សួស្តីឆ្នាំថ្មី !!!

សួស្តីឆ្នាំថ្មីអ្នក​ភូមិទាំងអស់គ្នា សូមឱ្យ​អ្នកទាំងអស់គ្នា​ជួបតែសំណាងល្អ និង ជោគជ័យ​រាល់ភារកិច្ច តែអ្វីដែលសំខាន់នោះគឺសូមឱ្យ​អ្នកទាំងអស់គ្នាមានកំឡាំងចិត្តតស៊ូរាល់ឧបសគ្គ​ និង បញ្ហា​ទាំង​ឡាយ​ដែល​តែងតែកើតមានចំពោះជីវិត​យើង កុំរាថយឡើយ ។ ​

​ នៅស្រុកថៃគេចូលឆ្នាំតាមឆ្នាំសកល ដូច្នេះម្នាក់ៗ វេចបង្វិច រៀង​ៗខ្លួន ចាកចេញពីកន្លែង​ធ្វើការ​ទៅ​កាន់​ផ្ទះសម្បែងពួកគាត់រៀង ៗ ខ្លួន ចំណែកឯអ្នក​ដែល​មាន​​ស្រុកកំណើតនៅក្បែរ ៗ​នេះ ភាគ​ច្រើនគឺគេ​នាំ​ក្រុមគ្រួសារ​ដើរកំសាន្ត​ ដើម្បីជាការលំហែកាយដែលចំណាយពេលស្ទើរពេញមួយ​ឆ្នាំ​ក្នុង​ការងារ ។​ នៅ​​តាម​ដងវិធីធំនាទីរួមខេត្ត​មានរថយន្តណែនណាន់តាន់តាប់ ចំណែកឯចំណតឡានក្រុង​វិញ មនុស្ស​ម្នា​​កក​ស្ទះ​នៅរង់ចាំឡាន​ឈ្នួល​ដើម្បី​ធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសម្បែង​ខ្លួននិងគោល​ដៅរៀង​ៗខ្លួន ។

​ ដោយ​រដូវ​នេះជារដូវរងា នៅភាគខាង​ជើង​នៃប្រទេសថៃត្រជាក់ខ្លាំង អ្នកទេសចរណ៍ភាគច្រើន​ធ្វើ​ដំណើរ​​ទៅ​កាន់ទីនោះដើម្បី​ទៅទទួល​យក​ខ្យល់អាកាស និង ផ្លាស់ប្តូរ​បរិយាកាស​ដ៏សែនអាប់អួរ​នាទី​ក្រុង​​ដែលពោរពេញទៅ​ដោយជាតិពុល ។ ការធ្វើដំណើរ​នៅផ្លូវឆ្ងាយ​ដូច្នេះអ្នកស្រុកនេះមិនសូវ​បើក​បរ​រថ​យន្ត​ផ្ទាល់ខ្លួនទេ ភាគច្រើនពួកគាត់ជិះរថយន្ត​ឈ្នួល ។ នៅតាមចំណត​ឡាន​ស្ទើរទូទាំង​ប្រទេស សំបុត្រ​ឡាន​ទៅកាន់ភាគខាងជើង​នេះ ត្រូវ​បានគេកក់ទុកជាមុនពេញអស់ តាំងពីថ្ងៃទី ២៨ រហូត​ដល់​ថ្ងៃ​ទី​​៣១ ។

​ ងាកមកមើល​កន្លែង​ស្នាក់នៅរបស់ខ្ញុំវិញ បន្ទប់ក្បែរ ៗបានចេញទៅកាលពីម្សិលមិញនេះឮសូរ​តែ​សម្លេង​​​អូសវ៉ាលី​ជាបន្តបន្ទាប់តាំងពីព្រលឹមរហូត​ដល់ថ្ងៃត្រង់ទើប​ស្ងាត់ ។

​ ល្ងាចឡើង​យើង​នាំគ្នាចុះមកហាត់ប្រាណតាមធម្មតា តែអ្វី​ដែលមិនធម្មតានោះគឺ កន្លែង​ហាត់ប្រាណ​ស្ងាត់​ជ្រងំ ហាក់​ដូចជាមានតែយើង​បួននាក់ដែល​នៅ​ទីនេះ ។

​ នៅក្នុង​សាកលវិទ្យាល័យ​មាន​ផ្សារមួយដែលគេមានលក់ម្ហូបស្រាប់ ម្ហូបកុម្ម៉ង់ និង បន្លែផ្លែ​ឈើ​ស្រស់​ផង​ដែរ ។ម៉ោង​ប្រហែលជា ៦ ល្ងាចយើង​ក៏នាំគ្នាទៅរក​ទិញម្ហូប​តាមធម្មតា សូមបញ្ជាក់​ថា ផ្ទះ​មួយ​នេះ​ភាគ​ច្រើន​ញ៉ាំម្ហូបស្រាប់ ហើយ​បើ​ថ្ងៃណានឹកចង់ញ៉ាំម្ហូបខ្មែរ យើងត្រូវទៅ​ផ្សារទៅរក​ទិញ​បន្លែស្រស់ ដែល​​នៅឆ្ងាយ​ពីកន្លែង​យើង​ស្នាក់ប្រហែលជា ៨ គីឡូ តែ​បើ​ជិះឡានឈ្នួលវិញ​ថ្លៃតែ ៨បាទប៉ុណ្ណោះ (១០០០រៀល) ។ ប៉ុន្តែកាលពីល្ងាចមិញ ទៅដល់ផ្សារភ្លាម​ស្រាប់តែភ្ញាក់ព្រើតព្រោះ គ្មានមនុស្សសោះ ស្ងាត់​ជ្រងំ ។ កូនៗនាំគ្នាលាន់មាត់​ថា បានអីញ៉ាំទៅ ? ពួកយើង​ត្រឡប់មកវិញ ដោយដៃទទេ ដូច្នេះ​អាហារ​​ពេលល្ងាចរបស់ពួកយើងវិញគឺបបរស ពងទាប្រៃ ។

សភាពស្ងាត់ជ្រងំនៅទីនេះជាហេតុ​បណ្តាលឱ្យ​ពួកយើង នឹកផ្ទះជាខ្លាំង !!!!!!

MSU Road 2MSU Road

MSU Road 1Small Market at MSU

Advertisements

47 responses to this post.

  1. អាណិតត្រង់ចុះមកហាត់ប្រាណដូចធម្មតា តែវាមិនធម្មតា ស្ងាត់បែបនេះលែងសូវមានអារម្មណ៍ហើយ។ តែដូចភ្នំពេញថ្ងៃចូលឆ្នាំខ្មែរដែរ រកតែមីហូបក៏មិនចង់បាន បើមានគឺទាល់តែទិញទុក ឬក៏មានភ្លៅមាន់ និងភីស្សា តែចង់រកត្រីអាំងអី គឺអត់សោះ។

    Reply

    • មកផ្ទះអូនមក មានត្រីអាំង

      Reply

      • អរគុណហើយ ចិត្តបានណាស់ម៉ាក់អាបីនាក់ ។ មានតែបងប្អូនម្នាក់នេះហើយចិត្តបានជាងគេ ពីរនាក់ទៀតឌឺខ្ញុំគ្រប់តែពេល។ ចាំមើលតែខ្ញុំបានទៅហូលីវូត ខ្ញុំនឹងយកម៉ាក់អាបីនាក់ទៅមុនគេ ចាំមើលតឹ!

      • អ្នកណាមាននំចំណីហុចព្រឹកហុចល្ងាចពិតជាល្អហើយ ជីវីចាំមើលណា៎​តែភ្លេចហុចតែមួយពេលពីរពេលហ្នឹង ពិតជារករឿងជីវីដូចរករឿងបង និង​បូណាអញ្ចឹង ។ ឯអារឿង​ទៅហូលីវូដហ្នឹង ចាំបានទៅសិន​ទៅ​ចាំនិយាយគ្នាទៀត ។

      • កុំចាក់ចុចអូនឱ្យសោះ អ្នកនៅឆ្ងាយម៉េចដូចអ្នកនៅជិត គេហុចគ្នាព្រឹកល្ងាចទៅជាច្រណែនគេ។
        ចាំ…មើល…តឹ… (រាងអន់ចង់អួតហើយ ព្រោះព្យុះកើតរហូត មានពេលឯណាបង្ហោះពោងទៅរួច)

      • មិនឱ្យច្រណែនម៉េចកើត បើគេបានរបស់ឆ្ងាញ់រហូត ឯអ្នកនៅឆ្ងាយបានត្រឹមតែ​លេបទឹកមាត់ហ្នឹង ។

      • កុំច្រណែន រួចប្រឹងលេបទឹកមាត់អី ចាំង៉ៃណាបងសុធាមកស្រុក អូនធ្វើអោយញ៉ាំ

      • ត្រៀមពោះឱ្យហើយសិនខ្ញុំ ដឹងតែជិតទៅហើ់យសុខចិត្តអត់បាយម៉ាខែហ្មង ។

      • អត់បាយយករាងសោះហ្នឹង សុទ្ធតែថាអត់បាយចាំហូបរបស់អូន

      • ម៉ោដល់បានកោសខ្យល់ល្មម។

      • ម៉េចនិយាយអញ្ចឹងម្ចាស់អូន ? បងមិនទុកដល់ថ្នាក់ហ្នឹងទេ បងកោសហើយបានមក ង៉ាស់ៗៗៗៗ

      • យកយ៉ាងម៉េចក៏មិនបានរាងដែរជីវីអើយ បើឡើង​មូលដូចត្បាល់កិនទៅហើយនោះ ។ ពិតជាចាំញ៉ាំម្ហូប​ស្នាដៃជីវីមែនតើ

  2. អាហារក្រៀមៗនោះមិនខ្វះទេ ព្រោះទីនេះមានហាងឈ្មោះ7eleven នៅខាងជាប់នឹងកន្លែង​ស្នាក់តែម្តង ហាងនេះមានលក់សព្វគ្រប់ទាំងភីហ្សា ប៊ឺហ្គឺ​ សេនវិច បាយប្រអប់ … ។ តែបងប្រុសកល្យាណគាត់​មិនចូលចិត្តពិសារទេ ព្រោះបាយម្ហូបទាំងនោះគេក្លាស្សេឡើងកក ហើយពេលយើងទៅទិញ គេក៏យកទៅកំដៅ​ ។ គាត់ចូលចិត្ត​ម្ហូបស្រស់ ៗ ជាងទាល់តែទាល់ខ្លាំងណាស់ទើបញ៉ាំ ។

    Reply

    • 7eleven នៅនេះមានដែរ

      Reply

      • 7eleven គឺជាហាងលក់ទំនិញគ្រប់មុខ ហើយ​ហាងនេះមានស្ទើរតែ​ពាស​ពេញ​ពិភព​លោក​​ទៅហើយ នៅតែស្រុកខ្មែរ​យើង​​ទេ ដែល​មិនទាន់មានឃើញទៅដល់ ។ គ្រាន់តែនៅក្នុង​បរិវេណ​សាកលវិទ្យាល័យនេះ មាន7elevenដល់ទៅបួនកន្លែងឯណោះ ពេលខ្លះបងចេះតែគិតថា ចំណេញដែរហីបើបើកក្បែរ ៗគ្នាអញ្ចឹង ហើយម្យ៉ាងត្រូវជួល​បុគ្គលិកទៀត មានទាំងវេនយប់និង​វេនថ្ងៃ ។

  3. នៅហ្នុងពេលចូលឆ្នាំសកលគេសំរាកជាងមួយសប្តាហ៍មែនអត់បង?

    Reply

  4. គេសម្រាកពីថ្ងៃ ២៨ដល់ថ្ងៃទី ២​ មករា ។ ហើយ​ប្រហែលជាមានអ្នកលើសពីនេះក៏មានដែរ តែអ្នកដែលលើសពីនេះគឺឈប់ខ្លួនឯង ។

    Reply

  5. ទាំងគេទាំងយើង​បន់ឱ្យតែឈប់អាលនឹងទៅផ្ទះ តែបងអត់បានទៅទេ ។

    Reply

  6. ស្ទាក់ស្ទើរពេក ព្រោះ​ឆ្នាំនេះទៅ២ដងហើយ ទៅញឹកពេកខ្លាចគេធុញ ហើយម្យ៉ាងទៀត​ថ្ងៃ២ ក្មួយ​ៗចូលរៀនវិញហើយក៏កំពុង​ត្រៀមប្រឡងឆមាសដែរ បើទៅពិតជាជ្រុលដល់ថ្ងៃ ៦-៧ មិនខានទេ ។

    Reply

    • ឥតគិតមកជួបជុំក្រុមល្ខោនម្ដងទេអី ព្រះរៀមបង? ស្ដាប់ទៅដូចកំសត់ណាស់បងស្រីធំ កំសត់ត្រង់មួយម៉ាត់ដែលថានឹកស្រុក ។

      Reply

      • ចុះបើកំសត់មែនឱ្យនិយាយថាម៉េចទៅ ? បើសិនជាមានគេជួលឱ្យ​ទៅ​ដើរ​តួកំសត់ យកវគ្គនេះទៅលេង ពិតជាទទួលបានការគាំទ្រច្រើនមិនខាន ព្រោះចូលតួហើយ ។

      • ព្រោះចូលតួ ពេញទំហឹងហើយ

      • ធ្វើជាតារាទាល់តែអញ្ចឹងបានគេហៅថាតារា ។

      • 😀 ហាសហា រះព្រោងព្រាត

      • បើគ្មានតារាដូចក្រុមល្ខោនយើងទេនោះ ផែនដីពិតជាគ្មានពន្លឺនោះទេ ។

      • ក្រុមនេះកំពុងតែល្បី រកពាក្យនិយាយគ្មាន

      • ហ៊ានតែនិយាយបើមិនខ្មាសគេ ព្រោះតួរកតែពេលគ្រាន់ស្គាល់គ្នាមែនទែនមិនទាំងបានផង។ មានពេលឯណាទៅសម? 😀 😀 😀

      • ហាសហា ចុះចូលចិត្តលើករឿងខ្មាសគេហ្នឹង ឲ្យទស្សនិកជនដឹងធ្វើអីបង 😛

      • ដល់ពេលនេះទើបដឹងថាអ្នកណាឌឺអ្នកណាឱ្យប្រាកដ ពីដំបូងសុទ្ធតែថាគេពីរទល់​មួយ ដល់ពេលគេអាណិត​គេស្ងាត់ ស្រាប់តែម្ខាង​ទៀត​ហក់ភ្លែតតែម្តង ដល់​អញ្ចឹង​ទៅ​ស្ងាត់ម៉េចបាន ។ តារាគេល្បីៗគេមិនបាច់សមទេ ដល់ម៉ោង​ឡើងសម្តែងតែម្តង ឯអារឿងជួបគ្នានោះគង់តែមានឱកាសទេ គ្រាន់តែយូរហើយ​និង​ឆាប់ប៉ុណ្ណោះឯង ថាបងឯណេះទៅនៅឆ្ងាយពិបាកជួប ចុះអ្នកនៅក្បែរគ្នាហ្នឹង ហេងស៊យអត់បានជួប​ដូចតែគ្នាហ្នឹង ។

      • បងស្រីធំ បើជ្រុលជាបងទី២ ថា ២ទល់នឹង១ ទៅហើយ យើងមានតែបន្ដទៀតទៅ 😛 ស្ងាត់មិនបានទេ….តារាអាជីព រះព្រោងព្រាត។ មិនថាឆ្ងាយ ឬ ជិត មិនថាយូរ ឬ ឆាប់ គឺចាំជុំគ្នាតែម្ដង

    • ទោះជាយ៉ាងណា ខ្ញុំនៅតែឈ្នះជានិច្ចព្រោះខ្ញុំមានសង្សារជាតារាស្រេចហើយ ពីរទល់នឹងពីរ ខ្ញុំធំជាង សង្សារខ្ញុំខ្ពស់ជាង ឈ្នះដាច់។ (សង្ស័យតារារបស់ខ្ញុំ ឈ្លក់ទឹកមាត់ដល់ថ្នាក់ចូលពេទ្យទេ!)

      Reply

      • សង្សារ អូយអ្នកឈ្លក់ទឹកមាត់គឺបងឯណេះទេ ។ ចាឡាញ់គេម្នាក់ឯង គេអត់ដឹងខ្លួ​នផង អួតថាសង្សារទៀត Oh!my god.

      • ហ៊ឺស ចាំ……….មើល……….តឹ……………. តែខ្ញុំក្លាយជាសង្សារគេមែនទែន ចាំមើល……តទៅទៀតទៅ……….ង៉ាស់ៗៗៗ (អស់អីអួត អួតទៅលែងរួចទៀត ហើយទ្រលាន់នឹងពាក្យអួតរបស់ខ្លួនឯងពេក តែបើមិនអួតចាញ់គេជ្រុល)

      • ខំបន្តិចទៀតទៅក្រែងលោឈ្នះ ។ តែទោះជាយ៉ាងណាក៏មានម្នាក់គ្រាន់នឹងនាំឱ្យម៉ែមើល​ចូល​ឆ្នាំដែរតើហី !

      • អត់ព្រមចាញ់ទេ សុខចិត្តអួតម៉ាទំហឹង ឡើងទ្រាន់ខ្លួនឯង។ នាំទៅឱ្យម៉ែមើលនោះគឺចង់នាំនាងឡីកាទៅ តែបែបទ្រោលមិនរួចទេ យ៉ាងច្រើនណាស់បានត្រឹមនាង នីកុង ហ្នឹងណាស់ពេកទៅហើយ។

      • អ្ហើយ បើបងជាអ៊ំស្រីវិញធានាថាព្រមតាមចិត្តម៉ែម៉ារយភាគរយតែម្តង គឺមិនទិញឱ្យទេ បើថ្លៃម្លឹង ៗនោះ ។ តែបើកូនគាត់ប្តូរអាជីពជាជាងថតរូប​សុំគិតមើលម្តងទៀតសិន​។

  7. សួរស្តីម្ចាស់ផ្ទះ។ ខ្ញុំសូមធ្វើអ្នកជិតខាងផង។ 🙂
    ចូលឆ្នាំសកលរបស់គេដូចចូលឆ្នាំខ្មែរដែរ ព្រោះនៅភ្នំពេញពេលមានពីធីបុណ្យម្តងៗ អោយតែឈប់បានយូរបន្តិចស្ងាត់ណាស់។

    Reply

    • សូមស្វាគមន៍ កន្លែងណាក៏ដូចជាកន្លែងណាដែរ ម្នាក់ៗបន់ឱ្យតែមានថ្ងៃឈប់​អាលនឹងបានទៅ​នេះទៅនោះ ។ ទោះជាមិនបានដើរឆ្ងាយ ក៏ក្រវែលក្បែរៗផ្ទះដែរ ។ សុំទោស​ផង​ណាដែលទើបតែឆ្លើយតប ។

      Reply

      • អត់អីទេបង។ កាលពីម្សិលបងបានទៅអញ្ជើញណាខ្លះទៅ?

      • មិនបានទៅណាឆ្ងាយទេ ក្រវែលចុះក្រវែលឡើង​រកកន្លែងញ៉ាំក្បែរ ៗផ្ទះប៉ុណ្ណោះឯង ។ ចុះលោកសីហាទៅណាដែរ ?

      • ខ្ញុំវីញទៅលេង នៅបាក់ខែង ជួបជុំមិត្តចាស់ចាស់របស់ខ្ញុំដែលរៀននៅមហាវិទ្យល័យជាមួយគ្នា។:)

  8. បងសំរាកចឹង មិនគិតមកលេងស្រុកទេហី?

    Reply

    • ក្មួយៗ កំពុង​ត្រៀមប្រឡង​ឆមាសទីពិរ បើ​បងទៅពិតជាជ្រុលថ្ងៃមិនខាន ព្រោះបើសម្រាក​តែបួន​ប្រាំថ្ងៃអញ្ចឹង គ្រាន់តែទៅ នឹងមកពីរថ្ងៃទៅហើយ សល់តែបីថ្ងៃនៅផ្ទះ​ដូចជាមិន​ស្រណុក​​ចិត្តទេ ជិះឡានមិនទាន់បាត់ហត់ផងត្រូវមកវិញទៅហើយ ។ ម្យ៉ាងទៀតក្រុម​បង​បើ​ទៅត្រូវ Re-entry ម្នាក់១០០០បាទគុណនឹង ៤ ហើយនៅ​ថ្លៃឡាន​ទៀត ។

      Reply

  9. Posted by ដាវី on January 1, 2013 at 10:32 am

    សួស្ដីឆ្នាំថ្មី 🙂 ស្រណោះណាស់​ឃ្លាចុងក្រោយ​ថានឹកផ្ទះ​ហ្នឹង។
    បង ចុះនៅ​ទីនោះ​មានធ្វើ​ពិធី​ចូលឆ្នាំ​នៅ​ខែ​មេសា ដូច​​ពេលចូលឆ្នាំ​ខ្មែរយើង​ដែរទេ? ព្រោះ​តាម​ខ្ញុំ​ធ្លាប់​ដឹងឮ​មកថា ពិធី​ចូលឆ្នាំ​ខ្មែរ ថៃ​ត្រូវ​ពេលគ្នា។

    Reply

    • មានដូចគ្នា តែវាមិនធំដុំដូចនៅស្រុកយើងទេ ។ នៅស្រុកនេះគេចូលឆ្នាំនៅស្រុកយើងដែរគឺ ចូលឆ្នាំសកល ចូលឆ្នាំចិន និង ចូលឆ្នាំខ្មែរ តែទីនេះគេហៅថាថ្ងៃសង្រា្កន្ត។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: