កម្មវិធី Baidu pc faster

image

ថ្ងៃនេះចង់នាំញាតិទៅលេងពិភព IT ម្ដង ។ ប៉ុន្ដែសូមបញ្ជាក់ម្ចាស់ផ្ទះមិនមែនអ្នកនៅក្នុងពិភពនេះទេ ។

មនុស្សភាគច្រើនកាលបើធ្វើកិច្ចការអ្វីមួយហើយ តែងចង់បានលឿន ។ និយាយដល់រឿងនេះ កុំព្យូទ័រ​ដែលប្រើរាល់ថ្ងៃ ពេលបើកម្ដងៗត្រូវរង់ចាំមួយសន្ទុះទម្រាំគាត់ជួបជុំញាតិអស់ ។ ពេលថ្មីៗនេះយើងបានដាក់កម្មវិធីមួយឈ្មោះថា Baidu PC faster ។​កម្មវិធីនេះបង្កើតឡើង​ដោយ​ជនជាតិ​ចិន ហើយជាកម្មវិធីហ្វ្រី ។ អុញក្រែងថា នៅលើលោកគ្មានអ្វីហ្រ្វីមែនទេ ? ពិតមែនហើយ ទំនងជាជំហ៊ានដំបូងអ្នកបង្កើតកម្មវិធីមិនគិតកម្រៃ ពេលឃើញថាមានអតិថិជនចូលចិត្ដជឿជាក់ច្រើន គេគិតលុយវិញក៏មិនដឹងដែរ ។ តែបើចង់សាក ញាតិញោមអាចទាញកម្មវិធីនេះយកទៅប្រើបាន ។ វិធីតម្លើងមិនពិបាកទេ ធ្វើតាមលំដាប់លំដោយដែលគេណែនាំក្នុងពេលតម្លើងហ្នុងទៅបានហើយ ។ ពេលថ្មីៗនេះគេមានកម្មវិធីកម្ចាត់មេរោគថែមទៀត ។ ប្លែកត្រង់ថា អ្នកការពារមុនៗចាប់មិនបាន ប៉ុន្ដែ Baidu ចាប់បានច្រើនសន្ធឹក ។​

ប្រសិនបើកុំព្យូទ័រញាតិយើងលឿនដូចចិត្ដហើយ កុំបាច់សាកល្បងអី តែបើយឺត គួរសាកមើល ក្រែងប្រសើរជាងមុន ។

ចុចត្រង់នេះ ដើម្បីទាញយកកម្មវិធី ។

Advertisements

6 responses to this post.

  1. អីយ៉ាស់ ម៉ាំមីពូកែខាងអាយធីទៀតនរ៎ សូមសរសើរ សូមសរសើរ សូមសរសើរ ។ 😀

    Reply

    • អរគុណហើយចន្ថាដែលបានសរសើរ តែកុំសរសើរខ្លាំងពេកប្រយ័ត្នបងលើសឈាម ។ សុំសួរមួយមក ម៉ាំមីហ្នឹងប្រែថាម៉េច? ធ្លាប់មើលរឿង ម៉ាំមីទេ រឿងនេះមាន បីភាគ ភាគទី១-២ គេថតនៅអេហ្សីប ចំណែកភាគបីថតនៅចិន ។ សង្ឃឹមថាម៉ាំមីមិនមានអត្ថន័យដូចក្នុង​រឿងនោះទេណា ។

      Reply

      • សរសើរមែនណាបងមិនមែនបញ្ជោរទេ ។
        ម៉ាំមីគឺអ្នកម៉ាក់នុះអី! ភាសាអីងកាលីសនោះ
        រឿងម៉ាំមី ខ្មោចអេហ្សីបខ្ញុំឥតដែលមើលផង ល្អមើលឥតបង?

  2. អរគុណហើយអញ្ចឹងនោះ រឿងម៉ាំមីនោះល្អមើល​

    Reply

  3. Baidu ឈ្មោះទីក្រុងបស់ចិន

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: