កីឡាព័ណ៌ กีฬาสี Color Sport

  យប់មិញ ពេញមួយយប់​ក្រុមគ្រួសារយើងគេងមិនបានស្កប់សោះ ព្រោះម្នាក់ ៗ ​រង់​ចាំមើល​សភាព​ការណ៍​ផែនដី​ដែល​ល្បីត ៗគ្នា​ថានឹង​ផ្ទុះនៅថ្ងៃទី ២១ ១២ ២០១២នេះ គេងស្ទើរលក់​ស្ទើរអត់​ពេញ​មួយ​យប់​នោះ បាន​ធ្វើ​ឱ្យពួកយើង​មក​គេង​សង​វិញ​នាពេលថ្ងៃវិញ​យ៉ាងចាស់​ដៃដោយ​លែង​បារម្ភ​ពីផែន​ដី ទៀត​ហើយ បើវាផ្ទុះ​ក៏ផ្ទុះទៅ ព្រោះពេលនេះ​គ្រួសារ​ខ្ញុំ​នៅជុំ​គ្នាល្អណាស់ បើផ្ទុះពីម្សិលមិញ​ទើប យ៉ាប់ ព្រោះ​ម្នាក់​ ៗ នៅកន្លែង​ផ្សេង គ្នា​ទាំងអស់ ។ ​អូ និយាយលេងទេ ការពិត​មូលហេតុ​ដែលគេង​មិនលក់ នោះព្រោះ​តែ នៅសាលារៀនរបស់កូន​ ៗ គេមានរៀបចំកម្មវិធី កីឡាព័ណ៌ ។ កីឡាព័ណ៌នេះ​រៀបចំឡើង​ជារៀង​រាល់​ឆ្នាំ នៅខែធ្នូ ចំពោះថ្ងៃវិញ គេអាចផ្លាស់ប្តូរទៅតាម កាលកំណត់​របស់សាលា ។ កីឡានេះ​នៅតាមសាលារៀនស្រុកថៃឃើញគេមានរៀបចំគ្រប់សាលាទាំងអស់ ។

កាលពីឆ្នាំ២០១០ គឺឆ្នាំទីមួយដែលកូន ៗ បានចូលរួម​ក្នុង​កម្មវិធីរបស់សាលា ដោយ​ពេលនោះ​ពួក​គេ ទើប​តែ​នឹង​បាន​ចូលរៀន​នៅសាលា​មិន​ដល់មួយខែផង ។ ពេលនោះអ្វី ៗ ហាក់​ដូចជា​ថ្មី​សម្រាប់​ពួក គេ ។ កូននេត្រធំអាចបណ្តោយ​បានមិនសូវ​បារម្ភប៉ុន្មានទេ ចំណែកកូន​នីតា​វិញ ខ្ញុំ​ត្រូវ​ទៅតាម​កៀក​ជាប់ រហូត ។ ដោយ​សារតែថ្ងៃនោះរវល់ប៉ាៗរបស់កូនមិនអាច​ទៅចូលរួម​បាន ម្នាក់​ក៏ត្រូវ​រត់ទៅ​រត់មក ព្រោះ​កូនទាំងពីរ​នៅក្រុមផ្សេងគ្នា ។ ម៉ាក់​ចាំបានថា ពេលដែល​ម៉ាក់ទៅរក​កូននេត្រ កូននីតា​រលីង​រលោង ទឹក ភ្នែក ព្រោះតែមិនឃើញម៉ាក់ ។ ចំណែកគ្រូ​ដែល​នៅ​តាម​មើល​ថែ​ក្រុម​កូន​វិញ គាត់​ បានត្រឹមតែ​ធ្វើ​កាយ​វិការ​លួងកូន ព្រោះ​មិនចេះនិយាយ ។ គ្រាន់តែឃើញ​ម៉ាក់ភ្លាម ស្រាប់តែកូន​យំហ៊ូ ហើយ​ប្រាប់​ថា ខ្លាច ម៉ាក់​ទៅចោល ។

ចំណែកឯឆ្នាំ ២០១១វិញ ម៉ាក់​លែង​បារម្ភពីកូន ៗ ទៀតហើយព្រោះពេលនេះកូន ៗ របស់​ម៉ាក់​អាច​​និយាយ និងប្រើប្រាស់ភាសា​ទីពីរ​បានល្អជាង​ម៉ាក់ទៅទៀត ហើយ​កូន ៗ​ក៏មានមិត្តភក្តិជាច្រើន​​​ដែរ ។ ឆ្នាំនេះ​ប៉ាក៏ឆ្លៀត​ពេល​មួយព្រឹក​ដើម្បី​ទៅ​ចូលរួម​កីឡាព័ណ៌ ហើយ​ម៉ាក់​ក៏មិនបាច់​ហត់​រត់ទៅ​រត់មក ដូច ឆ្នាំមុនទៀតដែរ (រត់តាមថត​តារារបស់យើង) ។

ចំណែកឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុន ៗ ដែរគឺ​ទាំងប៉ានិង​ម៉ាក់​បានចែកការងារគ្នា​ដូចឆ្នាំមុន ៗដែរ ដោយ​ម៉ាក់​ចាអ្នកថតរូបសន្លឹក​ចំណែកប៉ាវិញ ជាអ្នកថតវីដឹអូ ។ ទាំងគេទាំងខ្ញុំម្នាក់ ៗ ដើរតាមកូនថតរូប​តារា​របស់យើង​រៀង ៗ ខ្លួន ថតបណ្តើរ​ញញឹមបណ្តើរ ផ្អៀង​ផ្អង​ចុះឡើង ។ ​​

ដោយ​ត្រូវចូលរួមក្នុង​កម្មវិធីនេះ​ កូន ៗ ហាក់ដូចជាសប្បាយចិត្តដល់ថ្នាក់គេងមិនលក់ ទោះ​បីជា​លើក នេះជាលើកទី ៣របស់ពួកគេក៏ដោយ

អត្ថបទទាក់ទង

Color-sport 12.12.2011

Color-sport 2010

កីឡាព័ណ៌​មិនទាន់បានបញ្ចប់ទាំងស្រុងនោះទេ ប៉ុន្តែក្រុមគ្រួសារ​យើង​ក៏​បានចេញមកមុន​ហើយ​កូនៗ​ក៏​មិនភ្លេច​នាំប៉ាម៉ាក់ទៅរកកន្លែងចាយលុយដែរ ។

M N 22.12.12Maneth and Nida 22.12.12

Nida kitiya Color sport 2012Maneth Kitiya Color sport 2012

Mum and ManethaRed

somadaMN

Maneth at SernthaiNida at Sermthai

Advertisements

20 responses to this post.

  1. ការងាររបស់អ្នកប្រមាញ់រូបថតតារា (Paparazzi) មានមួយឆ្នាំម្តង ម៉ាក់និងប៉ាគួរ តែឆក់ ឱកាសឱ្យបានល្អ ជាពិសេស ពីមួយឆ្នាំទៅ មួយឆ្នាំត្រូវតែមានការអភិវឌ្ឍន៍គុណភាព រូបភាព និងវីដេអូ។ តែឆ្នាំនេះ ប្លែកអាធំណាស់ ជាពិសេសរឿងម៉ូតសក់ហ្នឹងម៉ង ទាំងតូច ទាំងធំ ។ ខ្ជិលទាយណាស់ ដឹងតែស្នាដៃម៉ាក់និងកូនទាំងពីរហ្នឹងតែម្តង។

    Reply

    • ម៉ូដសក់ហ្នឹងម៉េចម្ចាស់អូន ? ស្នាដៃម៉ាក់ទាំងអស់ច៎ាស យ៉ាងម៉េចដែរប្រើការបានទេ ? កូននេត្រគេជា cheer leader ដូច្នេះត្រូវតុបតែងមុខ​នឹងធ្វើសក់ទៅតាម​ក្រុម​ដែលគេបាន​កំណត់ ចំណែកកូននីតាជាកីឡាកររត់ប្រណាំង តែជាប់តែcheerភ្លេចទៅរត់ប្រណាំង គេនាំគ្នា​រត់​ចោលអស់ទៅ ។ តែអ្វី​ដែលប​ង​ចាប់អារម្មណ៍គឺកូននេត្រឆ្នាំនេះ គេធំលឿនខ្លាំងណាស់ ស្មាន​តែចាប់​អារម្មណ៍ក្មួយ​ដូចបង។

      Reply

      • ចាប់អារម្មណ៍តែមិនហ៊ាននិយាយ។ ព្រោះខ្ញុំឱ្យតែសរសើរនរណា ស្រឡាញ់នរណា អ្នកនោះច្រើនតែលោះព្រលឹង។ ខ្ញុំអត់ហ៊ានថាអីទេ ដឹងតែថាក្មួយៗធំប្លែកជាងឆ្នាំមុន។

  2. បើអញ្ចឹងថ្ងៃក្រោយមុននឹងនិយាយចាប់ព្រលឹងគេចងទុកសិន ឬ មួយច្រកថង់ទុកក៏បានដែរ ។

    Reply

  3. ចេះតែជឿហើយ បើគេកុហុកឆាប់ជឿណាស់ តែយ៉ាងណាក៏ដោយ មនុស្សយើងចូលចិត្ត របស់ឬសម្លេងចម្លែកៗ ខ្លាចខ្មោចណាស់ តែចូលចិត្តស្តាប់រឿងខ្មោច ស្អប់ណាស់ ស្រឡាញ់ក៏ណាស់ …

    Reply

    • កុហុករឿងអីទៅលោកពូ ? ពិតមែនហើយ​លោកពូ គេថាស្អប់ៀជំពប់លើ ។

      Reply

      • ខ្លាចគេថា ពិភពលោករលាយនោះអី !

      • អត់ខ្លាចទេលោកពូ បើរលាយមែនទៅតែទាំងអស់គ្នាហ្នឹង មិនមែនទៅតែយើងឯណា ។ តែខ្ញុំចង់ឃើញពេលវាកំពុង​រលាយនោះតើ​វាមានសភាពដូចម្តេចប៉ុណ្ណោះ ។

  4. Posted by ដាវី on December 25, 2012 at 1:13 am

    នៅកន្លែងការងារមួយដែល​ខ្ញុំ​ធ្លាប់ធ្វើ មានរៀបចំកម្មវិធី​ស្រដៀង​គ្នាចឹងដែរ។ គេហៅថា Sport day ហើយ​ពេលខ្លះ​គេធ្វើ​ក្នុងថ្ងៃ​តែមួយ​នឹងកម្មវិធី​មួយទៀត​ហៅថា Food festival។ សប្បាយណាស់​កម្មវិធីហ្នឹង។

    Reply

  5. ខ្ញុំ​ចូលចិត្តជាងគេ food festivalហ្នឹង នៅទីនេះគេធ្វើជាលក្ខណៈហ្វ្រី គឺយើង​អាច​ដើរភ្លក្សម្ហូប​បានគ្រប់មុខ បើ​ប៉ះម្ហូបណាត្រូវមាត់វិញ លេងម៉ាឆ្អែត​ហើយ ។

    Reply

  6. Posted by ដាវី on December 26, 2012 at 9:46 pm

    ហាហា… ឡូយ​ហ្មង​បង ហ្វ្រី​ទៀត តែ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​នោះ​អត់​មាន​ហ្វ្រី​ទេ មាន​តែ​បញ្ចុះ​តម្លៃ តែ​ទាល់​តែទិញ​ច្រើន​បាន​ចុះ​ឱ្យ 😀

    Reply

    • ចាំថ្ងៃក្រោយបបួលគ្នាយើង​ទៅឱ្យច្រើន គ្នាច្រើន​ទិញ​តែម្នាក់បន្តិច ៗ ពិតជាទទួល​បាន​ការ​បញ្ចុះតម្លៃមិនខាន ។

      Reply

      • Posted by ដាវី on December 29, 2012 at 2:12 am

        ហាហា… មែនបង ចាំលើក​គ្នាទៅ 😀

      • បងនិយាយមែនណ៎ា តែមិនដឹងថ្ងៃណាមានឱកាស​ល្អបែបនោះទេ សង្ស័យតែចាំដល់ថ្ងៃ ១៣.១៣.២០១៣ ហើយ​មើលទៅ !

      • ជាតិណាទើបមានទៅ??? ខែទីដប់បី មានធ្លាប់ឮតែរឿងប្រាក់ខែ អត់ដែលមានជាក់ស្តែងផង។

  7. អត់មានមែនអី អូសង្ស័យ​តែបងសរសេរច្រឡំទេដឹង បើអញ្ចឹង​ចាំខែពីរក៏បានដែរ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: