សក់សជូនដំណើរសក់ខ្មៅ

រាល់ថ្ងៃពេលដែល​ខ្ញុំ​លេងហ្វេសប៊ុក ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹងអាចទទួល​បានព័ត៌មាន​ថ្មី ៗ ពីមិត្តភក្តិ​ក៏ដូចជា ក្រុមគ្រួសារ​របស់ខ្ញុំ ។ ពេលឃើញ​គេដាក់រូបពីសកម្មភាព​ និង ដំណើរ​កំសាន្ត​ប្រកប​ដោយ​ទឹក​មុខ​រីក​រាយ ខ្ញុំ​ក៏សប្បាយរីករាយ​តាម​គេដែរ​ ។ ថ្វីត្បិត​តែខ្ញុំ​ចង់​ដឹង​ពី​ព័ត៌មានពីក្រុម​គ្រួសារ​របស់​ខ្ញុំ​តាមប្រព័ន្ធ​ហ្វេស​​ប៊ុក​នេះ​ក៏ដោយ តែខ្ញុំ​ចង់ទទួល​តែព័ត៌មាន​ណាដែល​ល្អ ៗ ប៉ុណ្ណោះ ខ្ញុំ​មិន​ចង់​ដឹង ​មិន​ចង់​ឮ​នូវ​រឿង​​រ៉ាវ​អាក្រក់ទេ ខ្ញុំមិនចូលចិត្តទេ ។ តែអ្វី​ដែល​ខ្ញុំ​បាន​ជួប​នៅថ្ងៃនេះ គឺជា​រឿង​ហួសវិស័យ ដែលគួរ​ឱ្យ​ជឿ ខ្ញុំ​មិនជឿ ខ្ញុំ​ពិតជាមិនជឿទេថា មានរឿង​បែប​នេះកើត​ឡើ​ង​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​តែងតែ​ពោល​ជាញឹកញាប់ ថា ខ្ញុំ​នឹកផ្ទះ ហើយ​អ្វី​ដែលធ្វើ​ឱ្យ​ខ្ញុំ​បារម្ភនិង​នឹក​រលឹក​ជាង​គេនោះ គឺអ្នក​ម្តាយ​ចំណាស់ ដែល​រស់​នៅក្នុង​ផ្ទះ​ជាងអ្នកផ្សេងទៀត ព្រោះខ្ញុំជឿជាក់​ថា ពួកគាត់មានសុខភាព​រឹងមាំ និង មាន​​អ្នក​មើល​ថែ​ច្រើន ជាង​អ្នក​ម៉ាក់របស់ខ្ញុំ ព្រោះម្នាក់​ៗ ក្រោយ​ពេលមានគូស្រករហើយ គេក៏បែកផ្ទះ​រៀង​ៗ ខ្លួន ។ ក្រុមគ្រួសាររបស់​ខ្ញុំ មានសមាជិកទាំ​ងអស់ ប្រាំ​បី​នាក់ ខ្ញុំជាកូនទី ៦ក្នុង​គ្រួសារ​ដែល​មាន​សមា​ជិក ៨ នាក់ ។ ​ កាលពីយប់ម្សិល​មិញ ខ្ញុំ​បានយល់​សប្តិ​​ឃើញ​ប្អូនប្រុសទី ៧ របស់ខ្ញុំ ស្ថិតក្នុង​សភាព​​ស្លេកស្លាំង ស្គមស្គាំង ប្រៀបដូចជា មនុស្ស​ដែលមានជម្ងឺប្រចាំកាយ​ដូច្នេះដែរ ។ ចាស់ ៗ តែង​តែ​ប្រាប់ថា កាលណាយើង​យល់សប្តិ​ឃើញ​គេ ស្គម មានន័យ​ថាគេមានសុខភាពមាំទាំ តែបើយល់សប្តិ​ឃើញ​​គេធាត់វិញ គេនោះពិតជា​ឈឺ​ជាមិនខាន ។​ដោយ​ធ្លាប់ឮដូច្នេះ ខ្ញុំ​ក៏មិនគិតអ្វីច្រើនដែរ ហើយ​គិត​ថា​អ្វី​ដែលខ្ញុំ​បានឃើញ​នោះជា​រឿង​ល្អ ទៅចុះ ។

​ព្រឹកនេះ​បើក​ហ្វេសប៊ុក​លេង​តាមធម្មតា ស្រាប់​តែប្អូនប្រុសពៅ​របស់​ខ្ញុំ​ប្រាប់​ថា ប្អូនទី​៧ ស្លាប់​បាត់ហើយ ។ ខ្ញុំមិនជឿអ្វីដែល​ខ្ញុំ​បានឃើញ​នោះទេ ខ្ញុំគិតថា ជាការស្រវាំងភ្នែក ខ្ញុំ​មិនជឿទេ។ ខ្ញុំព្យាយាម​​តាំងស្មារតីខ្លួនឯង ហើយ​តេទៅរក អ្នក​ផ្ទះ ព្រោះ​ចង់ដឹង​ថាជាការពិត​មែនឬអត់ ? ចម្លើយ ដែល ខ្ញុំ​បានទទួលគឺជាការ​ពិត គេស្លាប់​ដោយ​សារតែពស់ចឹកនៅពេលដែលគេចូលទៅ​ក្នុងព្រៃ នាខេត្តក្រចេះ ។ វាជារឿង​មួយ​ដែលមិនគួរ​ឱ្យជឿសោះ គ្រាន់​តែពស់ចឹកសោះ​អាច​បណ្តាល​ឱ្យ​មនុស្សស្លាប់បាន ។

​ ខ្ញុំចាំបានថា ថ្ងៃចុង​ក្រោយ​ដែល​ខ្ញុំ​បានជួបគេគឺនៅថ្ងៃភ្ជុំបិណ្ឌ ពេលដែល​ខ្ញុំ​ទៅលេង​ផ្ទះ ហើយ​គេក៏មក​លេង​​ម៉ាក់ យើង​ក៏បានជួបគ្នា ។ គេជាមនុស្ស​ដែល​មិនសូវ​មាត់កទេ ពេលណា​គេមានការទើប​គេ​និយាយ តែថ្ងៃចុង​ក្រោយ​ដែល​យើង​បានជួបគ្នានោះ យើង​បានអង្គុយ​ជជែកគ្នា ជាមួយម៉ាក់ រហូត​ជាង​បី​ម៉ោង ។ គេនិយាយ​ពីអ្វី​ដែល​មានក្នុងចិត្តគេប្រាប់ម៉ាក់ និង ខ្ញុំ ។ គេអង្គុយ​រៀបរាប់ពីទុក្ខលំបាកដែលគេ​បាន​ជួប កាលគេទៅ​ធ្វើការនៅកំពង់ធំ ។ ម៉ាក់ និង ខ្ញុំអួលដើមក​គ្រប់គ្នា នៅពេលដឹង​ថាគេ​មាន​បញ្ហាដូច្នេះ តែយើង​នៅតែលួង​លោមគេឱ្យ​តស៊ូ​ដើម្បី​អនាគត​កូន ៗ ។ ក្នុង​ចំណោម​បងប្អូន​ទាំង​ ៨ ក្រុម​គ្រួសារ​គេជួបប្រទះបញ្ហាខាង​ជីវភាពជាងគេ ហើយ​ខ្ញុំ​ក៏​មិនសូវ​បាន​ដឹង​ពីបញ្ហាទាំងនោះ​ដែរ ។ ក្នុង​នាម​ជាមេ​គ្រួសារម្នាក់ ត្រូវ​តែតស៊ូដើម្បីកូន ៗ សុខចិត្ត​លំបាកវេទនា ព្រាត់ប្រាស​កូនប្រពន្ធ​ដើម្បី​តែលុយ ។ តើខ្ញុំ​​មិនចេះស្រឡាញ់​ប្រពន្ធ ​កូនមែនទេ ? នេះជាពាក្យសំដីចុង​ក្រោយ​ដែលគេនិយាយជាមួយខ្ញុំ ។

​ ថ្ងៃនេះខ្ញុំបានបាត់បង់​ប្អូនប្រុសម្នាក់ទៀតហើយ ខ្ញុំនឹងបាត់គេរហូតហើយ​ក៏​គ្មាន​ថ្ងៃបាន​ជួបគេវិញ​ដែរ ។ សូមឱ្យ​វិញ្ញាណក្ខ័ន្ធរបស់ប្អូន​ទៅកាន់សុគតិភព និង សូមខមាទោសពីចម្ងាយនៅ​កំហុស​ឆ្គង និង ពាក្យ​សំដី​​ធ្ងន់ស្រាល​ដែល​បងធ្លាប់​មានចំពោះប្អូន ។ សូមប្អូន​ទៅឱ្យ​បានសុខ បើមានជាតិក្រោយ​មែនសុំ​កុំ​ឱ្យ​ប្អូន​​មានអាយុខ្លី​បែបនេះទៀត ។

រូបថតទី១ ប្អូនថតកាលពីបុណ្យ​គម្រប់១០០ថ្ងៃប៉ា  ចំណែករូបទី២ ថត​ពីថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃរបស់ប៉ា តែពេល​នេះ ប្អូន​ទៅចោលពួកយើងហើយ ទៅដោយ​គ្មាន​ផ្តាំលា​សូម្បី​តែមួយម៉ាត់ ។ ហេតុអី​បានជា​ប្អូនប្រុស​​បងពិតជាចិត្ត​ដាច់យ៉ាងនេះ ។

DSC00165aPIC_2775ា

Advertisements

14 responses to this post.

  1. ខ្ញុំមានសេចក្តីសោកស្តាយពន់ពេក សូមចូលរួមរំលែកទុក្ខបងនិងក្រុមគ្រួសារផង។ សូមវិញ្ញាណខ័ន្ធគាត់បានទៅកាន់ទីដ៏ស្ងប់។
    ខ្ញុំគិតថាគាត់ធ្វើការអង្គការ ព្រោះដូចជាធ្លាប់ជួបមុខ។ បើមិនអីចឹងទេ ប្រហែលជាធ្លាប់រៀនជាមួយខ្ញុំផងមិនដឹង។

    Reply

  2. Posted by ដាវី on January 7, 2013 at 6:45 pm

    ខ្ញុំសូមចូលរួម​សោកស្ដាយ និងរំលែក​ទុក្ខ​ក៏ក្រៀមក្រំ​នេះផង 😦

    Reply

  3. ប្អុនចូលរួមសោកស្ដាយជាមួយបងផង !!! ឆាកជីវិតគឺមិនទៀងទាត់

    Reply

  4. ខ្ញុំសូមចូលរួមរំលែកទុក្ខពីចំងាយផងបង!!!

    Reply

  5. សូមបួងសួងអោយវិញ្ញានខន្ធ គាត់បានទៅកាន់សុខគតិភព

    Reply

  6. រូបំ ទុក្ខំ អនិច្ចំ អនត្តា
    នេះជាការបាត់បង់ដ៏ធំមួយរបស់គ្រួសារ គ្មានទុក្ខអ្វីធំជាងទុក្ខនៃការបាត់បង់សមាជិក​គ្រួសារនេះទេ ។
    សូមព្រលឹងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគិតភព ។

    Reply

  7. គួរឱ្យសោកស្តាយណាស់ សម័យនេះហើយស្លាប់ដោយសារ ពស់ខាំ តើនេះប្រហែលជាគ្រោះ ចៃដន្យរបស់គាត់ហើយមើលទៅ តែយ៉ាងណាក៏ដោយ ខ្ញុំសូមចូលរួមមរណៈទុក្ខ ចំពោះសូម៉ាដា និងក្រុមគ្រួសារ ហើយសូមឱ្យប្អូនដែលស្លាប់ទៅបានទៅ កាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

    Reply

  8. ខ្ញុំសូមចូលរួម​រំលែកទុក្ខ​ផងបងស្រី ។ សូមឲ្យវិញ្ញាណក្ខនគាត់បានទៅកាន់ឋានសុខគតិភព ។ មានរូបគឺមានទុក្ខ ប៉ុន្តែនៅពេលនេះគាត់បានផុតទុក្ខហើយបងស្រី ។ នរណាយំ នរណាសោកស្តាយគាត់ ក៏គាត់លែងដឹង លែងលឺទៀតដែរ ។ ភាពឈឺចាប់​នៃការងារ និង​​នៅក្នុងចិត្តនោះ គឺលែងមានសម្រាប់គាត់ទៀតហើយបង ។
    បើខ្ញុំនិយាយទៅ​ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងនោះខ្ញុំសូមទោសផងណាបង ប៉ុន្តែនោះគ្រាន់ជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ៕​

    Reply

  9. សូមចូលរួមរំលែកទុក្ខ ចំពោះមរណភាពនេះ ។

    Reply

  10. សូមអរគុណបងប្អូន​អ្នកភូមិ​ទាំងអស់គ្នា​ដែលបាន​មកចូល​រួមរំលែកទុក្ខ ក្រុម​គ្រួសាររបស់យើង។

    Reply

  11. ចប់សព្វគ្រប់ហើយ អរគុណជីវី ។

    Reply

  12. សូមជួយរំលែកទុក្ខផង !
    (ខ្ញុំទើបតែចូលមកបានដឹងនេះទេ)។

    Reply

  13. ច៎ាស អរគុណលោកពូ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: