ចុងភៅ

ទៅផ្ទះលើកណា ក៏ដូចជាលើកណា​ខ្ញុំ​ត្រូវតែបានញ៉ាំម្ហូប​ដែលជាខ្ញុំ​ចូលចិត្ត​ញ៉ាំឱ្យ​បានទោះ​ជាមិន​បាន​គ្រប់មុខក៏ដោយ ។​ រាល់លើក​ដែលត្រឡប់ទៅផ្ទះ ម្ហូប​ដែលត្រូវមាត់​នឹង​ពេញ​ចិត្ត​ខ្ញុំជាង​គេ​គឺជាមុខម្ហូប​ដែល​ជាស្នាដៃរបស់អ្នកម៉ាក់ ទោះ​បីជាគាត់​មិនមែនជាចុងភៅ​ពិសេសសម្រាប់អ្នកដទៃក៏ដោយ តែគាត់​គឺ​ជា​ចុង​ភៅលេខមួយ​ប្រចាំផ្ទះ និង គ្រួសាររបស់យើង ។

គ្រប់ពេល​ដែលកូន ៗ ចង់ញ៉ាំម្ហូប​អ្វីមួយ​នោះ គាត់នឹង​ទៅរក​ទិញ​យក​មកស្ល​ឱ្យ​ញ៉ាំ​ដោយ​មិនឱ្យ​ចាំ​ដល់​ថ្ងៃ​ស្អែកនោះទេ ។ នៅរាល់ពេលធ្វើម្ហូបម្តង ៗ គាត់តែងតែហៅកូន​ៗ ឱ្យ​ទៅមើលគាត់ធ្វើ ហើយ​ប្រាប់​ពីរបៀបធ្វើម្ហូបទាំងនោះ ទោះបីជាកូនស្តាប់​ ឬ មិនស្តាប់ក៏ដោយគាត់​ក៏​នៅតែព្យាយាម​បង្រៀន​ពួកយើង ហើយ​ពេលខ្លះ​ក៏​បណ្តោយ​ឱ្យ​ធ្វើ​ជាចុងភៅ​ជំនួសគាត់ក៏មាន ។

ហើយ​អ្វីដែលប្លែកនឹង​ចង់លើក​យក​មកបង្ហាញនៅពេលនេះគឺ អ្នកម្តាយ​របស់ខ្ញុំ លោក​ក្លាយជា​អ្នកកាន់​សីល កាន់ធម៌ម្នាក់ហើយ ដូច្នេះ​ទោះជាចង់​ញ៉ាំម្ហូប​ដែល​ខ្លួនចូលចិត្ត​យ៉ាងណាក៏​ដោយ​ ត្រូវ​តែធ្វើញ៉ាំ​ដោយ​​ខ្លួន​ឯង ។ ដោយភ្លេចគិត​ថាគាត់​ជាអ្នក​កាន់សីល ស្រាប់តែ​ថ្ងៃនោះខ្ញុំ​ចង់ញ៉ាំសម្លម្ជូរគ្រឿង​សាច់​គោ លាយជាមួយពោះគោ ខ្ញុំក៏​បានទិញគ្រឿង​ផ្សំ​មកសព្វគ្រប់ ព្រមទាំង​បបុកគ្រឿងរួចរាល់អស់ហើយ រង់​​ចាំ​តែពេលស្លប៉ុណ្ណោះ ។ ចៃដន្យអីពេលនោះមានការងារ​បន្ទាន់​ត្រូវចេញទៅក្រៅ ខ្ញុំ​ក៏ប្រញាប់​ចេញ​ទៅ​​​ដោយ​​មិនបាន​ស្លទេ ។ ដោយ​សារតែពេលបាយ​ថ្ងៃត្រង់ជិត​មកដល់​ ហើយ​មិនទាន់ឃើញ​ខ្ញុំ​ត្រឡប់​មក​​វិញ គាត់ក៏​ចាប់ផ្តើមស្លឱ្យ ដើម្បីកុំហួសពេលបាយ​ថ្ងៃត្រង់ ។ តែអ្វី​ដែល​ស្មាន​មិនដល់​នោះ គឺរសជាតិ​ធ្លាក់​ចុះជាងមុន ប្រៀប​ដូចជាមនុស្សពីរនាក់ផ្សេងគ្នា ក៏ព្រោះតែសម្ល​ដែលគាត់​ស្លនោះ គាត់​មិន​បាន​ភ្លក្ស​ទេ (គាត់ឈប់ពិសារសាច់គោទៀតហើយ) ។ ហើយគាត់ក៏ប្រាប់មុន​ពេលដែល​យើ​ង​ហូប​ដែរថា សម្ល​នេះគាត់​មិនបានភ្លក្សទេ ដូច្នេះខ្វះអីថែមខ្លួនឯងទៅ ។ ខ្ញុំក៏ភ្លក្សហើយ​ថែមគ្រឿង​តាមចំណូល​ចិត្ត​របស់ខ្ញុំ តែអ្វីដែលស្តាយនោះ គឺមិនបានញ៉ាំសម្លដែលជាស្នាដៃពិត ៗ របស់អ្នកម៉ាក់ ។

រឿង​នេះ​បានធ្វើឱ្យ​ខ្ញុំនឹកឃើញដល់រឿង​​ថ្ងៃមុនដែល​ខ្ញុំបានចូលទៅលេង​ផ្ទះមួយ​នៅសហគមន៍ជនបទ ឃើញ​គេបកក្តាម ព្រមទាំងខំមិនរបស់ក្មេងស្រែ ក៏ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់​ខ្លួនឯង និង សម្ល​ម្ជូរ​ខួរក្តាម​ដែលខ្ញុំ​ធ្លាប់​ញ៉ាំ តែប្រហែលជា​មិនអាច​ញ៉ាំស្នា​ដៃ​របស់ម៉ាក់បានទៀតទេ បើចង់ញ៉ាំមានតែធ្វើ​ខ្លួនឯង​ញ៉ាំ តែស្នា​ដៃ​មិនឆ្ងាញ់ដូចម៉ាក់សោះ ។​ ​

Advertisements

25 responses to this post.

  1. ហូយ៍ ស្តាយណាស់ព្រះលោកអើយ កំពុងតែចង់សុំទៅភ្លក្សស្នាដៃអ៊ំស្រីផង។ ប៉ិនណេះ អស់ផ្លូវលីកល្យាណបាត់ហើយ ចប់!
    ចុះបងអាចអភិវឌ្ឍខ្លួនឱ្យទៅជាគាត់បានទេ?

    Reply

    • មិនបាច់ស្តាយទេ ចាំបងធ្វើឱ្យញ៉ាំក៏បានដែរ ។ បងអាចជាចុងភៅ​របស់​កូនទាំងពីរ និង​ស្វាមី តែ​សម្រាប់អ្នកផ្សេង​អត់ដឹងទេ ព្រោះ​យើង​មិនដឹង​ថា​ តើអ្នកទាំងនោះគេចូលចិត្ត​រសជាតិបែបណាទេ ។

      Reply

      • ដកតែផ្អែមចេញ គឺចូលចិត្ត ដូចជា សាប ប្រៃ ជូរ ហឹរ ចត់ ល្វីង។
        តែខ្ញុំតិចទៀតមានចុងភៅខ្លួនឯងហើយ ខ្ជិលចាំបងណាស់ខ្លាចខកចិត្ត ព្រោះមិនដឹងកាលបានមកទេ។

      • ចូលរួមត្រេកអរផងដែលអាចរកបានចុងភៅផ្ទាល់ខ្លួន ឯបង​វិញ គ្រាន់​តែអាចធ្វើ​ឱ្យ​ញ៉ាំបាន​ម្តងកាលប៉ុណ្ណោះ ហើយ​ក៏មិន​ប្រាកដថាត្រូវចិត្ត​ម្ចាស់អូន​ដែរ ។

      • អរគុណ!!! 😀
        តែដឹងគេព្រមធ្វើរាល់ថ្ងៃឱ្យឬអត់?
        តាមពិតចង់ភ្លក្សស្នាដៃអ៊ំវិញទេ៕

      • អស់ឱកាសហើយ​ម្ចាស់អូន ព្រោះសូម្បី​តែបង​ក៏មិនបានញាំផង ។

  2. Posted by ដាវី on December 18, 2012 at 10:53 pm

    ម្ដាយបងបណ្ដោយឱ្យ​កូន​ធ្វើជំនួស តែ​ម្ដាយ​ខ្ញុំ​ ពេលខ្ញុំធ្វើ​គាត់​ទើស​ភ្នែកពេក គាត់​ធ្វើខ្លួន​ឯង លទ្ធផល​ខ្ញុំ​អត់ចេះ​ធ្វើអី​ ចេះ​តែញ៉ាំ ហិហិ 😐

    Reply

    • រៀនធ្វើ​ពីឥឡូវនេះទៅ​ក៏មិនទាន់ហួសពេលដែរ ក្រែងលោមានអាអូនតូចៗមក​នៅជាមួយ អត់ចេះធ្វើពិតជាពិបាកហើយ ។

      Reply

      • Posted by ដាវី on December 25, 2012 at 1:17 am

        ចាំសុំទៅរៀនកួជាមួយបង 😀

      • ហ្អាស ហ្អា អាចរកចំណូល​បានហើយខ្ញុំ ។ ដាវីអាចឈរមើលពីគ្រឿងផ្សំ និង របៀបស្លពី​ចុងភៅ​នៅផ្ទះ​យើង​បាន ដោយ​មិន​បាច់ទៅរក​ឯណាឆ្ងាយទេ ហើយ​សាកធ្វើដោយ​ខ្លួន​ឯង តែពីរបីដងទៅចេះហើយ ។ មេរៀនពិបាក​នៅ​ទន្ទេញចាំ ឯម្ហូប​មានគ្រឿង​ផ្សំមិនដល់​១០មុខផង បងជឿថាដាវីពិតជាអាចធ្វើបានជាមិនខានទេ ។

      • Posted by ដាវី on December 26, 2012 at 9:40 pm

        ធ្វើហើយ​ជូនបង​ភ្លក្ស​មុនគេ ខ្វះខាតឬ​លើសលោះ​គ្រឿង​គ្រៅ​អី បងថែម​ថយ​ផង 😀

      • ស្វាគមន៍ជានិច្ច មិនបាច់គិត​ថាឆ្ងាញ់ឬមិនឆ្ងាញ់ទេធ្វើសិនទៅ ។ សូម្បី​តែនៅ​ហាងធំ ក៏គេមានគ្រឿងផ្សំសម្រាប់ឱ្យយើង​ថែមដែរ ដូច្នេះមិនប្រាកដ​ថាចុងភៅ​ល្បី ៗ នៅហាងទាំង​នោះ​អាចតម្រូវ​ចិត្ត​ភ្ញៀវបាន​១០០ភាគរយទេ ។

  3. សង្ឃឹមថាក្មួយទាំងពីរ គេនឹងសរសើរពីស្នាដៃអ្នកម្ដាយរបស់គេ ដូចម្ដាយសរសើរជីដូន 😀

    Reply

  4. បងក៏សង្ឃឹមអញ្ចឹង​ដែរ តែទោះជាឆ្ងាញ់​មិនឆ្ងាញ់ក៏​ត្រូវតែញ៉ាំដែរ ព្រោះជៀសមិនផុតទៅ​ហើយ ។

    Reply

    • ត្រឹមត្រូវ! បង្រៀនពួកគេផងបង។ ខ្ញុំចេះបានមួយចំនួនដែរ កាលនៅរៀនវិទ្យាល័យចេះតែ លួចសំឡឹងមើលពេលម៉ែដាំស្ល ក៏ចេះបានខ្លះទៅ ប៉ុន្ដែអាម្ហូបធំៗ គ្រឿងច្រើនខ្ជិលធ្វើណាស់

      Reply

  5. អូ ពិតជាពូកែមែន អ្នកណាបានម្ចាស់អូនជាស្វាមីនោះពិតជាមានសំណាងធំហើយ ។

    Reply

    • ម្ចាស់បងកំពុងតែយកចង្អេរធ្លុះគូទ មកលើកម្ចាស់អូនហើយ ! មិនពូកែដល់ម្លឹងទេ

      Reply

  6. ចង្អេរ​វាមិនទាន់ធ្លុះទេ គ្រាន់តែពុកប៉ុណ្ណោះ ។ ប្រុស ៗ ចេះធ្វើម្ហូបកម្រមានណាស់សម័យឥឡូ​វ​នេះ មិនងាយ​រកទេ ។

    Reply

    • បងសម្លាញ់ ប្រុសៗនៅកន្លែងធ្វើការអូនសុទ្ធតែអ្នកធ្លាប់រៀននៅបរទេស ចេះធ្វើម្ហូបញ៉ាំទាំងអស់។ អត់តែអូន 😦

      Reply

      • រៀនធ្វើទៅគង់តែចេះទេ ជួនកាល​អាចឆ្ងាញ់ជាងចុងភៅ​នៅសណ្ឋាគារផ្កាយ​១០​ផង​មិន​ដឹង ?

      • ហ៊ូ!!! ផ្កាយ១០, ជួនកាល និង ឆ្ងាញ់ជាង

      • ចុះបើមិនទាន់​ធ្វើផង ម៉េចនឹង​ដឹង​ ដូច្នេះទើប​បងប្រើពាក្យថា ជួនកាល នឹងណ៎ា !

    • បើវាពុកផុយហើយ មិនយូរទេអ្នកនេៅលើចង្អេរហ្នឹងប្រាកដជាធ្លាក់មិនខាន។ បើមិនរៀនស្លខ្លះ មិនកើតទេ ចាប់ពឹងគេវេទនាណាស់ ឆ្ងាញ់មិនឆ្ងាញ់ ឲ្យតែរស់ៗទេៅ មិនចឹងព្រះរៀមបង

      Reply

      • បងគាំទ្រមួយរយភាគរយ ពឹងគេមិន​ដូចខ្លួនឯង​ទេ ឆ្ងាញ់មិនឆ្ងាញ់ចេះតែទ្រាំទៅ ។ ពេលខ្លះអាចឱ្យ​ស្រីស្នេហ៍​បាក់ចិត្ត​រត់​មកដល់​ផ្ទះ ដោយ​សារ​តែស្នាដៃចុង​ភៅកំឡោះ​នេះមិនខានទេ ។

      • ហាហា វាមិនងាយដល់ម្លឹងទេ ស្រីស្អាតគេរត់រកប្រុសស្អាតដែលមានទ្រព្យ រួចគេទៅភោជនីយដ្ឋានឯណោះ 😛 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: