មិត្តភក្តិ និង ជីវិត

ក្រៅពីអ្នកដែលជាបងប្អូនសាច់ញាតិបង្កើត យើង​តែងតែ​មានអ្ន​ក​ដែល​ញាតិ​ជាមិត្ដ បន្ថែមទៀតនៅ គ្រប់ ទិសទី។ កាលនៅរៀនយើងមានមិត្ដភក្ដិហូរហែរ តែ​ដោយកាលវេលា យើងខ្លះក៏នៅរាប់អានគ្នារហូត ឯខ្លះក៏​មិនដឹង​ទៅដល់​ទីណាហើយក៏មិនដឹង ។ សូម្បីតែនៅវ័យរៀនដូចគ្នា យើងបានជួបគ្នាមួយគ្រា រួច​បែក​គ្នាទៅដោយផ្លាស់ថ្នាក់ ដូរសាលា ជាដើម ។ តែក៏មានមិត្ដ​ដែល​ជាអ្នកភូមិ​ផងរបង ជាមួយ កាល ពីនៅក្មេងៗ ក៏មានលក្ខណៈ​មិន​សូវខុស​គ្នាពីមិត្ដ​ភក្ដិនៅសាលាដែរ ដោយ​ម្នាក់​ៗមានគ្រួសារ ហើយ ខ្លះ ក៏ទៅនៅតាមខេត្ត ខ្លះ​ក៏​ប្តូរ​ទី​លំនៅ​ទៅតាមសមត្ថភាពរបស់ក្រុមគ្រួសាររបស់គេ ។ មិត្ដភក្ដិ ថ្មីនា បច្ចុប្បន្នភាគច្រើនជាអ្នកថ្មី គឺអ្នកដែលមិនមែនជាអ្នកភូមិផងរបង​ជាមួយគ្នា មិនមែន ជាអ្នកដែលរៀន ជាមួយគ្នា ។ ជាពិសេសដូចខ្ញុំនេះ មក​នៅ​ស្រុក​គេនេះ មានសុទ្ធតែអ្នកថ្មីទាំងអស់ ។ ក្រៅពី​មិត្ដ​ភក្ដិ​ដែលបានម​​ក​ពីកត្ដាខាងលើ សម័យនេះយើងមាន​មិត្ដភក្ដិបន្ថែមទៀតតាម​រយៈសង្គម​អន​ឡាញ ។

អ្នកទាំងអស់ប្រៀបបាននឹងល្បើយជីវិត គឺពួកគេបានប​ន្ថែមរសជាតិ​នៃជីវិតឲ្យ​កាន់តែ មានន័យ និង កក់ ក្ដៅទ្វេឡើង ។ ខ្ញុំប្រើពាក្យល្បើយជីវិតនៅក្នុងន័យនេះ ចង់​ប្រៀបប្រដូចទៅនឹងការហូបនំបញ្ចុក ។ សម្រាប់ខ្ញុំនំបញ្ចុក​ជាអាហារ​ពិសេសដែលខ្ញុំចូលចិត្ដ ។ កាលណាគ្មានល្បើយ ខ្ញុំហូបមិនឆ្ងាញ់ទេ ។

នៅក្នុងភូមិ​វើដប្រេសនេះ ខ្ញុំអាចបញ្ចេញ​រឿងរ៉ាវ​ផ្សេង ៗ ​ដែលបានកប់ក្នុង​ចិត្ត​ស្ទើរតែកាយ​មិនចេញ យក​មក​រៀបរាប់ និង​បញ្ចេញ​មក​ស្ទើរ​តែ​ទាំងអស់ ដែលពេលខ្លះ​អាចប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ភូមិមួយចំនួន​ផង​ដែរ តែពួកគាត់​នៅតែផ្តល់​គំនិត​យោបល់ និង បញ្ចេញ​ជាគំនិត​ថ្មី ៗ​ដែល​ខ្លួនខ្ញុំ​ផ្ទាល់​នឹកមិនឃើញ ។ អរគុណអ្នកភូមិ​ទាំងអស់​ដែលជួយ​ជាកំឡាំងចិត្ត​គ្រប់​ពេល​វេលា​ និង​គ្រប់កាលៈទេសៈ ។

ការបាត់បង់សមាជិកគ្រួសារនាពេលនេះ ធ្វើឲ្យគ្រួសារយើងមានទុក្ខ ។ ទុក្ខព្រោះស្ដាយស្រណោះ ។ ទុក្ខទាំង​នេះ​បាន​រសាយ​មួយ​ភាគ​ធំ​ដោយ​សារ​អ្នក​ទាំង​អស់ដែលជាញាតិមិត្ដ ។ នោះគឺមិត្ដដែលមកចូលរួមបុណ្យ និង​មិត្ដ​ដែល​ចូល​រួមរំលែកទុក្ខតាមរយៈសង្គមអនឡាញ ។ កំសួល​នៃ​ក្ដីទុក្ខ​បាន​ថយ​មួយ​ចំណែកក្រោយពីបានអានសាររបស់ញាតិវើតប្រេស ។

នាឱកាសនេះ ខ្ញុំសូមរំលែកមគ្គផលកុសលដល់ញាតិទាំងអស់ និង​សូម​ទេវតា​ជួយ​ផ្ចុងរក្សា អ្នកទាំង អស់គ្នាឱ្យជួបតែក្ដីសុខចម្រើនរាងរហូតទៅ ។

Advertisements

10 responses to this post.

  1. បងស្រី! ទុក្ខសោកគ្មាននរណាម្នាក់ ដែលថាមិនជួបប្រទះនោះឡើយ។ ប៉ុន្មានថ្ងៃនេះសំឡាញ់របស់ខ្ញុំដែលរៀនមហាវិទ្យាល័យជាមួយគ្នា និង ឥឡូវនៅកន្លែងធ្វើការជាមួយគ្នាទៀតនោះ បានជួបឧបទ្ទវហេតុគួរឲ្យរន្ធត់បំផុត កំពុងតែព្យាបាលនៅវៀតណាម។ សង្ឃឹមថាសំឡាញ់ខ្ញុំនឹងវិលមករកភាពប្រសើរឡើងវិញ៕

    Reply

  2. Posted by ដាវី on January 16, 2013 at 11:31 pm

    ពិតមែនហើយ​បង មិត្តភក្តិ​ក៏ជាផ្នែក​មួយ​សំខាន់​នៃ​ជីវិត​ផងដែរ។ ពាក្យ​លើកទឹកចិត្ត​ពីមិត្ត​ទោះជិត​ ឬឆ្ងាយ​អាច​រំសាយ​ទុក្ខ​កង្វល់បាន។ ខ្ញុំ​ក៏​ធ្លាប់បាត់បង់​សមាជិក​គ្រួសារ​ដ៏សំខាន់ម្នាក់​ដែលជា​បង្គោល​​គ្រួសារ តែ​សំណាង​ត្រង់ថា(ការពិត​មិនគួរ​ហៅថា​សំណាង​នោះទេ!)ពេល​គាត់​ឃ្លាត​ទៅ​ ខ្ញុំនៅ​ក្មេង​មិនទាន់​ដឹងក្ដី​នៅឡើយ មិនបាន​ចាំ​រឿងរ៉ាវអីទេ ទើប​មិនបានទទួល​អារម្មណ៍​នៃ​ភាព​ទុក្ខសោក។ តែបើពេលនោះ​ខ្ញុំ​ដឹងក្ដី​ទាន់វិញ ​ក៏គង់​នឹង​ឈឺចាប់ សោកស្ដាយ​ដូចម្ដាយ​ និងបងៗ​ខ្ញុំ ព្រម​ទាំង​បង និងក្រុមគ្រួសារ​​នា​ពេលនេះ​ចឹង។ សូមឱ្យទុក្ខសោក​របស់បង និងគ្រួសារ​ឆាប់រសាយ បាន​ធូរ​ស្រាល​ចិត្ត។

    Reply

  3. អរគុណហើយ​ដាវី ។ មនុស្សរស់នៅមានដង្ហើម​ដកចេញចូល គឺត្រូវការកម្លាំង​ចិត្ត បើគ្មាន​កម្លាំង​ចិត្ត​មនុស្សពិតជាមិនអាចបន្ត​ដំណើ​រទៅ​មុខទៀត​បានទេ ។

    Reply

  4. ត្រឹម​តែបានសរសេរប៉ុណ្ណេះ​នៅគ្រាន់​រំសាយ​អារម្មណ៍មិនល្អបានខ្លះ ចុះទំរាំ​តែបានមនុស្ស​ម្នាក់ដែលធ្វើឲ្យយើងទុកចិត្ត ​មកអង្គុយស្តាប់​រឿងរាវ​ក្នុងចិត្តរបស់យើងបានទៀតនោះ តើនឹងរំសាយអារម្មណ៍តានតឹងបានច្រើនប៉ុណ្ណាទៅ?
    ជូនពរបងស្រី​ និងក្រុមគ្រួសារប្រកបតែសេចក្តីសុខ និងសុភមង្គល។ 🙂

    Reply

  5. សង្ឃឹមថា បងនឹងឆាប់ស្បើយរសាយពីទុកហខនេះ

    Reply

    • រសាយបានខ្លះហើយ តែបញ្ហារបស់បងពេលនេះគឺ បងមិនទាន់ហ៊ាន​ប្រាប់កូនៗនៅឡើយទេ ។ ពួកគេមិនទាន់ដឹងរឿងទាំងនេះទេ ហើយ​បងក៏មិនដឹង​ថាចាប់ផ្តើម​និយាយពីណាទៅមុន​ដែរ បងកំពុង​តែគិត​ថានឹង​លាក់​គេរហូត​ដល់​ថ្ងៃដែល​ត្រឡប់​ទៅផ្ទះ​វិញ ចាំឱ្យ​ម៉ាក់​បងជាអ្នក​ប្រាប់​ទៅចុះ ។ តើ​ជីវីគិត​ថាយ៉ាងម៉េចដែរ ?

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: