមិនស្តាប់គ្នានិយាយខ្មែរបាននោះ!
        បំភ្លេចចោលទៅ និយាយរឿងខ្ញុំធ្វើអីទេ និយាយរឿងឈាមជ្រូកនិងបេះដូងជ្រូកវិញ។

      • ហាហា តួចេញមកអស់ហើយ

      • ដល់គេថាឱ្យចំ ៗពេកទៅ សុំប្តូររឿង​ ហាសហ្អា ចាញ់គេហើយ​កូននេះអៀនឡក់ហ្អា!

      • កូនណាអៀន តែកូននេះមុខក្រាស់បន្ដិចហើយ ហូបហើយត្រូវតែខ្ជប់ 😀

      • សង្ស័យតែខ្ចប់ផ្ញើរប៉ាពន្ធហ្មង !

      • មានមកពីណា បងថាអញ្ចឹងខូចក្រេឌីតតួយក្សអស់ហើយ

      • អីយ៉ាយក្សខ្លាចក្រេឌីតចេះតែមានហ្មង យក្សគេមានប៉ាពន្ធរាប់មិនអស់ឯណោះ ។ ម៉េចចង់​ប្តូរ​សមាសភាពយក្សហើយ​មែនទេ ?​

      • តែយក្សមួយនេះ មិនទាន់ដូចយក្សដទៃទេ ក្រេឌីតនៅមានសុពលភាពនៅឡើយ

      • ចុះគេប្រើក្រេឌីតផស់ធនាគារណា៎ដែរ បានជាមានសុពលភាពរហូតអញ្ចឹង? ជួយប្រាប់​ផង​អាលនឹងទៅចុះឈ្មោះដែរ។

      • ហាហា ក្រេឌីតបង អស់ហើយ ចង់បន្ដទៀតហ៎ សាកទាយទៅមើលបងធនាគារអីទៅ?

      • អត់ចង់បន្តទេ គ្រា់តែចង់​ដឹង​ថាធនាគារណាដែលអាចប្រើក្រេឌីតបានម៉ារហូតនោះ ។ បងអត់ចេះទាយទេ បើចិត្តល្អជួយប្រាប់ផងមក ​

      • គ្មានធនាគារណាទេ មកពីតួយក្យនេះនៅទំនេរ ទើបក្រេឌីតនៅមាន

      • ស្មានតែមានគេតបានតើស ខំតែសួរ ។

      • 😛 ហាហា

  10. ហ៎ាស់ ហ្អា មកឌឺដង​​ឱ្យអ្នកផ្សេង គេខឹងជាមួយហើយមើលទៅ តែនិយាយ ៗ ទៅ​ដូច​តែអ្នក​ខ្លះ​ដែរ​ហ្នឹង បានគេទិញនំ​ផ្ញើហើយងង៉ក់​មិនចង់ញ៉ាំ ដល់គេដាក់រូប​បង្អួតអញ្ចឹង​តាំងឯង​ធ្វើឈឺ​ចាប់​អី​ឯណាណីផង ។

    Reply

    • ក្រុមល្ខោនខ្យល់កួច ចាប់ផ្ដើមចូលតួ ឌឺដាក់គ្នាហើយតើ

      Reply

      • ចូលឡើងផ្អើលគេពីរបីផ្ទះហើយម្ចាស់អូនអើយ នេះមកពីខានជួបគ្នាយូរ​ដល់អញ្ចឹងទៅ ចេះតែចង់ជជែកឡើងបែកពពុះមាត់ហើយ ផឹកទឹកអស់ពីរផ្តិលហើយ​នៅតែមិនទាន់​បាត់​ស្រេកទៀត ។

      • ហាហា ចុះងាយអី នឹងទំនេរបានជួបគ្នានោះ ដល់តែជួបគឺបែកជាអូរហូរជាស្ទឹងហើយ…ម្នាក់សម្ដែងសមដូចតួល្ខោនពិតៗ 😛 បងមាន skype ទេ? បាយរួចហើយឬ?

      • លោកបូណាកុំដុតណា៎! កំពុងតែឌឺគ្នាសប្បាយមាត់ផងនេះ! រឿងសាច់ឈាមម្ចាស់បងម្ចាស់អូនអីទុកមួយឡែក រឿងចូលហ៊ុនគ្នាលេងល្ខោនទុកម៉ាកន្តុប អាឡូវចូលដល់រឿង ខ្ចប់កៅឡៅនេះផ្ញើអ្នកណា? បើផ្ញើបូណា ពេលគេបានខ្ញុំទៅផ្លមដែរ ។ 😀

      • អ្ហូ! ទុករឿងបងប្អូនមួយអន្លើហើយតើ កុំច្រណែនអីបង មិនដឹងជាផ្ញើមកឬអត់ផង អត់មានបានដុតភ្លើងទេ មានតែហៅខ្យល់មក 😀 😛

      • សង្ស័យតែមិនទាន់បានញ៉ាំផង វ៉ៃគ្នាផ្អើលរោងល្ខោនទេមើលទៅ ព្រោះច្រណែន​គ្នា ចោទគ្នា​ថាបានញ៉ាំ តាមពិត​ទាំងតួយក្ស តួខ្លាឃ្មុំអត់តែទាំងអស់ហ្នឹង ។ ស្កាយ​បងមាន តែសុំលាក់ ចាំមានឱកាស​គង់​តែបានជួបគ្នាផ្ទាល់មិនខានទេ ។

      • 😛 តួយក្សត្រូវការហូបច្រើន បើហូបមិនទាន់ត្រូវតែខ្ជប់។ ក្រុមល្ខោនខ្យល់សម្ដែងគ្រប់រសជាតិហើយតើ លាក់អីទៅម្ចាស់បង ? ចងមុងចាំឱកាសជួបគ្នាផ្ទាល់ដែរ 😛

      • មុងនឹងចងឱ្យស្រួល​ប្រយ័ត្នប៉ើងតាមខ្យល់បាត់ ព្រោះខែនេះជាខែកត្តិកផង ។ ចងហើយកុំភ្លេចរកថ្មណាធំ ៗ មកសង្កត់ ។

      • យោបល់ល្អណាស់ម្ចាស់បងខ្ញុំណ៎ !! ពិតជាគិតគូរហ្មត់ចត់ដល់ម្ចាស់អូនមែន 😛 😛

      • មិនឱ្យ​គិត​គូរ​ម៉េចព្រោះមុង​ហ្នឹង​មិនមែនចងមួយថ្ងៃស្រាយវិញឯណា អាចមួយខែ មួយឆ្នាំ ឬ ដប់ឆ្នាំក៏ថាបានដែរ ។

      • វាមិនដល់ថ្នាក់រាប់សិបឆ្នាំទេអីបង ? គង់មានថ្ងៃមួយដែលក្រុមល្ខោនខ្យល់កួច ជួបជុំគ្នាទ្រង់ទ្រាយធំ 😛

  11. ចេះរកឈ្មោះដាក់ឱ្យក្រុមឃើញ ពិរោះម៉្យាងដែរ “ក្រុមល្ខោនខ្យល់កួច”

    Reply

    • មកពីម្នាក់ៗដូចជាឆ្ងាយពីគ្នាពេក ដាក់ក្រុមខ្យល់កួចទៅ ដើម្បីទាញមកផ្ដុំគ្នាម្ដង

      Reply

      • បើខ្យល់កួចក្រុមល្ខោន​មួយក្រុមនឹងមកជុំគ្នាបានមែន ខ្យល់នោះពិតជាធំមិនខានទេ សង្ស័យ​ខ្យល់ព្យុះផងមិនដឹង ។

      • អាចជាជីដូនមួយខ្យល់ Sandy ដែលបក់បោកនៅអាមេរិច 😛

      • សង្ស័យមែនហើយ​ ។

      • កុំបាច់សង្ស័យបង គឺមែន

  12. និយាយចឹងសម្លហ្នុងអស់នៅ មកក្រោយគេ ។ ឃើញហើយលេបទឹកមាត់ ។

    Reply

  13. គ្មានសល់អីម៉ាតិចទេលោក​ដេវីដ សូម្បី​តែចានក៏លាង​ឡើងស្ងួត​អស់ដែរ ។ សួស្តី​លោក​ដេវីដ សុខសប្បាយជាទេ ?

    Reply

    • សុខសប្បាយពីមុន តែពេលដឹងថាអស់សម្លហ្នឹង ទុក្ខវិញហើយ ព្រោះខ្លាន ។

      Reply

  14. អត់ដឹងដែរហ្នឹងណាបង មិនដឹងជាមានផលប៉ះពាល់អីដល់មុខជាំហ្នឹងទេ តែខ្ញុំចូលចិត្តញ៉ាំណាស់ ហើយមិនឃើញមុខជាំអីផងហ្នឹង រឿងមុខបងកល្យាណវិញ បានអីរលីងរលោងស្រិលកើត បើឮសូរតែដើរព្រៃដើរផ្សៃមិនលស់សោះ ង៉ៃមុនគេចកំប្រុកដួលហើមជើងខ្លួនឯងមិនដឹងជាជាឬនៅផងទេបងអើយ

    Reply

    • អ្នកមីងកល្យាណរពឹសដល់ថ្នាក់ហ្នឹងផង ? ថែទាំសុខភាពផងមីង ។

      Reply

      • អៃយ៉ូយខ្ញុំត្រូវលោកវាលស្រែហៅមីងហើយ បងសុធា និងម៉ាក់អាបីនាក់ អើយ!
        បែបចឹងមែនហើយជីវីអើយ ពេលខ្ញុំមកពីព្រៃវិញ លាងមុខនឹងសាប៊ូបោក ខោអាវហើយក៏នៅមិនទាន់ជ្រះខ្លាញ់និងដីដែរ។ ណាមួយផ្សំនឹងខ្ញុំចូលចិត្ត ហូបប្រហុក និងផ្អកផង របស់ផ្អាប់ចឹងពេទ្យគេហាមដែរ មិនឱ្យហូបច្រើនទេ តែខ្ញុំចេះតែឆ្ងាញ់។

      • ស្មានតែអ្នកណាគេវាយពីរបីដំបងតើ អ្នកដែលត្រូវ​ស្រែក​នោះគឺបងឯណេះ​វិញទេ ក្លាយជាអ៊ំ​បាត់ហើយ (សង្ស័យ​នៅតែមានថ្ងៃ​គេហៅយាយទៀត​មិនខាន) ។ ឱ ម្ចាស​ថ្លៃហើយ ម៉េចបានជាយក​សាប៊ូ​បោកខោអាវ​មក​លាងមុខទៅវិញ បើអត់​មានអី​ដុសទេ​​លាងតែជាមួយ​ទឹក​ស្អាត​នឹងក៏​បានដែរ ឯចំណេក​អារឿង​ហូប​របស់ផ្អាប់​នោះ​បង​មិន​ជឿទេ បង​ជាអ្នក​ចូលចិត្តញ៉ាំលេខមួយ ម៉េចក៏​មិនទាន់អី (មិនទាន់ដល់ពេលទេដឹង) ។ ឬមួយហូបអារបស់ផ្អាប់ហ្នឹងជាំមុខមែនទេដឹងជីវី?

      • បើខ្លាចចាស់សឹងអី ដល់តែលោកវាលស្រែហៅមីង ហួសចិត្តតាម៉ង។ សាប៊ូលាងមុខ លាងមិនជ្រះទេបង ទាល់តែសាប៊ូបោកខោអាវបានជ្រះ។

      • ហាស សើចមួយចុះចេះខ្លាចចាស់អីណាដែរ ។ ថ្ងៃក្រោយ​មិនបាច់ប្រើ​សាប៊ូបោក​ខោអាវទេ យកផេះមកដុសវិញទៅ អត់លុយ​ទៀត ។

      • អូនខ្លាចតើ ខ្លាចគេហៅយាយជាងអីទៅទៀត។ ខ្ញុំខ្លាចមិនជ្រះមេរោគ ទាល់តែសាប៊ូបោកខោអាវបានជ្រះ។ ប្រហែលជាខ្ញុំមានជម្ងឺមួយនេះ។ ខ្ញុំទើបតែស្រាវជ្រាវពីជម្ងឺម៉្យាងដែលគេហៅថា អូស៊ីឌី។

    • អុញពេទ្យ​ទើប​តែភ្ញាក់ពីអេង អូច្រឡំ ទើបមកពីដើរលេង បានទើបតែឆ្លើយអញ្ចឹង ។

      Reply

      • ស្រួលមិនស្រួលមិនទាន់ម៉ោដល់ផ្ទះរ៉េបានជាតបតែមួយមាត់បាត់កន្លះង៉ៃបែបនេះ។

      • ដល់ហើយ តែសម្ងំយកកម្លាំងចាំតតាំងម្ចាស់បងទាំងពីរវិញទេដឹង ។

      • ហេងស៊យទេ គេមានគ្នាច្រើន ទោះមិនសំងំយកកម្លាំងក៏ឈ្នះដែរ។
        គ្រាន់តែអាបីនាក់ព្រួតគ្នាយំ ខ្ញុំអាចលើកទង់សបានស្រេចទៅហើយ

      • មិនមែនទើបភ្ញាក់ពីអេងអីទេ តែផ្ទះបងអត់កណ្ដឹង អត់មានប្រាប់អោយខ្ញុំដឹងអីម៉ាតិច នេះបើកុំតែបង្ហើបទ្វារចូលកុំអីមិនដឹងថាបងមានខំមិនទេ

  15. ខ្ញុំសូមផ្ដល់ដំបូងន្មានថា សូមកុំញ៉ាំឈាមជ្រូកច្រើនពេក ប្រសិនជាចូលចិត្តវាខ្លាំង ព្រោះតើអ្នកដឹងទេថា ពេលដែលគេធ្វើសត្តឃាត ទីកន្លែង យើងមិនដឹងថាវាស្អាតប៉ុណ្ណានោះទេ មានទាំងឈាម ហូរកក្លាក់ចេញពីកជ្រូក មានចានត្រង់ឈាម រឺក៏ធុង ពេលព្យួរជើងជ្រូកឡើងទៅលើដើម្បីចាក់កវា យើងមិនដឹងថាធុងនោះ មានមេរោគរឺអត់ ​ហើយពេលឈាមកកនោះទៀតសោត តើមានសត្វល្អិតចូលរឺក៏អត់ផង តើគិតថាគ្រាន់តែស្ងោរ រឺចំអិនវា វានឹងអស់មេរោគតើមែនទេ? គ្រាន់តែប្រាប់លេងៗប៉ុណ្ណោះ 🙂

    Reply

    • អរគុណខ្លាំងណាស់លោកNataro ខ្ញុំមិនដែលគិត​ដល់​ចំណុចនេះសោះ ។ ពិតមែនហើយ​ការស្ងោរមិនបានធ្វើ​ឱ្យ​មេរោគ​ដែល​ជាប់នៅក្នុង​នោះងាប់ទាំងអស់នោះទេ ហើយ​ពួកយើង​ក៏មិនសូវ​ញ៉ាំញឹកញាប់ប៉ុន្មានដែរដូច្នេះទ់ប​មិនសូវ​ដឹងពីផល​ប៉ះពាល់របស់វាប៉ុន្មាន ។

      Reply

      • តាមពិតខ្ញុំស្គាល់ឈ្មោះ Somada នេះយូហើយ ទើបតែពេលនេះបានដឹងច្បាស់បន្តិច។ មានរឿងមួយទៀត ខ្ញុំសូមចាកប្រធានបន្តិច ចំពោះភេសជ្ជៈប៉ូវកំលាំង ដែលអ្នកមួយចំនួនធំមិនបានដឹងពីផលវិបាករបស់វា ភេសជ្ជៈប៉ូវកំលាំង ដែលមានឈ្មោះដូចជា គោជប់ sting សាម៉ូរ៉ៃ M-150 ខារ៉ាប៉ោវ(Carabao) និងផ្សេងទៀតហ្នឹង សុទ្ធតែមានសារធាតុដែលធ្វើឲ្យខ្សោយតំរង់នោម សូមកុំញ៉ាំវាច្រើនពេក ព្រោះវាដូចជាជាតិញៀនមួយយ៉ាងដូច្នេះ វាមិនបានធ្វើឲ្យយើងមានកំលាំងអ្វីទេ(បង្កប់សារធាតុញៀន) មានតែទឹកផ្លែឈើស្រស់ប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានកំលាំង។
        បើឃើញកូនៗរបស់អ្នកផឹកវា សូមកុំឲ្យពួកគេផឹកច្រើនពេក ។ និយាយរួម គឺភេសជ្ជៈប៉ូវកំលាំង

  16. អរគុណណាស់លោកណាតារ៉ូ ដែលបានរំលឹក​ ចំពោះភេសជ្ជៈប៉ូវ​កំឡាំងវិញ ក្រុមគ្រួសារ​យើង​មិនដែលញ៉ាំទេ ហើយ​បើនិយាយពីកូន​ៗវិញនៅទីនេះ គេមិនសូវ​មានសេរីភាព​ដូច​នៅស្រុក​ខ្មែរ​ទេ ព្រោះអ្នក​លក់​គេមិនលក់ឱ្យ​ (កន្លែង​ដែល​ខ្ញុំ​រស់​នៅសព្វថ្ងៃ) ។ ថ្ងៃមុន​គេចង់​ញ៉ាំ​កាហ្វេទឹកដោះគោទឹកកក តែពេល​ទៅទិញ​មក​វិញ​បែរ​ជាបាន​មីឡូ ឬ អូ​វ៉ាទីន តែបើ​នៅស្រុក​យើង​វិញ មិនបាច់​ថាដល់ទៅ​កាហ្វេទឹកដោះគោទេ សូម្បី​តែកាហ្វេ​ខ្មៅ​ក៏លក់​ឱ្យ​ដែរ ឱ្យ​តែ​មាន​លុយ​ទិញ ។

    Reply

    • ហេតុតែស្រុកគេគ្រប់គ្រងបានល្អ ស្រុកខ្មែរឯងនេះ សូម្បីតែបារី ស្រា ក៏ក្មេងៗ (កុមារ) អាចទិញបានដោយងាយស្រួលជាទីបំផុត (គ្មានឆែកមើលអត្តសញ្ញាណប័ណ្ណ តែទោះឆែកក៏គ្មានដែរ បើនៅស្រុកហ្នឹងវិញ (ថៃ) គេធ្វើ ID តាំងពីអាយុ៦ រឺ៨ ឆ្នាំ តើមែនទេ? 🙂
      សព្វថ្ងៃនេះ ក្រុងភ្នំពេញក្លាយជារបបរបស់ពួកមូលធុន នាយទុន និងអ្នកមានបាត់ទៅហើយ អ្នកក្រគ្មានសិទ្ធិទេ។ 🙂

      Reply

      • ច៎ាសមែនហើយ គេធ្វើ​មិនយកលុយទៀតផង ចំណែកស្រុកយើងពិបាកធ្វើណាស់ ហើយ​អស់លុយទៀតផង ទៅផ្ទះ​លើក​មុន​ ប្រធាន​ក្រុម​ប្រាប់ឱ្យ​ទៅធ្វើ តែពេលទៅដល់​ពួកនគរបាលអត់ធ្វើ​ឱ្យ ហើយ​គេទារ​រក​​លិខិត​បញ្ជាក់​ពីមេភូមិ ហើយរកនេះរកនោះ ចុង​ក្រោយអត់​បានធ្វើដដែល ព្រោះដល់ម៉ោង​គេសម្រាក ចំណែកម៉ូតូវិញ​ថ្លៃផ្ញើមួយ ១៥០០ រៀល ។ គិត ៗទៅជញ្ជក់ឈាមខ្យងគ្មាន​អាសូរសោះ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: