អស់យោបល់ !!!!

Socheat Ly

សុំទោស។ ខ្ញុំអត់បានថារូបនេះខ្ញុំជាអ្នកថតឯណា។ រូបនេះខ្ញុំយកពីគេដែរទេប៉ុន្តែ​ខ្ញុំក៏មិនដឹងថាជា​រូប​ប្រភព​ដើមរបស់អ្នកណាគេដែរដូច្នេះសូមកុំមានការយល់ច្រលំ។

·

clip_image001

clip_image00214:30

Somada Vsthea

មិនអីទេ បងក៏មិនប្រកាន់ទោស អូសដំណើរអីដែរ ។ សំណាងល្អណាប្អូនប្រុស ។

·

clip_image003

clip_image002[1]14:32

Socheat Ly

សុំទោស។ តើបងត្រូវប្រកាន់រឿងអីទៅ?

Advertisements

35 responses to this post.

  1. កុំតធ្វើអីបង មនុស្សហួសពីមនុស្សហើយ។ បើនិយាយពីរឿងហ្នឹងវិញដំបូង ខ្ញុំប្រុងរាវឱ្យទាល់តែដល់កន្លែង ស៊ែរ ដើមដែរ តែគិតយូរទៅ មនុស្សចឹងខ្ជិលឈ្លោះណាស់

    Reply

    • បងគិតថាទាំងគេទាំងយើង គ្មាននរណាជៀសផុតពីកំហុស​នោះទេ​ ។ បងក៏ធ្លាប់​យករូប​គេមក​ប្រើដែរ តែបងមានវិធីរបស់បង ។ ឃើញគាត់ចូល​មក​ដំបូង​ស្មាន​តែគាត់យល់ពីអ្វីដែលយើង​កំពុង​នាំគ្នានិយាយ​ហើយ ក៏គិត​ថារាប់អាន​ជាបងប្អូន​ម្នាក់ តែចុងក្រោយ​គាត់​បែរជាមកសួរ​ត្រឡប់​មកវិញ​ អញ្ចឹង បង​ក៏មិនដឹង​ថាត្រូវ​តបយ៉ាងណានោះដែរ ។

      Reply

      • ចុមបងសុធា អាគាត់ម្នាក់ហ្នឹងមិនដឹងពិតមែន ឬក៏ធ្វើជាមិនដឹង ដូចជាហួសនិស្ស័យពេកហើយ ។ ចុះរូបភាពហ្នឹងយកតមកពីអ្នកណាគេម៉េចបញ្ជាក់អោយគេដឹងផង

      • បងក៏មិនដឹង​ថាគាត់យ៉ាងម៉េចដែរ ។ រូបភាពហ្នឹង​គាត់យក​បន្តមកពីគេដែរ តាមពិត​ទៅរូប​ដែលយើង​បង្ហោះតាមអ៊ីនធើណែតនឹង គឺយើង​មានបំណង​ផ្សព្វ​ផ្សាយ ដូចលោក​ដេវីដមានប្រសាសន៍អញ្ចឹង តែ​អ្វី​ដែលពួក​យើង​លើកមកនិយាយ​នោះគឺ គេមិន​បាន​គោរព​ដល់សិទ្​របស់​យើង​ប៉ុណ្ណោះ ។

  2. Posted by ដាវី on February 3, 2013 at 9:46 pm

    បើថា​លើ​រូប​អត់មាន​អក្សរ​បញ្ជាក់​ទៅ​មិនថាទេស៍ ប្រហែល​មកពី​មិនមានទម្លាប់​គោរពដល់​ម្ចាស់​កម្មសិទ្ធិ ទើប​​​មិនមាន​បំណង​ចិត្ត​ចង់ដឹង។

    Reply

    • សង្ស័យ​នេះជាទម្លាប់របស់ពួកគាត់ហើយ​មើលទៅ ។ ពាក្យ​ចាស់​លោកពោលថា “ថោកអី​នឹង​ដៃថ្លៃអីនឹងមាត់ ” តែសុភាសិត​នេះ​ប្រើបាន​តែសម័យ​បុរាណទេ សម័យ​អ៊ីនធើនែត​គេ​លែង​ប្រើ​ហើយ ។

      Reply

      • Posted by ដាវី on February 4, 2013 at 11:59 am

        មែនហើយ​បង ក្នុងគ្រាប្រព័ន្ធផ្សព្វផ្សាយ​កំពុង​រីកចម្រើន​នេះ ការមិនអើពើ​ដល់​ភាព​ជាម្ចាស់​កម្មសិទ្ធិ​ក៏​រីករាលដាលណាស់​ដែរ។ ជាគំនិតខ្ញុំ ការគោរព​ដល់ភាពជា​ម្ចាស់កម្មសិទ្ធិ​ជា​សីលធម៌មួយ​ ជា​ការឱ្យ​តម្លៃ និង​លើក​ទឹកចិត្ត​ដល់​ការ​បង្កើត​ថ្មី​បន្ថែមទៀត ដែល​នាំ​ទៅ​រក​ការអភិវឌ្ឍ និងសន្តិភាព។ គោរព​ម្ចាស់​កម្មសិទ្ធិ​​ដូចជា​គោរពខ្លួនឯងដែរ។

      • តឹ្រមត្រូវដាវី តោះទៅជប់លោង XOជាមួយគ្នា ។

      • Posted by ដាវី on February 5, 2013 at 9:23 pm

        តោះបង ជប់លៀងXO ហ្នឹង​គេចូលក្លិប​មែន? កំពុងមិនដែលបានចូលផង 😀

      • ទោក្លឹបអីទៅ XO បងគឺមានរសជាតិកាហ្វេ និងទឹកដោះគោ ។ បើចង់ទៅក្លឹបទៅជាមួយកល្យាណទៅ ។

      • Posted by ដាវី on February 6, 2013 at 6:55 pm

        ចឹងទេ ខ្ញុំស្មានតែ​បានចូលក្លឹបខំតែអរព្រោះមិនដែលបានឆ្គាល់ ចឹងចាំ​ទាក់ទង​ខាង​បង​កល្យាណវិញ ព្រោះ​ឮថា​គាត់​ឆ្គាល់​ច្រើន​កន្លែង ក្រែង​អាច​បាន​តោង​ទៅដែរ :mrgreen:

      • អីយ៉ាដាវូ ស្អិត​ណាស់ដែរហ្នឹងណា៎ ។

      • Posted by ដាវី on February 24, 2013 at 10:32 pm

        អូ!ទើបឃើញខ្ញុំបានឈ្មោះថ្មីបងសុធាដាក់ឱ្យ ឡូយហ្មង 😀 អរគុណបង

    • បើទៅចឹង ខ្ញុំសុំទាំងខ្លួន ទាំងក្បាលទៅដែរផង។

      Reply

      • XOនេះសង្ស័យតែម្ចាស់អូនមិនចូលចិត្តទេមើលទៅនោះ ព្រោះវាផ្អែម ។

      • ដំបូងគិតថាអាហ្នឹង តែគេដាក់ថាជប់លៀងហោច ណាស់ក៏មានលើសពីភាពជាស្ករគ្រាប់ដែរ ដល់តែ គិតម្តងទៀតទៅ ខ្ញុំនឹកទៅដល់ X2 នៅភ្នំពេញ។ ពេលនឹកឃើញកន្លែងសប្បាយគឺភ្លេចអ្វីៗទាំងអស់ ម៉ងខ្ញុំ

      • X2 អត់ស្គាល់ទេ ជួយប្រាប់ផងទៅមើលថាអាហ្នឹងអីទៅ ?

      • យីបង មិនទាន់សម្រាន្តទេឬ?
        អ៊ិចធូ នៅជិត អេស៊ីអ៊ី កន្លែងកម្សាន្តពេលរាត្រី

      • អត់ស្គាល់អាដែលហ្នឹង ! អរគុណហើយ​ដែលបានប្រាប់ ។

      • បើចង់ស្គាល់ ឆាប់ត្រឡប់មកវិញមក ចាំអូននាំទៅជាមួយព្រោះបន្តិចទៀតនេះពួកម៉ាកអូន នាំអូនទៅដែរហើយ។

      • អូ ដូចជាមិនស្រួលទេដឹង លេងបបួលតគ្នាអញ្ចឹង !

    • អត់បានមើលឱ្យត្រឹមត្រូវមិនដឹងថាដាវីចង់ទៅចូលលេងដែរ។ បើមានថ្ងៃទៀត ខ្ញុំហៅ កុំប្រកែកណា៎!

      Reply

      • Posted by ដាវី on February 24, 2013 at 10:33 pm

        ចា៎ ចា៎ កុំភ្លេចហៅខ្ញុំផងបង ចង់ទៅឃើញពិភពគេដែរហ្នឹងណា មិនងាយមានឱកាសបានឃើញទេខ្ញុំនោះព្រោះអត់មានគ្នា អត់អ្នកនាំ 😀

  3. អត់យល់អ្នកមីងទាំងអស់កំពុងជជែកគ្នារឿងអីទេ ។ ឆ្ងល់?

    Reply

    • រឿងគេយករូប​ថតរបស់មីង​ទៅប្រើនឹងណ៎ា ដល់ទៅសួរ​ដេញដោល​ចុះឡើង គាត់ប្រាប់ថាគាត់​យក​មកពីគេដែរ ។ ក្រោយ​មកគាត់​ក៏​ផ្ញើសំបុត្រ​ចូល​ក្នុង​គណនីហ្វេសប៊ុក​របស់មីង ដំបូង​ស្មាន​តែ​គាត់​ដឹង​ខុសដឹង​ត្រូវ​ដែរ តែចុង​ក្រោយ​គាត់ក៏ឆ្លើយ​ដូចខាងលើនោះឯង ។

      Reply

      • អូរចឹងទេ ។ បើគេយកក៏យកទៅ ទៅកំណាន់អី ព្រោះយើងបានដាក់បង្ហោះ​ដើម្បីចែករំលែកគ្នាហើយទេតើ ។ ម្នាក់ៗអាចយកមកប្រើបាន មិនថាអញ្ចឹង?

      • ចុះមីងមានទៅកំណាញ់អី គ្រាន់តែសូមម្យ៉ាងទៅបានហើយ គឹសូមដាក់ប្រភពដើមផង មិនមែនយករបស់គេទៅធ្វើជារបស់ខ្លួននោះទេ ។

  4. ឥតព្រមប្រើខ្នរ ទើបមើលទៅភ្លាវ 😀

    Reply

  5. ស្មានតែឃោសនាឱ្យខ្នតើស ! សង្ស័យតែគាត់ដាក់ជ្រុលដៃទេមើលទៅ បានជាភ្លាវអញ្ចឹង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: