បាប៊ី និង កូនៗរបស់ខ្ញុំ

​ នឹកឃើញកាលពីនៅក្មេងៗ ភាពយន្តតុក្កតាដែលពេញនិយមជំនាន់ខ្ញុំគឺ ឆ្មា និង កណ្តុរ ចំណែកតុក្កតា ដែលជាមិត្តភក្តិជិតស្និទ្ធគឺ តុក្កតាក្រមា ។ តុក្កតាក្រមាមិនមែនជាឈ្មោះរបស់តុក្កតានោះទេ តែពួកយើង​នាំគ្នាហៅវាដូច្នោះព្រោះតុក្កតានោះធ្វើអំពីក្រមា ។ យើង​បានយកក្រមា​មកបត់ទាញដៃទាញជើង ហើយ យកកៅស៊ូមកចងត្រង់ក ។ យើងនាំគ្នាលេង​បែបនេះរហូតព្រោះគ្មានលុយ​ទិញ​តុក្កតា ឬ បើ ចាំបាន កាល នោះដូចជាគ្មានឃើញ​ក្មេង​ៗណា មានតុក្កតាខ្លាឃ្មុំ ឬ បាប៊ីអីលេងនោះទេ ។ ប៉ុន្តែក្មេង សម័យ ឥឡូវ មានប្រដាប់លេងគ្រប់បែបយ៉ាង និង ល្បែងដែលគេលេង​ក៏ខុសពីជំនាន់​ខ្ញុំ ទៅទៀត ។ ចំណែក កូន ៗ របស់ខ្ញុំទាំងពីរវិញគេចូលចិត្តមើលភាពយន្ត​តុក្កតារបស់បាប៊ី សៀវភៅអាន ឬ សម្ភារៈលេង ឱ្យតែ មានបាប៊ីគឺគេមិនឱ្យរំលងបានទេ ។ ដោយម្សិលមិញ​នេះនៅក្នុង​សាកលវិទ្យាល័យមានរៀបចំ ពិធី ខួប គម្រប់ ៤៥ ឆ្នាំរបស់សាកលវិទ្យាល័យ នៅតាមដងផ្លូវក្នុង​សាកលវិទ្យាល័យ គេមានរៀបចំកម្មវិធីផ្សេង ៗ ដូចជាការប្រគំតន្រ្តី ការតាំងលក់សម្ភារៈប្រើប្រាស់ ចំណីចំណុក និង ការឆ្លើយតប​នូវសំណួរចម្លើយ​ដើម្បីយករង្វាន់នៅតាមស្តង់​របស់មហាវិទ្យាល័យនីមួយ ៗ និង​មានការបាញ់កាំជ្រួចផងដែរ ។ កម្មវិធី នេះចាប់ផ្តើមតាំងពីថ្ងៃទី ១ រហូត​ដល់​ថ្ងៃទី ៩ ធ្នូ ជារៀងរាល់ឆ្នាំ ។ នៅក្នុង​ស្តង់​ទាំងនោះមានស្តង់មួយ​ដែលគេដាក់លក់​ប្រដាប់ក្មេងលេងគ្រប់ប្រភេទ ដោយ​គេដាក់លក់ជាលក្ខណៈដេញថ្លៃ តែ មិន មែន ដេញពី​ថោកទៅ​ថ្លៃទេ គឺគេប្រើវិធីសាស្រ្តដេញពីថ្លៃទៅ​ថោក ។ ដោយ​ម្សិលមិញ​នេះជាថ្ងៃចុងក្រោយនៃ​ការដាក់លក់​ផង កូនទាំងពីររបស់ខ្ញុំគេបានដើរតម្រង់​មកឈប់ង៉ក់​នៅពី​មុខស្តង់នោះតែម្តង ដោយ​ឈរសម្លឹង​តុក្កតាបាប៊ីដែលជាតួឯក​ក្នុង​ដួងចិត្ត​របស់ពួកគេ ។ ការដេញថ្លៃបាប៊ីបានមកដល់ តុក្កតានេះ​គេលក់​ក្នុង​តម្លៃ ៤០០បាទ (ប្រហែលជា១៣ដុល្លា) ដោយ​មិនមានអ្នកទិញ គេក៏បញ្ចុះតម្លៃសល់ត្រឹម​តែ ១០០ បាទ(៣,៥ដុល្លា) កូនទាំងពីររបស់ខ្ញុំលើកដៃមុនគេ ដោយ​មិនបានចាប់អារម្មណ៍ថាក្នុង​ហោប៉ៅ របស់គេ មានលុយ​ ឬ អត់លុយនោះទេ ។ អ្នកលក់យកតុក្កតាមកឱ្យ គេទាំងពីរក៏ងាកមកឱប ហើយថើប ប៉ា និង ម៉ាក់ ដោយមិនភ្លេច​សុំលុយ​ឱ្យថ្លៃតុក្កតានោះទេ នេះជាទម្លាប់ជាប្រចាំរបស់ពួកគេ ។

MSUMSU1

MSU2MSU3

MSU5MSU6

Advertisements

62 responses to this post.

  1. អូយ សប្បាយចិត្តណាស់ បានរបស់ដែលគេចង់បានហើយ។
    ក្មេងស្រីលេងតុក្កតាគឺជារឿងធម្មតាទេ។
    តែ…មើលទៅម៉ាក់ដូចមានអាអូនមួយទៀតហើយ។ ហាសហាសហា ជោគជ័យមែនបង

    Reply

    • អូមើលមីងគេសប្បាយចិត្តជាងក្មួយទៀត នេះមិនមែនជាបាប៊ីទីមួយទេ មិនដឹងជា​ទី​ប៉ុន្មាន​ហើយទេ មានអាតូចអាធំ ។ មានអាអូនស្អីទៅម្ចាស់អូនហើយ គេគ្រាន់តែឃើញបងដែរក្បែរ​ភូមិ​គេនោះគេរត់អស់បាត់ទៅហើយ គ្មាននរណាហ៊ាននៅក្បែរទេ ។ រឿងនេះមានភាគបន្ត​រហូត​ហ្នឹង មិនដឹងជាថ្ងៃណាបានជោគជ័យទេ ។

      Reply

      • យកមួយឱ្យបានទៅបង កុំឱ្យគេឃើញហើយរត់ចឹង ។ បើបងបានកូនប្រុសមួយខ្ញុំនឹងទិញគោយន្តផ្ញើ អាសច្រឡំ មនុស្សយន្តផ្ញើ។

      • អរគុណហើយដែលខំលើកទឹកចិត្ត តែអារឿងរង្វាន់ហ្នឹងពិតជាមិនភ្លេចទេ ទោះជានៅ​ដល់កន្លុតកន្លៀត ឬ បិទទូរស័ព្ទយ៉ាងណាក៏ទៅតាមទាមនុស្សយន្តនោះឱ្យបាន មិន​ឱ្យ​​ម្ចាស់អូន​ខកបំណងទេ ។ សំណាងមែនកូនខ្ញុំមិនទាន់​ដឹង​មុខមាត់ម៉េចផង មានអ្នកឱ្យកាដូបាត់ហើយ គិៗៗៗៗ។

      • ហ៊ឺសសសសស! បានចឹងអរណាស់ មិនទាន់ទាំងមានដំណឹងល្អផងនោះ!

      • មិនឱ្យអរម៉េចបាន បើមិនទាន់ដឹងម៉េចផង មានអ្នកជូនកាដូមុនហើយ ។

    • ញ៉ុមឆ្ងាញ់តែដេញថ្លៃពីថ្លៃមកថោកតែម្តងបង

      Reply

      • គេលើកទឹកចិត្តកុមារទេដឹង? ថ្ងៃខួបមហាវិទ្យាល័យចឹង?

      • នេះជាល្បិចរកស៊ីរបស់ពួកគេ គេស្វែងយល់ពីអតិថិជន គឺគ្មាននរណាចង់​បានរបស់ថ្លៃនោះទេ ។

      • នៅនេះដូចជាអត់ឃើញមានរូបហ្រ្វេសីហ្គើលញ៉ុមសើចចេះ
        ធ្មេញ

      • គ្មានលើកទឹកចិត្តកុមារអីទេកល្យាណ ព្រោះអ្នកដែលមកទិញនោះភាគច្រើនជាមនុស្ស​ចាស់ ថ្ងៃនោះចាំទិញយន្តហោះបញ្ជាដែរ តែវានៅតម្លៃខ្ពស់បន្តិច តែអ្នក​នៅក្បែរនោះ​គេហ៊ានណាស់ គ្រាន់តែគេប្រកាសដល់ទិតម្លៃដែលគាត់ហ៊ានទិញ គាត់ទិញយក​ភ្លាមតែម្តង ។

      • អត់បានដាក់ទេ ព្រោះខ្លាចពូឌីផាឱ្យទៀត គិៗៗៗ

      • គួរអោយសាលាញ់ហ្មងបង​សើចម៉ាអស់ដៃរូបហ្នឹង

      • អរគុណហើយឌី តែម្ចាស់ខ្លួនគេមិនហ៊ានមើលរូបហ្នឹងទេ (សង្ស័យតែអៀនហើយមើល​ទៅព្រោះអត់ធ្មេញ)

      • តូចតែមួយចេះអៀនទៀត

      • ក្មួយគេមិនដែលហ៊ានមើលរូបថតគេកាលពីក្មេងទេ ឱ្យតែបើកឱ្យមើលគេរត់បាត់ហើយ គេថារូបទាំងនោះមិនមែនជារូបរបស់គេទេ ។ ហើយតែមិនព្រម​បិទវិញទេ​នោះច្បាស់​ជាយំផ្អើលផ្ទះមិនខាន ។

  2. ចង់ឲ្យពួកគេលេងតុក្កតាក្រមាដែរឬបង? កាលខ្ញុំលេងតែដីផង ! 😛

    Reply

    • ចង់ដែរហ្នឹង ព្រោះវាមិនសូវអស់លុយនោះអី ។ និយាយទៅបានលេងតុក្កតាដីហើយម៉េច​ទៀត ព្រោះអាចឱ្យយើងធ្វើជារូបសត្វផ្សេង ៗ បាន បើមានទេពកោសល្យខ្ពស់អាច ធ្វើជាកូនជ្រូក​កូនក្របីលក់​បានទៀតផង ។ តែបងវិញ​ពិបាក​រកដីមកលេងណាស់ ហើយ​ជួនកាល​លេងហើយ មកផ្ទះវិញ​ត្រូវរំពាត់ក៏មានដែរព្រោះប្រឡាក់​ខោអាវ ប្រឡាក់ខ្លួន​ដូចគេទើបមកពីបាចត្រី មកដល់ផ្ទះម៉ាក់ទ្រាំមិនបានក៏ឱ្យរង្វាន់​ ។

      Reply

      • ហាសហា ! ឲ្យតែខ្លួនប្រឡាក់ដី រង្វាន់បានដូចតែគ្នាហ្នឹង មិនថាបង មិនថាខ្ញុំទេ

      • រង្វាន់ពិសេសមុនពេលបាយ ឬ ពេលខ្លះបងដាក់រហ័សនាមថា បាយស្រូបទឹកភ្នែក ។

    • ខ្ញុំចូលចិត្ត ឃីវើត «រង្វាន់»

      Reply

    • ខ្ញុំទាយសិន! ចូលចិត្តរើសរង្វាន់ដោយខ្លួនឯង ត្រូវអត់ហ្នឹងលោកបូណា??? ង៉ាសៗ

      Reply

    • យី ខ្ញុំ! អាចរកស៊ីបានមែនទែនហើយ! អត់ការធ្វើពេលណាទៅរកទិញទឹកដោះគោរូបផ្កាឈូកមួយកំប៉ុង 😀

      Reply

      • ទិញធ្វើអីដែរបង?

      • ទិញហូបរួចយកសម្បកទៅដាក់ដីខ្សាច់ ទុកធ្វើគ្រូទាយ ព្រោះលោកគ្រូតែទឹកកកទើបតែប្រាប់មិញថាខ្ញុំទាយត្រូវ!

      • បងឧបត្ថម្ភកន្ទេលមួយ នៅខ្វះ ៥២​សន្លឹកមួយទៀតមានអ្នកជួយឧបត្ថម្ភទេ?

      • ដាវី នឹងជួយមិនខានទេ អា៥២ហ្នឹង។

      • មានខ្វះអីទៀតអត់?

      • Posted by ដាវី on December 17, 2012 at 12:59 am

        ប្រដាប់ឈ្នះម៉ាកំផ្លេហ្នឹង ខ្ញុំធ្វើ អឹម អូ យូ ប្រគល់​ជូនបង​តាំងពី​ជាង​ម៉ាខែ​មុន​ហើយ ដោយ​មាន​បងសុធា​ជាសាក្សី។ ដូចនេះបង​អាចយក​ប្រើប្រាស់​តាម​តម្រូវការ ហិសហិស 😀

      • អូយយ៉ូយ សុទ្ធតែធ្វើអេមអូយូទៀត ពេលនេះទើបដឹងថាអ្នកភូមិ​វើដប្រេសពិតជាមិនធម្មតាមែន ។

      • Posted by Davy on December 17, 2012 at 1:09 am

        ជម្រាបសួរបងម្ចាស់ផ្ទះ 🙂
        ចូលម៉ោលេង​ផ្ទះបង​ជាដំបូង មិនបា​នជម្រាបសួរ​ជាមុន អាល័យតែ​ប្រាស្រ័យ​នឹង​ភ្ញៀវ​ប្រចាំ​ផ្ទះបង 😀

      • ច៎ាស ជម្រាបសួរ ថ្ងៃនេះដាច់ចិត្តចូលដល់ក្នុង​ផ្ទះ លែងអើត​គៀនរបង​ដូចមុនហើយមែនទេ ?

      • Posted by Davy on December 17, 2012 at 1:14 am

        ហ្អាក! ចុះខមមិន​ខ្ញុំ​មុនហ្នឹង ម៉េចអត់ឃើញ​ ម៉េចចេញតែ​អាចុងក្រោយ?

      • មកពីម្ចាស់ផ្ទះអត់ទាន់ដឹង ទើបមិនទាន់ឃើញហ្នឹងណ៎ា ។

      • Posted by ដាវី on December 17, 2012 at 1:23 am

        អូយ…វិលមុខ ចូលលេង​ភូមិនេះ​ដំបូង កៅឆាយអស់ខមមិនខ្ញុំមួយដឹងទៅណា។ ឡូវសរសេរសាថ្មី។ ខ្ញុំចង់យិយថា ប្រដាប់ឈ្នះអស់ហ្នឹង​ខ្ញុំ​បាន​ធ្វើ អឹម អូ យូ ប្រគល់​ជូន​បងតាំងពី​ជាងម៉ាខែ​មុន។ ដូចនេះ​បង​អាច​យកទៅ​ប្រើប្រាស់​តាមតម្រូវការ ហិសហិស 😀

      • ឃើញទាំងអស់តើ កុំប្រញាប់វិលមុខពេក រកប្រេងខ្យល់ប្រេងកូឡាហិតសិនទៅ កុំឱ្យដួលទាន់ ។

      • ដាវីមកលេងជាមួយគ្នាមកសប្បាយណាស់ គ្រាន់នឹងមានឱកាសផាគ្នាទៅវិញទៅមក។
        រៀបអឹម អូ យូ នោះរៀបហើយ តែមិនទាន់មានពិធីធំដុំ ដែលត្រូវមានទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសផង ហើយមានជប់លៀងផង ព្រោះខាងខ្ញុំតែគេចុះអឹមអូយូគេមានម៉ាកំផ្លេដូចបានរៀបរាប់ខាងលើចឹង។
        បងសុធា ស្មានថាអ្នកភូមិវើតប្រេសចេះតែផាគ្នាទេឬ? គេមានអ្នកច្បាប់ គេមានអ្នកចេះអក្សរសាស្រ្ត កំណាព្យ ចម្រៀង និងអ្នកកាប់ចាក់ដែរតើ!

      • នេះបើនិយាយតាមក្មេង ៗ វិញ គេបបួលគ្នាថា “មោនេះមកដាវី គេលេងចូល​​ហើយ ចាំអីទៀត​ចូលមក” ។ អញ្ចឹងអ្នកភូមិ​យើង​មានសព្វគ្រប់ហើយ​ បើចង់ថតកុនអីមាន​ម៉ាកំប្លេទាំងអស់ សូម្បីតែល្ខោន​បាសាក់​ដែលស្ទើរតែបាត់ឈ្មោះពីពីភពគុនទៅហើយ​នោះ​ក៏​មានដែរ ហើយ​ឥឡូវ​មានគ្រូទាយទៀត​ហាស់​ហ្អា កំពុង​តែប្រគល់ដំណែង​ឱ្យគ្នា

      • Posted by ដាវី on December 18, 2012 at 10:10 pm

        អឺស! ចេញទាំងអស់ខមមិនខ្ញុំ សំណាងហើយ​ពេលនោះ​ខ្ញុំ​មិនសរសេរ​ថែមទៀត កុំអី​ដឹងយក​មុខណាទេនេះ :mrgreen:

        ដាច់ចិត្ត​តិចៗ​ហើយបង ព្រោះឈរ​កៀនរបង​យូរ​រោយ​ជើង។ គួរអរគុណ​បង​កល្យាណ ដែលកេះ​ហៅ​ខ្ញុំ 😆
        រឿង​ធ្វើពិធី​អឹម អូ យូ នោះខ្ញុំ​ប្រគល់​ជូន​បង​កល្យាណ​អ្នករ៉ាប់រងព្រោះ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន ខ្ញុំ​សុំ​ទៅ​តែ​ខ្លួន​រ៉េ 😀

  3. កល្យាណអីគេ ឃីវើតហ្នឹង ? បូណាចូលចិត្តរត់ពេលម៉ែវ៉ៃ ។ ឆ្ងល់ចាស់ៗ ទាំងសម័យមុន និង ឥឡូវ ចូលចិត្តមកវ៉ៃថែមពេលយើងកំពុងតែអណ្តឺតអណ្តត ហើយ​ប្រាប់ថាឱ្យ​បាត់យំ ឱ្យ​បាត់ម៉េចកើត​បើឈឺសឹងអីហ្នឹង !

    Reply

    • សុំទោស ចូលចិត្តសរសេរអង់កាលេសពេក ។ សុំទោសបង។
      មានបងសុធាជាដើម ក៏វ៉ៃកូនហើយប្រាប់កូនថាឈប់យំដែរ! ឌៀតែទាំងអស់ហ្នឹង!

      Reply

      • ទេបងមិនដែលធ្វើអញ្ចឹង បើមិនជឿសាកសួរក្មួយៗបាន ហើយក៏មិនទម្លាប់វ៉ៃកូនដែរ ។

      • សុំទោសនិយាយលេងទេ។

      • ទាល់តែមានភ្លៅមាន់មកលួងបានបាត់ខឹង បើមនអញ្ចឹងទេភីហ្សាក៏បានដែរ គិៗៗៗ

      • បើកូន អាច តែម៉ាក់មិនអាចទេ ព្រោះខ្លាចបងប្រុសគាត់ដេញវ៉ៃខ្ញុំ មូលហេតុគឺខ្ញុំនាំបងឱ្យធាត់ដោយសារភីស្សា និងភ្លៅមាន់។

      • កុំនិយាយពីរឿង​ធាត់​រឿងស្គមនោះ ឥឡូវ​នេះដាក់ទណ្ឌកម្មខ្លួន​ឯង ស្ទើរតែខ្យល់វាយ​រលំទៅ​ហើយ តែវាមិនព្រមស្រកសោះ ។ ចង់​តែអង្គុយយំទេខ្ញុំ ។

      • យំរ៉ូវបង ។​ ចាបាយចិត្តណាស់ ព្រោះមានអ្នកប្រជែងតំណែងខ្លាឃ្មុំហើយ!!!

      • ទោះជាយំក៏មើលបងមិនឃើញដែរច៎ាស

      • តែយ៉ាងណាក៏ដឹងថាមានអ្នកយំ។ ឡាហ៍ៗៗៗ

      • ដឹងថាគេយំ ឯងសើច ចេះអញ្ចឹង​កើតណ៎ស់

  4. ហេតុអីក៏ផ្ទះនៅ​ឆ្ងាយ​មួយនេះអ៊ូអរម្ល៉េះទេព្រះអើយ o.O ។ និយាយ​អញ្ចឹង​ខ្ញុំ​ភ្លេច​របៀប​ធ្វើតុក្តតាក្រមាឲ្យឈឺង ។

    Reply

    • អត់ដឹងម៉េចដែរតាម៉ាប់អើយ ។​ បើភ្លេចរៀនធ្វើម្តងឡើងវិញទៅក្រែងលោ ពេលមានកូន​ធ្វើឱ្យ​កូនលេង គ្រាន់នឹងលួងកូន​បានមួយគ្រា ៗ ដែរ ។

      Reply

    • ដល់ពេលមានកូន មានចៅ ចែកកូនលេង សោះមិនបាច់អស់ប្រាក់ខែច្រើន។ ទុកទិញកាមេរា។

      Reply

  5. នឹកដល់គ្រានៅក្មេងតូច អត់មានតុក្កតាអីលេងទេ ឃើញគេលេងចង់លេងដែរ តែទៅអត់រួច ។ បានសេះធាងចេក កាំភ្លើងធាងចេកមួយដើមគ្រាន់ជិះកាត់ភូមិបង្អើលចាប ។ កូនក្រមុំក្រមាអីហ្នុងមិនពិបាកទេ សួរអ្នកណាក៏គេចេះដែរ តែខ្ញុំអត់ចេះធ្វើដែរ ។

    Reply

    • សង្សួ័យតែមានចម្ការចេកហើយ​មើលទៅ បានជាមានសេះ និង កាំភ្លើងធាងចេកបាញ់ផ្អើល​ភូមិ ។ ផ្ទះខ្ញុំ​អត់មានដាំដើមចេកទេ ដូច្នេះបើចង់បានសេះ​ ឬ កាំភ្លើង ទាល់តែចូល​ទៅលួច​កាត់​ក្នុង​ដីគេក្បែរនោះ តែបើម្ចាស់គេទាន់ ឬ គេឃើញលេងពិតជាគេស្តីឱ្យមិនខាន ។ តែខ្ញុំមានខ្សែក និង ម្កុដធាងដំឡូងចូលទៅបេះធាងដំឡូង​នៅចម្ការតា​ ។

      Reply

      • អត់មានដើមចេកទេ មានតែធាងចេក ម្ដងៗ អស់ពីរបីធាងចេកឯណោះ ។

      • សង្ស័យតែត្រូវរំពាត់ញឹកដែរហើយ​មើលទៅ ព្រោះតែអារឿង​ធាងចេកហ្នឹង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: