Teacher’s day

ទិវាគ្រូបង្រៀន ឬ ថ្ងៃសំពះគ្រូគឺជាទិវារំលឹកគុណគ្រូដែលគេបាន​រៀបចំឡើង​ជារៀង​រាល់​ឆ្នាំ នៅក្នុង​ពិធីនោះសិស្សនិស្សិតទាំងអស់បាននាំគ្នា​រៀបចំបាយសី និង ផ្កា ទៅតាមលទ្ធភាព​របស់ពួកគេ ។ តែគេក៏មិនបានកំណត់​ថាត្រូវ​ធ្វើ​ពិធី​នេះក្នុង​ថ្ងៃតែមួយនោះដែរ ។

​​ កាលពីថ្ងៃនេះទី ២០ មិថុនាកន្លងទៅនេះនៅ​វិទ្យាសា្ថន​បណ្តុះបណ្តាល​បច្ចេកទេសប្រាសាទដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សុរិន្ទ្របានរៀបចំពីធីសំពះគ្រូនៅក្នុង​បរិវេណ​វិទ្យាស្ថាន ។ ពិធី​នេះ​បានចាប់​ផ្តើម​តាំងតែពីម៉ោង ៧.៣០ រហូត​ដល់​ម៉ោង​១១.៣០ទើបបញ្ចប់ ។ ពេលព្រឹក​យើង​នាំគ្នា​អុជធូប​បូជាព្រះពុទ្ធរូប បន្ទាប់មក​នាំគ្នា​មក​សែនព្រេន​នៅ​តូប​ម្ចាស់ទឹក​ម្ចាស់ដី ដែល​ក្នុង​នោះមាន​ក្បាលជ្រូក មាន់ស្ងោរ បាយ ម្ហូប នំចណី ផ្លែឈើ និងភេសជ្ជៈគ្រប់មុខ(ស្រា ទឹកក្រូច ទឹកសុទ្ធ ប៊ីយ៉ែ) ម្ចាស់ទឹក​ម្ចាស់ដី​នៅទីនេះ​សក្តិ​សិទ្ធ​ណាស់ មិនខុសពីស្រុក​យើង​ប៉ុន្មានទេ ជាពិសេសអបិយ​ជំនឿទៅលើលោកតាម្ចាស់ទឹក​ម្ចាស់ដីអង្គនេះ (បើមានពេល​ខ្ញុំ​នឹង​សរសេររៀបរាប់ពី​អ្វី​ដែល​ខ្ញុំ​បាន​ជួបផ្ទាល់​នៅទីនេះ​ តែមិនហ៊ានសន្យាទេ) ​។ បន្ទាប់មកយើង​ក៏ចាប់ផ្តើម​ពិធី​សំពះគ្រូ ពិធីហៅព្រលឹង និង ពិធីចង​ដៃសិស្ស និស្សិតទាំងអស់ ជាពិសេសអ្នក​ដែលទើប​នឹង​ចូលថ្មី ។ ក្នុងពិធីនេះ​សិស្សទាំង​អស់​ត្រូវច្រៀង​បទ “គុណគ្រូ” បទនេះឲ្យ​តែស្តាប់ពេលណា ខ្ញុំ​មិនអាចទប់អារម្មណ៍​របស់ខ្ញុំបានទេ ។ ក្រោយ​ពីច្រៀងចប់ និស្សិតទាំងអស់បាន​យក​ផ្កាដែលខ្លួនត្រៀម​មក​ យកមកជូនគ្រូ​ដោយ​ក្រាបសំពះ​ក្បែរនឹង​ជើងរបស់គ្រូ រួចយកផ្កាមកជូនគ្រូទាំង​ទឹកមុខញញឹមញញែមព្រមទាំងពាក្យជូនពរ និងទទួល​ពរពីគ្រូវិញ​ដោយលើកដៃទាំងពីរសំពះទទួល ។

លុះរសៀល​មាន​ការប្រគំតន្ត្រីដែល​មាន​ការ​ចូលរួមពី​អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំនៅខេត្តសុរិន្ទ្រ ហើយ​ខ្ញុំជឿជាក់​ថាបងប្អូន​អ្នក​ភូមិ​យើង​ពិតជាបានស្គាល់​គាត់ជាមិនខាន ។​

​ ដោយ​ទីនោះ​ជាកន្លែង​ធ្វើការថ្មីរបស់ខ្ញុំផង ខ្ញុំតែងតែត្រូវ​បានគេចោទសួរ​នូវ​សំណួរ​ដដែល ៗ គឺ

“តើ​ស្រុក​ខ្មែរមានប្រារព្ធ​ពិធី​សំពះ​គ្រូ​ដែរឬទេ ?”

ខ្ញុំក៏​បាន​ឆ្លើយ​ប្រាប់ពួក​គាត់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង តែនៅពេលនេះខ្ញុំ​ក៏​សូមឲ្យអ្នក​ភូមិយើង​ជួយ​ផ្តល់​យោបល់ និង មតិចំពោះសំណួរនេះ​ផង ព្រោះមាន​ចំណុចជាច្រើនដែល​ខ្ញុំពុំសូវបានមិន​ដឹង ។

បទព្រះគុណគ្រូ

Sothea 1SOTHASothea 2Sothea 3

Advertisements

18 responses to this post.

  1. ស្រុកយើងអត់ដែលមានពិធីនេះផង។ តែបើជាគ្រូគុណវិញ ខ្ញុំគិតថាមាន ព្រោះកាលពីក្មេង ឃើញជីតាខ្ញុំដែលជាគ្រូស្តោះផ្លុំ និងគុណដាវដំបង គាត់មានកូនសិស្សមកគោរពសំពះ មានទៀនធូប និងទ្រនឹបម្លូស្លា និងក្រមា ខោអាវ ស្បែកជើង នំនែកមកដែរ។ ដូចជាឃើញមានជាច្រើនឆ្នាំ ជាពិសេស ខែបេះឪឡឹកហើយ (ប្រហែលក្នុងខែមិនា មេសាអីហ្នឹង)

    Reply

    • ចាំបានល្អណាស់ហ្ន៎ ខែបេះឪឡឹក គិៗៗៗ

      Reply

      • ច្រឡំ គ្រូគុន
        ចាស ព្រោះជារបស់ចូលចិត្ត ហើយគេយកអាហ្នឹងមកជូនគាត់ដែរ។

      • ផ្លែឈើ សម្ភារៈប្រើប្រាស់ ឬ សម្លៀកបំពាក់ ក៏មាន​ដែរ តែភាគច្រើនជាសិស្ស​ដែលរៀនចប់​ហើយមានការងារធ្វើ ពួកគេមិនភ្លេចគុណបុណ្យគ្រូ​ ។ អ្នកខ្លះសុខចិត្តធ្វើ​ដំណើររាប់រយគីឡូ​មក​ចូលរួម​។ ឃើញ​ហើយ​ស្រណោះ​ខ្មែរយើង​ណាស់ …

  2. ស្រុកយើងមានដែរតើបង តែមិនមានពិធីសែនព្រេនអីទេ មានប៉ុន្មានឆ្នាំចុងក្រោយនេះឯង

    Reply

  3. ម្ចាស់ផ្ទះក៏វេទនាដូចតែគ្នាទេ​។ បើតាមដឹងគេធ្វើ​នៅថ្ងៃទី ០៤​ មេសាមែនទេ ?

    Reply

  4. Posted by ដាវី on June 25, 2013 at 12:06 am

    ទិវាគ្រូបង្រៀន​នៅ​ស្រុក​យើង​គឺ​នៅ​ថ្ងៃទី​០៥ ខែ តុលា តែ​មិនដឹង​ថា​​គេ​ចាប់ផ្ដើម​កំណត់​ពីកាលណា​មក​ទេ។​ នៅ​ខេត្តកំពង់ស្ពឺ​មានស្ពាន​មួយ​ឈ្មោះ​ស្ពាន​គុណគ្រូ សម្ដេចហ៊ុន សែន​អ្នក​ដាក់​ឈ្មោះ។ ប៉ុន្តែ​រាល់ឆ្នាំខ្ញុំ​កម្រ​ឃើញ​មានប្រារព្ធពិធី​នេះ​ណាស់​ ឬ​មកពី​ខ្ញុំ​មិនដឹង​ក៏​ថា​បាន ឯ​​កាលបរិច្ឆេទ​ខាងលើ​ហ្នឹង​ខ្ញុំ​ដឹង​ដោយសារ​ឃើញ​ក្នុង​ប្រតិទិន​ទេ 😀 ខ្ញុំយល់​ថា បើសិន​ទិវា​នេះ​នៅចំ​ថ្ងៃ​បើក​បវេសនកាល ០១ តុលា ប្រហែល​ជា​ប្រសើរ​ជាង ព្រោះ​ងាយស្រួល​​ប្រារព្ធពិធី​រួមគ្នា​នឹង​ពិធី​បើក​បវេសនកាល​តែម្ដង។

    បង ខ្ញុំ​សុំ​ចែក​រំលែក​អត្ថបទ​នេះ​នៅ​ក្នុង​មុខសៀវភៅ​ខ្ញុំ​ហើយណា៎ 😉

    Reply

    • តាមសប្បាយអូនសម្លាញ់ ។
      តែម៉េចបានជាដាវីអត់ដឹង នៅសាលាគេអត់មានធ្វើទេហី?

      Reply

      • Posted by ដាវី on June 26, 2013 at 9:51 pm

        អរគុណណាស់បងសម្លាញ់ដែលអនុញ្ញាត 😀

        ខ្ញុំមិនដែលបានឃើញគេធ្វើទេនៅតាមសាលា។
        គួរឱ្យសរសើរជាតិសាសន៍នេះណាស់ដែលគេតែងប្រារព្ធពិធីនេះ។ ការចេះដឹងគុណនឹងនាំឱ្យមនុស្សចេះស្រឡាញ់ ឱ្យតម្លៃ គោរព ចំពោះមនុស្សផងគ្នា ហើយក៏ប្រព្រឹត្តល្អចំពោះគ្នា។ ស្ដាយដែលនៅយើងមិនទាន់ធ្វើពិធីនេះឱ្យបានជាប់លាប់នៅតាមសាលាឱ្យទៅជាប្រពៃណីនៅឡើយ។

  5. សូមចូលរួមមតិជាមួយអ្នកមីងទាំងអស់ផង ។
    តាមរូបភាពនិងការអធិប្បាយខាងលើ មើលទៅគេនៅរក្សាបានល្អជាងយើងឆ្ងាយណាស់ ។ ឯយើង បញ្ហាក្រពះ និងការមិនផ្ដល់តម្លៃជាតិខ្លួនបានធ្វើឲ្យ យើង​បោះចោល​ទំនៀម​ទម្លាប់​ដ៏ផូរផង់ពីដូនតា ។ រាប់តាំងពីធំរហូតដល់តូចហ្រ្គាសរូត មិនចេះទេសំពះ ឲ្យតែជួប​គ្នាហុចដៃឲ្យគេចាប់រលាក់ ។ នេះមិនមែនរបៀបខ្មែរទេ ។ តែបើបានសំពះវិញ ធ្វើមិនត្រូវបែបបទទៀត ។ ថៃគេយករបស់យើងទៅ គេសម្អិតសម្អាងផ្ដល់តម្លៃ ឯយើងបោះចោលហើយទៅឈោងយកអ្វីដែលមិនមែនជារបស់ខ្មែរមកប្រើជំនួស ។
    ពិធីសំពះគ្រូ ខ្មែរយើងក៏មានដែរតាមខ្ញុំដឹង ។ លោកយាយកែវណារុំ សរសេរថា ពិធីសំពះគ្រូខ្មែរ​ច្រើនធ្វើនៅថ្ងៃព្រហស្បត្ដិ៍ ។
    ចង់និយាយវែងជាងនេះ តែខ្លាចម្ចាស់ផ្ទះមិនស្វាគមន៍ ។

    Reply

    • ម្ចាស់ផ្ទះសា្វគមន៍ជានិច្ចក្មួយ ! កុំក្រែងចិត្ត​ក្រែង​ថ្លើម​អី តាមសប្បាយចុះ ។
      ពិតជាគួរ​ឲ្យ​សរសើរ​ថៃណាស់ គេចេះ​យក​របស់​យើង​ហើយ​ថែរក្សា​និង​បូរណការឲ្យ​ក្លាយជារបស់​គេយ៉ាង​ពេញមុខពេញមាត់ ។ កុំតែធ្លាប់បាន​អាន​​សៀវ​ភៅរបស់អ្នកគ្រូកែវ​ណារុំ​ ទើប​ខ្ញុំ​អាចឆ្លើយ​ជាមួយ​ពួកគាត់បាន កុំអីស៊យហើយ ។

      Reply

  6. ក្មួយក៏គិតចឹងដែរ ។ តាមពិតខ្ញុំបញ្ហាដូចអ្នកមីងអធិប្បាយខាងដើមដែរ​ គឺមុននឹងចូលមកផ្ទះណាមួយបាន មហាសែនពិបាក ។ សេវាខ្សោយឬមកពីអ្វីក៏មិនដឹង ។ សមឥឡូវផ្លើងដាច់ញឹកញាប់ និងកុំព្យូទ័រលើតុគ្មានអាគុយសាគួ ដាច់ប៉ិត អស់អាលីង ។ មិនដឹងថារដ្ឋជួយសន្សំសំចៃផ្លើងដល់ថ្ងៃណាទើបខ្ជះខ្ជាយទេ ។ ឬអ្នកលក់ម៉ាស៊ីនផ្លើងជាបងប្អូននឹងពួកផ្ដាច់ផ្លើង ?
    អរគុណអ្នកមីងដែលនឹកនាដល់ក្មួយ ។

    Reply

  7. ឱយតែបាត់យូរ ដឹងតែខ្ញុំរករឿងម៉ង 😀 😀 😀
    ហោចណាស់ក៏និយាយអីម៉ាម៉ាត់ពីរគ្រាន់នឹងប្អូនៗដឹងថា កំពុងធ្វើអីខ្លះដែរ។

    Reply

  8. ទិវា​គ្រូ​បង្រៀន​គឺ​នៅ​ថ្ងៃ​ទី​០៥​ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ។ គ្រូ​បង្រៀន​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​មិន​សូវ​មាន​គុណ​នោះ​ទេ​ ព្រោះ​ប្រាក់​ខែ​តិច គ្រូ​ម្នាក់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​មួយ​សិស្ស​ខ្លួន​​ឯង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: