ព្រះអាទិត្យ ព្រះច័ន្ទ និង ស្រមោច

​ខ្ញុំមានមិត្តភក្តិម្នាក់ដែលអាចចាត់ទុកបានថា គាត់គឺជាមនុស្សជិតស្នឹទ្ធបំផុត របស់ ខ្ញុំក្នុង ចំណោម មិត្ត រួម ការងារដទៃទៀត ។ គាត់តែងតែនៅក្បែរខ្ញុំ ជួយលើកទឹកចិត្ត ជាពិសេសនោះគឺតែង តែចាំ ស្តាប់ នូវ រឿងរ៉ាវទាំងឡាយរបស់ខ្ញុំទាំងរឿងសប្បាយ និង កើតទុក្ខ ដោយមិនចេះនឿយណាយ ។

ដោយសារតែភារកិច្ច និង តម្រូវ ការរបស់មនុស្សគ្មានឈប់ឈរ បានបង្ខំឱ្យគាត់និងខ្ញុំបែកគ្នា ដោយ​គាត់​​ត្រូវផ្លាស់ទៅធ្វើការនៅ កន្លែងថ្មី ។ ថ្ងៃដែលផ្លាស់ទៅនោះខ្ញុំមិនបានទៅជូនដំណើរគាត់ទេ ហើយ​ក៏​មិន ធ្លាប់ បាន ទៅសួរ សុខទុក្ខគាត់ម្តងណាដែរ ។ ពោលគឺអ្វី ៗ ត្រូវកាត់​ផ្តាច់​ក្នុង​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ។ ខ្ញុំតែងតែស្រមៃថា ពេលណាដែលខ្ញុំត្រឡប់ទៅនៅផ្ទះឯស្រុកកំណើតខ្ញុំវិញ ខ្ញុំនឹងនាំគាត់​ទៅនៅ​ជាមួយ​ហើយខ្ញុំជឿជាក់ថា គាត់ក៏ពេញចិត្តនិងរស់នៅក្រោមដំបូលផ្ទះរបស់ខ្ញុំដែរ ។ តែពេលនេះ​ខ្ញុំ​បែរ​ជាមិនរវល់ មិនអើពើ ពីសុខ ទុក្ខរបស់មនុស្សម្នាក់នោះសោះ ព្រោះខ្ញុំគិតថា កន្លែងថ្មី​នឹង​ផ្តល់​នូវ​សេចក្តី​សុខដល់គាត់ជាមិនខាន ខ្ញុំជា មនុស្សចិត្តដាច់ណាស់មែនទេ? មិនដល់ថ្នាក់នោះទេ ខ្ញុំតែង​តែ​លួច​សួរមិត្តភក្តិពីសុខទុក្ខរបស់គាត់ ហើយព្យាយាមស៊ើបសួរព័ត៌មានផ្សេង ៗ ពីអ្នក​រួម​ការងារ​របស់​​ខ្ញុំ​ដែល ឧស្សាហ៍ចេញចូល កន្លែងគាត់ ធ្វើការថ្មី គ្រាន់តែមិនឱ្យម្ចាស់ខ្លួនគាត់ដឹងប៉ុណ្ណោះ ។

តែ​គ្រប់​យ៉ាង​មិន​ដូចជាខ្ញុំគិតនោះទេ ថ្ងៃនេះខ្ញុំបែរ ជាជួបនូវហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយ ដែលខ្ញុំមិន​ធ្លាប់​សូម្បី​តែ​គិត​បន្តិចសោះក៏គ្មាន ។ សំឡេង សម្រិបជើងបានដើរមកឈប់នៅមាត់ទ្វារបន្ទប់ ខ្ញុំក៏​ក្រោក​ឡើង​​ទៅ​បើក​ទ្វារ​ស្រាប់តែឃើញ មិត្តជាទី ស្រឡាញ់របស់ខ្ញុំស្ថិតក្នុងសភាពដុនដាប ប្រៀប​ដូច​​ជា​មនុស្ស​​​ដែល​រង់​ចាំ​តែ​ថ្ងៃចុងក្រោយប៉ុណ្ណោះ ។ សំឡេង​ក្តុកក្តួល​បាន​លាន់រងំ​ពេញ​ក្នុងបេះដូង​របស់​ខ្ញុំ ខ្ញុំ​ញ័រ​ដៃ​ញ័រ​ជើង​ធ្វើអ្វី​លែងត្រូវ ។ ខ្ញុំក្រឡេក មើលទៅសភាពដុនដាបរបស់គាត់ ដោយអារម្មណ៍ក្តុកក្តួល ហើយ​ព្យាយាម គិត​ពីមូលហេតុ ដែល ធ្វើឱ្យគាត់ធ្លាក់ខ្លួននេះ ។ ខ្ញុំមិននឹកស្មានសោះថា នៅលើលោក នេះ​មានមនុស្សអមនុស្ស ធម៌បែបនេះ សោះ មិត្តភក្តិរបស់ខ្ញុំក្លាយជាបែបនេះគឺដោយសារតែ មាន​មនុស្ស​​ព្យាបាទគាត់ ។ សូមកុំ ភ្លេច ឱ្យ សោះ ថា នៅលើលោកនេះកម្មពៀរពិតជាមានពិតមែន នេះជា​ជំនឿ​របស់ពុទ្ធសាសនិកជន តែខ្ញុំមិនដឹងទេថា អ្នកកាន់សាសនាអ្វីទើបបានជាមិនដឹងនូវជំនឿទាំងនេះ? ពៀររំងាប់ដោយការមិនចងពៀរ តែបើ សិនជា មិត្តភក្តិខ្ញុំមានបញ្ហាអ្វីនោះ ខ្ញុំនឹងចងចាំទុកក្នុងចិត្ត ហើយ​នឹងរង់​ចាំមើលកម្មដែលអ្នកបានសាងនោះ វា​នឹង​ទៅរកអ្នកវិញជាមិនខាន ។

រឿងនេះ​ធ្វើឱ្យខ្ញុំ​នឹកដល់ព្រះអាទិត្យ ព្រះច័ន្ទ និង ស្រមោច ។ មនុស្ស ម្នាក់​ៗ ប្រាថា្នឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដើម្បី​ឱ្យគេកោតសរសើរ ចង់ក្លាយជាស្តេចនៃមនុស្ស ។ តែគាត់ មិន បាន​គិតទេថា កាន់តែ​ខ្ពស់កាន់តែ​ឯកា នេះជាក្រិត្យក្រមធម្មជាតិ ។ ព្រះអាទិត្យ ព្រះច័ន្ទ​ដែល​មនុស្ស​​លោកប្រាថ្នា ហើយតែង​តែសរសើរ​ពីសម្រស់​របស់ភពទាំងពីរនេះ តែអ្វីដែ​លមនុ​ស្ស​លោក​ឃើញ​​នោះវា​គ្រាន់​តែជារូបភាព​ពីចម្ងាយ​ដែល​ស្ថិត​នៅរាប់រយលានគីឡូប៉ុណ្ណោះ វាមិនមែនជារូប​ភាព​ពិត​ដែល​អ្នក​នៅ​ក្បែរខាងបានជួបនោះទេ ។ ព្រោះ​ព្រះអាទិត្យគ្រាន់តែជាដុំភ្លើងមួយដុំ ដែល​គ្មាននរណា​ម្នាក់​ចង់​នៅ​ក្បែរ ចំណែកឯដួងខែ​គ្រាន់តែ​ជា​ភ​ព​ដែលគ្មានជីជាតិ សូម្បីតែរុក្ខជាតិមួយដើមក៏គ្មានដុះផង ។ ខ្ញុំ​សូម​រស់ និង មានជីវិត​បែប​សាមញ្ញ​ដូចសត្វ​ស្រមោច ដែលមានរូបរាងតូចល្អិតតែពោរពេញ​ទៅ​ដោយ​សាមគ្គី​ភាព មិត្តភាព និង ភាពតស៊ូ ដែល​ទាំងបីយ៉ាងនេះ​ជាលក្ខណៈ​ទូទៅ​របស់សត្វ​ដ៏តូច​មួយ​ដែល​មនុស្ស​មើល​រំលង ។

 ant ants

moon moon1

 Sun (1)  Sun1

 

Advertisements

26 responses to this post.

  1. ឱ ចុះគាត់យ៉ាងណាទៅហើយបង?
    សូមឱ្យគាត់ជួបតែអំពើល្អដែលគាត់ធ្លាប់បានធ្វើ យ៉ាងហោចណាស់ ខ្ញុំគិតថាគាត់ជាមិត្តល្អរបស់បង។

    Reply

    • គាត់មិនអីទេ មនុស្សល្អទេវតាតាមថែរក្សាជានិច្ច ។

      Reply

  2. សម័យនេះហើយនៅមានមនុស្សប្រើប្រាស់វិធីថោកទាបចឹងទៀត

    Reply

    • សម័យណាក៏មានដែរឌីអើយ គ្រាន់តែគេផ្លាស់ប្តូរវិធីសាស្រ្តបន្តិចបន្តួចប៉ុណ្ណោះ ។

      Reply

  3. អរគុណអ្នកទាំងពីរដែលបារម្ភ និង ចាប់អារម្មណ៍រឿងលើ ។ សូមបញ្ជាក់ថា នេះគ្រាន់តែ​ជា​រឿង​ខ្លីដែលបង​សាកល្បង​សរសេរលេងប៉ុណ្ណោះ វាមិនមែនជាការពិតទេ ។ ហើយម្យ៉ាងទៀតគ្រាន់តែចង់ដឹងថា តើអាចទាក់ទាញទស្សនិកជនបានប៉ុន្មាននាក់ដែរ ? ទីបំផុត​មានអ្នកចាប់អារម្មណ៍ពីរនាក់ហើយតើខ្ញុំ ។

    Reply

    • ដូចជាមិនទាន់ទុកចិត្តទាំងស្រុងទេថាជារឿងខ្លី 😀

      Reply

      • ម៉េចបានជាមិនទុកចិត្ត? មកពីបងសរសេរបង្ហាញពីការពិតក្នុង​សង្គម​ជ្រុល​ពេក​ទេ​ដឹង ? ជួយផ្តល់យោបល់ផងម្ចាស់អូន​ក្រែងលោអាចក្លាយជាអ្នកនិពន្ធអីនឹងគេដែរ ។

      • Posted by ដាវី on January 6, 2013 at 9:28 pm

        ខ្ញុំក៏គិតថា​ជារឿងពិតដែរ 😀 បងៗនៅទីនេះ​ពូកែ​សរសេរ​មែន មិនថា​រឿងវែង រឿងខ្លី រឿងពិត រឿងប្រឌិត​អីនោះទេ ​សុំសរសើរ​ដោយស្មោះ។ ខ្ញុំ​វិញសរសេរ​មិនចេញទេ បាន​ពីរបីម៉ាត់ គាំង​ស្ដូកនៅហ្នឹង ហិហិ

      • បើមានគេគិតដូច្នេះមែន អញ្ចឹងមានន័យ​ថា​ ជំហានទីមួយរបស់ខ្ញុំបានជោគជ័យ​ហើយ គិតរកកន្លែងជប់លៀង​ឱ្យខ្លួនឯងសិន ។ មានអ្នកណាទៅជាមួយខ្ញុំទេ ចាំខ្ញុំ​ឱ្យចេញលុយ ។

      • Posted by ដាវី on January 7, 2013 at 9:23 am

        ខ្ញុំសុំលើកដៃមុនគេ! ហើយអត់ញ៉ាំអី​ច្រើនទេ សុំ​តែការ៉េម​ម៉ាកែវ​ 😀

      • ហ្អា គេបបួលមកចេញលុយសោះ ម៉េចបានជាមកសុំការ៉េមទៅវិញ ? តែមិនអីទេចាំបងឱ្យម៉ាផ្តិលហ្មង ម៉ាកែវតិចពេក គិៗៗៗ

      • យកទៅឯង ម៉ាផ្តិល ល្មមពកប៉ិនផ្តិលវិញ

      • សង្ស័យតែចាណែនគេហើយ ឃើញគេបានម៉ាផ្តិល ។ ឯកល្យាណវិញ​ចាំបងឱ្យ​ម៉ាធុង​តែហ្មង ។

      • មិនយកទេ! ម៉ាធុង ល្មមដួលបួនង៉ៃងើបដើរមិនទាន់ត្រង់ផ្លូវផង

      • Posted by ដាវី on January 7, 2013 at 12:01 pm

        អូយ…​ខ្មាស់គេណាស់ខ្ញុំ ភ្លាត់ស្នៀត​ទាំងព្រឹក! ថាមើល​ម្ដងទៅ​មិនថា មើលដល់ទៅ​ពីរបី​ដងមុន​នឹង​ខាំមាន់ មិនគួរណា​អាន​ច្រឡំ​ចឹងសោះ! :mrgreen: លើក​ក្រោយ​ទាល់តែ​ប្រយ័ត្ន​ប្រយែង​ឱ្យ​មែនទែនហើយ​បានៗ (ហាហាហាហាហា ខ្ទប់មាត់​សើចម្នាក់ឯង មិនហ៊ាន​សើច​ឮៗ​​​ព្រោះ​ឥឡូវ​កំពុងនៅលើ​ឡាន​ឈ្នួល ខ្លាច​គេឆ្ងល់) តែ​ជ្រុលជា​ច្រឡំ​ហើយ ម៉ាផ្តិល​បងឱ្យ​ហ្នឹង​ក៏​យកដែរ ទោះ​ត្រូវ​ពក​ដូច​បង​កល្យាណ​ថា​ក៏​ទ្រាំ​ដែរ :mrgreen:

    • បើរឿងដែលបងប្រាប់វាច្បាស់ពេក អូនគិតថារឿងពិតច្រើនជាង។
      បងពូកែរៀបរាប់ណាស់។

      Reply

  4. រឿងខ្លីក៏ដោយ វែងក៏ដោយ ល្មមក៏ដោយ ប្អូនមានពាក្យមួយ៖ ស្រឡាញ់ជីវិតអ្នកដទៃឲ្យដូចស្រឡាញ់ជីវិតខ្លួនឯង

    Reply

    • តែកម្រមានមនុស្សអនុវត្តន៍បានណាស់ មនុស្សភាគច្រើនមិនសូវ​ផ្តល់តម្លៃចំពោះ​ជីវិត​អ្នក​ដទៃទេ ជាពិសេស​អ្នក​ដែលមានឱកាស​ទាបជាងខ្លួន ទាំងខាង​ទ្រព្យសម្បត្តិ និង បញ្ញា ។

      Reply

      • ដោយសារតែមនុស្សពេញទៅដោយភាពអាត្មានិយម

      • ក្នុងចំណោមនោះក៏មានបងម្នាក់ដែរ សូមសារភាពឱ្យហើយ កុំ​ឱ្យ​គេសួរទាន់ ។

  5. Posted by ដាវី on January 6, 2013 at 9:43 pm

    ខ្ញុំ​ពេញចិត្ត​អត្ថបទនេះណាស់ ពិសេស​កថាខណ្ឌ​ចុងក្រោយ! ហើយរូបភាព​ក៏​ស្អាត 🙂
    អានអត្ថបទនេះធ្វើឱ្យខ្ញុំ​នឹកដល់​ទស្សនៈផ្ទាល់ខ្លួនខ្ញុំ​មួយ​សម្រាប់ជីវិត៖ មិនមាន​មហិច្ឆតា ហើយ​ក៏​មិនប្រាថ្នា​ដួងចន្រ្ទ​លើ​មេឃាដែរ។ ទោះ​ដឹងថា​ទស្សនៈនេះ​មិន​សូវ​ប្រសើរ​ក្នុងការជម្រុញ​ឱ្យ​ជីវិត​បានខ្ពង់ខ្ពស់​ក៏ដោយ តែ​ខ្ញុំ​ប្រាថ្នា​តែជីវិត​មួយ​សាមញ្ញ​ប៉ុណ្ណោះ 🙂

    ខ្ញុំ​សុំ share អត្ថបទនេះដាក់លើ​ប្រូហ្វាល់​ខ្ញុំ​ហើយ​ណាបង។​ អរគុណទុកជាមុន 🙂

    Reply

    • តាមសប្បាយដាវី ។ តាមពិត​ទៅអត្ថន័យ​នៃរឿង​ខាងលើ​គឺវាទាក់ទង​ទៅនឹង​ទស្សនៈខាងក្រោ​ម​នេះ តែដោយ​មិនដឹង​ថាត្រូវចាប់ផ្តើមសរសេរពីណាទៅមុន ទើប​ចេះតែទាញនេះបន្តិច ទាញនោះ​បន្តិច យកមកផ្គួបគ្នា​ ដោយ​ឱ្យវាចូលសាច់រឿង ។ អូភ្លេចshare ម្តងមួយពាន់ដុល្លា ថ្លៃកម្មសិទ្ធបញ្ញាណា គិៗៗៗៗៗ ។

      Reply

      • Posted by ដាវី on January 7, 2013 at 9:29 am

        ហាហា ចាំបងមក​ចាំខ្ញុំ​គិតទាំងដើមទាំង​ការប្រាក់​ជូន(គ្រាន់តែគិតជូន តែអត់មាន​ដុល្លារជូនរ៉េ 😆 )

      • អុញអត់អាដែល ។ ថ្ងៃនេះភ្លេចទៅថានៅផ្ទះយើងគេឈប់សម្រាក អត់មានកម្មវិធីទៅណាទេមែនទេ បានជាអង្គុយលេងវើដប្រេសទាំងព្រឹកអញ្ចឹង?

      • Posted by ដាវី on January 7, 2013 at 11:46 am

        មានតើបង គឺយាត្រា​ទៅគេហដ្ឋាន​នៅឯស្រុក​បន្ទាប់ពី​កំសាន្ត​ភ្លើងពណ៌​នៅ​ទីក្រុង​ម៉ាន​ថ្ងៃ​ម៉ោ ឥឡូវ​ដល់ពេល​ទៅវិញ ហើយនឹងត្រឡប់វិញ​ឆាប់ៗ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: