អាហារពេលព្រឹក

  ​ខែនេះជាខែរងា ទាំងគេទាំងខ្ញុំគេង​មិនចង់ភ្ញាក់ទេ ម្នាក់ៗ ស្រឡាញ់ពូកខ្នើយមុងភួយ​កន្ទេល​ខ្លាំង​ណាស់ ។ បើជាថ្ងៃសៅរ៍អាទិត្យវិញបើម៉ោងមិនទាន់ ៨ទេពិតជាមិនព្រមក្រោកឱ្យផុតពី​ដំណេកឡើយ ។ ថ្ងៃនេះសូមអញ្ជើញមិត្តភក្តិអ្នកភូមិ​វើដប្រេស របស់យើង មកទទួលទាន​អាហារ​ពេលព្រឹកជាមួយគ្នា ។ ម្ចាស់ផ្ទះមានបបរសអង្ករស្រូវថ្មី​ក្លិន​ក្រអូប​ប្រហើរ ធានាថាមិន​ខុសបំ​ណង​ឡើយ ។ ចំណែកម្ហូបវិញ គឺត្រី​ប្រា​​សំយ៉ុង (ខ្ញុំទម្លាប់ហៅអញ្ចឹង) មានអ្នក​ខ្លះ​គេហៅថា ត្រីងៀតអង្គរ ​ តែ​កូន​ៗ របស់ខ្ញុំគេហៅថាត្រីខ្លាញ់ ។ កូន ៗ ចូលចិត្តញ៉ាំត្រីប្រាសំយ៉ុង​នេះ​ណាស់ រាល់ពេលទៅលេងផ្ទះម្តង​ៗ ពួកយើង​មិនភ្លេចស្ពាយយក​មក​ញ៉ាំនៅទីនេះទេ ។ ​ប៉ុន្តែអ្វីដែលមិនល្អនោះគឺ ពិបាកក្នុង​ការចម្អិន ដោយ​សារតែក្លិនវាជះដល់​អ្នក​ក្បែរ​ខាង ព្រោះយើង​ចម្អិន​ក្នុង​​បន្ទប់មួយតូចចង្អៀត ទោះជាមានកង្ហារបូម ហើយ​បូមចោលជាង​មួយ​ម៉ោង​ក្រោយ​ពេល​ចម្អិន ក៏ដោយ​ក៏នៅតែមានក្លិនភាយដដែល ។

នេះជាអាហារពេលព្រឹកសម្រាប់អ្នកភូមិទាំងអស់គ្នា

Porridge1Angkor-Fish1

Advertisements

31 responses to this post.

  1. អរគុណណាស់បង សមនឹងអត់ទាន់បានអាហារពេលព្រឹកផង។ តែខ្ជិលចូលរួមជាមួយណាស់ ជាពិសេសគឺរឿងក្លិនហ្នឹងតែម្តង។
    តែបើមានត្រីងៀតអាំងកុំភ្លេចតេហៅខ្ញុំផង លេខខ្ញុំដដែលទេ 😀

    Reply

    • អ្នកផ្ទះបងក៏ចូលចិត្តត្រីងៀតខ្លាំងណាស់ដែរ តែធម្មតាទេ អាណាឆ្ងាញ់អានឹងអស់មុនហើយ ។ ល្បីថាត្រីងៀត​ និង សាច់ក្រកកំពង់ធំឆ្ងាញ៉ណាស់ ដូច្នេះសង្ឃឹមថាអ្នកកំពង់ទិញ​យកមក​ឱ្យបងអាំង​ឱ្យ ហើយលេខទូរស័ព្ទបង​ក៏នៅដដែលដែរ អត់ទាន់ប្តូរទេ ចាំទទួលបានត្រីងៀត និង សាច់ក្រកហើយបានកាច់ស៊ីមបោះចោលតែហ្មង ។

      Reply

  2. ដូចជាខានញ៉ាំបបរសជិតបីឆ្នាំហើយនីស ហាហា

    Reply

  3. ម៉េចបានខានញ៉ាំយូរម្លេះ ? ឬមួយអត់ចូលចិត្តទេដឹង ។

    Reply

  4. ប្រហើរណាស់តើ ឯណាចានរបសើម្ចាស់អូន?

    Reply

    • យកទៅបើបាន! ថាហើយថា បានតែហៅអារបស់ដែលមិនអាចហូបកើតនឹង!
      ខ្ញុំថាណា៎ បើបងហៅម្ចាស់អូនបងឯងទៅរកក្រមុំស្រុកថៃមួយ បូណាហោះទៅ ភ្លាមមិនខាន។

      Reply

      • ហាហា ម្ចាស់បងតូច នាំអាទិ៍ហើយតើ …និយាយរឿងបបរអង្គរស្រូវថ្មីសោះ ទៅដល់ក្រមុំថៃ។ ម្ចាស់បងអើយ នៅតែមួយចានហ្នឹងក៏គួរចែកប្អូនខ្លះដែរ

      • ដឹង​តែខែហ្នឹង ខែរងាហើយចេះនាំម្ចាស់អូនពៅនឹកឃើញរឿងកំឡោះក្រមុំអីណា សង្ស័យ​តែយប់ហ្នឹង​អេងអត់លក់ទេ មើលទៅ ?

      • ស្តាប់ម្ចាស់អូនកល្យាណនិយាយទៅ ដូចជាឈឺចាប់ដល់ហើយព្រោះមិនបានញ៉ាំបបរ តែមិនអីទេ ទៅផ្ទះថ្ងៃណាឱ្យអ៊ំស្រីដាំឱ្យញ៉ាំទៅ បើមិនអញ្ចឹងទេប្រើឱ្យ​លី អង្គារាដាំឱ្យ​ញ៉ាំក៏បានដែរ ប្រើវាខ្លះទៅ កុំទំរើសពេកខូចក្មេងអស់ហើយ ។​​

      • ម្ចាស់បងធំនិយាយត្រូវពេកហើយ⁣ បងតូចនាំប្អូនពៅរសាប់​រសល់ហើយតើ យប់នេះអេងមិនលក់សង្ស័យស្អែកក្រោកទៅធ្វើការយឺតហើយ 😛 😀

      • ក្មេងពុងតែចង់ខូចផង ដល់មានអ្នកនាំផ្លូវបានដៃប៉ាដោយ ។

    • មានអ្នកនាំផ្លូវចឹងទៅ ម្ចាស់អូនឯណេះវាកញ្ជ្រោលដល់ហើយ ដូចព្យុះនាងបុប្ជាអញ្ចឹង

      Reply

  5. នៅសល់តែមួយចានហ្នឹងទេ យកយ៉ាងម៉េចបានយកទៅ ។

    Reply

  6. បបរខាប់អញ្ចឹងអត់សូវឆ្ងាញ់ ចូលចិត្តបបររាវៗ ហុតទៅបែកញើសខ្ចាយ ហើយត្រីហ្នឹងខ្លាញ់ណាស់ អញ្ចឹងបានចំអិនទៅធំក្លិន ចូលចិតត្រីរ៉ស់ងៀតជាង តាមពិតរបស់ខ្លាញ់មិនសូវចំណូល ។

    Reply

    • មកពីវាត្រជាក់ហើយលោកពូ បានជាគោអញ្ចឹងនោះ ។ និយាយពីក្លិននោះមហាសែនក្លិន ពេលចៀនម្តងៗ ក្លិនជាប់​រាប់អាទិត្យ ពិបាកទ្រាំដែរ តែធ្វើម៉េចបើចង់ញ៉ាំហើយនោះ ។

      Reply

      • ប្រហែលជាមកពីឆ្ងាញ់ហើយ បានចេះតែទ្រាំ ប្តូរម្តងបន្តិចៗទៅបាន ហើយ ព្រោះប៉ហពាល់ដល់អ្នកជិតខាង បើប្រហុកវាឈ្ងុយ តែត្រីនេះ វាមានខ្លាញ់ ហើយខ្លាញ់វាហ្នឹងហើយធ្វើឱ្យធុំក្លិន បើតាមស្តាប់មើលទៅ តែដូចធ្លាប់អាំងម្តងពីរដែរ ក្លិនមែន តែដូចជាមិនសូវឆ្ងាញ់ប៉ុន្មានទេ សម្រាប់ខ្ញុំ ។

      • ទិញមកបីកន្ទុយលោកពូ ហើយ​ថ្ងៃណាចង់ញ៉ាំក៏ធ្វើញ៉ាំទៅ តែគាប់ជួនអីមានអង្ករ​ស្រូវថ្មី ក៏នឹកឃើញ​ត្រីនេះ ព្រោះនៅទីនេះពិបាករកត្រីហូបណាស់ ។ តែបើប្រហុក​វិញ អត់ទេ ព្រោះក្លិនវាឈ្ញុយដូចលោកពូ​មានប្រសាសន៍អញ្ចឹង ហើយអ្នកស្រុកនេះគេហូប​ប្រហុកដែរ ដូច្នេះមិនសូវប៉ះពាល់​អ្នក​ជិតខាង​ដូចត្រីនេះទេ ។ ​ហើយត្រីនេះ​ក៏ប្រហែល​ជាលែងហ៊ានទិញមកទៀតដែរលោកពូ ក្រែងចិត្តគេដែរ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: