ស្កតាំងម៉ែ

ស្កតាំងម៉ែ ជាចំណីម្យ៉ាង​ដែល​កូន ៗ របស់ខ្ញុំចូលចិត្ត​ ។ ដោយ​ឃើញ​កូន ៗ ចូលចិត្ត​ញ៉ាំប៉ារបស់គេ បាន បង្រៀន​កូន ៗ ឲ្យ​ចេះពីរបៀប​ធ្វើ​ស្កតាំងម៉ែ នៅទីនេះ​ពិបាក​រក​ស្កត្នោត​មកធ្វើណាស់ ដូច្នេះត្រូវយក​ស្កសរមកធ្វើ ។ ពួកគេទាំង​ពី​រតែង​តែនាំគ្នាធ្វើ​ញ៉ាំជាញឹកញាប់ ។

​ ពេលចូលឆ្នាំកន្លង​មកនេះ​ ពួក​យើង​បាន​នាំគ្នាត្រឡប់ទៅលេង​ផ្ទះ​ឯភ្នំពេញ ។ ក្នុង​កាល​ត្រឡប់​ទៅ​លើក​នេះ យើង​មានឱកាស​បានជួប​មិត្តភក្តិ​ក្នុងវើដប្រេសពីរបីនាក់ដែរ ។ តែ​ក្នុង​នេះ​សូមមិន​បញ្ចេញ​ឈ្មោះ​ទេ ព្រោះ​ខ្ញុំ​មិនទាន់​បាន​ទទួល​ការអនុញ្ញាតិពី​ពួកគេ ។ ពេលនេះក៏សូមអរគុណ​ចំពោះការរាក់ទាក់​យ៉ាង​កក់ក្តៅពីពួកគាត់ ទោះ​បីនេះជាលើកទីមួយ​ក៏​ដោយ​តែ​ភាពស្និទ្ធស្នាល​ដែលពួក​យើង​មានចំពោះ​គ្នា វាប្រៀប​ដូចជាយូរ​ឆ្នាំមកហើយ​ដែរ ។ ក្នុង​ពេលជួបគ្នានោះ​ខ្ញុំ​បានទទួលស្កតាំងម៉ែស្រូវ​មួយកំប៉ុង​ពីដាវី ។

​ ថ្ងៃកំណត់ត្រឡប់​មកវិញក៏​មកដល់​ ខ្ញុំ​ក៏រៀបចំឥវ៉ាន់ និង របស់របរ​មួយ​ចំនួន​ដោយ​មិន​ភ្លេច​នាំយកស្ក​តាំង​ម៉ែមួយ​កែវ​នោះមកជាមួយទេ ។ ដោយ​ឥវ៉ាន់​មាន​ច្រើន​ខ្ញុំក៏​មិនចាំទេថាតើ​កាបូប​មួយ​ណា​មានអ្វី​ខ្លះនោះទេ ។

​ -​“ ម៉ាក់ ៗ ស្កដែលមីង​ឲ្យ​មកនោះ ម៉ាក់ទុក​នៅឯណាដែរ ?” នីតា​សួរ​មក​ខ្ញុំ​ ។

​ – ​“ម៉ាក់​អត់ចាំទេថានៅក្នុង​កាបូបមួយណាទេ ហើយ​កូនរកធ្វើអីដែរ ?​”

– កូនចង់ញ៉ាំ បើអញ្ចឹង​ម៉ាក់មិន​បាច់​រកទេ កូនធ្វើខ្លួន​ឯង​ក៏​បានដែរ ។

​​ ដោយ​មិនរង់ចាំឲ្យ​ម៉ាក់​ឆ្លើយទាន់ទេ គេក៏រត់វឹង​ទៅ​ធ្វើភ្លាម ។ មួយសន្ទុះ​មកស្រាប់​តែ…

280420131348Photo by Sochivy290420131358Nida

Advertisements

21 responses to this post.

  1. បញ្ចេញចុះមានអីត្រូវលាក់ទេបង។ ខ្ញុំកំពុងចង់សរសេរប្រកាសមួយ ពីមិត្តភាពចម្លែករបស់ពួកយើង ដែលមិនដែលជួបគ្នាខាងក្រៅផង ដល់ជួបម្ដងជជែកគ្នាហាក់ដូចមិត្ត(បើបងមិនប្រកាន់រាប់ខ្ញុំជាមិត្ត) ដែលស្គាល់គ្នាយូរឆ្នាំចឹង។ ក្មេងៗក៏លេងត្រូវគ្នាទៀត បើបងមានឱកាសមកលេងផ្ទះម្ដងទៀត ខ្ញុំពិតជាសុំស្កាត់ជួបបងនិងក្មួយហើយ។

    Reply

    • មិនដឹង​ជាថ្ងៃណា​បានត្រឡប់ទៅវិញទេជីវីអើយ ព្រោះកន្លែង​ថ្មីនេះ​ដូចជាតឹង​តែងជាង​កន្លែង​ចាស់​ ។ តែបើបានទៅមែន​ពិតជាមិន​ឲ្យ​ផ្លាតនោះទេ ។

      Reply

      • ប្រាប់ឱយហើយ ថាបើថតរូបខ្ញុំមិនស្អាតកុំដាក់ឱយសោះណា៎ ព្រោះខ្ញុំសង្ហារម្ល៉ឹងៗហើយថតមក យកអាមិនស្អាតមកបង្ហាញ ខូចក្រេឌីតខ្ញុំអស់ហើយ ជាពិសេសក្មួយៗ ខ្លាចពួកគេមើលឃើញ ហើយខ្លាចខ្ញុំ។

      • ស្អាតចាញ់ក្មេងហើយអត់ដឹងខ្លួនទេអ៊ំ

      • ព្រោះតែចឹងហើយបានជាប្រឹងហាមនោះ។

      • អូ បើក្មួយ ៗ មកឮវិញមិនដឹង​ជាខ្មាសគេយ៉ាងណាទេខ្ញុំ (ខ្មាសជំនួសម្ចាស់ខ្លួន) ។

      • Posted by ដាវី on May 4, 2013 at 1:32 am

        បងកល្យាណ​រាងសង្ហាស្រាប់ មានអីត្រូវបារម្ភ ខ្ញុំ​មុខ​ជ្រួញ​ឯណេះ​ទេ​ទើប​ត្រូវ​ខ្វល់ 😀

    • មិនខ្មាសទេចាស ព្រោះអ៊ំសង្ហារតាំងពីណាពីណីមក ល្បីនៅឯស្រុកយូរហើយ មិនដូចម៉ាក់ៗក្មួយទេ ដែលចូលចិត្តថាបង្អាប់អ៊ំចឹងនោះ

      Reply

  2. ខ្ញុំអាចដឹងបានថាមូលហេតុអ្វីបានជាអាតូចគ្រហ៊ុបធ្មេញអស់។

    Reply

    • មកពីដល់ពេល​ដែល​វាត្រូវ​បាក់ ត្រូវអត់មីង?

      Reply

      • មិនមែនទេ គឺមកពីប៉ានិងម៉ាក់ហ្នឹង ឱយកូនញ៉ាំស្ករច្រើនពេក

      • បន្ទោសប៉ាម៉ាក់​មិនបានទេ បើចង់បន្ទោសគួរបន្ទោសជីដូន​ត្រូវជាង ព្រោះគាត់លក់ចាប់ហួយ​មុខផ្ទះ ដូច្នេះអារឿង​ស្កគ្រាប់អីហ្នឹង ម៉ាសេរីហ្មង ។

  3. Posted by ដាវី on May 4, 2013 at 1:29 am

    ស្ករ ភ្លេច «រ» ហើយបង ហើយស្ករស អត់មាន «រ» ត្រង់ «ស» ទេ។

    ថ្ងៃនោះ​មានរឿង​ខ្លះ​ខ្ញុំ​អត់​នឹកស្មានដល់ តែប្រែ​ជារឿង​ល្អ​វិញ​ព្រោះ​បាន​នាំឱ្យ​បងៗ​បានជួបគ្នា 😀 ឆ្លៀតពេល​នេះ ខ្ញុំ​សុំ​អរគុណបងកល្យាណ​ណាស់​សម្រាប់​ថ្ងៃនោះ 🙂

    យិយចឹង ដៃ​បងក្នុងរូប​កើតអី?

    Reply

    • មិនមែនដៃបងទេ គឺដៃកូននីតា ។ ដោយសារតែទៅកូរស្ករតាំងម៉ែហ្នឹងហើយ​ ពេលស្ករស្រក់គេស្តាយពេកក៏យកដៃទៅទ្រ ទើបត្រូវរលាកដៃអញ្ចឹង ។

      Reply

      • Posted by ដាវី on May 4, 2013 at 6:58 pm

        ខ្ញុំ​ស្មានតែ​ដៃ​បង។ ក្មួយអើយ រលាកដៃអស់​ ឈឺ​ណាស់។ ចុះ​ដៃ​នីតាឥឡូវ​ជាហើយនៅ​បង?

  4. ជាហើយ អរគុណដាវី ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: