ឆ្នាំទីពីរ

ធ្មេចបើក ៗ មួយឆ្នាំទៀតហើយ ខ្ញុំភ្លេចថ្ងៃកំណើ​ត​ខ្លួនឯងឱ្យឈឹងតែម្តង ភ្លេចថាផ្ទះមួយនេះមានអាយុ​ពីរឆ្នាំ​ហើយ ។ ពេលវេលា​ពិតជា​រំកិលទៅមុខលឿនមែន អរគុណវើដប្រេស ដែលបានផ្តល់ជម្រក​ដ៏កក់​ក្តៅ​មួយនេះ អាចឱ្យ​ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​គ្នាជាមួយ​បងប្អូនខ្មែរ​យើង​នៅគ្រប់ទីកន្លែង ដោយ​មិនប្រកាន់​ឋានៈ វណ្ណៈ ឬ តួនាទី ។ ហើយជាថ្មីម្តងទៀត​នេះ​ក៏សូមអរគុណ​ដល់​បងប្អូន​អ្នកភូមិ​យើង​ទាំងអស់ ដែល​តែង​​តែ​ឧស្សាហ៍ឡើង​ចុះ មកផ្ទះ​ដ៏កម្សត់មួយ​នេះ ហើយ​តែងតែផ្តល់​​យោបល់ ឆ្លើយ​ឆ្លង​នូវ​ចម្ងល់​ទាំង​ឡាយ​ដោយភាពសប្បាយរីករាយ និង ភាពស្និទ្ធសា្នល​ទៅវិញទៅមក​ប្រៀបដូចជាបងប្អូន ។ ជម្រក​មួយ​នេះ តែងតែផ្តល់​នូវភាពសប្បាយរីករាយ កក់ក្តៅ ដល់រូបខ្ញុំជានិច្ច ហើយទីនេះគឺជាកន្លែង​ដែលខ្ញុំអាច​ទទួល​​បានបទពិសោធន៍ ព្រមទាំង​រឿង​រ៉ាវជីវិតថ្មីរបស់អ្នកភូមិ​យើងផងដែរ ។​

​ នៅពេលនេះដែរ​ក៏សូម​អភ័យ​ទោស​ចំពោះ បងប្អូន លោកពូ និងអ្នកភូមិ​ទាំងអស់ បើសិន​ជា​នាង​ខ្ញុំ​មានប្រើពាក្យ​ពេចន៍ខុសឆ្គងណាមួយ ដែលកើត​ឡើង​ដោយ​មិនបានតាំងចិត្តជាមុន ។

សរុប

-ទទួលញាតិមិត្ត​បាន ២៤​ ៣០២ នាក់

– អត្ថបទឆ្នាំ ២០១២ បាន ៥៦

-អត្ថបទឆ្នាំ ២០១១ បាន ៧១

សរុបមកឃើញថាឆ្នាំនេះខ្ញុំថយចុះអស់ ១៥ អត្ថបទ (គេធ្វើពីទាបទៅខ្ពស់ ចំណែកខ្ញុំពីខ្ពស់មកទាប)

អត្ថបទទាក់ទង ឆ្នាំ ២០១១ គម្រប់មួយឆ្នាំ

សូមជូនពរឲ្យអ្នកភូមិយើងជួបប្រទះ​តែសេចក្តីសុខសំណាងល្អ​ នាឱកាសឆ្នាំថ្មីឆ្នាំសាកល ២០១៣ ដែល​នឹង​ឈានមកដល់នាពេលដ៏ខ្លី​ខាងមុខនេះ ។

somadawww.vsthea wordpress.com

Advertisements

57 responses to this post.

  1. សំណាងល្អដូចគ្នា សម្រាប់ឆ្នាំថ្មីណាបងស្រី

    Reply

  2. ច៎ាស អរគុណ

    Reply

    • សុំប្ដូរអរគុណហ្នឹងជាអ្វីផ្សេងវិញ ព្រះរៀមបង

      Reply

      • អត់ដឹងថាម្ចាស់អូនចង់បានអីទេ ហើយ​បើឱ្យបង​ប្តូរខ្លាចអត់ត្រូវចិត្ត ។ ឬ មួយចង់​បាន… ទេដឹងព្រោះខែនេះជាខែរងាផង ។

      • ពិតជាយល់ពីហឫទ័យ របស់ប្អូនខ្លាំងណាស់ណ៎ម្ចាស់បង ខែរងាអញ្ចឹងផ្ញើផួយអំបោះថៃមួយមក គ្រាន់បានកក់ក្ដៅ 😛 😛

      • អត់ដឹងផ្ញើតាមណា បើផ្ញើតាមប្រៃសណីយ៍ខ្លាចខូចគុណភាព ។

      • លៃលកតាមការគួរមកម្ចាស់បង ត្រូវហើយមិនអាចផ្ញើតាមប្រៃសណីយ៍បានទេ បងយកមកដោយផ្ទាល់ទើបល្អ 😛 😀

      • យី វាមិនដែលមាន ចង់បានភួយ​សាច់ឱ្យគេយកទៅឱ្យ ! យើង​ជាអ្នកដណ្តប់ត្រូវ​តែ​មករើស​ខ្លួនឯង មកមើល​ថាសាច់ហ្នឹងត្រូវ​ចិត្ត​យើងអត់ ចង់បានសាច់ក្រាស់ ឬ ស្តើង ព័ណ៌ស ឬ ខ្មៅ ។ ចុះបើ​យកទៅហើយ​មិនពេញ មិនវីវរអ្នក​យកទៅហើយទេហី ។ ​

      • ហាសហា⁣គិតបានហ្មត់ចត់ណាស់បងស្រីខ្ញុំ⁣ ជឿថាម្ចាស់បងពិតជារើសរកអាសាច់ល្អបាន ឲ្យប្អូនជាមិនខាន។⁣ បើទៅរើសខ្លួនឯងដូចជាមិនទុកចិត្តបង⁣ ហើយបើបងចង់ឲ្យ ប្រាកដជារបស់ល្អ 😛 ⁣

      • អត់លេងចូលទេ អារឿង​រើស​របស់ឱ្យគេអញ្ចឹង​នោះ ពេលគេស្រឡាញ់គេថាល្អ ហើយ​ពេលអស់ចិត្តហើយ ពិតជាថាមានបញ្ហាជាមិនខាន ហើយ​ថាអញ្ចេះថាអញ្ចុះ ឯអ្នករើស​ឱ្យ​ចាំតែខុសប៉ុណ្ណោះ ។

      • ហាសហា កុំឲ្យពិបាកម្ចាស់បង អញ្ជឹងយកត្រឹមអរគុណហ្នឹងសិនចុះ 😛 ចាំថ្ងៃណាទៅដល់ចាំហៅបងទៅរើស 😀

      • បើហៅបង​ទៅចូលរួមធ្វើសាក្សីបាន តែបើហៅទៅរើសអត់ហ៊ានទេ ។ សុំតែម៉ារួចខ្លួនទេពេលនេះ ។

      • ជួយរើសទោសស្រាលណា បើធ្វើសាក្សីអាចជាប់ធ្ងន់ជាងព្រោះជាអ្នកដឹងឮ ។ 😛

      • អុញ ធ្វើម៉េចទៅអញ្ចឹង ? ឡើង​តំណែងជាតុលាការចោលតួយក្សហើយមើលទៅ ។

      • ជួយសម្រេចក្ដីឲ្យតួយក្សផងចឹង

      • យកតួយក្សខ្លាចតុលាការកាត់ទោស បើយកតុលាការខ្លាចយក្សចាប់ឆី ។ សុំអត់រើសទេ !

      • បងស្រីខ្ញុំយក រួចខ្លួនហើយតើ.

      • សុំម៉ារួចខ្លួន​ដែរហើយ អញ្ចឹងនោះ ។

      • 😀 ចេះណាស់បងខ្ញុំយករួចខ្លួនហើយ មិនអីទេ

      • រៀនតាមតួយក្ស ព្រោះបើមិនអញ្ចឹងទេពិតជាត្រូវអ្នកមើលគប់មិនខានទេ ។

      • ត្រូវទាំងយក្ស និង បងស្រីយក្ស 😛

      • បងស្រីយក្ស រត់ទៅមុន ត្រូវតែតួយក្សម្នាក់ទេ ព្រោះខ្លួនធំពេកពិបាកគេច ។

      • យប់យន់សុបិនច្រើន..បងស្រីទៅចោលបាត់ស្រមោលឈឹង តួយក្សឯណេះទទួលថ្លៃសម្ដែងតែឯង 😀

      • យកទៅបងមិនទាមទារ តែមិនប្រាកដថារួចថ្លៃថ្នាំពេទ្យ​ឬអត់ផង ។

      • ខ្វះខាតចាំយកពីម្ចាស់បងថែម 😛

      • អត់មានឱ្យ​ថែមទេ មានតែយកវិញ យកចំណែកបងទៅបាត់ហើយ មកទារថែមទៀត គ្មានផ្លូវទេ ។ ជំពាក់ពេទ្យសិនទៅ ។​

      • អាហ្នឹងចេះបានថ្លៃសម្ដែង ចុះបើឥតបានទៀត មិនចូលដើមទៅហើយ….អ្ហូ! បងស្រី សុខចិត្តបិទភ្នែកណ៎

      • ង៉ាស់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

      • មានអ្នកមកជួយអបអរហើយឃើញទេ ? បងធំ និង​ប្អូនពៅកំពុងតែប្រកែក​គ្នាគួរ​ណាស់​​តែប្អូនទី២ចូលមកជួយកាត់សេចក្តី​តែបែរជាមកឈរសើចធ្វើព្រងើយ ។ សើចហ្នឹង​សើចឌឺ ឬ មួយមកជួយអបអរតួយក្សជំពាក់លុយពេទ្យ ?

      • មិនទាន់ដឹងថាការសើចហ្នឹងចំអកឲ្យប្អូនពៅ ឬ បងស្រីធំនោះទេ…បើតាមការសន្និដ្ឋានបឋមគឺសើចឌឺ 😛

      • មិនមែនទាំងពីរហ្នឹង មូលហេតុគឺ ចេះរកនឹកឃើញរឿងកំប្លែងយ៉ាងនេះ ង៉ាសៗៗ​ អ្ហូយ ខ្ញុំចង់ចុកពោះ

      • បងប្អូនយក្ស គឺអញ្ចឹងណាម្ចាស់បងទី២ ដោយសារតែប្អូនពៅ និង បងស្រីធំមានបច្ចេកទេសសម្ដែងខ្ពស់ចឹង ទើបក្រុមល្ខោនខ្យល់ព្យុះនេះ មានឈ្មោះបោះសំឡេង 😛

      • ល្បីខ្លាំងពេក ឥឡូវ​គេលែងហ៊ានជួលហើយ

      • ទៅដល់ភូមិណា ផ្អើលភូមិហ្នឹងហើយ

      • ង៉ាសៗៗៗ គេលែងហ៊ានជួល ព្រោះគេមើលឃើញថា ឈ្លោះតែគ្នាក្នុងក្រុមរឿងចែក លុយនេះមួយ រឿងជំពាក់លុយពេទ្យនេះពីរ។ គេខ្លាចថា កំពុងតែសម្តែងស្រាប់តែពេទ្យមកទារលុយដល់លើឆាក ចប់ប៉ារយ។

      • ដល់ករហើយបងស្រីធំអើយ ! អ្នកជួលគេមិនទាន់ថាអីផង ឥឡូវគ្នាឯងរិះគន់បាត់ទៅហើយ

      • យីចំមែនហ្មង ដឹងរឿងសំងាត់ក្នង​ក្រុមហើយ ឆ្លៀត​មកហែកកេរ្តិ៍ដាក់វើដប្រេសទៀត ចាំមើលណាថ្ងៃណាមានគេមកជួលឱ្យទៅលេង លួចទៅស្ងាត់ៗ អត់ឱ្យដឹងទេ ។

      • បែបបានលាភ​សក្ការៈ ពីវង់ដទៃហើយមើលទៅ ទើបមិនគាំទ្រក្រុមខ្លួនឯង។ បងស្រីធំ! យើងពេលទទួលការជួលលើកក្រោយ សម្ដែងតែ២នាក់បានហើយ កុំឲ្យបងទី២ដឹង បើដឹងផ្អើលរោងហើយ 😛

      • មិនបានទទួលលាភសក្ការ ឬគាំទ្រក្រុមគេទេ គ្រាន់តែគិតលេងៗបើសិនបែបនេះឬបែបនោះ
        សម្តែងពីរនាក់ អត់កើតព្រោះអត់គ្រប់តួ ង៉ាសៗៗៗៗ

      • បើដូច្នេះមែន មិនទាន់អីទេ អាថាប្អូនយល់ច្រឡំនឹងម្ចាស់បង

      • វាស៊យត្រង់ខ្វះតួហ្នឹងហ្មង បើអញ្ចឹងមានតែយើងទ្រាំសិនទៅម្ចាស់អូនពៅអើយ ទម្រាំតែក្មួយ​ៗធំ លេងជំនួសបាន ចាំយើងគិតទៀត ។

      • មានតែខាំមាត់ត្បៀតចិត្ត⁣សម្ដែងហើយម្ចាស់បងធំ ។ មានតែទ្រាំដូចបងថាមែនហើយ⁣ ទម្រាំនីតា និង ម៉ានេត្រ⁣⁣ ធំឡើង 😛

  3. រីក​រាយ​ថ្ងៃ​ខួប​គម្រប់​ពីរ​ឆ្នាំ​បង​ស្រី!

    Reply

  4. ច៎ាស អរគុណក្មេងស្រែ សង្ស័យតែរងាខ្លាំងណាស់ហើយ​មើលទៅ​បានជាឈរឱបដៃរហូតអញ្ចឹង បើរងាខ្លាំងដោះមួក​ដូរ​យក​អាវមកពាក់វិញទៅ ។

    Reply

  5. ម្សិលមិញរវល់ទៅរកទិញនំ ភ្លេចសរសេរ។
    សូមជូនពរឱ្យប្លក់នេះមានសុវត្ថិភាព និងរីកចម្រើនជានិច្ច ឯម្ចាស់ប្លក់វិញ សូមគិតការអ្វីក៏បានសម្រេចដូចប្រាថ្នា។

    Reply

    • ទិញនំខួបកំណើត​មកផ្លុំនៅផ្ទះបងមែនទេ ? អរគុណហើយ​ម្ចាស់ផ្ទះ​ក៏សង្ឃឹម​ថាផ្ទះមួយនេះ នឹង​ទទួលបានសុវត្ថិភាព​ជានិច្ច ។

      Reply

      • ចាស ម្សិលមិញទិញបានហើយ ខ្ញុំក៏នាំគ្នាជាមួយប្អូនៗធ្វើខួបកំណើតឱ្យប្លក់បង ដុតទៀនដុតអី តែអាឡូវអស់នំបាត់ហើយ បងបានទទួលឬអត់ហ្នឹង?
        😀

  6. អូ​សង្ស័យ​តែនំនៅមុខបន្ទប់ល្ងាចមិញ​ផង​មិនដឹង ម្សិលមិញ​ពេលល្ងាច​នេះ​មានក្មេង​ម្នាក់​យក​នំ​មក​ឱ្យ​ បងសួរ​ថា​យកមកឱ្យអ្នកណា ក្មេង​នោះ​បប្រាប់ថា មាន​មនុស្សម្នាក់​ផ្ញើ​មក​ឱ្យ​ តែគេ​ភ្លេច​ឈ្មោះ​បាត់ហើយ ព្រមទាំងផ្តាំថា Merry Christmas and Happy new year ផងដែរ ។ ​ញ៉ាំនំអស់ហើយ​ទើបនឹក​ឃើញថា ភ្លេចថតអួត​អ្នកភូមិ​យើង អរគុណម្ចាស់នំ​ដែល​ខំ​ផ្ញើ​មក​ឱ្យ ។

    Reply

    • ហ៊ូយ បស់ពីណាមិនដឹងទេ តាមស្មានប្រហែលជាថ្ងៃពិសេសរបស់ម្ចាស់ផ្ទះហើយចឹង បានជាមានគេទិញនំផ្ញើ ។ ទោះជាយ៉ាងណា បើសិនជាថ្ងៃហ្នឹងជាថ្ងៃពិសេសរបស់ ម្ចាស់ផ្ទះ ខ្ញុំសូមជូនពរបងនិងក្រុមគ្រួសារ សូមមានសុខភាពល្អ និងមានជោគជ័យក្នុង ជីវិតគ្រប់ភារកិច្ច។

      Reply

  7. មិនមែននំម្ចាស់អូនទេមែនទេ ? អូ ខំតែអរ ធ្វើម៉េចទៅអញ្ចឹងបើញ៉ាំនំអស់ហើយ រកម្ចាស់​មិនទាន់ឃើញអញ្ចឹង ចុះបើគេយក​មកឱ្យច្រឡំមនុស្សមិនវីវរ​ទៅហើយទេហី ។ អ្ហើយ​មិនបាច់គិត​ច្រើនទេញ៉ាំអស់ហើយ​នោះ ។ អរគុណម្ចាស់​នំដ៏ឆ្ងាញ់ សង្ឃឹម​ថានឹង​បានញ៉ាំទៀត គិៗៗៗ

    Reply

  8. Posted by ដាវី on December 26, 2012 at 8:36 pm

    ចូលរួមអបអរសាទរបង ទោះ​ធ្វើពីខ្ពស់មកទាប តែ​ឱ្យ​តែមាន​ស្ថិរភាពគ្រាន់​នឹង​បាន​ចែក​​គ្នា​ដឹង 🙂

    Reply

    • អរគុណហើយដាវី មិនប្រាកដថាមានសុវត្ថិភាពទេ ព្រោះប៉ុន្មានខែមុននេះគេចាក់សោរផ្ទះអស់​មួយរយៈដែរហ្នឹង ទម្រាំតែគេបើក​ឱ្យ​ចូលវិញ​ ឡើងស្ពឹកមុខ ។

      Reply

      • Posted by ដាវី on December 29, 2012 at 2:15 am

        ជូនពរ​បងកុំឱ្យ​ជួបរឿង​​បែបនេះ​ទៀត 🙂

      • អរគុណហើយសង្ឃឹមថាផ្ទះ​មួយនេះ​នឹង​មានសុវត្ថិភាពជានិច្ច

  9. បទពិសោធន៍ក្រាស់ខ្មឹកហ្មងបង ។ រៀនចេះពីបងសុធាបានច្រើនណាស់តាមរយប្លកនេះ អរគុណបង!

    Reply

  10. អរគុណហើយឌី ។ បទពិសោធន៍ក្រាស់ ឬ មួយមុខ… ព្រោះឌឺគ្នាពេញភូមិ​វើដប្រេសលែងឈឺ​ទៅហើយ គិៗៗៗៗៗ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: