My little girl

អ្នកជាឳពុកម្ដាយ តែងតែតាមដានរាល់សកម្មភាពនានាដែលកូនបានធ្វើ​និងជួយតម្រង់​ឬណែនាំ​កាល​បើ​ឃើញ​​ថាកូនៗបានធ្វើខុសអ្វីដែលយើងចង់បាន ។ ក្នុងនោះការហូបចុកជារឿងសំខាន់ ។ គ្រួសារយើង​តែង​តាមដានកូន ៗ ព្រោះកូនប្អូនមិនសូវរវល់នឹងបាយទឹកនំចំណីផ្លែឈើអ្វីទេ ។ បើបណ្ដោយ គេញ៉ាំ​ពីរ​បីម៉ាត់ឈប់ហើយ ។​ ថ្ងៃនេះគ្រួសារយើងរវល់នឹងការងារខាងក្រៅ មិនបានញ៉ាំបាយជុំគ្នាទេ យើង​បណ្ដោយ​ឲ្យកូន ៗ ញ៉ាំបាយជាមួយបងប្អូនដែលជាក្មេងៗដូចគ្នាបីបួននាក់ ។ ឭចានស្លាបព្រា​មួយស្របក់​កូននីតា​ដើរ​មក​តោងដៃប៉ាគេ ។ គាត់ពិតជាដឹង​ថា​ កូននស្រីគាត់ញ៉ាំបាយមិនទាន់ឆ្អែតទេ ។ 

ប៉ា ៖ … នីតាកូន​ញ៉ាំបាយ​បានប៉ុន្មាន​ម៉ាត់​មិញ ម៉េចក៏ឈប់ភ្លាមហើយ ​?

នីតា ៖ កូន​អត់ដឹងទេប៉ា ។

ប៉ា ៖ អុញ…

….

នីតា ៖ ម៉ាក់ ៗ ជួយ​ថាកូនមើល តើប៉ាប្លែកអត់?

ម៉ាក់ ៖ ប្លែករឿង​អីទៅ​កូន ?

នីតា ៖ ប៉ាសួរ​កូនប្លែក​ដល់ហើយ ។

ម៉ាក់ ៖ សួរ​ថាម៉េចទៅកូន ?

នីតា ៖ ប៉ាសួរ​កូន​ថា ញ៉ាំបាយ​ម៉ានម៉ាត់? ហើយ​កូនមានទៅរាប់ថាបានប៉ុនា្មន​ម៉ាត់ឯណា ហើយ​ចុះ​ពេលម៉ាក់ញ៉ាំបាយ​ ម៉ាក់​មានរាប់អត់ ?

ម៉ាក់ ៖ ម៉ាក់​អត់បានរាប់ដែរហ្នឹង ។

នីតា ៖ អញ្ចឹង​ហើយ​បានជាកូន​ថា​ ប៉ាសួរ​កូន​ប្លែក​ហ្នឹងណ៎ា ។

ម៉ាក់ ៖ អូ! ពាក្យដែល​ប៉ាសួរ​ហ្នឹង មានន័យថា កូនញ៉ាំបាយ​ច្រើនអត់តើ ។

នីតា ៖ ចុះម៉េចប៉ាមិនសួរ​​ដូចម៉ាក់​ដូចម៉ាក់អញ្ចឹង​ទៅ ។ សួរ​ប៉ុន្មានម៉ាត់អញ្ចឹង​អ្នក​ណា​ទៅ​ឆ្លើយ​បាន …

24 responses to this post.

  1. យ៉ាស!!!! អាមួយនេះដាក់ម៉ាកប់យោបល់ហ្មងហើយ!

    Reply

  2. ពិតជាមិនធម្មតាមែនក្មួយស្រី 😀

    Reply

  3. អាមួយហ្នឹង រូបរាងមុខមាត់កាត់ទៅប៉ា តែការនិយាយស្តីម៉ោខាងបងទាំងអស់

    Reply

    • មិនមែនអញ្ចឹងទេដឹង?

      Reply

      • 😀 ប្រហែលជាមកពីខ្ញុំមើលពីចម្ងាយ ពេកទេដឹងបានជាបងថាមិនមែន??? 😀

      • អត់ដឹងដែរ ។ យ៉ាងម៉េចដែរ​ការងារ​រវល់ទេ ?

      • រវល់ណាស់បង សឹងគ្មានពេលធ្វើការនៅកន្លែងទេ ព្រោះមានបញ្ហាក្នុងការងារច្រើនកន្លែងពេក។ ចាំទំនេរនាំក្មេងៗទៅលេងសមុទ្រម្តង

      • អាទិត្យ​មុន​នេះ អ្នកផ្ទះបង​ទៅកំពង់សោម​ តែពួកបង​មិន​បានទៅទេ ព្រោះដកឃ្លាមិនរួច​ដែរ សង្ឃឹម​ថាបបួលទៅចំថ្ងៃទំនេរទៅចុះ ?

Leave a comment