ក្តីស្រម៉ៃ

ជារៀង​រាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យគឺជាថ្ងៃ​ដែល​ខ្ញុំ​មានឱកាស​បានគេង​ដល់ម៉ោងប្រាំបីកន្លះ ព្រោះ​បើ​ថ្ងៃដែលកូន​ៗ រៀនវិញ ត្រូវងើបពីព្រលឹម៉ោង ៦ ដើម្បី​រៀបចំអាហារពេលព្រឹក​ដើម្បីពួកគេ ។ ព្រឹក​​នេះងើបឡើងទ្រេតទ្រោត​ដូចជាមនុស្ស​គេងមិនឆ្អែត តែ​ក៏ត្រូវខ្ញុំចាប់ផ្តើម​ធ្វើការងារប្រចាំថ្ងៃរបស់​ខ្ញុំ​តាម​ទម្លាប់ដែលមេផ្ទះ​គ្រប់រូបត្រូវ​បំពេញ ។

​ អាហារពេលព្រឹកបានបញ្ចប់ ម្នាក់​ៗ ស្រវាចាប់​ការងាររៀង​ៗ​ខ្លួន ដោយ​រាយគ្នា​ម្នាក់អង្គុយ​ទីនេះទីនោះ រាយ​ប៉ាយ​ពេញបន្ទប់ ។ ចំណែកខ្ញុំវិញអង្គុយ​មិនសុខសោះហាក់ដូចជាមានអ្វីនៅក្នុង​ចិត្ត ពោល​គឺ​គ្មាន​អារម្មណ៍​​នឹង​ធ្វើ​ការឱ្យពេញ​ដៃពេញជើង​នោះទេ ។ ស្រាប់​តែមានគំនិត​មួយ​ផុសចេញ​ភ្លែត ដើម្បី​កុំឱ្យ​រំខាន​​អ្នក​ក្បែរខាង ខ្ញុំ​ក៏ទាញ​កេះតុមករើ​កកាយ កាដូកាលពីឆ្នាំចាស់ដែល​ស្វាមី​របស់​ខ្ញុំ​គាត់​បាន​ទទួល​ពី​មិត្ត​ភក្តិ និង ខ្លះទៀត​បានមកពី​កន្លែង​ផ្សេង ៗ ដែល​គេអញ្ជើញ​គាត់ឱ្យទៅជាវាលគ្មិន​ ។ ដើម្បី​រើវា​មក​សរសេរ​ឈ្មោះដាក់លើ​កាដូ​គ្រាន់រំលឹក​ដល់ម្ចាស់ដើម្បីកុំឱ្យភ្លេច ។ ប្រហែលជាមានអ្នកខ្លះ​ឆ្ងល់ហើយ​មែន​ទេ ធ្វើអញ្ចឹងធ្វើអី ? មកពីចាំមិនបាន​ថា របស់ណា​មកពីណាខ្លះ ដូច្នេះមានតែធ្វើអញ្ចឹង​ទេ ទើប​ចាំ​បាន​ទាំងអស់ ។

​ រើចុះរើឡើង​ក្នុង​គំនរវត្ថុអនុស្សាវរីយ៍ទាំងនោះ ស្រាប់តែឃើញ​កាតទូរស័ព្ទ​ក្រៅប្រទេស​មួយសន្លឹក​ដែល​មិន​ទាន់​ប្រើ កាតទូរស័ព្ទ​នោះមានតម្លៃ ១០ ០០០ វ៉ុន ។ កាតទូរស័ព្ទ​នោះគឺជាកាត​ដែលគេឱ្យ​គាត់​ក្នុង​ពេល​ដែល​គាត់​ទៅធ្វើជាវាលគ្មិន​នៅប្រទេស​កូរ៉េ ។ គាត់ប្រាប់ថានៅពេលដែលទៅដល់ទីនោះភ្លាម​គេបានផ្តល់នូវ​កាត​ទូរស័ព្ទនេះព្រមទាំងលុយ​មួយចំនួន​សម្រាប់ទិញឥវ៉ាន់​នៅពេល​ដែលគេនាំ​ទៅលេង​ផ្សារ និង​កន្លែង​ទេសចរណ៍​មួយចំនួន​នៅទីនោះ ។ ដោយ​ឃើញ​កាតមិនទាន់ប្រើ​ដូច្នេះ ខ្ញុំដូចជាមាន​អារម្មណ៍​ស្តាយ ព្រោះគេ​ឱ្យ​មក​ហើយ​ម៉េចមិ​នប្រើទុក​ចោលឥតប្រយោជន៍ ។ តែមានអញ្ចឹង​ឯណា មើល​ចុះ​មើលឡើង នៅ​ពីរ​ឆ្នាំទៀត​ឯណោះ​ទើប​ផុតកំណត់ ។ ខ្ញុំគិត​ថា បើសំណាង​ខ្ញុំ​មាន​ ខ្ញុំពិត​ជាបាន​យក​វាទៅ​ប្រើ​ជា​មិន​ខានទេ ។ ខ្ញុំចង់ទៅលេងពេលមានព្រិលធ្លាក់ ព្រោះកូន ៗ​ចង់លេងព្រិល ឯម៉ាក់​វាក៏​ចង់​​ស្គាល់​​រស​ជាតិ​ព្រិ​ល​ដែរ ។ឌីជួយប្រាប់​ផង​បានទេថា តើព្រិលធ្លាក់​នៅខែណា​ដែរ ?

​ អង្គុយ​មើល​រូបថត​ទាំងនោះ មានរូបថតមួយចំនួន​ដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ហើយ​នឹកដល់​ស្រុក​ខ្មែរ​យើង គឺរូបថតទី ១ ។ អ្នក​ដែលរស់​នៅខេត្ត​តាកែវ ឬ ធ្លាប់​បាន​ទៅលេងនៅខេត្ត​នោះ ពិត​ជា​មិនគួរ​រំលង កន្លែង​​មួយនេះទេ ។ នោះគឺផ្ទះតាម៉ុក ដែលស្ថិតនៅទីរួមខេត្ត​តាកែវ ។ ខ្ញុំ​មិនធ្លាប់បានចូលទៅទីនោះទេ តែ​ខ្ញុំ​​ធ្លាប់​អង្គុយ​មើលពីចម្ងាយ ហើយ​​បានឮគេនិយាយថា កាលពីតាម៉ុក​គាត់​នៅទីនោះ គាត់​បាន​ចិញ្ចឹម​ឆ្កែជាច្រើន​សម្រាប់​ការពារ​ផ្ទះរបស់គាត់ ។

​ ចំណែករូបទី ២ វិញ គឺជារូបភាពនៅភូមិ​វប្បធម៌ រូបទី ៣ គឺនៅព្រះបរមរាជវាំង ឯរូបទី ៤គឺជា​រូបអូរ​ (មិនចាំឈ្មោះ)​នៅជាប់​នឹង​ភូមិ​វប្បធម៌ រីឯរូបទី ៥ គឺនៅក្នុងទីក្រុង​សេអ៊ូល ឯទី ៦គឺកាតទូរស័ព្ទ​ដែល​មិន​ប្រើ ។

KoreaVillage Culture

Korea Royal PalaceKorea view

Seoul city1International card

Advertisements

12 responses to this post.

  1. ជារៀងរាល់ឆ្នាំអាចចាប់ផ្តើមពីចុងខែ វិច្ឆិកា តែសំរាប់ឆ្នាំនេះខ្ញុំចាំច្បាស់តែម្តងបង ព្រិលចាប់ផ្តើមធ្លាក់ថ្ងៃទី៤ ខែធ្នូ ។ ជាធម្មតាពេលរដូវរងាបែបនេះអត់មានទេសភាពស្អាតទេបង បើរដូវផ្ការីកវិញស្អាតត្រជាក់ភ្នែកហ្មង

    Reply

  2. តែបងចង់ទៅលេងព្រិល ។ ព្រិលធ្លាក់ប៉ុន្មានខែដែរ ?

    Reply

    • អាចចប់ត្រឹមខែ មីនា តែជួនកាលអាចដល់ខែ មេសាទៀត តែយកល្អត្រឹមខែ កុម្ភបានហើយព្រោះខ្លាចវាឈប់ធ្លាក់មុនកំណត់ អាកាសធាតុអាឡូវនេះអត់រ៉េបងអើយ

      Reply

  3. វាគ្មិន ចាស

    Reply

    • ហាស់ ៗៗៗៗ អត់ដឹងថាខ្លួនឯងសរសេរខុសអីម៉ាតិច ហេងវិញ​បានក្រុមល្ខោន​បាសាក់ជួយ កុំអីខ្មាសគេមិនស្ទើរទេខ្ញុំ ។ អរគុណម្ចាស់អូន ។

      Reply

  4. បើបងប្រុសគាត់បានអានពីក្ដីស្រម៉ៃមួយនេះ ខ្ញុំជឿថាមិនយូរមិនឆាប់ វានឹងក្លាយជាការពិតមិនខានទេ

    Reply

    • ពូកែលួងណាស់តើម៉ាក់នូនូនេះ ប្រសព្វនិយាយមែន បង​ក៏សង្ឃឹមអញ្ចឹង​ដែរ មិនយូរ​មិន​ឆាប់គង់​នឹង​បានទៅទេខ្ញុំ គិៗៗៗៗៗ។

      Reply

  5. Posted by ដាវី on January 6, 2013 at 9:16 pm

    ខ្ញុំអត់យល់ការពណ៌នា​រូបទី១។ រូបនេះ​នៅកូរ៉េ ចុះ​ទាក់ទងអីនឹង​ផ្ទះតាម៉ុក?

    Reply

    • តាមពិតខ្ញុំចង់និយាយដល់សំណង់ប្រាសាទបូរាណខ្មែរដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ គឺប្រាសាទនាគព័ន្ធដែលមានទឹកព័ទ្ធជុំវិញ ប៉ុន្ដែខាងយើងដូច ជាមិន មានស្ពានចូលទេ ។ ខាងកូរ៉េគេធ្វើដើម្បីស្ដេចក្រសាល ខាងយើ់ងសម្រាប់លិទ្ធិសាសនា ។ និងមួយទៀតចង់រំលឹកដល់សំណង់ដែលមាន​លក្ខណៈប្រហាក់ប្រហែល​គ្នានាសតវត្ស២១នេះដែលមានទឹកព័ទ្ធជុំវិញ ហើយមានច្រកចូលតែមួយ​នោះគឺផ្ទះតា​ម៉ុកនៅខេត្ដតាកែវ និងនៅអន្លង់វែងនោះអី។

      Reply

      • Posted by ដាវី on January 7, 2013 at 9:26 am

        អូ ខ្ញុំយល់ហើយបង។ មកពីខ្ញុំ​មិនដែល​ឃើញ​ផ្ទះតាម៉ុក​ទើបមិនយល់​។

  6. ឆ្លៀតពេលទៅលេងខ្លះទៅ កុំអង្គុយតែនៅប្រឡាយទឹកពេក ។

    Reply

    • Posted by ដាវី on January 7, 2013 at 11:49 am

      ចាំពេលណាបងទៅ ចាំ​តោងទៅដែរធូរសោហ៊ុយ ង៉ាសង៉ាស

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: