គ្រាប់បាយតោងស្លាបព្រា

កាលពីមានការផ្ទុះផ្ដាសាយបក្សី ទាំងស្រុកគេទាំងស្រុកយើង ពិសេសនៅតាម​បណ្ដាស្ថាប័ន​នានា​មាន​ការអប់រំណែនាំអំពីអនាម័យដើម្បីបញ្ចៀសការឆ្លងជំងឺប្រភេទនេះ ។ ក្នុងនេះគោលការបីដែលអាច​ជួយ​បញ្ចៀសការឆ្លងជំងឺ គឺក្រសួងសុខាភិបាលណែនាំឲ្យទទួលទានអាហារដែលមានការចម្អិនបានឆ្អិនល្អ និង​លាង​ដៃមុននឹងបរិភោគ ។ នៅស្រុកថៃគេបានណែនាំរាស្ដ្រគេដោយចងជាទិសស្លោកថា กินร้อน ช้อนกลาง ล้างมือ ដែលពាក្យស្លោកនេះមានន័យជាភាសាខ្មែរ​ថា​ លាងដៃមុនពេលទទួលទាន ត្រូវទទួល​ទាន​អាហារ​ដែល​ចម្អិន​បានឆ្អិនល្អ សូមប្រើស្លាបព្រាកណ្តាល​​ ។ រឿងដែលចង់​លើក​មកពិចារណា​ទាំង​អស់​គ្នាគឺ សុវត្ថិភាពនៃការហូបចុករួមដោយប្រើស្លាបព្រាកណ្ដាល ។

​ តាំងពីតូចក្រូចឆ្មាមកទាំងផ្ទះខ្ញុំផ្ទះគេមិនបាននឹកនាដល់រឿងស្លាបព្រាកណ្ដាលនេះទេ ព្រោះគ្នាច្រើន ម្នាក់ៗជែងរាងខ្លួនដើម្បីឆ្អែត ។ ទើបមកធំរៀងៗ​ខ្លួននិងដឹងអំពីរោគ​ឆ្លងមួយ​ចំនួនកើតពី​ការហូបចុក​នេះទេ ទើបព្យាយាមប្រើស្លាបព្រាកណ្ដាល ។ ពេលនេះធ្លាប់ហើយ ពេលញ៉ាំបាយ​ម្ដងៗចាំបាច់ត្រូវមា​នស្លាបព្រានេះ ។ ការធ្វើយ៉ាងនេះព្រោះចង់ការពារ​ទាំងខ្ញុំទាំងអ្នកដែលទទួល​ទាន​ជាមួយ​យើងឲ្យ​ផុតពី​ការ​ឆ្លងរោគតាមរយៈការហូបចុក ។ យើងស្រឡាញ់ រាប់អានគ្នា តែយើងមិនរាប់អានរោគរបស់អ្នកទេ ហើយអ្នក​ក៏កុំរាប់អានរោគដែលមានក្នុងខ្លួនខ្ញុំដែរ ។ និយាយដល់​ត្រឹមនេះនឹក​ដល់ការស្ដី​បន្ទោស​ពី​ចាស់ ៗ ដែលមិនឲ្យមានបាយជាប់នឹងស្លាបព្រា ចឹងពេលមុននឹងដួសសម្លក្នុងចានរួម ម្នាក់ៗ​ខំសម្អិត​សម្អាង​ស្លាបព្រាខ្លួនតាមវិធីផ្សេង ៗ គ្នា ដូចជាជូតស្លាបព្រានឹងបាយដែលនៅនឹងចានខ្លួន ឬកោសរូស​នឹង​ចាន ។ ប៉ុន្ដែវិធីពេញនិយមជាងគេ គឺការលិតសម្អាតស្លាបព្រា ។ នេះជាវិធីមួយ​ដែលខ្ញុំ​គិតថា​ជួយ​បន្ថែម​បរិមាណទឹកមាត់ឲ្យជាប់នឹងស្លាបព្រាកាន់តែច្រើន ។ វត្ដមានគ្រាប់បាយដែលខំ​តោងស្អិតនៅនឹង​ស្លាប​ព្រា​បញ្ជាក់ថាបបូរមាត់ទាំងទ្វេមិនបានដិតដាមស្លាបព្រាប៉ុន្មានទេ ។ ការលឹតសម្អាត​គ្រាប់បាយ​ពី​ស្លាប​ព្រាជាការផ្សើមស្លាបព្រាដោយទឹកមាត់មុននឹងជ្រមុជចូលក្នុងចានសម្លរួម ។

លោកអ្នកដែលមិនធ្លាប់ប្រើស្លាបព្រាកណ្ដាលគួរព្យាយាមមិនយូរយើងនឹងធ្លាប់ហើយយើង​អាចប​ញ្ចៀ​ស​​រោគឆ្លងតាមរយៈការហូបចុក ។ ខ្ញុំគិត​ថា អ្នកទាំងអស់គ្នា​ ទាំងគេ​ទាំងខ្ញុំគ្មាននរណា​ចង់ញ៉ាំ​សម្ល​លាយ​​ទឹកមាត់ទេ មែនទេ ?

Advertisements

18 responses to this post.

  1. មកពីខ្ជិលលាងច្រើនជាងបានជាមិនប្រើស្លាបព្រារួម។

    Reply

    • ខ្ជិលលាងម្យ៉ាងទៅ ឯម្យ៉ាងទៀតមិនទម្លាប់ បើ​ផ្ទះមានគ្នាច្រើនវិញ​ ពិតជាដួសសាច់មិនទាន់គេ​ទេ ព្រោះរវល់​តែដាក់មួយ​លើកមួយ ។ កាលពីមុន​ក៏ខ្ជិលលាង​ដូចតែគ្នាទេ តែឥឡូវ​នេះ​បើ​អត់ស្លាបព្រាកណ្តាលនេះទេ កូន​ៗ ច្បាស់ជាសម្លឹងមុខគ្នា (ជាសញ្ញាដាក់គ្នាថាទៅ​យក​ស្លាប​ព្រា​​កណ្តាល​មក) ។

      Reply

    • ខ្ញុំយល់ស្របតាមប្រសាសន៍អ្នកមីង កល្យាណដែរ ។

      Reply

  2. អនាម័យសម័យថ្មី បើអោយអ្នកស្រែដឹង គេហៅយើងថាពួកស្លាបព្រាបី

    Reply

    • មិនមែនសម័យថ្មីអីនោះទេ ។ បងជឿថាពួកគាត់ពិតជាមិនសើចទេ បើយើង​ប្រាប់ហេតុផល​ទៅពួកគាត់ឱ្យ​បានច្បាស់លាស់នោះ ។ បុរិន្ទសាកគិត​លមើល ស្លាបព្រាដាក់ចូល​ក្នុង​មាត់ហើយ យកមកដួសសម្លក្នុងចាន តើក្នុង​សម្លនោះមានទឹកមាត់ម្នាក់នោះទេ? ចុះបើ​គាត់ម្នាក់នោះមានជម្ងឺថ្លើមវិញ បូរិន្ទច្បាស់ជាឆ្លង​ពីគាត់ ១០០ភាគរយជាមិនខានទេ ។

      Reply

  3. ពេលញ៉ាំបាយដាក់ស្លាបព្រាកណ្តាល ចុះពេលញ៉ាំម្ជូរជុំគ្នាវិញនោះបង តើត្រូវដាក់អ្វីដែរ? ហេហេ 😀

    Reply

  4. អ្នកផ្ទះបង​ដាក់ស្លាបព្រាមួយ​សម្រាប់ដួសដដែល គឺដួសពីចាន​មកដាក់លើម្ជូរ ។
    ជ្រលក់ប្រហុក ឬ អំបិល មិនបាច់គិតទេ​ជ្រលក់អីក៏បានដែរ បងគិតថាយើងគួរ​តែចិតម្ជូរនោះ​តូច ៗ (ស្មានមើលថាតើយើង​ខាំម្តង​បានប៉ុណ្ណាចិតប៉ុណ្ណឹងទៅ) ហើយ​ជ្រលក់​តែម្តង​ដាក់​ចូលមាត់ ដោយ​មិនបាច់យក​មក​ជ្រលក់​ម្តងទៀតទេ ។ សរសេរ​បណ្តើរចេញ​ទឹកមាត់​បណ្តើរស្រម៉ៃឃើញ ស្វាយខ្ចី ល្ហុង​ស្រគៀល ក្តិបអំពិល ខ្វិត ម្កាក់… ជ្រលក់​ប្រហុកចិញ្រ្ចាំ។ ទៅរកនៅឯណាបានញ៉ាំទៅលោកអើយ ……

    Reply

  5. គ្នាច្រើនមិនបានគិតរឿងអនាម័យនុសប៉ុន្មានទេ ឆ្អែតចប់ បើឆ្លងយ៉ាងណាចាំគិតក្រោយ ។ ខ្ញុំថានេះជាគំនិតទូទៅរបស់ខ្មែរ ។ មិនថាអញ្ចឹងហ្ហី ។

    Reply

  6. អ្ហើយ​សង្ស័យ​ខុសគេតែ​អ្នកផ្ទះខ្ញុំទេមើលទៅ !
    ឆ្អែត​ហើយ​ចប់ តែបន្ទាប់ពីចប់នាំគ្នាអេងពេទ្យលាន់ហ្អា ៗៗ ការពារប្រសើរជាងព្យាបាលណា​បង​ប្អូនអ្នកភូមិ ។

    Reply

  7. ឈានដល់មួយជំហ៊ានទៀត ដូចពួកបារាំងដែរ គឺមួយចានម្មាក់ៗរៀងៗខ្លួន
    មិនបាច់តាមសំលឺងស្លាបព្រាកណ្ដាលហ្នឹងថាច្បិចយកក្បាលរឺពោះត្រីអីផង
    គេអង្គុយតុជាមួយគ្នាមែនតែចានគេស្លាបព្រាសមកូនកាំបិតគេដាច់មុខមិន
    ឡូកឡំគ្នាទេ …តែពួកនោះនៅចាញ់ខ្មែរយើងត្រង់ពួកវាជួបគ្នារឺលានៅថើបគ្នា
    យកមាត់និងមាត់ទៅប៊ីៗគ្នាបន្តិចនៅឡើយ អាហ្នឹងក៏ឆ្លងរោគគ្នាបានដែរ ។
    ការប្រើស្លាបព្រាកណ្ដាលនេះ បើមុខម្ហូបមានសំលទឹកដូចជា ម្ជូរ ស្ងោ អីហ្នឹង
    ពិបាកហុតណាស់ ទាល់តែមានកូនចានមួយរៀងៗខ្លួនទៀត ។ តាមហាង
    ពេលកុម្ម៉ង់ស៊ុបឆ្នាំងភ្លើង ខ្លះយកកូនចានដែលគេដាក់សំរាប់អោយរំលែក
    ស៊ុបយកមកហុតរៀងៗខ្លួននោះទៅធ្វើជាចានដាក់ឆ្អឹងធ្វើអឿ រួចតាំងអត់អី
    ដាក់ស៊ុបហុតនឹងគេក៏មាន 😀

    Reply

    • ពួកបារាំងអស់ហ្នឹង ប្រហែលជាទៅមុន(ស្លាប់)ពួកយើង​មែនទេលោកពូ ? ព្រោះពួកនឹង​វាឆ្លង​ជម្ងឺពីគ្នា​ទៅវិញទៅមក​តាមទឹកមាត់នោះអី គិៗៗៗៗៗៗៗ

      Reply

      • ​មិនប្រាកដទេ គេមានដុកទ័រប្រចាំគ្រួសារគ្រប់ៗគ្នា
        ឈឺអីបន្តិចទៅពេទ្យភ្លាម គេបង់ថ្លៃពេទ្យតែ១០%
        គ្មានថ្នាំ្លក្លែងក្លាយទេ …តាមស្ថិតិពួកគេមានអាយុវែងៗ
        ជាងខាងស្រុកយើង។

      • មែនហើយ​លោកពូ​បើនិយាយពីថ្នាំពេទ្យ​វិញ ស្រុកយើង​ថ្លៃជាង​ស្រុកគេ ហើយ​ថ្នាំ​ទាំង​នោះ​ជាថ្នាំក្លែងក្លាយ​ឬមិនក្លែងក្លាយ​ក៏ពួកយើង​មិន​ដឹងដែរ ។ ព្រោះអត់ដឹង​ថាមើលរបៀបម៉េចផង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: