ប្រាសាទព្រះវិហារ

កាលពីសប្តាហ៍​កន្លង​មកនេះ ខាង​ស្ថានីយ៍ទូរទស្សន៍ ថៃភីប៊ីអេស(TPBS)បានអញ្ជើញ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ៣រូប មកសម្ភាសន៍​។ ដែល​លោក​ទាំង​បី​នេះ​​ មាន​មន្រ្តី​ពីររូប លោកណុបផឌុន ប៉ៈថៈមៈ និង លោក តេង​ ប៊ុនណាត ​មក​ពី​ខាង​គណៈបក្សភឿថៃ ដែល​ត្រូវ​បាន​ប្រជាជន​ថៃ​ចោទ ប្រកាន់​ថាជាអ្នកក្បត់ជាតិ​លក់​ទឹក​ដី​ឲ្យ​ខ្មែរ ។ ចំណែក​លោក​កៈស៊ីត ភិរម្យ មក​ពីគណៈបក្ស​ប្រជាធិតេយ្យ​ លោក​ម្នាក់​នេះ​ប្រហែលជាបងប្អូន​យើង​បានស្គាល់​ច្បាស់​ណាស់​ ព្រោះ​គាត់​នឹង​សម្តេចតេជោ​របស់​យើង​មិនត្រូវ​គ្នាទេ រហូត​ដល់​ថ្នាក់​ប្រើពាក្យ​ដៀម​ដាម​សម្តេចហ៊ុន​ សែន​នៅក្នុង​សភា​ថា ជា”អ្នកលេង”ទៀ​ត​ផង ។ ពាក្យ​នេះ​គាត់​នៅ តែ​ប្រើ​ដោយ​គ្មាន​ញញើត​ដដែល​នៅពេល​ដែលគាត់​ត្រូវ​បាន​សម្ភាសន៍ដោយ​ទូរទស្សន៍​ថៃភី​ប៊ីអេសនាសប្តាហ៍កន្លង​ទៅ​នេះ ។ ចំណែក​ម្នាក់​ទៀត​គឺអ្នកស្រី​រាត្រី​ដែលទើប​នឹង ដោះលែង​ចេញ​ពីគុកព្រៃស​នាឱកាស​ព្រះរាជពិធី​ថ្វាយព្រះភ្លើង​ដល់​សម្តេច​តាកាល​ពីដើម​ខែកន្លងមក​នេះ ។

Advertisements

9 responses to this post.

  1. ឡើងវើតប្រេសទាំងព្រឹកម៉ង។ សុំទោស តើគេថាម៉េចខ្លះទៅបង?

    Reply

    • ស្ងាត់យូរ​ពេក ខ្លាចអ្នកភូមិភ្លេច ទើបខំងើបពីព្រលឹមហ្នឹងណ៎ា ។ ចង់ដាក់តាំងពីអាទិត្យ​មុន​មកម្ល៉េះ តែមិនបានដាក់គិត​ថាបកប្រែយកមកផ្សាយ​ជូនអ្នកភូមិ​យើង​បានស្តាប់ទាំងអស់គ្នា តែទីបំផុត​អត់បានធ្វើដដែល ។ សុំពេលបន្តិចទៀតប្រែជិតហើយ ៗ ។

      Reply

      • គ្រាន់តែសុំសរុបបានហើយ មិនបាច់ដល់ទៅប្រែដាក់ទេបង។ សុំមិនរំខានឡើយ។ រាល់យប់ដេកបន់ឱ្យតែសុំគេទៅធ្វើការបានដល់ថ្ងៃជិតពាក់កណ្តាលខែ អាលបានដើរសប្បាយ។

      • ដើរទៅណា ? ហើយ​ម៉េចបានទៅពាក់កណ្តាលខែវិញ មនុស្សភាគច្រើន​គេចូលចិត្ត​​ចុង​ខែព្រោះម្នាក់ ៗ រស់​នឹង​ប្រាក់ខែ​ ។

      • ចៃដន់អីបងអើយ កន្លែងខ្ញុំបើកប្រាក់ខែយឺតដូចស្ករកៅស៊ូ ចឹងហើយកណ្តាលខែរាងនៅមានទឹកមាត់លេបតិចទេ។
        ចង់ទៅជួបសង្សារនៅសៀមរាប និងបាត់ដំបង 😀

      • ហេតុតែកូនគេសម្បូរស្នេហ៍ សង្សារមាននៅគ្រប់ខេត្តហ្មង ។

      • អាប់ដេតឱ្យទៀត សង្ស័យព្រះស្វាមីនៅឆ្ងាយហើយបានមានពេលច្រើនចឹង 😀 😀 😀
        អរគុណបងដែលខំបកប្រែហើយធ្វើជា sub title ឱ្យ

  2. អរគុណអ្នកមីងSomadaដែលបានបកប្រែចែកអាន។ខ្ញុំមានចម្ងល់មួយថាតើពេលណាខ្មែរនិងថៃចប់គ្នា។នៅមានរឿងមួយទៀតពាក្យថាបាវខ្សាច់ហ្នឹងគឺបាវសាក់មែនទេ?អរគុណបាទ

    Reply

  3. អត់ទាន់មានយោបល់ទេ ស្តាប់មិនទាន់បាន !

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: