ជ្រុង​មួយនៃសង្គម

ភាសាខ្មែរ ឬ ភាសាកម្ពុជា ??????

ទំនេរពេកអត់អី​ធ្វើ ក៏អង្គុយ​បើក​យូធូបរកមើលនេះមើល​នោះតាម​និស្ស័យ​មនុស្សខ្ជិល ដោយ​គ្មាន​គោល​ដៅ​​ច្បាស់​លាស់​ណាមួយ​ក្នុង​ខ្លួនសោះ ។ បើកចុះ​បើក​ឡើង​ស្រាប់​តែចាប់​អារម្មណ៍​និងការលើក​ឡើងពីភាសាក្នុង​ភូមិភាគអាស៊ីអាគ្នេយ៍ ។ ដោយ​ក្នុង​នោះពិធីករ​គាត់​បាន​ទៅ​សម្ភាសន៍ផ្ទាល់ជាមួយ​ម្ចាស់​ភាសា​គ្រប់ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។​ ក្នុង​នោះ​មាន​ការសម្ភាសន៍ជាមួយ​ខ្មែរយើង​ដែរ នេះ​ហើយជាអ្វីដែលធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​និង​ចង់​យក​មក​បង្ហាញ​ជូន​បងប្អូន​យើងជួយ​ពិចារណាទាំងអស់គ្នា ។ ខ្ញុំ​សូមបញ្ជាក់​ថា​ខ្ញុំ​នេះមិនមែនជាអ្នកជំនាញ​អីទេ តែ​តាមរយៈ​​ការអាន​សៀវភៅខ្លះ​ៗ បានធ្វើ​ឱ្យ​ខ្ញុំ​ទទួល​​បាន​​ចំណេះ​ដឹង​មួយ​ផ្នែក​តូច​ទៅលើ​រឿងនេះដែរ ។

ឆ្ងល់ណាស់ថាតើ​ប្រទេស​ខ្មែរ​ទាំង​មូល​រក​អ្នក​អក្សរសាស្រ្ត ឬ អ្នកមាន​ជំនាញខាង​ភាសា​មកនិយាយ​មិនបាន​ឬយ៉ាងណា ? ​ខ្ញុំគិត​ថា​ការ​ដែល​រក​អ្នក​ដែល​មានជំនាញ​ពិត​ប្រាកដមក​សម្ភាសន៍វាជាការលើក​តម្កើងអក្សរសាស្ត្រយើង ក៏ដូចជាមុខមាត់​ប្រទេស​យើង​ផងដែរ ។ ការដែល​លើក​ឡើង​នេះ​មិនមែន​ន័យ​ថា សាស្រា្តចារ្យទាំង​បី នេះគាត់គ្មានជំនាញទេ ប៉ុន្តែ​វាប្រៀបដូចជាហៅពេទ្យ​សត្វ​មកចាំថ្នាំឱ្យ​មនុស្ស​ដូច្នេះដែរ ។ មនុស្ស​នឹង​អាចស្លាប់​ដោយ​សារតែពេទ្យ​មិនដឹង​ពី​អាការៈរបស់អ្នកជម្ងឺ ។ ហើយ​ម្យ៉ាងទៀត​ស្តាប់លោក​ទាំង​បីមាន​ប្រសាសន៍ទៅ ដូចជា​មាន​ការខុសច្រើនណាស់ ។

សូមស្តាប់​ប្រសាសន៍របស់លោកសាស្រ្តា​ចារ្យទាំងបី

‘>’>ភាសាខ្មែរ

Advertisements

12 responses to this post.

  1. មើលហើយ តែដូចជាច្រងេងច្រងាងយ៉ាងម៉េចទេ ពិសេសម្នាក់ដែលធ្វើកាយវិការច្រើនជាង​គេនោះ ។ ខ្មែរពូកគ្រប់រឿងចឹងហើយ អបអរគាត់ផងដែលបានឡើងតុឆូ ។

    Reply

  2. ខ្មែរពូកម៉េចទៅលោកដេវីដ ?

    Reply

  3. ប្រធានបទគឺ Languages of Southeast Asia
    ប៉ុន្តែ ការឆ្លើយតបទៅនឹងប្រធានបទដូចជាខុស?

    Reply

    • Khmer: Languages of Southeast Asia គឹពីធីករលោក​បាន​ដើរសម្ភាសន៍ពីភាសាដែល​គេប្រើ​ប្រាស់​ក្នុង​ភូមិ​ភាគ​អាស៊ី ក្នុង​នោះ​មាន​ ភាសាខ្មែរ ឡាវ ភូមា ថៃ… ។ តែអ្វី​ដែល​បង​គិត​ថាខុសនោះ គឹគាត់(ខ្មែរ) ដូចជាមិន​បាន​សាវជ្រាវប្រភព និង​ការប្រើ​ប្រាស់​នៃភាសាសោះ ។ អ្វីដែលគាត់​និយាយ​ដូចជាមិន​មានភាពច្បាស់លាស់​សោះ សូម្បី​តែលើក​យកភាសាឡាវ​មក​ប្រៀប​ធៀបរឹតតែខុសទៅទៀត ភាសាឡាវពាក្យ​ថា “សាប់ បាយ ឌី” មានន័យជាភាសា​ខ្មែរ សួស្តី តែគាត់​បែរជាប្រែថា សុខសប្បាយទៅវិញ ។ នៅមានជាច្រើន​ទៀតតែសូមមិន​បកស្រាយទេ ព្រោះមិនសូវ​ច្បាស់ដែរ មាន​តែរង់ចាំអ្នកអក្សរសាស្រ្ត​ណាមា្នក់ដែល​ស្ម័គ្រចិត្ត មក​បកស្រាយជូនប៉ុណ្ណោះ ។​

      Reply

  4. ពូកែ មិនមែន ពូក ទេ ។ សូមប្រទានទោសបាទ អ្នកមីង ។

    Reply

    • មិនអីទេលោកដេវីដ តែសុំម្យ៉ាង​បានទេ ? សុំកុំហៅខ្ញថាមីង​ ឱ្យតែឮសូរគេហៅមីងម្តង ៗ ដូចជាង៉ឺង​ស្លឹកត្រចៀក​តែហ្មង (ខ្ញុំអត់ទាន់ចាស់ទេ) ។

      Reply

      • ខ្ញុំលែងចង់ហៅបងហើយចឹងនោះ។ ចង់នៅក្មេងនោះក្មេង អត់ទាន់ដឹងថាកូនជីវីហៅថាអ៊ំទៅហើយទេបង?

      • Posted by chivy on January 27, 2013 at 12:03 am

        អាបីនាក់ហៅថាអ៊ំមែនហ្នឹង

      • កូនជីវីផ្សេង លោក​ដេវីដផ្សេង ព្រោះបើតាមអានប្លករបស់គាត់ អាយុ​គាត់​មិន​តិចនោះទេ ហើយ​មកហៅគេ​ មីង វាមិនសម ។ តែគិតទៅគិត​មកសង្ស័យ​តែចាស់​មែនមិនដឹង ព្រោះមានចៅពីរនាក់ទៅហើយ (ចៅបង្កើតរបស់បងទី១​ ហើយខ្ញុំឯណេះ​ក៏ក្លាយជាយាយគេដែរទៅ) ឯងាក​មកមើលក្មួយ​ៗ​ដែលមិនទាន់រៀបការ មានក្មួយ ៗ រៀនមហាវិទ្យាល័យដែរហើយ ។ Oh my god i’m old now.

  5. Posted by ដាវី on January 28, 2013 at 3:54 am

    ខ្ញុំ​ស្ដាប់បានតិចតួចណាស់​មិនដឹងថាពួកគេ​ជជែក​ពី​អីខ្លះទេ(អនក្ខរជន :D) តែខ្ញុំ​យល់ស្រប​ដូច​បង​លើក​ឡើង​ខាងលើចឹង គឺ​ពួកគាត់​មិនមែន​អ្នកជំនាញ​ខាងភាសា​ខ្មែរ ទើប​យល់​មិនស៊ីជម្រៅ​លើរឿងហ្នឹង​។

    Reply

    • ពូកែដាក់ខ្លួន​ណាស់ហ្ន៎ បើតាមដឹងកំពុង​តែរៀនតថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត​ទេដឹង​រាល់ចុងសប្តាហ៍នេះ ។ ​

      Reply

      • Posted by ដាវី on February 1, 2013 at 1:58 am

        មិនដាក់ខ្លួនអីទេបង គឺធ្លាក់​មធ្យមភាគមែន​ភាសា​អេក្លង់​ខ្ញុំ​ហ្នឹង ហើយដែល​រៀនរាល់​ចុង​សប្ដាហ៍​នេះ​មិនទាន់​បានដល់​ថ្នាក់​នោះ​ទេ។ ថាទៅ​ខ្ញុំនៅ​ខ្លាច​សញ្ញាបត្រ​ទាំងនេះ​នៅ​ឡើយ ខ្លាចបានមកហើយ​តែសមត្ថភាព​មិនស៊ីគ្នា​ទើប​មិនទាន់​ហ៊ាន​ឈោង :mrgreen:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: