លើកកញ្ជើ

ការផ្លាស់ប្តូរ​ទីលំនៅចុះឡើង ឬ អាចហៅតាមភាសាសាមញ្ញរបស់​អ្នក​ស្រុក​ថា “លើកកញ្ជើ​” វាគឺជា រឿង រ៉ាវជីវិត​មួ​យ ក្នុង​ចំណោមរឿង​រ៉ាវ​ជាច្រើន​ទៀត​របស់ក្រុមគ្រួសារយើង ។ ការលើកកញ្ជើចុះឡើង​នេះ​តែង​តែ​មាន​បញ្ហា​លំបាក​ស្រណុក​កើត​ឡើង​ជាក់ជាមិនខាននោះទេ តែអ្វី​ដែល​សំខាន់នៅ​ត្រង់​ថា​ តើ​​ចិត្តយើង​អាចទទួល​យក​បាន​ឬអត់តែប៉ុណ្ណោះ ។

​ ខេត្ត​សុរិន្រ្ទគឺជាជម្រក​ទី ២ ហើយ​នៅលើ​ទឹក​ដី​ថៃ ដោយ​ដំបូង​បង្អស់​យើង​បាន​មក​រស់​នៅ​ខេត្ត​មហា សារខាម ។ ​ការ​សាង​បុណ្យ​កុសល​ទាំង​ជាតិ​នេះ និង​ជាតិ​មុន (មិនដឹង​ថាមាន​មែនអត់ទេ)របស់ក្រុម​គ្រួសារយើង បាន​ធ្វើឲ្យក្រុម​គ្រួសារយើង​មាន​វាសនា​បាន​ជួប​តែមនុស្សដែល​មាន​សន្តាន​ចិត្ត​ល្អ ពួកគាត់​រាប់អាន​ ហើយ​អាណិត​ស្រឡាញ់​យើង​ដូចជាកូនចៅ​លោក​ដែរ ទោះជាពួកយើង​ទៅដល់ទីណា​ក៏​មាន​មនុស្សដែលតាមជួយ​មើល​ថែពួក​យើងជានិច្ច ។ ពេល​ខ្លះ​ធ្វើឲ្យ​យើងជឿស៊ប់ទៅ​លើកម្មផល និង​បុណ្យ​បាប ព្រោះពួកយើង​ជឿថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បានអាក្រក់ ហើ​យ​វានឹង​ហុចផល​ឲ្យ​យើងទាន់ហន់​ក៏​មាន​ដែរ ។ ដូច្នេះជឿមិន​ជឿ​ក៏​សូម​ឲ្យ​ធ្វើ​បុណ្យ​សិនទៅ ព្រោះ​មនុស្សយើង​ម្នាក់ ៗ សុទ្ធ​តែ​មើល​មិន​ឃើញ​​ពី​អនាគត​ដូចគ្នា ។ ឬ​មួយ​នេះ​មកពីយើង​ជាពុទ្ធសាសនិកជន ?

​ សូមបញ្ជាក់ថា ស្រុក​ប្រាសាទ គឺជាស្រុក​មួយ​របស់​ខេត្ត​សុរិន្រ្ទ ដោយ​មានចម្ងាយពីរួមខេត្ត​ ២៧ គីឡូម៉ែត្រ និងប្រហែលជា​ ៤០គីឡូម៉ែត្រ​ពីច្រក​ព្រំដែន​អូស្មាច់ ។ ការរស់​នៅ​និងការ​​ប្រកបអាជីព​របស់​អ្នក​ស្រុក​នេះគឺ ភាគច្រើន​ធ្វើ​ស្រែចម្ការ ។ កាលបើ​យើង​បាន​​ឈានជើង​ផុត​ពី​ច្រក​ព្រំដែន​ខ្មែរថៃ ច្រក​អូស្មាច់​មក​ យើង​នឹង​បាន​ឮការជជែក​គ្នារវាងអ្នកភូមិ​ស្រុកនៅ​តាមទីកន្លែង​ផ្សេង ៗ ជាភាសាខ្មែរ ដែល​ខុសពីច្រក​ទ្វារអន្តរជាតិប៉ោយ​ប៉ត គ្រាន់​តែថាសំនៀង​​ពួក​គាត់​រាងរដឺនជាងអ្នកសៀម​រាបបន្តិច ឬ អាចប្រហែល​គ្នា​ផង​ក៏​ថាបាន តែអ្វី​ដែល​អាច​ឲ្យ​យើង​ញែក​ដាច់ពីគ្នា​បាន​នោះ​គឺ ការប្រើ​ប្រាស់ភាសា​ដែលពាក្យ​មួយ​ចំនួន​ខ្មែរ​(នៅស្រុកខ្មែរ) យើង​មិនធ្លាប់​បានឮពីមុន​មក​ទេ ដូចជា​

1. ត្រឡប់ទៅផ្ទះ គេនិយាយ​ថា ហក់ទៅផ្ទះ

2. ឆ្លងទន្លេ គេនិយាយ​ថា លេចកូន

3. ថ្ងៃត្រង់ គេនិយាយថា ថ្ងៃបែរ

………………………………….

​ នៅមានពាក្យ​ជាច្រើនទៀត​ តែសូមជំពាក់សិន សូមប្រកាសមុន​ឲ្យ​ហើយ​ហាម​ទារ​តែទារអត់សងទេ ។

អត្ថបទទាក់ទង​

ស្រុកប្រាសាទ

ខេត្ត​សុរិន្រ្ទ

Advertisements

19 responses to this post.

  1. ឆាកជីវិតគឺបែបនេះហើយ មិនទៀងទាត់ មិនអាចដឹងមុនថានឹងទៅជាបែបណានោះឡើយ ។ ជាមួយនឹងអំពើល្អ ក៏ជាកុសលមួយដែរ ដែលជួយឲ្យបានស្រួលក្នុងផ្លូវចិត្តបានមួយកម្រិតដែរ !! មានកញ្ជើលើកនៅគ្រាន់បើដែរតើ ម្ចាស់បង ប្រសើរជាងគ្មានកញ្ជើលើក

    Reply

    • មានកញ្ជើលើកស្រួលមែន តែចង់បានអាកញ្ជើចុចបានដូចជណ្តើរយន្ត ទើបវាមិនសូវហត់ណាម្ចាស់អូន

      Reply

      • អ្ហូ! ចង់បានដូចជណ្ដើរយន្ដទៀត ម្ចាស់បងខ្ញុំ:D

      • ចង់ទាន់សម័យ​នឹងគេខ្លះដែរហ្នឹង​ណា

  2. កុំយូរពេក ចាំអានណាបង ចាំទារទាល់តែបាន

    Reply

    • ទារម៉េចក៏មិនបានដែរព្រោះដកឃ្លាមិនទាន់រួចផង ចាំសិន​ទៅម៉ាក់អាបីនាក់កុំចិត្តក្តៅពេក

      Reply

      • ពិតជាចាំមិនខានរ៉េ។ ខ្ញុំនិងប៉ាអាបីនាក់តែងតែចាប់អារម្មណ៍នឹង​ជីវភាពរស់នៅរបស់ខ្មែរសុរិន្ទណាស់ បងឯងមានមិត្តអ្នកអានពិសេសហើយ អូនអានមួយដឹងសាច់រឿងដល់ប៉ាអាបីនាក់ទៀតផង

      • បានលុយ​ឌុប​ហើយ​ខ្ញុំពេលនេះ ។​ ហើយ​ម៉េចបានប្រាប់តែប៉ាវា​អត់​និយាយ​ប្រាប់កូន​ខ្លះ​អញ្ចឹង​?

    • ប្រាប់ទាំងកូនគិតលុយប្រាំដង ង៉ាសៗៗៗ 😀

      Reply

    • ផ្ទះនេះម្ចាស់ទៅដើរលេងក្រេបទឹកឃ្មុំទេដឹងបានជាស្ងាត់អីស្ងាត់ម្ល៉េះ?

      ជម្រាបសួរម្ចាស់វីឡា!

      Reply

      • ការងារច្រើន​ដកឃ្លាមិនទាន់បាន មានរឿងជាច្រើន​ដែលចង់សរសេរ​តែឆ្លៀត​មិន​បានសោះ សង្ស័យ​តែដាច់ម៉ូយ​អស់​ហើយ​មើលទៅខ្ញុំ

      • មិនដាច់ឡើយ ម៉ូយនៅតែតាមដានជាប់រហូតទេតើ ដែលដាច់នោះគឺដាច់បាយ ព្រោះនៅចាំតាមដានយូរពេក

  3. 😀 បើង៉ៃណាលើកចង្អេរប្រាប់ខ្ញុំផង 😛

    Reply

    • កញ្ជើលើក​ទម្រាំតែផុតពីដីចង់លៀនអណ្តាតទៅហើយ មានចិត្តឯណាចង់លើកចង្អេរទៀត​នោះ ។

      Reply

      • ដប់ឆ្នាំទៀត កញ្ជើរលែងធ្ងន់ហើយ ដូរកម្មវិធីលកចង្អេរវិញម្តង។
        ចាំមើលតែខ្ញុំបានទៅសុរិន្ទ ខ្ញុំនឹងទៅរកបងមុនគេ។

      • ដប់​ឆ្នាំទៀត​ លែងធ្ងន់​មែនហើយ ព្រោះកូនៗធំអស់​ហើយ​ពិតជាជួយលើក​មិនខានទេ ។ ស្វាគមន៍ជានិច្ចម្ចាស់អូន។

  4. សុំចាប់ដៃមួយ! 😆 អារឿងដូរផ្ទះនេះជាជំនាញរបស់ខ្ញុំទៅហើយ! សព្វថ្ងៃនេះខ្ញុំគិតថា ខ្លួនឯងមានកង់នៅបាតជើង នៅមួយកន្លែងមិននឹងទេ។

    Reply

    • កង់ធំអត់ បើធំសុំតោងទៅដែរ ។ សួស្តីរីករាយ​ណាស់​ដែលបានស្គាល់

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: