ទូរស័ព្ទដៃ

លុយពិបាករក ហេតុហ្នឹងមុននឹងទិញរបស់ប្រើប្រាស់ យើងតែងតែគិតអំពីតម្លៃនិងគុណភាពរបស់វា ។ តម្លៃសមរម្យប៉ុន្ដែគុណភាពគ្រាន់បើ ។ ថ្ងៃនេះនឹងនិយាយអំពីទូរស័ព្ទដៃ ។ សមាជិកគ្រួសារយើង និយម ប្រើទូរស័ព្ទម៉ាកណូគៀ ។ ការនិយមនេះមួយភាគធំចេញមកពីការ ឮតៗគ្នាអំពីគុណភាពរបស់ ទូរស័ព្ទ ម៉ាក្សនេះ ។ ខាងក្រោមនេះជាសាវតាការប្រើទូរស័ព្ទរបស់គ្រួសារយើង ។

clip_image002clip_image004clip_image006clip_image008clip_image010clip_image012 clip_image014

នាព្រឹកមួយដើមខែ តុលា ២០១២ ពេលក្រោកឡើងយកទូរស័ព្ទមកមើលម៉ោង ស្រាប់តែអេក្រង់ងងឹត ស្លុប ។ ពេលចុចបើក គេថា Phone Start-up failed. Contact the retailer ពេលនេះ C5 ឈឺ បើក អត់ចេញ យកទៅហាង គេថាផុតធានាហើយ ចឹងត្រូវបញ្ជូនទៅសាខាធំ ។ តម្លៃបញ្ជូន ២០០ បាតនេះ មិនទាន់ពិនិត្យអាការរោគផង ។ ប៉ុន្ដែយើងមិនបានយកទៅណាទេ គឺយកទុកក្នុងថតតុជួសជុល ក៏មិន ជួសជុលក្រែងអស់ស្មើទិញថ្មី ។ អ្វីដែលស្ដាយគឺទិន្នន័យដែលនៅក្នុងនោះបើក យកមិនបាន ជាអាទិ កំណត់ហេតុសារ និងបញ្ជីលេខ ដែល C5 ក្ដោបទុក ។ ណូគៀលេងមួយក្បាច់នេះអស់អាលីងព្រោះ ទាំងកំណត់ហេតុ ទាំងសារ ទាំងពីរោះ ទាំងជូរចត់យកមកអានលែងបានទៀតហើយ ។

ក្នុងចំណោមទូរស័ព្ទទាំងអស់ខាងលើ Nokia C5-3 ថតរូបបានស្អាត ចំណែក Sony Ericsson សំឡេង ពិរោះ ឮច្បាស់ ។

ពេលនេះអូប៉ូ(oppo)គឺជាសមាជិកថ្មី ជាយីហោដែលទើបនឹងរះ បានចូលមកជំនួស ។ មិនដឹងថា​សមា​ជិក​​​នេះ​ធ្វើ​ការ​ល្អ​​ឬ​យ៉ាង​ណានោះទេ ។

clip_image016

ប្រើបានជិតមួយខែហើយ ប៉ុន្ដែដូចជាមិនអីទេ ។ ចាំមើលតិចសិនមើល…

នៅស្រុកនេះ យើងមិនបាន ប្រើទូរស័ព្ទសម្រាប់អ៊ិនធើណេតទេ ព្រោះទាំងកន្លែងធ្វើការនិងកន្លែងស្នាក់ គេ​មានឲ្យប្រើហ្រ្វី ។ តែបើចង់ប្រើគេមានសេវាគេមួយគឺ ហៅចេញ និង ប្រើប្រាស់សេវាអ៊ីនធើណែត​ដោយ​គ្មាន​ដែនកំណត់ទាំងការ​ដោនឡូតផង​ដែរ មួយខែ ៤៩៩បាទ ប្រហែលជា ១៧ ដុល្លា ។

សរុបមកការប្រើទូរស័ព្ទប្រកបដោយប្រសិទ្ធិភាពគឺត្រូវប្រើមុខងារទាំងអស់របស់ទូរស័ព្ទ យ៉ាងតិចក៏ ៥០ ភាគ​រយដែរ ។ ប៉ុន្ដែតាមការសង្កេតមានតែមុខងារបីបួនប៉ុណ្ណោះដែលយុវវ័យយើងយកប្រើ គឺ ៖ ការហៅ ចេញ ឬ ចាំទទួល ស្ដាប់ ភ្លេង លេងហ្គេម ថតរូប ។ ដូច្នេះហើយរាល់លើក​ដែល​ចូល​ទៅ​ហាង​លក់​ទូរស័ព្ទ មុខងារ​បីបួនខាងលើ​នេះត្រូវ​បាន​អ្នកលក់​ឃោសនា​ប្រាប់មុនមុខងារផ្សេងៗទៀត ​ព្រោះ​គាត់​និយាយ​ឡើងចាំមាត់ទៅហើយ ។ ចុះបើគ្រាន់តែមុខងារប៉ុណ្ណឹង ចាំបាច់អីទៅទិញដល់ទៅរាប់រយ ឬក្បែរ​ពាន់ដុល្លារ?

អរគុណគ្រូហ្គូហ្គលដែលជួយរករូបភាពស្អាតងាយទាន់ចិត្ដ ព្រោះយកទូរស័ព្ទទាំងនោះមកថត រូបអត់ស្អាតសោះ ទើបពឹងគាត់ ។

 

រឿងពាក់ព័ន្ធ

  1. ថៃនឹងទិញថេប្លិតពីចិន ៩០០.០០០ គ្រឿង
  2. អនុស្សាវរីយ៍រស់រវើក
  3. ទំនិញឡើងថ្លៃ
  4. លកញ្ចក់ណូកៀ
Advertisements

39 responses to this post.

  1. ខ្ញុំធ្លាប់បានធ្វើការនៅក្រុមហ៊ុនក្នុងស្រុកឈ្មោះថាខេធីអេច ។ ខ្ញុំធ្វើជាProduct Trainer កាលនោះអស្ចារ្យណាស់ រាល់ទូរស័ព្ទសេរីថ្មីមិនទាន់មានលក់ក្នុងទីផ្សាយផង ខ្ញុំមានប្រើទៅហើយ(តែជារបស់ក្រុមហ៊ុនទេសម្រាប់testing)។

    Reply

    • ឡូយ​មែននឹងណ៎ា បានប្រើមុនគេ ។ ហើយម៉េចបានជាដូរ​ការងារអញ្ចឹង តែការងារថ្មី​ក៏ល្អដែរ បានដើរមើលក្រមុំៗ គ្រប់ខេត្ត​ ។

      Reply

  2. ផ្សាយពាណិជ្ជកម្មឱ្យអូប៉ូហើយ។ ស្អប់តែបស់ចិនច្រើនតែឆាប់ខូចទេតើ។

    Reply

  3. អត់​មានផ្សាយឲ្យអីទេ ចង់​បាន htc អីហ្នឹង​គេដែរហ្នឹងណា តែលុយវាស្ទើរ ។ អូប៉ូជារបស់កូរ៉េទេម្ចាស់អូន ។

    Reply

    • ឱ ខុសម៉ាក្បាច់ផ្ងារប៉ារេដូចដាវីហើយខ្ញុំ។ អា htc ហ្នឹង អាឡូវស្រឡាញ់វិញហើយ ព្រោះធ្លាក់ជាងម្ភៃដង ម៉ាជំហរមនុស្សហើយ អត់កើតអី ហើយប្រើភ្ជាប់អ៊ីនធ័រណែត មកកុំព្យូរទ័រលឿនណាស់ តែដល់បើកហ្វេកប៊ុកក្នុងតួខ្លួនវាមហាសែនយឺត។
      ម៉ានដែរបង អូប៉ូ អូប៉ា ហ្នឹង?

      Reply

    • ​htc អូន តែជាងពីររយទេ មិនលើសគ្នាឡើយ

      Reply

      • និងខ្សិបប្រាប់ថា ក្រៅពីលុយស្ទើរ នៅមានរឿងមួយទៀត ទាំងនៅផ្ទះឯខ្មែរនិងកន្លែងធ្វើការនៅនេះឃើញតែសាំស៊ុង អាយហ្វូន … បើទិញចឹងដែរ វាសាំនឹងគេ ចឹងមានតែដូរម៉ាកឲ្យខុសគេមើល ម៉េចដែរ ។

      • ឣាសាំស៊ុងហ្នឹងផុយណាស់ គ្រាន់តែឣាពេជ្របោកលេងសោះ ប្រេះឣក្រង់បាត់ហើយ 😦

      • កំសត់ដល់ហើយជីវីអើយ គ្រាន់តែអាពេជ្របោកលេង​សោះក៏ប្រេះ​អេក្រង់​ដែរ ចុះទម្រាំអាពេជ្របោកមែនទែនទៀត​ច្បាស់ជាគ្មាន​សល់កំទេចកំទីអីទេមើលទៅ ។

    • Posted by ដាវី on February 17, 2013 at 12:06 am

      ហិសហិស ដំរីជើងបួនក៏គង់ពាក់ស្បែកជើង​ផ្ទាត់ អូស!​ក៏គង់ភ្លាត់ បានពីរនាក់​បងកល្យាណ​គ្រាន់​មិនសូវ​ខ្មាស់គេ​តែម្នាក់ឯង ហិហិ
      ទូរសព្ទហ្នឹង​រាងស្អាត​គ្រាន់បើ បង ហើយ​ស៊ីមពីរទៀត ឯតម្លៃ​ក៏សមរម្យ តែកាមេរ៉ា​តូច​បន្តិច​តែ​​បីមេហ្គាភិចសែល ចុះ​មានវិទ្យុអត់បង? កាលពីមុន​ខ្ញុំ​ក៏អ្នកគាំទ្រ​ណូគៀដែរ​ព្រោះ​វាធុន​ តែ​ពេល​ចង់​រក​អាថាច់ស្រ្គីនហ្នឹងគេ (​ព្រោះ​កន្លងមកប្រើ​តែ​អាសិខេនហេន​) ​​ក៏​មិនឃើញ​មាន​ម៉ូត​ស្អាតត្រូវ​ចិត្ត ហើយ​ម៉្យាង​កាមេរ៉ា​វាថត​ដូចអត់​សូវ​ច្បាស់​ផង និង​ពិបាក​តម្លើង​អក្សរ​ខ្មែរផង ក៏ងាក​មកឃើញ​សូនី​មួយរាង​តូចច្រឡឹង​ (ត្រូវនឹង​ម្រាមដៃមិនសូវវែង​​របស់ខ្ញុំ 😀 ) ក៏ពេញចិត្ត​ស្ដូក រួច​គុំទុក​ទម្រាំនឹង​បានមកក្បែរកាយ​ស្ទើរ​​ជិត​អស់​ពីស្តុក 😆

      Reply

      • ណែក ដាវីឯងមិនខ្មាសគេទេ ខ្ញុំឯណេះបានវាខ្មាស ព្រោះខ្លួនធំជាង តែមកផ្ញារនឹងគេដែរ ថាគេតូចចុះវាស្រាល រឿងអីខ្លាឃ្មុំបះជើង???
        ចុះអីក៏រកគ្នាឃើញម៉្លេះសុទ្ធតែអតិថិជនស្មោះត្រង់។

      • មានវិទ្យុ គ្រាន់តែថាកាម៉ារ៉ា​វាមិនសូវច្បាស់ តែ​វាមានមុខងារជាច្រើន​ដែលជាតម្រូវ​ការរបស់​បង ។ ចំណែក​សូនី​វិញ​ធ្លាប់បាន​ប្រើ​មួយដែរ បងពេញចិត្ត​នឹង​សំឡេង​របស់​វាខ្លាំង​ណាស់ តែប្រើ​បាន​មួយ​ឆ្នាំស្រាប់​តែ​អិតិទៅ ក្រោយ​មក​ក៏ចង់​បានអាថាច់ស្គ្រីន​អីនឹង​គេដែរ ក៏​ទិញ​ណូគៀ C5-3 វិញអាដែល តែប្រើស្រួល​ហើយ​កាម៉ារ៉ាច្បាស់ល្អណាស់ ។
        មានអ្នកប៉ះជើង តែមិនដឹង​ក្រោក​រួចអត់ទេ បើមាឌធំម្លឹង ៗ នោះ បើងើបមិនរួចទេ ប្រើ​htc ឲ្យទៅហៅឡានស្ទូចមកឲ្យហើយ​ទៅ ។

      • មិនបាច់ឡានស្ទូចទេ ត្រឹមតែស្រីស្អាតនៅក្បែរហុចដៃឱ្យតោង ងើបរូចហើយ មិនរំខានលោកឡានទឹកឡើយ

      • Posted by ដាវី on February 19, 2013 at 10:04 pm

        គិត​ទៅស្រីស្អាត​ពិត​ជា​មានឥទ្ធិពល​ខ្លាំង​មែន សូម្បី​ខ្លាឃ្មុំ​ក៏​លង់​នឹង​ចំរស់​ដែរ ហិសហិស

        ឡូយណាស់បងទូរសព្ទ​ហ្នឹង​ មានវិទ្យុ​ទៀតគួរឱ្យ​ចាប់អារម្មណ៍។

      • ឯងហើយកុំគ្រលាស់ណា៎

      • គ្រលាស់ពាក្យណាបង?

      • ស្រីស្អាត 😀

      • Posted by ដាវី on February 20, 2013 at 5:45 pm

        ហាហាហា អង្គុយ​គិត​ឡើងម៉ា​សំទុះ​ទម្រាំ​តែ​យល់ 😆

      • ឯងនេះយុទ្ធសិល្ប៍ចាញ់គេដែរ អត់ដឹងតែដល់ដាវីសើចទើបខំទៅរក​ពាក្យ​មកសើចនឹងគេដែរ ។ អ្ហើយអស់ទាស់ហ្មងកូនគេ ។

      • មកបាញ់ខ្ញុំទាំងបងទាំងប្អូន! ខ្ញុំរកវិធីសងសឹកវិញទាល់តែបានហ្នឹង

      • ឈ្នះគេម៉ាដងសង្ស័យតែអេងអត់លក់ដឹងយប់មិញ ?

      • Posted by ដាវី on February 21, 2013 at 12:32 pm

        បងកល្យាណ​បានមួក​ផ្តិល​បស់​បង​ជីវី​ឧបត្ថម្ភ​ថ្ងៃ​មុន​មិន​បាច់​បារម្ភ​ទេ​បង ខ្ញុំ​ពីរនាក់​បង​សុធា​​បែប​ពិបាកតទល់​ដែរ​ហ្នឹង​ណា៎​ 😀

      • ដេកលក់ម៉ាទំហឹង គ្មានអ្វីដែលធ្វើឱ្យខ្លាឃ្មុំដេកមិនលក់ឡើយ ដេករឹតតែឆាប់លក់ទៀតពេលមានជោគជ័យបែបនេះ។

        ជីវីគេឱ្យមួកផ្តិលហ្នឹងទុកគ្រាន់ពាក់ទៅលេងផ្ទះគេ ព្រោះជីវីហៅខ្ញុំសុទ្ធតែហានី ខ្ញុំខ្លាចណាស់។ ដល់អាឡូវមួកហ្នឹងអាចប្រើការបានច្រើនហើយ ដល់ថ្នាក់ដាវីក៏ ចំណាំបានដែរ 😀

      • Posted by ដាវី on February 21, 2013 at 11:10 pm

        សុំខ្ចី​ប្រើ​ម្ដងម្កាល​ផងបង 😆

      • ទៅសុំជីវីទៅ … ណែ កុំស្មានតែមួកហ្នឹងបានស្រួលៗនោះ 😀 😀 😀

      • Posted by Davy on February 23, 2013 at 7:22 am

        មិនហ៊ានទេបងអើយ ព្រោះផ្ទះគាត់បិទទ្វារ​ជិតឈឹង ហើយប៉ិបស៊ីគាត់ទើប​តែឆ្លងទន្លេទៀត​កាចណាស់

      • ហាក ម៉េចថាផ្ទះបងបិទទ្វារជិត? មានកណ្ដឹងដែរតើ

      • បើគេមិនឲ្យខ្ចីមិនបាច់ពាក់ទេដាវី សន្សំលុយ​ទិញខ្លួនឯងទៅ តែបើទិញ​មិន​ទាន់បានទេកុំសូវ​ប្រកែកជាមួយខ្លាឃ្មុំពេក មាឌគេធំជាងយើង ហើយ​គេមាន​មួកទៀត ពិតជាមិនឈ្នះគេទេ ។
        ដាវីដឹងខ្លួន​មុន​ កុំអី​ត្រូវលោះព្រលឹង​ដោយ​សារ​ប៉ិបស៊ីមិនខានទេ ។

      • Posted by ដាវី on February 24, 2013 at 10:29 pm

        ខ្ញុំសូមគោរព និងអនុវត្តតាមអនុសាសន៍ដ៏ឧត្តុង្គឧត្តមរបស់បងសុធាយ៉ាងខ្ជាប់ខ្ជួន 😆
        ផ្ទះបងជីវី ខ្ញុំ​ក្រវែល​ម្ដងម្កាល​ដែរតែ​ឃើញតែ​បិទទ្វារ​ទើប​មិនហ៊ាន​ទាំងចុច​កណ្ដឹង​ខ្លាច​ប៉ិបស៊ី​ស្វាគមន៍ 😀

  4. គ្មានស្រីស្ងាត​ណាគេស្ម័គ្រចិត្ត​ហុចដៃឲ្យទេខ្លាឃ្មុំអើយ អេងយល់សប្តិទៅ !

    Reply

  5. ស្មានតែបានញ៉ាំការហើយតើខំតែអរ

    Reply

    • អស់អារម្មណ៍ល្អៗអាលីងពេលគេប្រាប់ថា សរី អេន ណូ ។ ង៉ាសៗៗ សើចដូចចង់អស់ខ្យល់ម៉េចមិនដឹងទេបង។

      Reply

  6. […] អត្ថបទទាក់ទង ទូរស័ព្ទដៃ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: