ATM កាតអេធីអ៊េមរបស់ខ្ញុំ

​ កាត អេធីអ៊េម (ATM)​ ជាកាតសម្រាប់បើកប្រាក់ពីធនាគារ​ដែលងាយស្រួលដាក់តាម​ខ្លួន ដោយ​មិន​ចាំបាច់វិចលុយ ឬ​ ដាក់លុយ​ក្នុង​កាបូបទៅតាម​ខ្លួន ដែលជាការប្រថុយ​ប្រថានទៅនឹង​គ្រោះ​ថ្នាក់​ដែល​កើត​​ឡើង​ជាយថាហេតុ​ដោយ​សារតែ​ញើសឈាមខ្លួន​ឯងនេះ ។ សម្រាប់​មនុស្សសម័យ​ថ្មី កាល​បើ​និយាយ​ពីកាត​អេធីអ៊េមភ្លាម​ កម្រមានអ្នកដែលមិនស្គាល់​វាណាស់ តែបើទៅ​និយាយ​ជាមនុស្ស​ចាស់​វិញ គាត់ពិតជាសួរ​ដេញ​ដោល សួរនេះសួរ​នោះ​ជាមិនខាន ហើយ​ពេលខ្លះ​គាត់ក៏សួរ​ផង​ដែរ​ថា ចុះ​យើង​​​នឹង​ទៅស្គាល់គ្នាជាមួយ​គេតាំងពីអង្កាល់​បានជាជឿទុកចិត្តគេ រហូត​ដល់ថ្នាក់​យកលុយ​ទៅផ្ញើ​នឹង​គេច្រើន​បែប​នេះ ? សូម្បីតែបងប្អូនបង្កើត​ហ្នឹង​ទុកចិត្ត​មិនបានផងទៅទុកចិត្ត​អីអាធនាគារហ្នឹងទៅវិញ ?

​ ចូលដល់រឿង​ខ្ញុំវិញម្តង ខ្ញុំមិនដឹង​ថាចុង​ឆ្នាំ២០១២ ជារឿង​ស៊យ ឬ ជារឿង​ហេង​របស់ខ្ញុំនោះ ទេ ? តាម​ទម្លាប់​របស់ខ្ញុំ គឺខ្ញុំបើកលុយ​ល្មម​តែមួយចាយ សម្រាប់បី ឬ បួន​ថ្ងៃប៉ុណ្ណោះ ហើ​យបើត្រូវការ​ទិញ​នេះ​ទិញ​នោះ ខ្ញុំក៏ទៅ​បើ​ក​បន្ថែមទៀត ព្រោះនៅទីនេះ​មានទូអេធីអ៊េមជាច្រើនដែលងាយស្រួល​សម្រាប់​ដក ឬ​ ដាក់​​លុយ​ចូល​ទៅ​ក្នុង​គណនីផ្ទាល់ខ្លួន ។ ចំណែកឯនៅផ្សារឯណោះវិញ មានទូអេធីអ៊េម​តម្រៀប​គ្នា​រង់​ចាំស្វាគមន៍អ្នកដែលចូលចិត្តទិញឥវ៉ាន់ ឬ ចាយ​លុយ​បានដោយ​គ្មានខ្វល់ខ្វាយ ។ ចៃដន្យ ឬ ជា​សំណាង​អាក្រក់​របស់ខ្ញុំបានដល់ កាលពីថ្ងៃអាទិត្យទី៣០នេះ ក្រុមគ្រួសារ​យើង​បាននាំគ្នាទៅលេង​ផ្សារនិងទិញ​របស់របរប្រើប្រាស់សម្រាប់ឆ្នាំថ្មីខ្លះ ៗផងដែរ ។ ក្រោយពីដកលុយរួច ខ្ញុំក៏​បាន​យក​កាត​ទៅ​ទុក​​​ក្នុង​​ហោប៉ៅខោ ព្រោះថ្ងៃនោះមិនបានយក​កាបូបទៅទេ ពេលទៅពីផ្ទះ​​ផ្ញើវាជាមួយកូនីតា ។ ក្រោយ​ពេល​ទិញឥវ៉ាន់ហើយអស់ ពួក​យើងក៏ទៅរកញ៉ាំអាហារពេលល្ងាចហើយក៏ត្រឡប់មកផ្ទះវិញ ។

​ ថ្ងៃច័ន្ទទី៣១ជាថ្ងៃដាច់ឆ្នាំ ម្នាក់ ៗ ស្លៀកពាក់ស្អាតបាតត្រៀមខ្លួន ដើម្បីទៅលេង Central Plaza នៅឯ​ខេត្តខនកេន ដែលជាប់នឹងខេត្ត​ដែលយើងរស់នៅ ក្នុង​គោលបំណង​ទៅលេង និងទៅរក​ទិញ​ឥវ៉ាន់ខ្លះ ៗ ព្រោះចុងឆ្នាំពិតជាមានការបញ្ចុះតម្លៃមិនខានទេ ។ បីនាក់ឪពុកកូនគេត្រៀមខ្លួនរួចរាល់ហើយ នៅសល់តែខ្ញុំនៅរេរា ៗ ចាប់នេះចាប់នោះមិនជាប់ ដូចជាកំពុង​រកអ្វីមួយ ។ ដោយ​ចាំខ្ញុំ​មួយ​ស្របក់ កូន​នីតា​សួរថា​ ម៉ាក់រកអីហ្នឹង ? ម៉ាក់រកកាតអេធីអ៊េម ដោយ​សំឡេង​ខ្សិប​ៗ ខ្លាចលោកប្តី​ឮ តែមាន​លាក់​ជិត​ឯណា គាត់ដឹង​ថាខ្ញុំបាត់កាត​អេធីអ៊េម គាត់ក៏មិនថាអ្វីដែរដោយ​គ្រាន់តែនិយាយថាមកពីខ្ញុំ​ប្រហែស​ទើប​បាត់​អញ្ចឹង ។ កាតរបស់ខ្ញុំបាត់ តែវាមិនបាន​ធ្វើ​ឱ្យ​គម្រោង​ដើរលេង​របស់យើង​ខកខាននោះទេ យើង​នៅ​តែ​បន្ត​ដដែល ។ ខ្ញុំព្យាយាមរកក្នុង​កាបូបគ្មានសល់​ប្រឡោះប្រហោង តែទីបំផុត​រកមិនឃើញសោះ ឃើញ​តែលុយនៅក្នុង​កាបូប​ដែលសល់ពីម្សិលមិញ៧៨០បាទប៉ុណ្ណោះ ។ ជិះឡានបណ្តើរគិតបណ្តើរថា ចុះ​បើ​មានគេរើសបានហើយគេសាក​ចុចយកលុយរបស់ខ្ញុំអស់ទៅ តើខ្ញុំនឹងទៅជាយ៉ាងណាទៅ ? ធ្វើ​យ៉ាង​​ម៉េចទាក់ទង​ធនាគារឱ្យគេបិទកាត​អេធីអ៊េមមិនឱ្យ​បើកលុយបានទៅ បើ​ថ្ងៃនេះ​ជាថ្ងៃ​សម្រាក​ហើយ​​ទម្រាំតែគេចូលវិញនៅបីថ្ងៃទៀតឯណោះ ! ហើយ​តើខ្ញុំ​បានលុយឯណាចាយទៅ បងប្អូនអើយ​ជួយ​គិតមើល….

​ ទៅដល់គោលដៅ​ដែលបានកំណត់ ខ្ញុំក្រលេកមើលជុំវិញខ្លួនខ្ញុំគេម្នាក់ ៗ ដើរប្រកប​ដោយ​ទឹក​មុខ​សប្បាយ ខ្លះយួរឥវ៉ាន់ជ្រែកដៃ ។ ស្រាប់តែឡើងដល់ជាន់ទីពីរឃើញធនាគារនៅទីនោះគេធ្វើ​ការ​តែ​ខ្ញុំបែរ​ជា​មិនយក​សៀវភៅ​ធនាគារមកតាមខ្លួន ពិតជាស៊យជាន់ស៊យមែនខ្ញុំ !!! បើខ្ញុំយកមក​ខ្ញុំ​នឹង​បើក​លុយទាំងអស់មិនឱ្យសល់មួយកាក់មួយសេនទេ ហើយបើអ្នកដែលរើសបាននោះចង់បើក ក៏គ្មាន​លុយ​បើក​ដែរ ។ តែវាគ្រាន់ជាការស្រម៉ៃប៉ុណ្ណោះ ។

​ ជិះឡានមកវិញកូន ៗ នាំគ្នាលួង​ថា​ចាំមកដល់ផ្ទះវិញ ចាំកូនជួយរក តែដូចជាគ្មានសង្ឃឹមទេ ព្រោះ​កាល​​ពី​ព្រឹកនេះ ខ្ញុំរកឡើងសោះខ្យល់ទៅហើយ ។ មកដល់ផ្ទះវិញម្នាក់ ៗអស់កម្លាំងរៀង​ៗ ខ្លួន កូន ៗ នាំ​គ្នាងូតទឹក ហើយញ៉ាំបាយ តែពួកគេក៏មិនភ្លេចសន្យាដែរ គឺគេព្យាយាម​រកកាត​របស់ខ្ញុំ​តែនៅ​តែរកមិនឃើញដដែល ។ ជិត​ដល់ម៉ោង​ចូលគេង​ស្រាប់តែកូននីតាស្ទុះភ្លែតទៅយកថង់ដែលគេប្តូរ​រង្វាន់​ពី​BigC មក ស្រាប់តែឃើញកាតនៅទីនោះ អូទេវតាពិតជាមានភ្នែកជួយមនុស្សល្អដូចជាខ្ញុំមែន ។ តែអ្វី​ដែលគួរ​ឱ្យស្តាយនោះ បើសិនជារកឃើញ​មុនពេលទៅខនកេនវិញ មិនដឹងជាខ្ញុំចាយអស់ប៉ុន្មាន​ហើយ​ទេពេលនេះ ព្រោះកាលពីព្រឹកនោះដើរមើលឥវ៉ាន់ដោយ​ធ្វើចិត្តធ្វើថ្លើមខ្លាំងណាស់ ព្រោះ​លុយ នៅក្នុង ដៃវាមិនគ្រប់ ។

​ សូមឱ្យឆ្នាំថ្មីមានតែរឿងល្អ ៗ កើតឡើងចំពោះអ្នករាល់គ្នា ជាពិសេសជូនពរឱ្យខ្លួនឯងមានកំឡាំងចិត្ត​តស៊ូជាមួយឧបសគ្គទាំងឡាយ ដោយ​ចិត្តអត់ធ្មត់បំផុត ។

នេះគឺជារូបភាពខ្លះៗនៅCentral Plaza

ManethNidat at CentralPlaza1Neth NIda3Neth NIda2

​ ​

Advertisements

35 responses to this post.

  1. ពិតជាគួរឲ្យខឹងជំនួយក្មួយនីតាមែន គ្នាជាអ្នករកឃើញ បែរជាអ្នកម្ដាយទៅសរសើរទេវតាឯណោះទៅវិញ 😛

    Reply

  2. ជាធម្មតាកាតហ្នឹងចុចខុសតែ៣ដងវាខូចប្រើលែងកើតហើយបង ហើយខាងធនាគារគេក៏មានលេខសំរាប់អោយយើងទាក់ទងជាប្រចាំដែរ ។ យ៉ាងណាចាត់ទុកជាសំណាងល្អសំរាប់ឆ្នាំថ្មី

    Reply

    • ដឹងតែអញ្ចឹងហើយឌី តែអារម្មណ៍មនុស្សកិតច្រើន ពេលនោះគិតតែផ្តេសផ្តាស ហើយពេលខ្លះទៀតគិតថា បើរកឃើញ​បើកលុយទៅទិញឥវ៉ាន់ឱ្យអស់តែហ្មង ។ តែពេលនេះអត់ទិញទេ ពិតជាសំណាងល្អមែនឌីអើយ គេថាមនុស្សល្អទេវតាតាមថែនោះអី គិៗៗៗ ឆ្លៀតសរសើរខ្លួនឯងទៀត អង្គុយលើចង្អេរលើកខ្លួនឯងហើយ បើចាំគេលើកយូរណាស់មិនដឹងថ្ងៃណាគេមកលើកទេ ។

      Reply

  3. ចេះមកខឹងជំនួសទៀត ក្មួយគេពុងតែទារទៅញ៉ាំ Hot potថ្លៃលើកទឹកចិត្ត​ដែលគេខំរកឃើញ ។ ទៅជាមួយគ្នាទេ បើទៅ ផ្លាស់ខោអាវទៅបងចាំ ។

    Reply

    • ចាំខ្ញុំផង ខ្ញុំទើបមកពីញ៉ាំគ្រឿងសមុទ្រ ។ ចាំខ្ញុំមុជទឹកសិន។
      បែបនេះម៉ាក់អាបីនាក់ថា សំណាងណាស់ បាក់តែធ្មេញអត់បែកទូរស័ព្ទ ។ មានន័យថាលុយនៅសល់ អាចយកទៅចាយសរុបលើកក្រោយផ្តាច់ បាន កាតអេធីអឹម អត់ថាអីទេ 😀 😀 😀

      Reply

      • មកពីបងជាមនុស្សល្អទើបទេវតាជួយ ទេវតាឆ្នាំថ្មី ឆ្នាំចាស់តាមជួយរហូត មិនឱ្យ​កូនចៅ​កំសត់ទេ ។

    • ប្ដូររួចយូរហើយ

      Reply

  4. គេអត់បបួលផង ចង់ទៅធ្វើអី ? បើទៅក៏ខាតដែរ ព្រោះបងចូលចិត្ត​ទៅញ៉ាំHot Pot​បុហ្វេ គឺដាក់​ម៉ាអស់ដៃហ្មង បើដូចម្ចាស់អូនញ៉ាំអីហើយអញ្ចឹងទៅញ៉ាំក៏មិនបានច្រើនដែរ ។ ឯអាលុយ​នៅសល់នោះ ខ្លាចតែវាដុះផ្សិតទេ គិៗៗៗៗៗៗ។

    Reply

    • អត់អីរ៉េ អូនអាចញ៉ាំទៀតបានតាមស្រឡាញ់ ព្រោះមិនបានបារម្ភថាខ្លាចក្លាយជាខ្លាឃ្មុំ អីឡើយ (ខ្លាឃ្មុំស្រាប់ទៅហើយបារម្ភធ្វើអី?)។ ហើយចុះមិនបបួលខ្ញុំហ្នឹង មកពីខឹងនឹងខ្ញុំ ចេះតែឌឺឬបង? ឬកាន់ជើងតែគ្នាឯង?
      បើខ្លាចលុយដុះផ្សិតអាចឱ្យមកអូនបាន អូនអត់មានស្តីឱ្យរ៉េ! ង៉ាស់ៗៗៗ

      Reply

      • មិនមែនខឹងអីទេ មកពីមិនឃើញ អ្នកណានៅក្បែរហៅអ្នកហ្នឹង ។ ឯលុយវាលែងដុះផ្សិតហើយ ព្រោះទើបតែលាងទឹកហើយហាលឡើងស្ងួតអស់ហើយ ធានាថាមិនគ្មានផ្សិតឯណាដុះកើតទៀតទេ ។

  5. សំណាងហើយរកឃើញ បងក៏មិនបាច់អស់លុយ​ទិញឥវ៉ាន់​ច្រើន​រួច​មក​អង្គុយ​ស្ដាយ​ថា​ចាយ​ជ្រុលនោះអី។

    Reply

    • ម៉ាក់អាបីនាក់ជាមនុស្សកំពូលសុទិដ្ឋិនិយម ស្អីក៏អត់ចេះខុសដែរ សូម្បីតែបាក់ធ្មេញ! 😀

      Reply

    • បងស្រីពៅចូលចិត្តផ្លូវកណ្ដាល។ ថ្ងៃមុន២នាក់បងទី២ សឹងតែគេចមិនរួចដោយសាររឿងអន់ចិត្តនាងៗ

      Reply

      • រត់សឹងមិនរួចហើយនៅនិយាយលួងចិត្តទៀត។ នេះបានពិតជាអ្នកការពារបងៗមែន។

      • 😀 😀

      • គេមិនមែនហៅថាអ្នកការពារទេ គេហៅថាអ្នកស៊ីខ្សែកណ្តាលទៅណាក៏ត្រូវដែរ ។ គង់តែមានថ្ងៃអត់បាយមិនខានទេឱ្យតែដើរតត្រុកអញ្ចឹងនោះ ។

      • ចាំប្អូនប្រុសពៅ ទុកបាយឲ្យបងស្រីពៅខ្លះ មិនអាចបិទភ្នែកបានទេ

      • ចង់ថាឱ្យតួយក្សប្អូនពៅហ្នឹងណា មិនមែនថាឱ្យជីវីទេ ព្រោះជីវីគេជាចុងភៅ​ស្រាប់ទៅហើយ​គេមិនងាយអត់ទេអារឿងបាយទឹកហ្នឹងនោះ មើលតែរាងដឹងហើយ ។

      • ចុះបងស្រីធំ សុខចិត្តឃើញប្អូនអត់បាយដែរឬ?

      • ហាសហា ប្អូនពៅនេះអត់ស៊ីខ្សែកណ្ដាលទេ ឃើញម៉េចថាចឹងហើយ។ ចុះបងស្រីធំសុខចិត្តឃើញប្អូនអត់បាយដែរឬ?

      • ច៎ាស សុខចិត្ត​ម៉ារយភាគរយតែហ្មង

      • ចិត្តបានណាស់ម្ចាស់បងខ្ញុំ

      • សង្ស័យតួយក្សងរហើយមើលទៅ? កល្យាណអើយជួយរកបាយរកទឹកឱ្យប្អូនពៅផង ព្រោះដល់វគ្គតួយក្សងរហើយ វីវរអត់បាយខ្យល់ចាប់លើឆាកដួលផ្អើលអ្នកមើលរត់ជាន់​គ្នា ។

      • នេះគ្រាន់តែជាឈុនមួយ ដែលសម្ដែងលើឆាករបស់ក្រុមខ្យល់កួចតែប៉ុណ្ណោះ

      • ង៉ាស់ៗៗៗ បើតួយក្សដួល ទោះយ៉ាងណាក៏មិនបែកផែនដីដែរ ខ្លាចតែអ្នកខ្លះទេ តែខ្យល់ចាប់ មានអ្នកឈឺជំនួស ឬឈឺបានគ្នាពីរនាក់ ។ ខ្ញុំដឹងថាតួយក្សមានតែ ម្នាក់ឯងទោះជាឈឺក៏អាចដឹងខ្លួនទៅរកបាយរកទឹកអីហូបខ្លួនឯងបាន។

      • 😀 😀 ជ្រុលជាសម្ដែងហើយ ត្រូវធ្វើឲ្យបានល្អ ទើបគេជួលទៀត ហាសហា

      • អ្នកណាគេជួយខ្សិបផងបានទេ អាលនឹងបានសើចដែរ ។ តួយក្សដួលមិនបែកផែនទេ តែបាក់រោងល្ខោនគេ ។ វគ្គមុនអ្នកមើលគប់ វគ្គនេះគេឱ្យ​សង​ថ្លៃរោង សង្ស័យតែលុយ​សន្សំទុកចូលឆ្នាំសងគេអស់ទេមើលទៅនោះ ។

      • ឥឡូវពីរនាក់បងស្រីធំ សម្ដែងកាន់តែល្អហើយតើ !!! វគ្គនេះសម្ដែងល្អពេកទាល់តែបាក់រោង។ អន់ចិត្តច្រើនដែរ ឃើញប្អូនអញ្ចឹងហើយ បែរជានាំដទៃសើច 😛

      • កុំតូចចិត្តតូចថ្លើមអី​ចាំបងទិញស្ករគ្រាប់យកទៅផ្ញើ ។

      • មិនអាចទេ ត្រឹមស្ករគ្រាប់នោះ ទុកឲ្យក្មួយៗចុះ

      • ជយោបានសល់ស្ករគ្រាប់ទុកឱ្យកូនវិញហើយ ប្រយ័ត្នតែស្តាយក្រោយទៅបានហើយ ។

      • អត់ស្ដាយក្រោយទេ ព្រះរៀមបង។ វាមិនសមយកស្ករគ្រាប់មកលួងលោម

    • មិនត្រឹមតែអង្គុយស្តាយទេ សង្ស័យតែអេងស្តាយទៀតផងក៏មិនដឹង ។

      Reply

  6. យ៉ាហ៊ី! ក្រុមខ្យល់កួចឈ្លះគ្នាបេកអូរហួរស្ទឹងហើយ បានអ្នកណាសម្ដែង?

    Reply

    • រត់ចោលរោងអស់ហើយពេលនេះ មានអ្នកងរដល់ថ្នាក់ចុះទុនទិញស្ករគ្រាប់ហើយ នៅតែមិនព្រមទៀត មិនដឹងធ្វើម៉េចទេខ្ញុំ ទាល់តម្រេះហើយ យីមានអ្នកសើច​ឌឺឱ្យទៀតណ៎ស់ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: